លោក ពៅ សុខ

អ្នកនិពន្ធ ពៅ សុខ៖ សម្តេចតេជោ ហ៊ុន សែន គឺជាកំពូលមនុស្សយ៉ាងពិតប្រាកដ
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នករសេរសៀវភៅអំពីថ្នាក់ដឹកនាំ ដ៏លេចធ្លោម្នាក់ បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ តាមរយៈការស្រាវជ្រាវរបស់លោក ដោយយោងទៅលើទស្សនៈវិទូចិន ស៊ុន អ៊ូ ឬស៊ុន ជឺ ដែល​លើកឡើងថា សម្តេច ហ៊ុន សែន គឺជាកំពូលមេទ័ព និងជាកំពូល​មនុស្ស​យ៉ាង​ពិតប្រាកដ។ តាមការកត់ត្រា​របស់លោក ពៅ សុខ  សម្តេច ហ៊ុន សែន បានឈ្នះលើសមរភូមិ​ប្រយុទ្ធដោយ​មិនបាច់ច្បាំងចំនួន៣លើក។

លោក ពៅសុខ បានរម្លឹកថា កំពូលទស្សនវិទូចិន ស៊ុន អ៊ូ ឬស៊ុន ជឺ បាននិយាយថា អ្នកឈ្នះសង្រ្គាម ឬយក​សង្រ្គាមបញ្ចប់សង្រ្គាម មិនមែន​ជា​កំពូលមនុស្ស ឬកំពូលមេទ័ពទេ។ តែអ្នកឈ្នះ ឬបញ្ចប់សង្រ្គាម ដោយមិនបាច់​ច្បាំងទើបជាកំពូលមេទ័ព ឬ​កំពូល​មនុស្សពិតប្រាកដ។

លោក ពៅ សុខ បានបញ្ជាក់ថា ក្នុងដំណាក់កាលសម័យសង្រ្គាម៥ឆ្នាំ គឺនៅអំឡុងចុងខែមិថុនា ឆ្នាំ១៩៧០ បន្ទាប់​ពីបានសិក្សាពីយុទ្ធសាស្រ្តសង្រ្គាម និងចម្បាំងបានប្រមាណជាង២សន្តាហ៍ សម្តេច ហ៊ុន សែន ត្រូវបានមេ​បញ្ជាការ បញ្ជាឱ្យដឹកនាំកម្លាំងជាង១០នាក់ឡើងទៅប្រយុទ្ធនៅសមរភូមិស្នួល ដែលជាសមរភូមិលើកដំបូង លើក​ទី១ក្នុង​ឆាកជីវិតរបស់​សម្តេច។ សមរភូមិនេះ សម្តេច ហ៊ុន សែន បានយកឈ្នះសត្រូវគឺកងទ័ពសាធារណរដ្ឋខ្មែររបស់​លោក លន់ នល់ ដោយ​មិន​បាច់ច្បាំង ដោយមិនបាច់ប្រយុទ្ធ ព្រោះតែពួកបានសុំចុះចូលជាមួយសម្តេច នៅពេល​រសៀល។ ទោះយ៉ាងណា កាលពីម៉ោង៨ព្រឹក ពេលសម្តេច ចាប់ផ្តើមចងមេក្រូ ដើម្បីនិយាយឃោសនាទៅកាន់​កងទ័ពសាធារណរដ្ឋខ្មែរ មេក្រូរបស់សម្តេច ត្រូវបានគេបាញ់ឱ្យធ្លាក់ពីលើដើមកៅស៊ូ។

លោក ពៅ សុខ ឱ្យដឹងទៀតថា សមរភូមិប្រយុទ្ធទី២ ដែលសម្តេចទទួលបានជោគជ័យដោយមិនបាច់ច្បាំងដែរ​នោះ គឺសមរភូមិកោះទ្រុង ស្ថិតនៅចំពីមុខទីរួមខេត្តក្រចេះបច្ចុប្បន្ន ហើយទម្រង់នៃការឈ្នះសង្រ្គាមនេះ មាន​សភាព​ដូចគ្នា គឺការសុំចុះចូលរបស់កងទ័ពសាធារណរដ្ឋខ្មែរ។

លោក ពៅ សុខ បានសង្កត់ធ្ងន់ថា រឿងដែលអស្ចារ្យចុងក្រោយបង្អស់មួយទៀត ដែលមនុស្សក្នុងលោក​ពិបាកនឹង​ធ្វើបាននោះ គឺសម្តេច ហ៊ុន សែន បាបញ្ចប់សង្រ្គាមជាស្ថាពរ១០០%នៅកម្ពុជា ដោយមិន​បាច់​ច្បាំង ដោយគ្មានកា​រ​ចំណាយអាវុធសូម្បីមួយគ្រាប់ ឬការបង្ហូរឈាមសូម្បីមួយតំណក់ តាមរយៈយុទ្ធសាស្រ្តឌីហ្វីដ និងនយោបាយឈ្នះ ឈ្នះ។ លោកពៅ សុខ អះអាងថា នេះហើយ ដែលអ្នកប្រាជ្ញចិន ស៊ុន អ៊ូ ឬស៊ុន ជឺ និយាយថា ជាកំពូលមេទ័ព កំពូលមនុស្សនោះ៕

The post អ្នកនិពន្ធ ពៅ សុខ៖ សម្តេចតេជោ ហ៊ុន សែន គឺជាកំពូលមនុស្សយ៉ាងពិតប្រាកដ appeared first on .

វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ប្រគល់ពានរង្វាន់«អ្នកនិពន្ធឆ្នើម» ដល់អ្នកនិពន្ធ ពៅ សុខ
តាមការបង្ហើបរបស់ លោក ពៅ សុខ ឱ្យដឹងថា ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយស ដ៏គួរឱ្យរំភើប ទោះបីពានរង្វាន់នេះស្ថិតក្នុងក្របខ័ណ្ឌវិទ្យាស្ថានមិនមែនស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិក៏ដោយហើយការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដ៏​ទូលំ​ទូលាយមួយដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវកម្ពុជាដទៃទៀត ឱ្យខិតខំកសាងស្នាដៃ សម្រាប់វិស័យតែងនិពន្ធ និងស្រាវជ្រាវ​នៅកម្ពុជា។ លោកជឿជាក់ថានៅបណ្តាឆ្នាំក្រោយៗទៀតនឹងមានអ្នកនិពន្ធខ្មែរដទៃទៀតទទួលបានពានរង្វាន់នេះដែរ។

លោក ពៅ សុខ ត្រូវបានគេស្គាល់ថាជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិព្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត។ លោកទទួលបានពានរង្វាន់ អ្នកនិពន្ធឆ្នើម ប្រចាំប្រទេសកម្ពុជា ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលមានលោកឧកញ៉ា បណ្ឌិត ឡី សុភាព ជានាយកគ្រប់គ្រង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

លោក ពៅ សុខ បញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលលោកទទួលបាន នូវរង្វាន់លើកទឹកចិត្តបែបនេះ ចាប់តាំងពីលោក​បម្រើអាជីពតែងនិពន្ធ ពីឆ្នាំ២០០៣រហូតមក។ លោកក៏បានបង្ហើបដែរថា ការប្រគល់ពានរង្វាន់នេះ គឺវិទ្យាស្ថានបានផ្តោត​លើការស្រាវជ្រាវ និងចងក្រងសៀវភៅលក្ខណៈវិទ្យាសាស្រ្តរបស់លោក ដែលមិនមែនផ្តោតលើស្នាដៃ នៃការតែងនិពន្ធប្រលោម​លោក ភាពយន្ត កំណាព្យ ឬចម្រៀងរបស់លោកឡើយ។ ការប្រគល់ពានរង្វាន់អ្នកនិពន្ធឆ្នើមជូនលោកនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២៤ ក្រោមការចូលរួមអបអរសាទរពីមនុស្សជាង១ពាន់នាក់ ដោយមានការដង្ហែរទង់ជាតិ​ប្រទេសអាស៊ានទាំង១១ ចំនួន៣​ជុំផងដែរ។

លោក ពៅ សុខ ក៏បានលើកទឹកចិត្តដល់អ្នកនិពន្ធ ដែលមិនទាន់ទទួលបាននូវពានរង្វាន់ ឬជ័យលាភី នៃការប្រកួតផ្សេងៗ កុំ​បាក់​ទឹកចិត្ត និងគប្បីខិតខំស្រាវជ្រាវចងក្រង នូវស្នាដៃរបស់ខ្លួន ក្នុងកម្រិតមួយខ្ពស់ លក្ខណៈវិទ្យាសាស្រ្ត ដើម្បីដណ្តើម​ជ័យ​លាភី សម្រាប់​ពានរង្វាន់គ្រប់ប្រភេទដទៃទៀត។ លោកក៏បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា បណ្ឌិតឡី សុភាព នាយក​វិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងជាប្រធានសមាគម សម្ព័ន្ធភាព អង្គការ សមាគម និងវិស័យឯកជន នៅកម្ពុជា ដែលប្រ​គល់​ពានរង្វាន់ អ្នកនិពន្ធឆ្នើមដល់លោក ជាពិសេស លោកក៏ថ្លែងអំណរគុណ ដល់បណ្តាបងប្អូន មិត្តភក្តិ និងអ្នករួមការងារទាំងអស់ ដែលតែងតែលើកទឹកចិត្តឱ្យលោកខិតខំប្រឹងប្រែង កុំបោះបង់ការតស៊ូមួយនេះ។

គួររម្លឹកថាកម្រងសៀវភៅរបស់លោក ដែលគណៈកម្មការវាយតម្លៃ នៃវិទ្យា​ស្ថានអាជីវកម្មអន្តរជាតិ លើកយកទៅពិគ្រោះ និងវាយតម្លៃរួមមាន៖ ១. វីរបុរស០៧១, ២.សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើបញ្រ្ចាសទិស ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩, ៣.ទឹកចិត្តអ្នកជួយសង្រ្គោះ, ៤.សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា, ៥.អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី, ៦.សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩, ៧.កូនប្រុសច្បងដ៏មានឥទ្ធិពល, ៨.កម្ពុជា សម័យតេជោ៕

The post វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ប្រគល់ពានរង្វាន់«អ្នកនិពន្ធឆ្នើម» ដល់អ្នកនិពន្ធ ពៅ សុខ appeared first on .

លោក ទីប្រឹក្សា៖ សៀវភៅ (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាមនៅកម្ពុជា) នឹងត្រូវបញ្ចប់ការរៀបរៀងក្នុងពេលឆាប់ៗនេះ
លោក ពៅ សុខ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មេរ និងចាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងឆាប់ៗខាងមុខនេះ លោកនឹងបញ្ចប់វណ្ណកម្មថ្មីមួយទៀត គឺសៀវភៅមានចំណងជើងថា (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាមនៅកម្ពុជា)។

លោកពៅ សុខ មានប្រសាសន៍ទៀតថា សៀវភៅនេះ គឺនិយាយតែពីសកម្មភាពស្វែងរកការចរចាសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ចន្លោះពីចុងឆ្នាំ១៩៨៧ ដល់ចុងឆ្នាំ១៩៩៨ ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកដោយចំហរថា សង្រ្គាមនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយ វិថីសន្តិភាព និងការអភិវឌ្ឍ បានមានវត្តមាននៅកម្ពុជា។

លោក ពៅ សុខ បញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវរយៈពេលច្រើនឆ្នាំបង្គួរមក លោកឃើញថា ទម្រាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស កម្ពុជាប្រែក្លាយពីប្រទេសដែលមានតំបន់ត្រួតត្រា៤ មកជាព្រះរាជាណាចក្រមួយ ដែលមានព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ ដែនដីតែមួយ រដ្ឋបាលតែមួយ សម្តេចតេជោ ហ៊ុន សែន បានប្រថុយគ្រោះថ្នាក់ចំនួន៤ ករណី ដែលទីមួយ នៅពេលសម្តេច សម្រេចចិត្តបើកផ្លូវ និងស្វះស្វែងរកឱ្យមានការចរចា ឬជំនួបលើកទី១ ហ៊ុន សែន សីហនុ នៅហ្វ៊ែរអង់តាដឺន័រ ទី២ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច ទី៣ ការធ្វើកំណែទម្រង់ដីធ្លី ទី៤ ការធ្វើកំណែទម្រង់របបនយោបាយ ដែលក្នុងនោះ ការផ្លាស់ប្តូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជា (រដ្ឋកម្ពុជា) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩ ការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការកែប្រែទង់ជាតិ និងភ្លេងជាតិជាដើម។

លោក ពៅ សុខ អះអាងថា ករណីទាំងនេះ សុទ្ធតែជាការប្រថុយគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចទាំងអស់ ប៉ុន្តែ នៅពេលនោះសម្តេច ដែលស្ថិតនៅជាឯកឧត្តមនៅឡើយ តែងតែមានប្រសាសន៍ប្រាប់អ្នកកាសែតថា សម្តេចមិនខ្លាចនឹងលះបង់ឡើយ ឱ្យតែប្រជាជនកម្ពុជាមានសុខ ឱ្យតែប្រទេសកម្ពុជាមានសុខសន្តិភាព ឱ្យតែអាចបញ្ចប់ការបង្ហូរឈាមប្រជាជនកម្ពុជាបាន។ លោកលើកឡើងទៀតថា តាមការអះអាងរបស់លោកចម ប្រសិទ្ធ ដែលប្រាប់អ្នកកាសែតបរទេសនៅអំឡុងពេលនោះ គឺសម្តេចតេជោ ហ៊ុន សែន ត្រូវបានគេប៉ុនប៉ងធ្វើឃាតជាច្រើនលើក ប៉ុន្តែមិនបានសម្រេច ហើយសម្តេចកម្រនឹងពាក់អាវក្រោះដើម្បីការពារខ្លួន ដោយសម្តេចមានប្រសាសន៍ប្រាប់បាងកកប៉ុស្តិ៍ថា ប្រជាជនកម្ពុជាគ្រប់ទីកន្លែងជាអាវក្រោះរបស់សម្តេច ជាអាវក្រោះការពារសម្តេច។ សម្តេច តែងតែបន្លំខ្លួនទៅខ្ចីម៉ូតូអ្នកស្រុកជិះ ដើម្បីស្វែងរកតម្រូវការពិតរបស់ប្រជាជនក្នុងមូលដ្ឋាន ជាជាងស្តាប់របាយការណ៍មន្រ្តីមូលដ្ឋាន។ សម្តេចតេជោ គឺជាមនុស្សប្រាកដនិយម ឬជាក់ស្តែងនិយម និងជឿជាក់និយមម្នាក់៕

The post លោក ទីប្រឹក្សា៖ សៀវភៅ (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាមនៅកម្ពុជា) នឹងត្រូវបញ្ចប់ការរៀបរៀងក្នុងពេលឆាប់ៗនេះ appeared first on .

អ្នកនិពន្ធ៖ ​សៀវភៅ(កូនប្រុសច្បងដ៏មានឥទ្ធិពល)មានវត្តមាននៅប្រទេសបារាំងបន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអ្នករៀបរៀងសៀវភៅ (កូនប្រុសច្បង ដ៏មានឥទ្ធិពល) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីធ្វើ​បច្ចុ​ប្បន្នភាព និងបោះពុម្ពលើកទី២ សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) បានមានវត្តមាននៅប្រទេសបារាំង បន្ទាប់​​​ពីទៅដល់​សហរដ្ឋ​អាមេរិក និងប្រទេសជប៉ុន តាមការស្នើសុំរបស់អ្នកគាំទ្រ សកម្មជន  និងមហាជន​កាលពី​ពេល​​កន្លង​មក។

លោកពៅ សុខ បញ្ជាក់ថា នេះជាមោទនភាពមួយក្នុងនាមលោកជាអ្នកនិពន្ធ ជាអ្នករៀបរៀងសៀវភៅ ដែលស្នាដៃរបស់លោក ត្រូវបានគាំទ្រ និងនាំយកទៅកាន់បណ្តាប្រទេសមួយចំនួនទាំងនៅក្នុងទ្វីអាស៊ី និងអឺរ៉ុប តាមរយៈអ្នកស្ម័គ្រចិត្ត សកម្មជន ជាពិសេសអ្នកគាំទ្រ អ្នកគោរពស្រឡាញ់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន កញ្ញាជំទាវ ប៊ុន សុខសាន្ត លោកមេធាវី ម៉ុត សៀងហៃ និងអ្នក​គាំទ្រដទៃជាច្រើនទៀត។

លោក ពៅ សុខ បញ្ជាក់បន្ថែមថា សៀវភៅ(កូនប្រុសច្បង ដ៏មានឥទ្ធិពល) បានមានវត្តមាននៅ​សហរដ្ឋ​អាមេរិកកាលពីចុងខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងបេសកកម្មជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលអញ្ជើញចូលរួម​ក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តីលើកទី២ ក្នុង​បេសកកម្មជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ទៅកាន់ប្រទេសជប៉ុន កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ និង​​លើកទី៣ នៅប្រទេសបារាំង នៅពាក់កណ្តាលខែមករាឆ្នាំ២០២៤នេះ។

លោក ពៅ សុខ រម្លឹកថា បន្ទាប់ពីធ្វើបច្ចុប្បន្នភាពជិត២០០ទំព័របន្ថែមទៀតសៀវភៅ (កូនប្រុសច្បង​ដ៏មាន​ឥទ្ធិពល) ត្រូវបានបោះពុម្ពជាលើកទី២ចំនួន២ម៉ឺនច្បាប់ កាលពីខែតុលា ឆ្នាំ២០២៣  ក្រោមការឧបត្ថម្ភ​បោះ​ពុម្ព​ទាំង​ស្រុងពីសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ខណៈការ​បោះ​ពុម្ព​លើកទី១ ចំនួន២ម៉ឺនច្បាប់ ក្រោម​ការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដូចគ្នា។

លោកអះអាងថា ដូចជុំទីមួយដែរ ជុំទី២នេះ លោកនឹងផ្សព្វផ្សាយ សៀវភៅ(កូនប្រុសច្បង​ដ៏មាន​ឥទ្ធិពល) ទៅដល់បណ្តា រាជធានី ខេត្ត ទាំង២៥ និងនៅក្រៅប្រទេសតាមការស្នើសុំរបស់មិត្តអ្នកអាន និងអ្នកគាំទ្រទាំងអស់។

លោកពៅ សុខ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភការបោះពុម្ពផ្សាយ និងអរគុណដល់បណ្តាមិត្ត​អ្នក​អានទាំងអស់ ដែលបានគាំទ្រស្នាដៃរបស់លោកផងដែរ៕

The post អ្នកនិពន្ធ៖ ​សៀវភៅ(កូនប្រុសច្បងដ៏មានឥទ្ធិពល)មានវត្តមាននៅប្រទេសបារាំងបន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន appeared first on .