លោកស្រី កែវ វង្សសៀក

លោកស្រី កែវ វង្សសៀក សហគ្រិនស្រ្តីជោគជ័យក្នុងពិភពជំនួញកែសម្ពស្ស
លោកស្រី កែវ វង្សសៀក ជាសហគ្រិនស្រ្តីជោគជ័យមួយរូបក្នុងពិភពជំនួញលើវិស័យកែសម្ពស្សដ៏ល្បី ហើយក៏ជាសប្បុរសជនម្នាក់ដែលតែងតែចូលរួមជួយកិច្ចការងារសង្គមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកស្រីធ្លាប់បានទទួលការបណ្តុះបណ្តាល និងដកស្រង់បទពិសោធក្នុងវិស័យថែរក្សាសម្ពស្ស និងព្យាបាលពីបណ្តាប្រទេសជឿនលឿនមួយចំនួនមុនឈានមកចាប់អាជីពផ្តើមមុខរបរក្នុងវិស័យនេះ រហូតបង្កើតមជ្ឈមណ្ឌលកែសម្ផស្ស អូលីប៊ែល ក្នុងឆ្នាំ២០០៦។

ក្រោយពីជំនួញចេះតែកាក់កប់ឡើងនៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិវត្តហាងកែសម្ពស្សនោះមកជាមជ្ឈមណ្ឌលកែសម្ផស្ស មេហ្គាប៊ែល ដែលស្ថិតនៅក្នុងផ្សារទំនើបសូរិយា និងផ្សារផារ៉ាហ្គន ប៉ុន្តែក្រោយមកលោកស្រីក៏សម្រេចចិត្តផ្លាស់ប្តូរទីតាំងមកនៅតាមបណ្តោយផ្លូវកម្ពុជាក្រោមវិញម្តង រហូតដែលនាំឱ្យឈរជើងយ៉ាងរឹងមាំមកដល់ពេលបច្ចុប្បន្ន។

មុខជំនួញមួយនេះចេះកើនឡើងហើយក៏មានការគាំទ្រ នៅអំឡុងឆ្នាំ២០១០ លោកស្រី កែវ វង្សសៀក ក៏បានចាប់ផ្តើមជំនួញថ្មីមួយបន្ថែម គឺក្រុមហ៊ុន អូលីហ្គោ ត្រេតឌីង ដែលជាកន្លែងចែកចាយផលិតផលថែរក្សាសម្ពស្ស និងគ្រឿងសម្អាងជាដើម។

បន្ទាប់ពីជោគជ័យជាមួយនឹងបទពិសោធន៍ជោគជាំក្នុងវិស័យថែរក្សាសម្ពស្ស និងព្យាបាល លោកស្រីក៏បានអភិវឌ្ឍ និងពង្រីកពីមជ្ឈមណ្ឌលថែរក្សាសម្ពស្សមកជាគ្លីនិកកែសម្ផស្ស មេហ្គាប៊ែល ដែលមានកម្រិតស្តង់ដាខ្ពស់និងអ្នកជំនាញល្បីៗពីបរទេស និងក្នុងស្រុកផងដែរ ក្នុងការព្យាបាលនិងថែរក្សាសម្ពស្សជូនអតិថិជន។។

លោក​ស្រី កែវ វ​ង្ស​សៀក អគ្គនាយិកា គ្លីនិក​កែ​សម្ផស្ស​មេ​ហ្គា​ប៊ែល ធ្លាប់បាន​ឲ្យ​ដឹងថា​៖ ​«ការ​អភិ​វ​ឌ្ឍ​ន៍​លើវិ​ស័​យ​ថែរក្សា និងវះកាត់​កែ​សម្ផស្ស គឺជា​ចក្ខុ​វិស័យដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​​ខ្ញុំ​ជា​យូរ​យាង​ណាស់​មកហើយ​។ ខ្ញុំតែង​គិតថា​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​បង​ប្អូន​ខ្មែរ​យើង​គ្រប់​រូប​ទទួលបាន​នៅ​ភាពស្រស់ស្អាត»​។

តាមរយៈសកម្មភាពដឹកនាំក្រុមហ៊ុនទទួលជោគជ័យ និងជាស្ត្រីខ្មែរដ៏រឹងមាំម្នាក់ផងនោះ លោកស្រី កែវ វង្សសៀក ក៏ធ្លាប់ទទួលបាន​ឈ្នះ​ពាន Outstanding CEO Award 2016 ពី CEO Master Club ស្ថិតក្នុងចំណោមបេក្ខជនដែលជាម្ចាស់អាជីវកម្មជាង២០០នាក់។ Outstanding CEO Award ជា​ពាន​ផ្តល់​ជូន​ម្ចាស់​អាជីវកម្ម​ដែល​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​ឲ្យរីក​ចំរើន។ បន្ថែម​ពី​លើ​ពាន​នេះ លោក​ស្រីក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​៥​រូប​ផង​ដែរ (Top 5)។  លើសពីនេះលោកស្រីក៏ទទួល​បាន​ពាន Ambassador Award ​នៅឆ្នាំ២០១៥​ ​ផងដែរ៕

លោកស្រី កែវ វង្សសៀក កាន់ពាន Outstanding CEO Award

The post លោកស្រី កែវ វង្សសៀក សហគ្រិនស្រ្តីជោគជ័យក្នុងពិភពជំនួញកែសម្ពស្ស appeared first on .