លោកស្រី ឃី មុនី

សហគ្រិនស្រ្តីឆ្នើម ៦រូប កំពុងមានភាពល្បីល្បាញដឹកនាំមុខជំនួញជោគជ័យ
​«ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​» ស្ដាប់​ភ្លាម​គឺ​ពិតជា​មិនអាច​ទទួលយកបាន​នោះទេ សម្រាប់​បរិបទ​មនុស្ស​ខ្មែរ​សម័យនេះ​។ លើសពីនេះ ក៏គប្បីត្រូវលុបបំបាត់ចេញពីសង្គមខ្មែរនាពេលបច្ចុប្បន្ន ពីព្រោះបច្ចុប្បន្ននេះ ស្ត្រីមានសមត្ថភាពសិទ្ធិ សេរីភាពពេញលេញដូចបុរសដែរ។

បច្ចុប្បន្នមានស្រ្តីជាច្រើនកំពុងដឹកនាំស្ថាប័នកំពូលៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការ សមាគម ក្រុមហ៊ុន និងគ្រប់គ្រងមុខជំនួញនៅក្នុងដៃជាច្រើនផងដែរ។ ស្ត្រី​ខ្មែរ​កាន់​តែ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ និង​គ្រួសារ។

យ៉ាងណា​ក៏ដោយ ​ស្ត្រី​ខ្មែរ​នៅតែ​មាន​ចំនួន​តិចតួច​ណាស់​បើ​ធៀប​ទៅ​នឹង​តួនាទី​បុរស។​ សារព័ត៌មានឧកញ៉ាញូស៍ សូមបើកកកាយ ណែនាំសហគ្រិនស្រ្តីឆ្នើម ៦រូប ដែលកំពុងដឹកនាំមុខជំនួញជោគជ័យ ខណៈមួយចំនួនទៀតក៏កំពុងមានគោរមងារឧកញ៉ា ទទួលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

១.ឧកញ៉ា កែវ មុំ

ដែលជាអ្នកនៅពីក្រោយនៃភាពជោគជ័យរបស់នំស្រួយ លីលី។ ​ឧក​ញ៉ារូប​នេះ​​បាន​​បង្កើត​​ក្រុម​​ហ៊ុន​​ជិ​ត​២១​​ឆ្នាំ​​មក​ហើយ​ ដោយ​​ទទួល​បាន​​ការ​គាំទ្រ​​ទាំង​ក្នុង​ស្រុក និង​​ក្រៅ​ប្រទេស​​​។​​ ការ​​រីក​ចម្រើន​អាជីវកម្ម​​បែ​ប​នេះ ​លោក​ស្រី​អះអាង​ថា​ ដោយសារ​តែ​ការ​គិត​ពី​គុណភាព​ជា​ជាង​ប្រាក់​ចំណេញ​។

ឧកញ៉ា កែវ មុំ  អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី និងប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) ដែលអាចចាត់ទុកថាជាស្រ្តីម្នាក់មានបទពិសោធចាស់ទុំមួយរូប ទៅលើមុខជំនួញ និងការគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុ។

២.ឧកញ៉ា ឆាយ ស៊ីវលីន

ជា​ស្ត្រី​​ឆ្នើម​មួយ​រូប​មាន​ឈ្មោះ​បោះ​សំឡេង​​ច្រើន​ឆ្នាំ​មក​ហើយ ​​​នៅ​ក្នុង​វិស័យ​ទេសចរ​ណ៍​កម្ពុជា និងប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ។

ម្ចាស់ក្រុមហ៊ុន CSL Travel and Tour រូបនេះ ក៏បានវិនិយោគទៅលើ ប៊ូទីក​ រឺស៊ត លំដាប់​ផ្កាយ៤កន្លះ​ ​មាន​ឈ្មោះ​ថា​ លីន​ណាយា​ ដែល​បាន​ដំណើរ​ការ​អាជីវកម្ម​ប្រមាណ ៨ ឆ្នាំ​កន្លងមក​ហើយ។

៣. លោកស្រី ខៃ ចិន្តា

គឺ​ជាប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ «អៃរាវត្តា» ដែលជាគំនិតផ្តួចផ្តើមបង្កើតរបស់លោកស្រីជាមួយស្វាមីជាជនជាតិបារាំង។ លោកស្រីធ្លាប់ជាប្រធាន​សមាគមសណ្ឋាគារកម្ពុជា ត្រូវបានទុកថា ជាសហគ្រិនស្ត្រីឆ្នើមមួយរូបដែលបានចូលរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជាឲ្យមានការរីកចម្រើន។ ជានិច្ចកាលលោកស្រីតែងតែបានឆ្លើយឆ្លងជាមួយអ្នកកាសែតជាតិ និងអន្តរជាតិគ្រប់ពេលវេលា ដើម្បីផ្តល់ព័ត៌មានជុំវិញស្ថានភាពវិស័យទេសចរណ៍។

បច្ចុប្បន្នលោកស្រីមានសណ្ឋាគារទែរ៉ូ និងរីសត នៅខេត្តរតនគិរី និងខេត្តក្រចេះផងដែរ។

៤.លោក​ស្រី​ ​ជា ​សុផល្លា

នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Emerald ​និង​ក្រុមហ៊ុនចំនួន ៨ ផ្សេងទៀត​ក្នុង​ដៃ​។ ​លោកស្រី​ ​ជា​សហគ្រិន​ស្ត្រី​មួយ​រូប​ ​ដែល​មាន​ជីវិត​តស៊ូ​ ពុះពារ​ឧបសគ្គ​ជា​ច្រើន​​រាប់​មិន​អស់​។ លើសពីនេះ លោកស្រីជា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ ១០ នាក់ផ្សេងទៀត ដែល​បាន​ទទួល​ពាន Outstanding ASEAN Women Entrepreneur Award ពី​កម្មវិធី ASEAN WOMEN ENTERPRENEURS FORUM លើក​ទី ២ ឆ្នាំ ​២០១៦ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​​ថ្មីៗ​នេះ។

លោកស្រីក៏ជាអ្នកដែលបានចូលរួមបង្កើត«យុទ្ធនាការភ្នំពេញស្អាត» ដែលជាគម្រោងស្អាត ក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ជាសហស្ថាបនិកនៃគម្រោងស្អាត។

៥.លោកស្រី​ ឃី មុនី ​

គឺ​ជា​នាយិកា​ក្រុមហ៊ុន​ Amru Rice ​ដែល​នាំ​ចេញ​អង្ករ​សរីរាង្គ​នាំមុខ​គេ​មួយ​នៅ​កម្ពុជា​។  ​មុន​នឹង​ឈាន​មក​កាន់​កាប់​អាជីវកម្ម​ធំ​ដូច​សព្វ​ថ្ងៃ​ ​លោក​ស្រី​ជា​មនុស្ស​ស្វះស្វែងរក​បទ​ពិសោធន៍​ការងារ​លំបាកៗ​ជា​ច្រើន​ ​ក្នុង​នោះ​ លោក​ស្រី​ចាប់​ផ្ដើម​ការងារ​ដំបូង​ គឺ​ជា​បុគ្គលិក​ហាត់ការ​ (Internship) ក្នុង​ក្រុមហ៊ុន​មួយ​ ដោយ​ទទួល​ប្រាក់ឧបត្ថម្ភ​ ៥០ដុល្លារ​ ជា​ប្រាក់​ថ្លៃ​សាំង​ប៉ុណ្ណោះ​។ ​

​ឆ្នាំ ២០១១ ​លោក​ស្រី​បាន​ងាក​ចាប់​របរ​រកស៊ី​ស្រូវ​អង្ករ​មាន​ឈ្មោះ​ថា Amru Rice និង​ ឆ្នាំ ២០១៣ ​ដឹកនាំ​កសិករ​ ​ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​ក្រៅ​ជាង​ ​៤០​ប្រទេស​ និង​ជួយ​កសិករ​ខ្មែរ​ប្រមាណ​ ៥​ពាន់​គ្រួសារ​។

៦.​​អ្នក​ស្រី នាវ នារី​បញ្ច​ពិសី​

សហគ្រិន​​វ័យ​ក្មេង​ឆ្នើម​ផ្នែក​សង្គម​​ឆ្នាំ​២០១៦ និងជា​នាយិកា​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd សណ្ឋាគារ និងរបរជាច្រើនទៀត។

បច្ចុប្បន្ន​លោកស្រី បញ្ចពិសី បាន​​បើក​ដំណើរ​ការ​អាជីវកម្ម​​បី​ក្នុង​ពេល​តែ​មួយ ​ក្នុង​នោះមាន​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd. សណ្ឋាគារ និង ក្រុមហ៊ុន​​​ទទួល​រៀប​ចំ​​កម្មវិធី​ផ្សេងៗ​ ហើយ​បន្ត​បើក​នូវ​មុខ​ជំនួញ​ដទៃ​ទៀត ដូច​ជា​ប្រតិបត្តិករ ឥណទាន (ថវិកាហ្វាយនិន) និង​ជំនួញ​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត ហើយ​ក៏​គ្រោង​បើក​បន្ថែម​នៅ​ពេល​ខាង​មុខ​ផង​ដែរ៕

The post សហគ្រិនស្រ្តីឆ្នើម ៦រូប កំពុងមានភាពល្បីល្បាញដឹកនាំមុខជំនួញជោគជ័យ appeared first on .