លោកជំទាវ ម៉ែន សំអន

ឧកញ៉ា និងភរិយាឧកញ៉ា ៤រូបត្រូវបានសម្តេច ម៉ែន សំអន បំពាក់គ្រឿងឥស្សរិយយសដែលមានស្នាដៃជួយជាតិ
ឧកញ៉ា និងភរិយាឧកញ៉ាចំនួន ៤រូប នៅរាជធានីភ្នំពេញ ទទួលបានគ្រឿងឥស្សរិយយសដែលមានស្នាដៃក្នុងវិស័យផ្សេងៗគ្នាក្នុងចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិ ពីព្រះមហាក្សត្រ តាមរយ:ការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឧកញ៉ា និងភរិយាឧកញ៉ាទាំង ៤រួបរួមមាន៖ ឧកញ៉ា ហេង សៀ, ឧកញ៉ា ម៉េន កានី និងលោកជំទាវ គឹម ក្លាលីតា ម៉េនកានី ព្រមទាំងភរិយាឧកញ៉ា ឌី ជោត គឺលោកជំទាវ លាង ធារ៉ា ដែលត្រូវបានបំពាក់ដោយផ្ទាល់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពេលអញ្ជើញអធិបតីពិធីសម្ពោធសមទ្ធិផលនានា ក្នុងវត្តជម្ពូប្រឹក្សា ស្ថិតនៅខេត្តស្វាយរៀង កាលពីខែមិថុនាកន្លងទៅ។

ឧកញ៉ា និងភរិយាឧកញ៉ាទាំង ៤រូបនោះមានដូចខាងក្រោម៖

១/ ឧកញ៉ា ហេង សៀ ទទួលបានគ្រឿងឥស្សរិយយស «មេដាយមុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍»

២/ ឧកញ៉ា ម៉េន កានី ទទួលបានគ្រឿងឥស្សរិយយស «មេដាយសុវត្ថានា ថ្នាក់មហាសេរីវឌ្ឍន៍»

៣/ លោកជំទាវ គឹម ក្លាលីតា ភរិយាឧកញ៉ា ម៉េន កានី ទទួលគ្រឿងឥស្សរិយយស «មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍»

៤/ លោកជំទាវ លាង ធារ៉ា ភរិយាឧកញ៉ា ឌី ជោត ទទួលបានគ្រឿងឥស្សរិយយស «មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍»

The post ឧកញ៉ា និងភរិយាឧកញ៉ា ៤រូបត្រូវបានសម្តេច ម៉ែន សំអន បំពាក់គ្រឿងឥស្សរិយយសដែលមានស្នាដៃជួយជាតិ appeared first on .

នាយឧត្តមសេនីយ៍ ផ្កាយមាសបួន ម៉ែន សំអន ជាស្រ្តី ទីមួយកាន់តំណែង​ឧបនាយករដ្ឋមន្រ្តី និងមានគោរមងារសម្តេច
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «សម្តេចកិត្តិសង្គហបណ្ឌិត» ជូនដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦១៤ កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

មានជន្មាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅខេត្ត ក្រចេះ លោកជំទាវ ម៉ែន សំអន ជាអ្នកនយោបាយស្រ្តីមួយរួបដ៏មានសក្ដានុពលក្នុងឆាកនយោបាយប្រទេសកម្ពុជា ដែលបច្ចុប្បន្នកាន់ដំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមឥស្សរជនអនុប្រធានចំនួន ៤រូប គឺសម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

បច្ចុប្បន្នលោកជំទាវ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង។

នៅក្នុងជួររាជរដ្ឋាភិបាល លោកជំទាវ ម៉ែន សំអន ជា មេដឹកនាំ ស្រ្តី ដ៏ឆ្នើមមួយរូប ក្នុងចំណោមស្រ្តីថ្នាក់ដឹកនាំ ៣ រូបកំពុងដឹកនាំក្រសួងក្នុងតួនាទី ជារដ្ឋមន្រ្តី ក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។

ស្វាមីរបស់លោកជំទាវ គឺ លោក ប៉េង ប៉ាត់ អតីតសមាជិក ព្រឹទ្ធ សភា មកពី គណបក្សប្រជាជន កម្ពុជា និង ជា សមាជិក គណៈកម្មការ មហាផ្ទៃការពារជាតិ ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។

លោក ជំទាវ មានកូនប្រុសពីរនាក់ កំពុងកាន់តំណែងក្នុងជួររដ្ឋាភិបាល គឺលោក ប៉េង ពោធិ៍សា ដែលទើបទទួល បានការតែងតាំង ជា អភិបាលរង ខេត្ត ស្វាយរៀង និង លោក ប៉េង ពោធិ៍នា កំពុងកាន់តួនាទី ជា រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន។

លោកជំទាវ ម៉ែន សំអន ជា នាយទាហានជាន់ខ្ពស់នៃកងយោធពល ខេមរភូមិន្ទ ក្រសួងការពារជាតិមាន ឋាន ន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ( ផ្កាយ ៣ )។ នៅ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០០៨ ទទួលបាន ការដំឡើង ឋានន្តរស័ក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ ផ្កាយមាសបួន។ លោកជំទាវបានចូលបម្រើកងទ័ពនៅឆ្នាំ ១៩៧០ ក្នុងសម័យសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយចាប់ផ្តើមអាជីពជាគិលានុបដ្ឋាយិកាយោធា។

នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៨ លោកជំទាវ ម៉ែន សំអន ទទួលបាន គោរមងារ កិត្តិយស ពី រាជបណ្ឌិតសភា កម្ពុជាជា « កិត្តិសង្គហបណ្ឌិត »។ ក្រៅពីជាអ្នកនយោបាយ និងកាន់តំណែងជាន់ខ្ពស់ហើយនោះ លោកជំទាវ ក៏ជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

លោកជំទាវ ម៉ែន សំអន បានបង្ហាញទស្សនៈថា៖ ស្ត្រី គឺជាត្បូងដ៏មានតម្លៃសម្រាប់គ្រួសារ ហើយតួអង្គស្ត្រី គឺមិនអាចខ្វះបាន ព្រោះស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ៕

The post នាយឧត្តមសេនីយ៍ ផ្កាយមាសបួន ម៉ែន សំអន ជាស្រ្តី ទីមួយកាន់តំណែង​ឧបនាយករដ្ឋមន្រ្តី និងមានគោរមងារសម្តេច appeared first on .

បង្ហាញសាវតារការងារលោកជំទាវ ម៉ែន សំអន ជាស្រ្តីកំពូលម្នាក់ក្នុងជួររដ្ឋាភិបាលដំបូងគេក្លាយអនុប្រធានបក្សកាន់អំណាចថ្មី
លោកជំទាវ ម៉ែន សំអន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា។ បន្ថែមលើនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​បោះឆ្នោត​ជ្រើស​តាំងលោកជំទាវ​ជា​អនុ​ប្រធាន​គណបក្សថ្មី​ ជាមួយនឹងសម្តេច ទៀ បាញ់ ដែល​ធ្វើឲ្យ​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​មួយនេះ​ កើន​ដដល់៤រូប ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​អង្គសន្និបាត​គណៈកម្មាធិការ​កណ្តាល​លើកទី៤៣​ អាណត្តិទី៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅថ្ងៃទី​២៤​ ខែធ្នូ ​ឆ្នាំ​២០២១​នេះ។​

ការបន្ថែមមន្ត្រីជាន់ខ្ពស់ ទៅជាអនុប្រធានគណបក្សពេលនេះ ធ្វើឲ្យចំនួនអនុប្រធានគណបក្សប្រជាជនកើនឡើងដល់ទៅ៤រូប គឺមានសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ជុំវិញការសម្រេចជ្រើសតាំងអនុប្រធានបក្សថ្មីចំនួនពីររូប និងដាក់បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី សម្រាប់ថ្ងៃអនាគតរបស់លោក ហ៊ុន ម៉ាណែត ឧកញ៉ាញូស៍ សូមមិនអធិប្បាយបន្តនោះទេ ដោយសូមលើកយកសាវតារនិងការកាន់តួនាទីខ្ពស់ៗក្នុងជួររាជរដ្ឋាភិបាលរបស់លោកជំទាវ ម៉ែន សំអន ដែលជាឥស្សរៈជនស្ត្រីកំពូលក្នុងមន្រ្តីបក្សកាន់អំណាច និងជាថ្នាក់ដឹកនាំដ៏ឆ្នើមក្នុងជួររដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកជំទាវ ម៉ែន សំអន បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៣ ស្ថិតក្នុងខេត្ត​ស្វាយរៀង។ លោកជំទាវ ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៣។

លោក​ជំទាវ ម៉ែន សំអន គឺ​ជា​អ្នក​នយោបាយ​ស្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ធ្លាប់​កាន់​តំតំណែងជារដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី និង​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ។

នៅឆ្នាំ​១៩៨៦ ដល់ ១៩៩៣ លោកជំទាវ ចូលជាសមាជិក​​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា ហើយក្នុងឆ្នាំ១៩៩៨ ដល់ ២០០៤ បានក្លាយជាសមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សុខភាព​សាធារណៈ សង្គម និង​កិច្ចការ​នារី។

ពីឆ្នាំ២០០៤ ដល់ ២០០៨ លោកជំទាវ ត្រូវបានប្រមុខរដ្ឋាភិបាល ស្នើសុំទៅព្រះមហាក្សត្រ តែងតាំងជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ពី​ឆ្នាំ​២០០៨ ដល់ពេលបច្ចុប្បន្នកាន់តំណែងជា​ឧបនាយករដ្ឋមន្ត្រី (ប្រចាំ​ការ)។

ទន្ទឹមនឹងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ជាប្រធានសមាគមនារីកម្ពុជាដើម្បី​សន្តិភាព​និងអភិវឌ្ឍន៏ផងដែរ។ លោកជំទាវ ជាស្ត្រីកម្ពុជាមួយរូប ដែលតែងតែដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញចូលរួម ក្នុងកិច្ចការងារសង្គមទាំងក្នុង និងក្រៅប្រទេស។

ជានិច្ចកាល លោកជំទាវតែងតែផ្តល់អនុសាសន៍ និងលើកទឹកចិត្តឲ្យមន្រ្តីរាជការពង្រឹងសមត្ដភាពបន្ថែមលើវិស័យអធិការកិច្ច តាមដានការអនុវត្តច្បាប់ ដោះស្រាយពាក្យបណ្តឹង និងផ្សព្វផ្សាយច្បាប់។

គួររំលឹកថា ចំនួនស្ត្រីនៅកម្ពុជា កំពុងទទួលបានក្នុងមុខតំណែងជាអ្នកដឹកនាំ បានកើនឡើង នៅគ្រប់ស្ថាប័ន ។ គិតត្រឹមឆ្នាំ២០២១ ស្ត្រីមានចំនួន២១ ភាគរយ កាន់តំណែង នៅក្នុងរដ្ឋសភា និង ១៦ ភាគរយ នៅក្នុងព្រឹទ្ធសភា ។ ហើយក៏មានជាឧបនាយករដ្ឋមន្ត្រី ជាស្ត្រី ១រូប គឺលោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីជាស្ត្រី ៣រូប និង អភិបាលខេត្ត ជាស្ត្រី២រូប ។ បើប្រៀបធៀប នៃការសមាមាត្រ ស្ត្រី នៅក្នុងសេវាកម្មស៊ីវិល បានកើនឡើង ពី៣៨ ភាគរយ ក្នុង ឆ្នាំ ២០១៤ ទៅដល់ ៤១ភាគរយ នៅឆ្នាំ២០២១ និងសមាមាត្រ តំណាងរបស់ស្ត្រី នៅក្នុងការសម្រេចចិត្ត នៅកម្រិត អនុប្រធាន ការិយាល័យ ថ្នាក់ ក្រុង ស្រុក និង ខណ្ឌ រហូតដល់អគ្គនាយក បានកើនឡើងពី ២០ ភាគរយ ក្នុងឆ្នាំ ២០១៤ ដល់ ២៥ភាគរយ ក្នុងឆ្នាំ ២០១៩៕

The post បង្ហាញសាវតារការងារលោកជំទាវ ម៉ែន សំអន ជាស្រ្តីកំពូលម្នាក់ក្នុងជួររដ្ឋាភិបាលដំបូងគេក្លាយអនុប្រធានបក្សកាន់អំណាចថ្មី appeared first on .

ឥស្សរជនជាន់ខ្ពស់ពីររូប ជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ធ្នូនេះ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ការជ្រើសតាំងឥស្សរជនទាំងពីររូបនេះ បានធ្វើឡើងនៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា សម្តេចពិជ័យសេនា ទៀ បាញ់ បច្ចុប្បន្នកំពុងកាន់តួនាទីជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំណែកឯលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខណៈដែលឥស្សរជនទាំងពីរជាមន្រ្តីធ្លាប់បានតស៊ូជាមួយសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។

បើគ្មានអ្វីប្រែប្រួលទេ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេបំផុតនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕

The post ឥស្សរជនជាន់ខ្ពស់ពីររូប ជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា appeared first on .

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រម​ជាមួយ​គ្រួសា​សព​លោក​ជំទាវ​ឧកញ៉ា ស៊ុយ សុផាន​
នៅព្រឹកថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១នេះ លោកជំទាវ​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​បុណ្យសព លោកជំទាវ​ឧកញ៉ា ស៊ុយ សុផាន អគ្គនា​យិកា​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៦២​ឆ្នាំដោយ​រោគាពាធ​។​

នៅក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ ស្រណោះ​អាឡោះអាល័យ និង​សង្វេគ​រក​ទីបំផុត​គ្មាន ចំ​ពោះ​មរណភាព​របស់ លោកជំទាវ​ឧកញ៉ា ស៊ុយ សុផាន ដែល​បាន​បាត់បង់​នូវ​ឧ​ត្ត​ម​ភរិយា ម្ដាយ និង​ជីដូន​ដ៏​ល្អ​មួយរូប ប្រកបដោយ ព្រហ្ម​វិហារធម៌ ទឹកចិត្ត​សន្តោស​ប្រណី​ដ៏​ថ្លៃថ្លា​ចំពោះ លោក​ឧកញ៉ា បុត្រា បុត្រី និង​ចៅៗ មិនតែប៉ុណ្ណោះ​ទេ ក៏​ជាការ​បាត់បង់​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​មួយរូប ដែលមាន​សទ្ធា​ជ្រះថ្លា​ក្នុង​វិស័យ​ពុទ្ធចក្រ អាណាចក្រ ក៏ដូចជា​ការងារ​មនុ​ស្ស​ធម៌​ផងដែរ ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព លោកស្រី​ឧកញ៉ា ស៊ុយ សុផាន សូម​ឆាប់​បាន​យោនយកកំណើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត ក្លាយជា​បការៈ​ដទៃ​ឡើយ​៕

The post ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រម​ជាមួយ​គ្រួសា​សព​លោក​ជំទាវ​ឧកញ៉ា ស៊ុយ សុផាន​ appeared first on .