លោក ជាវ តាយ

អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ត្រៀមផ្លាស់ប្តូរចេញ
លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ត្រៀមផ្លាស់ប្តូរតួនាទីថ្មី ជំនួសដោយលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ហើយពិធីប្រកាសចូលកាន់ដំណែងជាផ្លូវការ ក៏នឹងត្រៀមធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ។

លិខិតដាច់ដោយឡែកមួយរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី ពិនិត្យ និងសម្រេចជាគោលការណ៍ការផ្លាស់ប្ដូរមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍មន្ត្រី ហើយក៏ផ្អែកលើច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

នៅក្នុងលិខិតដដែលនោះ លោក ជាវ តាយ នឹងត្រូវផ្លាស់ប្តូរពីអភិបាលខេត្តពោធិ៍សាត់ មកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោកជាអតីតអភិបាលខេត្តកំពត ខណៈទើបតែផ្លាស់ប្តូរមកកាន់ខេត្តពោធិ៍សាត់ជំនួសលោក ម៉ៅ ធនិន ត្រូវទៅកាន់អភិបាលខេត្តកំពតវិញ។

អភិបាលខេត្តពោធិ៍សាត់ថ្មីដែលនឹងត្រូវប្រកាសចូលកាន់មុខតំណែងជាផ្លូវការ លោក ខូយ រីដា អតីតអភិបាលរងខេត្តបាត់ដំបង និងក៏អតីតអភិបាលរងខេត្តពោធិ៍សាត់ដែរ ដោយលោកត្រូវបានប្តូរទៅជាអភិបាលរងខេត្តបាត់ដំបង កាលពីអំឡុង ខែមីនា ឆ្នាំ២០២២៕

The post អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ត្រៀមផ្លាស់ប្តូរចេញ appeared first on .

ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នាំ​​អំណោយឧបត្ថម្ភ​ជា​សម្ភារៈ​ប្រយុទ្ធ​កូវីដ ដល់​គណៈអភិបាលខេត្តកំពត
ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បាន​ប្រគល់​អំណោយសប្បុរសធម៌ ឧបត្ថម្ភ​ដល់​ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។

អំណោយ​ដែល​ទទួល​បានការ​ឧបត្ថម្ភ​រួមមាន​៖ អាវពេទ្យ PPE .2000ឈុត ម៉ាស 10,000បន្ទះ ថ្នាំបូរាណចិន400 ប្រអប់ ដែលផ្តល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ក៏ដូចជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ ឧកញ៉ា លីឃុនថៃ ដែលបានផ្តល់នូវអំណោយសប្បុរសធម៌ នាពេលនេះ។ នេះគឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ពេលដែលប្រទេសជាតិយើងកំពុងតែជួបប្រទះនិងជំងឺកូវីដ-១៩ ហើយសព្វថ្ងៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវមួយនេះ។ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ចំពោះអំណោយសប្បុរសធម៌ទាំងនេះ រដ្ឋបាលខេត្ត និងធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ឃុំ-សង្កាត់ទាំងអស់ក្នុងខេត្តកំពត។

The post ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា  នាំ​​អំណោយឧបត្ថម្ភ​ជា​សម្ភារៈ​ប្រយុទ្ធ​កូវីដ ដល់​គណៈអភិបាលខេត្តកំពត appeared first on .