លោក គង់ សុខចេង

ប្រធានផ្នែកសម្របសម្រួលអតិថិជន បុរី ឡេង ណាវ៉ាត់ត្រា បំភ្លឺបន្ថែមពីវឌ្ឍនភាពបុរី ដែលកំពុងតែបន្តសកម្មភាពសាងសង់ធម្មតា
លោក គង់ សុខចេង ប្រធានផ្នែកសម្របសម្រួលជាមួយអតិថិជនរបស់ បុរីឡេងណាវ៉ាត្រា បានចេញវីដេអូខ្លីមួយ អមដោយខ្លឹមសារ ពន្យល់បន្ថែមជុំវិញវឌ្ឍនភាពដំណើរការសាងសង់បុរីឡេងណ៉ាវ៉ាត្រា ដែលមានខ្លឹមសារដូចខាងក្រោម៖

គោរពទៅដល់ពុកម៉ែបងប្អូន និងអតិថិជនទាំងអស់បច្ចុប្បន្នក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បន្តសកម្មភាពនៃការសាងសង់ផ្ទះក្នុងគម្រោង 6A ជូនអតិថិជនជាធម្មតាដូចដែលឃើញជារៀងរាល់ថ្ងៃ។

ហើយចំពោះ ផ្ទះដែលយឺតយ៉ាវក្រុមហ៊ុន ក្រុមហ៊ុនតែងតែធ្វើការសម្របសម្រួល និងយកចិត្តទុកដាក់ ចំពោះពុកម៉ែបងប្អូន និងផ្ដល់ជូន5ជម្រើសនៅចំពោះមុខសិន។

១.ដោះដូផ្ទះ សង់រួចរាល់ គម្រោង 6A ផ្លូវជាតិលេខ3 គម្រោងវេងស្រេងទួលពង្រ គម្រោងកំបូល ដែលសង់រួចរាល់។

២.ដោះដូរជាដីវាយតម្លៃស្មើនិងលុយ ទីតាំងដីដែលអតិថិជនពេញចិត្ត ។

៣.សម្រួល 50% ត្រឡប់លុយទៅវិញនៃប្រាក់ដើម ដូចក្រុមហ៊ុនដទៃ។

៤.ផ្ដល់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន ទម្រាំផ្ទះផ្ទាល់ខ្លួនសាងសង់ចប់។

៥.ទុកពេលអោយក្រុមហ៊ុនឲ្យសាងសាងសង់បញ្ចប់ ។

ជម្រើសខាងលើនេះ គឺជាដំណោះស្រាយឈើលើ មូលដ្ឋាន សម្របសម្រួល អតិថិជន និងអ្វីដែលក្រុមហ៊ុន អាចធ្វើទៅបានពេលបច្ចុប្បន្ន។អតិថិជនមានសិទ្ធិជ្រើសរើស ទៅតាមអ្វីដែលដែលចាំបាច់ នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ។

មានពាក្យចចាមរាមថាទុកគម្រោងចោល និងម្ចាស់គំរោងរត់គេច។ជាក់ស្ដែង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដោយមិនសូវឃើញវត្តមាននៅកម្មវិធីជួបជុំផ្សេងៗ ព្រោះគាត់ប្រឹងផ្ដោតនឹងយកចិត្តទុកដាក់ ស្វះស្វែង ដោះដូបង្វិលហិរញ្ញវត្ថុដើម្បីជំរុញការសាងសង់ ឲ្យបានចប់សព្វគ្រប់នៅពេលខាងមុខ គាត់មិនបានរត់គេចទៅណាដូចពាក្យចចាមរាមនោះឡើយ។

ព្រោះបច្ចុប្បន្នលំហូរសាច់ប្រាក់ និងចំណូលមានការធ្លាក់ចុះជាកំហុក ដែលជាផលប៉ះពាល់ មានកាយឿតយ៉ាវសម្រាប់គម្រោងដ៏ធំនេះ។

បុរី ឡេង ណាវ៉ាត្រា យល់ពីពុកម៉ែបងប្អូនអតិថិជនមិនពេញចិត្តនៃការយឺតយ៉ាវ ក្រុមហ៊ុនពិតជាយល់ទុក្ខលំ
បាកនេះច្បាស់ទើបក្រុមហ៊ុនប្រឹងប្រែងដាក់ជម្រើស៥ចំណុច សម្របសម្រួលបញ្ហាចាំបាច់ខ្លះនិងចំពោះមុខ។

ប៉ុន្តែក្រុមហ៊ុនក៏មិនអាចធ្វើតាមការទាមទារទាំងស្រុងបានទេ ព្រោះក្រុមហ៊ុនត្រូវមានបន្ទុកធំក្នុងការអភិវឌ្ឈន៍គម្រោងទាំងមូលជូនអតិថិជនរាប់ម៉ឺននាក់ឱ្យចប់ទាំងអស់។បច្ចុប្បន្ននេះពិតជាមានភាពលំបាកជាខ្លាំងបន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក។

បញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ ក្នុងនោះបុរី ឡេង ណាវ៉ាត់ត្រា ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ ប៉ុន្តែក្រុមហ៊ុននៅតែខិតខំបន្តសាងសង់ផ្ទះជូនអតិថិជនយ៉ាងយកចិត្តទុកដាក់។

ផ្ទះរាប់ពាន់ល្វែងក្រុមហ៊ុនបានសាងសង់រួចរាល់ និងប្រគល់ជូនបន្តបន្ទាប់ និងមួយចំនួនទៀតកំពុងតែការសាងសង់ជារៀងរាល់ថ្ងៃដើម្បីឈានទៅការបញ្ចប់ជូនអតិថិជនចប់សព្វគ្រប់បាន១០០%។

«តំបន់(ប្លុក)ដែលមានភាពយឺតយ៉ាវពីមុនក្រុមហ៊ុនបាននិងកំពុងបន្តធ្វើប្រដេញតាមផែនការពីមុខមកក្រោយ ជារៀងរាល់ថ្ងៃនៅក្នងគោលដៅសម្រេចដូចគ្នា»។

ចំពោះការចាក់បំពេញដី បច្ចុប្បន្នឡានរាប់រយគ្រឿងដឹកដីមកចាក់បំពេញទៅតាមផែនការ ទោះបីជាក្រុមហ៊ុន បានខិតខំប្រឹងប្រែងយ៉ាងណាក្ដីក៏ការសាងសង់នេះមានការយឺតយ៉ាវលើអតិថិជនមួយចំនួនផងដែរ។

ជារួមសកម្មភាពជាក់ស្តែងបានបង្ហាញោ្យឃើញអំពីជំហរការទទួលខុសត្រូវក្នុងការបំពេញបេសកម្មដើម្បីបុព្វហេតុដីនិងផ្ទះរបស់បងប្អូនអតិថិជន។

ក្រុមហ៊ុនសូមបញ្ជាក់ថា មានពាក្យចចាមេរ៉ាមថា គម្រោងមិនធ្វើតមិនជាការពិតទេ គម្រោងផ្ទះរាប់ម៉ឺនល្វែង គឺប្រឹងប្រែងបំពេញកាតព្វកិច្ច និងសកម្មភាពក្នុងការអភិវឌ្ឍន៍ឥតឈប់ឈរ៕

The post ប្រធានផ្នែកសម្របសម្រួលអតិថិជន បុរី ឡេង ណាវ៉ាត់ត្រា បំភ្លឺបន្ថែមពីវឌ្ឍនភាពបុរី ដែលកំពុងតែបន្តសកម្មភាពសាងសង់ធម្មតា appeared first on .