លោក ចាន់ រដ្ឋា

លោក ចាន់ រដ្ឋា÷ ការរៀបចំគោលដៅជីវិតមិនស្ថិតលើវ័យទេ រៀបចំឱ្យលឿនពេលណា ល្អពេលហ្នឹង
លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានឱ្យដឹងថា ការកំណត់គោលដៅនៃជីវិត គឺមិនមានការកំណត់នៃវ័យទេ ផ្ទុយទៅវិញ រៀបចំ កំណត់ឱ្យលឿនពេលណា ល្អពេលហ្នឹង ជាពិសេសបើនៅវ័យក្មេង គឺកាន់តែល្អ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលា “របៀបសរសេរនៃគោលដៅជីវិត” កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងនោះ លោក បានលើកឡើងថា គោលដៅនៃជីវិតមួយល្អបំផុតត្រូវមានកត្តាបីយ៉ាង ១.ហិរញ្ញវត្ថុសមរម្យ ២. សុខភាពល្អ និង ៣.អារម្មណ៍ល្អ។ កត្តាទាំងបីយ៉ាងនេះ ដែលមិនអាចចាប់ផ្តើមពីវ័យណាមួយឡើយ ពោល បើល្អបំផុត កាន់តែឆាប់ កាន់តែល្អ។

លើសពីនោះ លោកអគ្គនាយក បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យយុវជនមួយចំនួនមិនទាន់មានការរៀបចំ សរសេរគោលដៅនៃជីវិតអាចមកពីកត្តាកន្លែងមជ្ឍដ្ឋានរស់នៅរួមមាន ការរៀនសូត្រ មិត្តដែលសេពគប់ជាមួយ។ ក្នុងន័យនេះ គឺព័ត៌មានដែលនាំឱ្យជាសម្ពាធពីអ្នកជុំវិញ។ អ្វីដែលជាដំណោះស្រាយនោះគឺ ការលើកទឹកចិត្តឱ្យមានការព្យាយាមចូលក្នុងវេទិកាសាធារណៈ ការអានសៀវភៅច្រើន។ លោក បញ្ជាក់ថា ការអានសៀវភៅច្រើន ធ្វើឱ្យយើងមានការយល់ឃើញ មានគំនិត ធ្វើឱ្យយើងមានការចង់បានអ្វីម្យ៉ាង។

ជាមួយគ្នានោះ អគ្គនាយកក្រុមហ៊ុន FWD Cambodia បានបន្ថែមថា ដើម្បីឲ្យយុវជនចេះសរសេរ រៀបចំនៃគោលដៅជីវិតឡើងវិញ មានពីរកត្តាធំៗ រួមមាន កត្តាខាងក្នុង និងខាងក្រៅ។ កត្តាខាងក្នុងនោះគឺ ខ្លួនឯង ត្រូវអានសៀវភៅ និងចូលរួមក្នុងវេទិកាសាធារណៈ ព្យាយាមស្គាល់មនុស្សជុំវិញ ជាកត្តាមួយធ្វើឱ្យពួកគាត់មានចិត្តគិតទៅដល់គោលដៅ។ ចំណែកផ្នែកទីពីរ គឺតួអង្គនៅក្នុងសង្គម ស្ថាប័ន ដែលមានការយល់ដឹង ត្រូវធ្វើការរំលឹកអំពីអ្នកដែលនៅជុំវិញឱ្យយល់អំពីសារសំខាន់នៃការបង្កើតគោលដៅ បង្ហាញពីដំណើរជីវិតពិតនាំឱ្យមានភាពជោគជ័យរបស់គាត់។

ទន្ទឹមនឹងនោះ លោកអគ្គនាយក បានសំណូមពរឱ្យសង្គម គ្រួសារ កន្លែងធ្វើការ សង្គមទូទៅ សហគមន៍ជុំវិញ គួរតែលើកទឹកចិត្តឱ្យមនុស្សម្នាក់ៗឆាប់មើលឃើញគោលដៅ ឆាប់គិតពីគោលដៅខ្លួនឯងពីក្មេងក៏ដោយ ដែលជារឿងសំខាន់។

សូមជម្រាបថា កម្មវិធីសិក្ខាសាលា ស្តីពី”របៀបសរសេរគោលដៅនៃជីវិត (អធិដ្ឋានចិត្ត)” នេះជាការសហការគ្នារវាង ក្រុមហ៊ុន VIPASSA រួមជាមួយនិង មូលនិធិធម្មឱសថ និង ហាងលក់គ្រឿងអលង្ការ CBVH ។ ដែលមានវត្តមាន វាគ្មិន ពូកែៗ ខាង អប់រំផ្លូវចិត្ត ដូចជា ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ភិក្ខុ កស្យប ហ៊ុន ខេមរា ទីប្រឹក្សា ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី អ៊ឹម វណ្ណឌី អគ្គនាយិកានៃហាងអលង្ការ CBVH លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia និង លោក នឹម ឈុន្នី ស្ថាបនិក ក្រុមហ៊ុន VIPASSA៕

The post លោក ចាន់ រដ្ឋា÷ ការរៀបចំគោលដៅជីវិតមិនស្ថិតលើវ័យទេ រៀបចំឱ្យលឿនពេលណា ល្អពេលហ្នឹង appeared first on .