លោក ថងលុន ស៊ីសុលីត

សម្តេចធិបតី ស្នើឡាវរិះរកដំណោះស្រាយសមស្រប ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាឱ្យបានទាន់ពេល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា។ ការស្នើនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលផងដែរ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានអះអាងថា កម្ពុជានឹងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរថែមទៀត។

ជាការឆ្លើយតបវិញ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ខណៈលោកក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានសម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។

សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​អនុម័ត​លើគម្រោង ទិញថាមពល​អគ្គិសនីផលិត​ដោយធ្យូងថ្ម ២៤០០មេហ្កា​វ៉ាត់ ​ពីប្រទេសឡាវ មកពីរោងចក្រ ចំនួនពីរកន្លែង ដែលត្រូវ​ផ្គត់​ផ្គង់​ថាម​ពលអគ្គិសនី​ផ្តាច់​​មុខ​មក​​កម្ពុជា​តែ​មួយ​គត់​ ដោយភ្ជាប់ផ្ទាល់ មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី​របស់​ក​ម្ពុជា។ គម្រោងវិនិយោគ​នេះ​មាន​ទំហំ​ទុន​​​​សរុប​​​ចំនួន ៤៩៧០លានដុល្លារអាម៉េរិក និងមាន​អា​ណ​ត្តិ​នៃកិច្ចព្រមព្រៀងទិញលក់អគ្គិសនី​រយៈពេល​៣០​ឆ្នំា​​​។

ការប្រកាសទិញអគ្គីសនីពីប្រទេសឡាវ ដោយសារតែ ​​​ការនំាចូលថាម​ពល​អគ្គិសនីពី​ប្រទេស​​ឡាវ ​​មាន​លក្ខណៈ អនុគ្រោះ ទាំងថ្លៃ ទំាងបរិ​មា​ណ និង​លក្ខខណ្ឌ​ទិញ​​​លក់​​​​ល្អ​ប្រសើរ ហើយ​មាន​សុវត្ថិភាព​យូរ​អង្វែង​ បើធៀបនឹងប្រទេសដទៃ៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី ស្នើឡាវរិះរកដំណោះស្រាយសមស្រប ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាឱ្យបានទាន់ពេល appeared first on .

សម្តេចតេជោ ហ៊ុន សែន ស្នើសុំប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមេសានេះ ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សម្ដេចតេជោ បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ថងលូនស៊ីសុលីត មកកាន់កម្ពុជា។ ហើយសម្ដេចតេជោ បានចាត់ទុកថា ដំណើរទស្សនកិច្ច នេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនង រវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជាបងប្អូន ជាអ្នកជិតខាងល្អ។

ឆ្លៀតក្នុងឱកាសនោះ សម្ដចតេជោ ក៏បានស្នើសុំឲ្យប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាផងដែរ ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។

ជាការឆ្លើយតប លោក ថងលូនស៊ីសុលី បានសម្តែងការរីករាយដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយក៏បានជួបសម្តេចតេជោ ដែលជាមិត្តភក្តិចាស់ ជាគ្រូ ហើយ សម្ដេចតេជោ គឺមានបទពិសោធច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ ហើយបានកត់សម្គាល់នៃការរីកចម្រើនរបស់កម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ដែលសម្តេចតេជោស្នើសុំឲ្យប្រធានរដ្ឋឡាវ គាំទ្រ ប្រធានរដ្ឋឡាវក៏បានបង្ហាញការគាំទ្រចំពោះគម្រោងនេះផងដែរ។

ជាមួយគ្នានោះ ប្រធានរដ្ឋឡាវ ក៏បានសម្តែងក្តីសង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ក្នុងការលើកកម្ពស់កម្រិតដៃគូ ដែលប្រទេសយើងជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នានេះ និងបានរួមដំណើរក្នុងការកសាងសមត្ថភាព។

សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

The post សម្តេចតេជោ ហ៊ុន សែន ស្នើសុំប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា appeared first on .

ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ ថ្ងៃ
ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ប្រធានរដ្ឋឡាវ នឹងជួបសវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។

លោកប្រធានរដ្ឋក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរ នឹងពិភាក្សាអំពីការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងក្របខណ្ឌ​ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។

ប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។

គួរបញ្ជាក់ដែររថា តាមរយៈដំណើរទេស្សនកិច្ចរបស់ប្រមុខរដ្ឋឡាវ ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមន ប្រទេសទាំងពីរ៕

The post ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ ថ្ងៃ appeared first on .