លោក ប៊ុន ផាក

លោក ប៊ុន ផាក៖ ខ្ញុំជាសហគ្រិនមួយរូបដែលដួលងើបៗជាច្រើនដង ហើយនៅតែកំពុងធ្វើការតស៊ូនៅឡើយ
លោក ប៊ុន ផាក ជាម្ចាស់ក្រុមហ៊ុន Camazoon ដែលប្រតិបត្តិការផ្តល់សេវាកម្មជាច្រើន ដូចជា P&G Supply សេវាកម្មបញ្ជារទិញ និងផ្គត់ផ្គង់ទំនិញពីរោងចក្រ, Phzar App បញ្ជារទិញទំនិញក្រៅស្រុក និង WERead កម្មវិធីសង្ខេបសៀវភៅជាភាសាខ្មែរជាដើម។

លោកជាសហគ្រិនវ័យក្មេងមួយរូប ដែលទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា ឆ្នាំ២០១៩ លើការដឹកនាំធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ហៅជាភាសាអង់គ្លេសថា E-Commerce​ នៅក្នុងគេហទំព័រ​ «ផ្សារ» ជា​វេទិកា​ទិញ​ទំនិញ​តាម​អនឡាញ​ ដោយ​អ្នក​ប្រើ​ប្រាស់​អាច​បញ្ជា​ទិញ​ទំនិញ​បាន​ជាង ៤០០ មុខ​ផ្សេង​គ្នា​។

លោកធ្លាប់បានលើក​ឡើង​ថា​ មានមហិច្ឆតាធំ មិនបាច់និយាយប្រាប់មនុស្សមិនពាក់ព័ន្ធទេ គេនឹងថាវាទៅមិនរួច គេនឹងសើចចំអក ហើយវាធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង ព្រោះគេមិនមែនជាយើង គេមិនអាចយល់ពីអ្វីដែលយើងចង់បាននោះទេ។

ជានិច្ចកាល លោក ប៊ុន ផាក ត្រូវបានយុវជនសម័យថ្មីចាត់ទុកថា សហគ្រិនជោគជ័យមួយរូបនៅប្រទេសកម្ពុជា ដែលពោរពេញដោយសមត្ថភាព ខណៈលោកក៏ទទួលបានការអប់រំពីបណ្តាប្រទេសអភិវឌ្ឍ ហើយបានចែករំលែកចំណេះដឹង បទពិសោធដល់យុវជននាពេលកន្លងមក។  លើសពីនេះ ក៏មានយុវជន និងអ្នកលេងបណ្តាញសង្គមហ្វេសបុកផ្តល់រហ័សនាមឲ្យលោកថា ជាគ្រូជោគជ័យ ប៉ុន្តែលោកចេញមកច្រានចោល ដោយបញ្ជាក់ថា លោកមិនធ្លាប់បង្រៀននរណាម្នាក់ពីទ្រឹស្តីជោកជ័យឡើយ។

តាមរយៈទំព័រហ្វេសបុក លោក ប៊ុន ផាក បានលើកឡើងថា៖ “ខ្ញុំមិនមែនជាគ្រូជោគជ័យទេ ព្រោះខ្ញុំមិនធ្លាប់បានបង្រៀនអ្នកណាម្នាក់ពីទ្រឹស្តីជោគជ័យ ហើយក៏មិនធ្លាប់ជោគជ័យខ្លួនឯងម្តងក្នុងជីវិតនៅឡើយទេ”។

លោកបន្តថា ខ្ញុំជាសហគ្រិនមួយរូបដែលដួលងើបៗជាច្រើនដង ហើយនៅតែកំពុងធ្វើការតស៊ូនៅឡើយ។ ខ្ញុំបានបង្កើតក្រុមហ៊ុនតូចមួយដែលមានឈ្មោះថា Camazoon (www.camazoon.com) ដែលប្រតិបត្តិការលើសេវាកម្មមួយចំនួន។

សហគ្រិនរូបនេះបានគូសបញ្ជាក់ថា ទំនាក់ទំនងស្នេហាចុងក្រោយរបស់លោកជារឿងឯកជន ជាមនោសញ្ចេតនាផ្ទាល់ខ្លួនរវាងមនុស្សពីរនាក់ វាមិនបានបញ្ជាក់ថា លោកជាបុគ្គលបែបណាឡើយ តែវាសំខាន់ណាស់ដែលបងប្អូនមួយចំនួនត្រូវមើលរឿងមួយអោយបានគ្រប់ជ្រុង មុននឹងធ្វើការវិនិច្ឆ័យអ្វីមួយ។

តែយ៉ាងណា លោកក៏សូមអធ្យាស្រ័យបើសិនជាវាធ្វើអោយប៉ះពាល់អារម្មណ៍ តែលោកសូមច្រានចោលនូវការរិះគន់ខុសទំនងរបស់បុគ្គលមួយចំនួនដែលមិនធ្លាប់សូម្បីតែស្គាល់លោកបានម្តងណាឡើយ៕

The post លោក ប៊ុន ផាក៖ ខ្ញុំជាសហគ្រិនមួយរូបដែលដួលងើបៗជាច្រើនដង ហើយនៅតែកំពុងធ្វើការតស៊ូនៅឡើយ appeared first on .

លោក ប៊ុន ផាក៖ «​ខ្ញុំជឿថា ខ្ញុំអាចធ្វើបាន ទោះប្រើពេលយូរយ៉ាងណាក៏ដោយ»
លោក ប៊ុន ផាក កើតនៅរាជធានីភ្នំពេញ ដែលមានបងប្អូនចំនួនពីរនាក់។ លោកធ្លាប់បានសិក្សាមុខជំនាញវិស្វកម្មយន្តហោះពីប្រទេសចិន អស់រយៈពេល ៥ឆ្នាំ  លោកជា​ស្ថាបនិក និង​ជា CEO ក្រុម​ហ៊ុន CAMAZOON ដែល​ជា​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ទំនិញ​គ្រប់​មុខ​ពី​រោង​ចក្រ​នៅ​ប្រទេស​ចិន មក​ផ្គត់​ផ្គងឲ្យ​អ្នក​លក់​រាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ប៊ុន ផាក បានលើកឡើងថា ខ្ញុំជឿថា ខ្ញុំអាចធ្វើបាន ទោះប្រើពេលយូរយ៉ាងណាក៏ដោយ។

លោក ប៊ុន ផាក មានអាជីវកម្មជាច្រើននៅក្នុងដៃដូចជា Camazoon, Phzar.com, Weread.asia។ លោកជាសហគ្រិនវ័យក្មេងមួយរូប ដែលទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា ឆ្នាំ២០១៩ លើការដឹកនាំធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce​)​ នៅក្នុងគេហទំព័រ​ «ផ្សារ» ជា​វេទិកា​ទិញ​ទំនិញ​តាម​អនឡាញ​ ដោយ​អ្នក​ប្រើ​ប្រាស់​អាច​បញ្ជា​ទិញ​ទំនិញ​បាន​ជាង ៤០០ មុខ​ផ្សេង​គ្នា ដែល​មាន​ដូច​ជា​ សំលៀក​បំពាក់​បុរស​នារី គ្រឿង​អគ្គិសនី​ គ្រឿង​សង្ហារិម​ ជា​ដើម​។ លោកធ្លាប់បានលើក​ឡើង​ថា​ អ្វី​ដែល​ជា​ភាព​ជោគ​ជ័យ​នា​ពេល​នេះ​ គឺ​គ្រាន់​តែ​ចំណែក​តូច​មួយ ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​នា​ថ្ងៃ​ក្រោយ​ តែប៉ុណ្ណោះ។

លោក ប៊ុន ផាក ត្រូវបានសហគ្រិនជោគជ័យ អ្នកដឹកនាំធុរកិច្ចនៅប្រទេសកម្ពុជាជាច្រើនចាត់ទុកថា សហគ្រិនដ៏មានសក្តានុពលម្នាក់ ដែលបានចូលរួមចែករំលែក​ ចំណេះដឹង​ល្អៗដល់យុវជនជំនាន់ក្រោយ ពីការកសាងសមត្ថភាព ចាប់ផ្តើមជំនួញ និងបណ្តុះផ្នត់គំនិតវិជ្ជមានជាដើម។ ជានិច្ចកាល លោកតែងតែរំលឹកដាស់តឿនដល់យុវវ័យ បើចង់ចាប់ផ្តើមអាជីវកម្មមួយបានជោគជ័យ លុះត្រាយុវវ័យដែលជាម្ចាស់អាជីវកម្មដឹងពីគន្លឹះ និងតាក់តិចក្នុងការដំណើរការវាឱ្យបានប្រសើរ។

លោកបានផ្តល់អនុសាសន៍ថា អ្វីគ្រប់យ៉ាងកើតចេញពីក្តីសុបិន ក្តីសុបិនរបស់អ្នកធំប៉ុណ្ណា វាអាស្រ័យទៅលើការគិតរបស់អ្នក។ ហើយអ្វីដែលជាឧបសគ្គ ដែលមិនអាចឲ្យអ្នកទាំងអស់គ្នាឈានដល់ ដំណាក់កាលមួយដែលអ្នកទាំងអស់គ្នាអាចឈានទៅរករឿងរាវ ដែលអ្នកទាំងអស់គ្នាចង់ធ្វើ គោលដៅដែលអ្នកទាំងអស់គ្នាចង់សម្រេច​ គឺសូម្បីតែក្តីសុបិន្ត ក៏អត់ហ៊ានសុបិន្តដែរ។ សុបិនធំ ត្រូវតែហ៊ានសុបិនធំ ហើយវាអត់អស់លុយនោះទេ ប៉ុន្តែបើសូម្បីតែសុបិន ក៏អត់អោយឱកាសឲ្យខ្លួនឯងសុបិនផង តើសួរថាអ្នកទាំងអស់គ្នាអាចសម្រេចវាបានធំប៉ុណ្ណា?

លោកសង្កត់ធ្ងន់ថា ពាក្យ “ខ្ជិល” មួយម៉ាត់នឹងធ្វើឱ្យអ្នករលាយអស់នូវក្តីស្រមៃ មិនថាអ្នកឆ្លាតប៉ុនណា មានភាពបុិនប្រសប់ពីកំណើតប៉ុនណានោះទេ។នៅក្នុងជីវិតគ្មានអ្នកណាមកត្រួសត្រាយផ្លូវឱ្យយើងដើរទេ វាជាលទ្ធផលនៃការដុសខាត់ខ្លួនឯង ដើម្បីអនាគតមួយដែលយើងមានសិទ្ធិសម្រេចអ្វីគ្រប់យ៉ាង៕

The post លោក ប៊ុន ផាក៖ «​ខ្ញុំជឿថា ខ្ញុំអាចធ្វើបាន ទោះប្រើពេលយូរយ៉ាងណាក៏ដោយ» appeared first on .