លោក ម៉េង វិមានតារា

អធិការនគរបាលខណ្ឌមានជ័យ ឡើងជាស្នងការរងខេត្តកណ្ដាល​ ខណៈមន្រ្តី ៣រូបទៀតឡើងជាអធិការរង
អធិការនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉េង វិមានតារា ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ នេះបើតាមសេចក្តីប្រកាសចំនួនពីរទំព័រចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា ត្រូវបានរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តែងតាំងពីអធិការរង ទៅជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ។

នៅក្នុងសេចក្តីប្រកាសដដែលរបស់ក្រសួងមហាផ្ទៃ ក្រៅតែពីលោក ម៉េង វិមានតារា ក៏ឃើញមានការផ្ទេរភារកិច្ច មន្រ្តីនគរបាល ៣នាក់ផ្សេងទៀត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺលោកវរសេនីយ៍ត្រី ហេង សុផាណារិទ្ធ នាយផ្នែកវិភាគកន្លែងកើតហេតុ ទៅជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ លោកអនុសេនីយ៍ឯក ម៉ក់ សុខុម ពីនាយនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងលោកអនុសេនីយ៍ទោ ខ្លឹម វុត្ថា ពីនាយរងផ្នែករដ្ឋបាលសរុបការិយាល័យប្រមូល និងវិភាគព័ត៌មាន នាយកដ្ឋានអធិការកិច្ចកិច្ចការនគរបាលរាជធានី-ខេត្ត នៃអគ្គាធិការដ្ឋាន ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង៕

The post អធិការនគរបាលខណ្ឌមានជ័យ ឡើងជាស្នងការរងខេត្តកណ្ដាល​ ខណៈមន្រ្តី ៣រូបទៀតឡើងជាអធិការរង appeared first on .