លោក ប៉េស ផល្លី
លោក ប៉េស ផល្លី៖«៥វី​ធីជួយកសា​ង​ខ្លួន​ពី​តូប​លក់​ដូរ​តូចតាច ​ទៅ​ជា​ដេ​ប៉ូ​បោះដុំ​ទំនិញធំដុំ»
​មុនពេលចាប់ផ្ដើម​​បើកអាជីវកម្មដំបូង ដើម្បីឱ្យម្ចាស់អាជីវកម្មកាន់តែមានភាពជឿទុកចិត្តក្នុងការដឹកនាំអាជី​វកម្ម​របស់​ខ្លួន​ឱ្យមានភាពរីកចម្រើនឆាប់រហ័ស​ដែល​អាចពង្រឹង និងពង្រីកបានលឿន ចាំបាច់ណាស់ត្រូវ​យល់​ច្បាស់​ពី​បរិបទ និង​របៀប​​នៃ​ការ​ដឹកនាំ​អាជី​វកម្ម​ ។​ ជាការ​ពិត​ណាស់​ការដឹកនាំ​អាជី​វកម្ម​មួយ​ឱ្យឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ ​មិន​មែន​ជា​រឿង​​ងាយ​ស្រួល​​ ហើយ​ធ្វើ​តែ​មួយ​ភ្លែត​នោះ​ទេ​ គឺ​វា​ទាម​ទារនូវ​ការអនុ​វត្តកត្តាច្រើន​។​
នៅថ្ងៃនេះ សារព័ត៌មានឧកញ៉ា ញ៉ូស នឹងណែនាំលោកអ្នកឱ្យស្គាល់ លោក ប៉េស ផល្លី ម្ចាស់ឃ្លាំង អេអឹម (AM) មានដេប៉ូ លក់ដុំ-រាយ ភេសជ្ជៈ និងស្រាបៀរ ដែលលោកបានធ្វើការចែករំលែកនៅចំនុចធំចំនួន៥ ដើម្បីកសាងខ្លួនពីតូបលក់ដូរតូចតាចទៅជាដេប៉ូបោះដុំទំនិញ។
លោកបានលើកឡើងថាវិធីទាំងនោះរួមមាន៖
វិធីទី១.រៀប​ចំ​ខ្លួន​ រៀបឫ​ក រៀប​ពាឱ្យ​សមជា​អ្នក​លក់៖ ក្នុងនេះលោក ប៉េស ផល្លី បានពន្យល់ថា ត្រង់​ហ្នឹង​និយាយ​ពី​ទឹក​មុខ និង​ការ​ចេះ​ប្រើ​ពាក្យ​សម្តី ទឹក​មុខមា​ន​អំណោយ​ទាន ញញឹមញ​ញែ​ម សម្តី​មាន​ខ្លឹម​សារ មិន​គំរោះគំរើយ​ យល់​ពីរ​បៀ​បដោះ​ស្រាយ របៀប​ធ្វើការ​ទំនាក់ទំនង​ របៀប​កសា​ងក្រេ​ឌី​តជា​មួយក្រុ​មហ៊ុ​ន​ធំៗ បណ្តើ​រៗឱ្យហើយ។
វិធីទី២.កន្លែង​លក់​ដូរ​ត្រូវ​តែមា​នរបៀ​ប៖ ចំនុចនេះ លោកបានផ្តោតសំខាន់លើការ​រៀប​ចំទា​ក់​ទាញ​ក្រសែ​ភ្នែក​អ្នក​ទិញឱ្យចង់​មើល និងងាយស្រួលរក​មើលទំនិញ ព្រោះពេល​ខ្លះ​យើង​មានទំ​និ​ញច្រើ​ន តែបើ​មិន​ចេះ​រៀប​ចំ​ គឺ​ឃើញ​អីវ៉ាន់​តិច ។ យើង​រៀប​ចំ​បាន​ល្អងា​យស្រួ​លតា​ម​ដាន​ដឺ​លេ ត្រូវ​ប្រើស្តា​យល​ក់ ទិញចូលមុន​លក់​មុន ទិញ​ចូល​ក្រោយ​លក់​ក្រោយ(first in first out) ទាំង​អស់​នេះ​មាន​គោល​ដៅ​តែមួ​យ​គត់​គឺ​ពង្រីក​ការ​លក់​ដូរ បង្កើន​អតិថិ​ជន​រាល់​ថ្ងៃ ដើម្បី​ចំណូល​កើន​ឡើង យើង​ឆាប់​មាន​លុយ​បង្វិល​លឿនៗ លុយ​កាន់តែ​វិល​លឿន ចំនេ​ញកា​ន់​តែ​ច្រើន។
វិធីទី៣.វិធី​សាស្ត្រ​លក់​ដូរ៖ចំពោះវិធីទី៣នេះ លោកថា ការលក់​ដូរ​មិន​មែន​ចេះ​ធ្វើ​តាម​តែ​អំពើ​ចិត្ត​ទេ វាត្រូ​វតែ​ធ្វើ​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ មាន​ពាក្យ​មួយ​ឃ្លា​ចង់ឲ្យ​ដឹង” ស៊ូ​លក់​ធូរ កុំ​លក់​ជឿ” ហេតុនេះលក់​កុំ​ជំពាក់​ តែ​ជំពាក់​ដឹង​តែ​រឿង​ហើយ ឈ្លោះ​គ្នា អន់​ចិត្ត​គ្នា ​មុន​នឹង​ក្រោយ​ប៉ុណ្ណោះ​ ជៀស​មិន​ផុត​ឡើ​យ។លក់​ជំពាក់​ ដូច​យក​លុយ​​ទៅ​ចោល​ចឹ​ង គ្មាន​ការ​រ​កស៊ី​ណា រីក​ចម្រើន​ដោយសារតែ​គេ​ជំពាក់​ទេ។
វិធីទី៤.ហាង​ឆេ​ង​ទំនិញ​ត្រូវ​តែ​ច្បាស់លាស់​៖ ចំនុចនេះ លោកចង់និយាយថា លក់​ដូរ​ត្រូវ​តាមឱ្យទាន់​ហាង​ឆេ​ង ឆ្លាត​រឿង​កាត់ស្តុ​ក ដឹង​ចរន្ត ដឹង​រ​ដូ​វលំ​ហូរ​នៃ​ទំនិញ​មួយ​ចំនួន​ តាម​ខែ​នីមួយៗ​ ពេល​ណាត្រូ​វទិ​ញ​ទុក​ស្តុក ពេល​ណាត្រូ​វប​ញ្ចេ​ញ​ទំនិញ​វិញ?
និងវិធី.ទី៥ឱ្យយ​តម្លៃ​មនុស្ស​ជំ​វិញ​ខ្លួន៖ ចំពោះវិធីទី៥នេះវិញ  ម្ចាស់ហាងឆេងបោះដុំទំនិញចាប់ហួយទូទាំងប្រទេស ដេប៉ូ អេអឹម (AM)រូបនេះ បានលើកឡើងថា ពិត​ណាស់​មនុស្ស​គ្រប់​គ្នា​ សុទ្ធតែ​មាន​សក្តា​នុ​ពល ចំនុ​ច​ខ្លាំង​រៀង​ខ្លួន​ មនុស្ស​ខ្លាំង​ចេះ​ប្រើ​មនុស្ស ចេះ​ឆ្កឹះ​ចេញ​យក​មក​ប្រើ​បាន អ្នក​រ​កស៊ី​ស៊ូ ត្រូវ​ចិត្ត​ធ្ងន់ បន្តិច មិន​ខ្វើក​តាម​ខ្យល់​ដង្ហើម​គេ​ឡើយឱ្យ​តម្លៃ​សែ​លក្រុ​មហ៊ុ​ន (អ្នក​ខ្លះ​អត់​សូវឱ្យតម្លៃ​មែន) ហាង​ឆេ​ង​ពេល​ខ្លះ​ក៏​ឡើង​ថ្លៃ មិនឲ្យ​យើង​ដឹង​មុន​ទេ តាម​រយៈ​ពួក​គាត់​ហ្នឹងឯ​ង៕
​អត្ថបទ៖រង្សី