លោក ជួន ណារិន្ទ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ត្រៀមឱ្យនគរបាលអនុវត្តច្បាប់ផាកពិន័យចរាចរណ៍ឡើងវិញ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា លោកនឹងស្នើសុំគោលការណ៍ទៅថ្នាក់លើ ដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបន្តពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយការអប់រំរយៈពេល ៣ខែកន្លងមកនេះ ពុំទទួលបានលទ្ធផលល្អ ផ្ទុយមកវិញ គឺកកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ដោយបានឆក់យកអាយុជីវិតមនុស្សក៏ច្រើន រួមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។

ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់បែបនេះថា៖ “សាកល្បង៣ខែហើយ ធ្វើឱ្យយើងគ្មានទំនុកចិត្តនោះទេ យើងការពារអាយុជីវិត និងទ្រព្យសម្បត្តិពួកគាត់អត់បាន។ កំណើនគ្រោះថ្នាក់ចរាចរណ៍ហួសហេតុ ការបង្ករគ្រោះថ្នាក់ចរាចរណ៍ដោយស្ថានភាពស្រវឹង។ យើងសាកល្បងមិនចុះត្រួតពិនិត្យស្ថានភាពស្រវឹង មាន៦%គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនមាន ៦៦% ទៅ ៧០% នៅពេលយប់”។

“យើងនឹងធ្វើការវាយតម្លៃ ហើយយើងនឹងស្នើសុំទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាឯកឧត្តមអភិសន្តិបណ្ឌិតក្រសួងមហាផ្ទៃ ត្រូវតែសុំគោលការណ៍រឹងបន្តឹងច្បាប់ឡើងវិញ។ ច្បាប់នៅតែច្បាប់ មិនមានរឿងកែប្រែ មិនមានហួសពេលផុតកំណត់អ្វីនោះទេ។ ៣ខែនេះ គ្រាន់តែជាការសាកល្បង តើប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់មធ្យោបាយនៅតាមដងផ្លូវរបស់យើងមួយចំនួន គាត់បានគោរពច្បាប់ ឬនៅ? ឥឡូវយើងឃើញថា ករណីកើនឡើងបែបនេះ គឺដោយសារពួកគាត់មិនគោរពច្បាប់”។ ឯកឧត្តម ជួន ណារិន្ទ បានបន្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន យើងមើលឃើញថា ៣០% ទៅ ៤០% អ្នកជិះម៉ូតូនៅតាមដងផ្លូវសាធារណៈ លែងពាក់មួកសុវត្ថិភាពទៀតហើយ កុំថាឡើយពេលយប់ ឬពេលថ្ងៃ។ តើយើងបណ្តែតបណ្តោយឱ្យបងប្អូនយើងបាត់បង់ជីវិត គ្រោះថ្នាក់ពិការ ដោយសារយើងសាកល្បងមិនឱ្យចាប់ផាកពិនិ័យអនុវត្តច្បាប់ ដោយគ្រាន់តែណែនាំគាត់តទៅទៀតបានដែរទេ? លោកសុខចិត្តទទួលការរិះគន់ តែលោកចង់បានមកវិញ នូវស្ថេរភាពក្នុងសង្គម ភាពសុខសាន្ត សុខុដុមរមនា ទាំងអាយុជីវិត សម្ភារៈមធ្យោបាយ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរួមរបស់សាធារណៈ។

គួររំឭកថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។ ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ៕

The post ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ត្រៀមឱ្យនគរបាលអនុវត្តច្បាប់ផាកពិន័យចរាចរណ៍ឡើងវិញ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ appeared first on .

លោក ស សុខា ប្រគល់តំណែងមេប៉ូលីសក្រុងភ្នំពេញឲ្យលោក ជួន ណារិន្ទ ដឹកនាំបន្តពីលោក ស ថេត
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រគល់ភារកិច្ចជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ការប្រគល់ភារកិច្ចឲ្យឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ ពេលនេះបន្ទាប់ពីនាយឧត្តមសេនីយ៍ ស ថេត ត្រូវបានតែងតាំងជាអគ្គស្នងការនៃស្នងការដ្ឋាននគរបាលជាតិ ក្រោយលោក នេត សាវឿន ឡើងតំណែងជាឧបនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧។

កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានផ្ទេរចេញពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួររម្លឹកថា លោក ជួន ណារិន្ទ ជាអតីតប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌកាលពីឆ្នាំ២០១៤ និងជាប្រធាន ក្លិប អគ្គស្នងការ រដ្ឋាន នគរបាលជាតិ។ នៅឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រះសីហនុ អស់រយៈពេល ៩ឆ្នាំទម្រាំទទួលការតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕

The post លោក ស សុខា ប្រគល់តំណែងមេប៉ូលីសក្រុងភ្នំពេញឲ្យលោក ជួន ណារិន្ទ ដឹកនាំបន្តពីលោក ស ថេត appeared first on .

ស្រាយចម្ងល់រឿងរ៉ាវ កញ្ញា ដេននី ក្វាន់ ប្រកាសឈឺចាប់​ខ្លាំង និងទទួល​យក​មិន​បានព្រោះអយុត្តិធម៌
នៅ​ថ្ងៃ​ទី ២៥ ខែ​ឧ​សភា កញ្ញា​ដេននី​ ក្វាន់​ បានបង្ហោះសារទាមទារយុត្តិធម៌ ខណៈដែល​នាង​អះអាងថា ករណីនេះ អយុត្តិធម៌សម្រាប់រូបនាង។ នាងថា សំណងលុយ១ម៉ឺនដុល្លារ នាងទទួល​យក​មិនបាន និងមើលងាយកិត្តិយសនាងជាស្ត្រីខ្មែរ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឆ្លើយតបនឹងករណីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានបញ្ជាក់ថាសំណុំ​រឿង​ក្តី​កញ្ញា ដេននី ក្វាន់ ដែល​ចោទ​​ម្ចាស់​សណ្ឋាគារ​លួច​បង្កប់​កាមេរ៉ា​ ក្នុង​បន្ទប់ ត្រូវ​បាន​តុលាការ​សម្រេចក្ដី​តាំង​ពី​ដំណាច់​ខែតុលា ឆ្នាំ២០២០រួចទៅហើយ។

ម្ចាស់​សណ្ឋាគារ​សមុទ្រមាស ឈ្មោះ ជា ណារី ភេទ​ស្រី អាយុ ៤៨ឆ្នាំ​ មាន​ទី​កន្លែង​កំណើត នៅ​សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ពាក់​ព័ន្ធ​នឹង​ការ​ដាក់​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​ខ្លួន ហើយ​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគារ​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ តុលា និង​មិន​អនុញ្ញាត​ឱ្យ​សណ្ឋាគារ​ធ្វើអាជីវកម្ម​នោះ​ទេ។ ក្រៅ​ពីនេះ តុលាការក៏សម្រេច​ឱ្យ​ជន​ល្មើស​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​១ម៉ឺនដុល្លារ។

បើតាមទំព័រហ្វេសបុកកញ្ញា ដេននី ក្វាន់ បានឲ្យដឹងថា កញ្ញា​គេង​សណ្ឋាគារ​សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់គេង បញ្ជាក់​មិនមែន​តែ​បន្ទប់កញ្ញាមួយ​ទេ​គឺ​គ្រប់​បន្ទប់​ទាំង​អស់​ក្នុង​Hotel នោះ។

ដេននី ក្វាន់ បញ្ជាក់បន្ថែមថា រឿង​ក្ដីនេះ​កើត​ឡើង​តាំង​ពី​ខែ​១០ ឆ្នាំ ២០២០ តែខ្ញុំមិន​ឡាយ ព្រោះ​រង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមក​វាអយុត្តិធម៌សម្រាប់រូបខ្ញុំណាស់ សំណង១ម៉ឺនដុល្លារនេះដូច​ជាមើលងាយកិត្តិយសខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ពេក​ហើយ ខ្ញុំឈឺចាប់​ខ្លាំងណាស់ ខ្ញុំ​ទទួល​យក​មិន​បានទេ​ អយុត្តិធម៌ណាស់៕

The post ស្រាយចម្ងល់រឿងរ៉ាវ កញ្ញា ដេននី ក្វាន់ ប្រកាសឈឺចាប់​ខ្លាំង និងទទួល​យក​មិន​បានព្រោះអយុត្តិធម៌ appeared first on .