លោក ម៉ៅ វុត្ថា

ឈ្មួញ​​​មួយ​រូបបង្ហើប​​ កម្ពុជា​នាំ​ចូល​ត្រី​សាល់ម៉ុន​មួយ​អាទិត្យ​ជិត ២០ តោន​ពីថៃ
លោកម៉ៅ វុត្ថា ដែលជាសហគ្រិនមួយរូបបើក​ជំនួញ​នាំ​ចូល​ត្រី​សាល់មុន បាន​បង្ហើប​ពី​តួលេខ​ត្រី​សាល់ម៉ុន​នាំ​ចូល​មក​កម្ពុជា​រាប់តោន​ក្នុង​មួយ​អាទិត្យ​។

លោកម៉ៅ វុត្ថា ថៅកែនាំចូល​ត្រីសាលម៉ុនស្រស់បាន​ឲ្យ​ដឹង​ថា បើតាមតួលេខក្រៅផ្លូវការក្នុងមួយ​អាទិត្យៗ ត្រីសាល់ម៉ុនដែលនាំ​ពីថៃលក់ឲ្យខ្មែរមាន​ប្រមាណជាង ២០តោន។

លោកម៉ៅ វុត្ថា ថៅកែត្រីសាលម៉ុនស្រស់

អ្នកជំនួញ​​នាំចូល​ត្រី​សាល់ម់ុនរូបនេះ ​កត់សម្គាល់ពី​ត្រីសាល់ម៉ុនដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជាមាន ៣ ប្រភពគឺ៖

ទី១៖ នាំចូលត្រឹមត្រូវតាមផ្លូវច្បាប់ដោយរៀងរាល់សប្តាហ៍ ដឹកតាមយន្តហោះហោះត្រង់​ពីប្រទេសណរវ៉ែស​មកកាន់រាជធានីភ្នំពេញ។ ត្រីសាល់ម៉ុនពីប្រភពនេះ គឺសម្រាប់ផ្សារទំនើបធំៗ និងអតិថិជនលំដាប់ខ្ពស់ៗ។ ត្រីដែលនាំចូលតាម​ប្រភព​នេះ​គឺថ្លៃ ដោយសារថ្លៃពន្ធអាករកាន់តែឡើងទៅ ហើយថ្លៃសេវាដឹកតាមជើងហោះហើរឡើងថ្លៃយ៉ាងខ្លាំង ដោយសារតម្លៃថ្លៃប្រេង និងសង្រ្គាមនៅរុស្សី និងអ៊ុយក្រែន។

ទី២៖ ត្រីទិញមកពីថៃ ហើយឆ្លងព្រំដែនចូលមកលក់នៅកម្ពុជា។ តាមប្រភពទី ២ នេះ កំពុងតែពេញនិយមសម្រាប់អ្នកលក់ និងអ្នកទិញថ្នាក់កណ្តាលហើយគិតពីបញ្ហាតម្លៃជាកត្តាសម្រេច។ បើប្រៀបធៀបតម្លៃត្រីរវាងប្រភពទី ១ និង​ទី ២ មានភាពខុសគ្នាប្រមាណចន្លោះពី ៣ ដុល្លារ ទៅ ៤ ដុល្លារក្នុងមួយគីឡូ ដោយសារតែ៖

-ត្រីសាល់ម៉ុននាំចូលទៅថៃ មិនមានពន្ធនាំចូលនោះទេ

-តម្លៃសេវាដឹកពីណរវ៉ែសមកបាងកក មានតម្លៃថោកជាងដឹកមកភ្នំពេញ

-តម្លៃត្រីណរវ៉ែសលក់ឲ្យថៃ មានតម្លៃធូរថ្លៃជាងយើងព្រោះគេមានកូតាពិសេស (រដ្ឋាភិបាលថៃលើកទឹកចិត្តក្នុងពាណិជ្ជកម្មជាមួយអ៊ឺរ៉ុប)

-ការលក់ត្រីតាមព្រំដែនចូលមកខ្មែរ មិនមានបង់ពន្ធនាំចូលអ្វីនោះទេ ហើយការដឹកមកនោះគឺដឹកតាមឡានដឹកទំនិញ និងផ្លែឈើដែលថ្លៃដឹកមិនលើសពី ០.៥ដុល្លារក្នុងមួយគីឡូនោះទេ។

ទី៣៖ ត្រីទិញមកពីវៀតណាម។ ហេតុផលមួយចំនួនដូចគ្នានឹងត្រីតាមថៃដូចគ្នាដែរ ពោលគឺនាំចូលមកកម្ពុជាដោយមិនមានបង់ពន្ធ។

អ្នក​ជំនួញត្រី​សាល់មុនរូបនេះ មើលឃើញទីផ្សារត្រីសាល់ម៉ុនកើនឡើងបែបនេះ ធ្វើឲ្យលោក​បែរជាមានអារម្មណ៍​ស្រ្តេសទៅវិញ ព្រោះត្រូវខាតទាំងអស់ ហើយកាន់តែពិបាកក្នុងការឈរជើងក្នុងសមរភូមិទីផ្សារសមុទ្រឈាមបែបនេះ។

លោក​បញ្ជាក់ថា កម្ពុជាប្រើប្រាស់ត្រីសាល់ម៉ុន​ច្រើនបែបនេះ អ្នកដែលចំណេញ​ធំបំផុតគឺថៃ។ លោក​ឆ្លើយបញ្ជាក់ថា ហេតុអីបានជាថៃចំណេញ?

ថៃបានវ៉ាជប៉ុនយកលេខ ៣ ក្នុងទ្វីបអាស៊ីលើការនាំចូលត្រីសាល់ម៉ុនពីណរវ៉ែស។ សភាក្រុមប្រឹក្សាគ្រឿងសមុទ្រ​ណ័រវ៉ែស (Norwegian Seafood Council) បានឲ្យដឹងថា ក្នុងឆមាសទី ១នៃឆ្នាំ២០២២នេះ ប្រទេសថៃបាននាំចូលត្រីសាល់ម៉ុនប្រមាណជាងមួយម៉ឺនតោន (ប្រមាណ ១៣ ០០០តោន) ពីប្រទេសណរវ៉ែសកើនឡើង ២៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ុន្តែបើគិតជាចំនួនសាច់ប្រាក់វិញគឺមានការកើនឡើងដល់ទៅ៨១%ឯណោះ។ កំណើនរបស់ថៃនេះបានធ្វើឲ្យប្រទេសមួយនេះក្លាយទៅជាប្រទេសធំទី ៣ នៅអាស៊ីដែលបាននាំចូលត្រីសាល់ម៉ុនពីណរវ៉ែសបន្ទាប់ពីចិន និងកូរ៉េខាងត្បូង ហើយបានវ៉ាជប៉ុនដែលកាលពីកន្លងមកជាអ្នកទិញធំបំផុតទាំង៣នៅអាស៊ី។

បរិមាណនៃការនាំចូលត្រីពីប្រទេសណរវ៉ែស (ត្រីណរវ៉ែសក្នុងន័យនេះសំដៅទាំងត្រីសាល់ម៉ុនអាត្លង់ទិក និងត្រីត្រៅ) មកក្នុងប្រទេសថៃក្នុងឆ្នាំនេះគឺប្រមាណជាង ២,០០០តោនក្នុងមួយខែៗ។ សម្រាប់ប្រទេសថៃមិនមែននាំចូលត្រីសាល់ម៉ុនពីប្រទេសណរវ៉ែសតែមួយប៉ុណ្ណោះទេ ក្រៅពីនេះនៅមានពីបណ្តាប្រទេសដ៏ទៃទៀតដែររួមមាន អូស្រ្តាលី កាណាដា ឈីលី ស្កុតឡែន ជប៉ុន និងហ្វារ៉ូអាយឡែន។

ហេតុអ្វីបានជាថៃកើនឡើងដូច្នេះ? លោកម៉ៅ វុត្ថា បាន​លើក​រឿងរ៉ាវនៅពីក្រោយកំណើនកម្លាំងទិញរបស់ថៃនេះ គឺដោយសារហេតុផលធំៗពីរគឺ៖

-សម្រាប់ទីផ្សារប្រទេសជិតខាងជាពិសេសកម្ពុជា

-និន្នាការ និងប្រជាប្រិយភាពនៃការបរិភោគសាល់ម៉ុនកើនឡើងយ៉ាងខ្លាំង

The post ឈ្មួញ​​​មួយ​រូបបង្ហើប​​ កម្ពុជា​នាំ​ចូល​ត្រី​សាល់ម៉ុន​មួយ​អាទិត្យ​ជិត ២០ តោន​ពីថៃ appeared first on .

ថៅកែបោះដុំត្រីសាលម៉ុននៅស្រុកខ្មែរ ប្រាប់បទពិសោធន៍ទប់អាជីវកម្មកុំឱ្យដួលក្នុងវិបត្តិកូវីដ
កន្លងមក Oknha News បានចែករំលែករួចម្តងមកហើយ ពីបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម និងមុខជំនួញរបស់ លោកឧកញ៉ា ហ៊ួត ជា ក្នុងការរកច្រកចេញ ក៏ដូចជាការត្រៀមខ្លួនទុកជាមុនពីផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដើម្បីអាចបន្តឈរជើងនៅក្នុងស្ថានភាពដ៏លំបាកក្នុងពេលបច្ចុប្បន្ននេះ ។

ដោយឡែក សម្រាប់ថ្ងៃនេះវិញ យើងងាកចាប់អារម្មណ៍ជាមួយបទពិសោធន៍របស់សហគ្រិនដ៏ជោគជ័យមួយរូបទៀត គឺលោក ម៉ៅ វុត្ថា ដែលជាថៅកែលក់បោះដុំត្រីសាលម៉ុនដ៏ធំមួយនៅកម្ពុជា ហើយគាត់នឹងចែករំលែកទាក់ទងនឹងបទពិសោធន៍ ក្នុងការបញ្ចៀសមុខជំនួសរបស់លោក មិនឱ្យជាប់គាំងក្នុងសម័យកូវីដនាពលេបច្ចុប្បន្ន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាក់ស្តែងជុំវិញស្ថានភាពដែលកំពុងប៉ះពាល់ស្ទើតែគ្រប់វិស័យ ដោយសារកូវីដនាពេលបច្ចុប្បន្ននេះ លោក ម៉ៅ វត្ថា ប្រាប់ឱ្យដឹងថា ៖ ចំពោះអាជីវកម្មលក់ត្រីសាលម៉ុនក្នុងស្រុកយើង អំឡុងពេលកូវីដនេះ ក៏រងផលប៉ះពាល់ដូចគ្នាដែរ ដោយអត្រាលក់របស់ក្រុមហ៊ុនលោកថយចុះលើសពី ៥០ ភាគរយ បើធៀបជាមួយនឹងកាលមិនទាន់មានបញ្ហាកូវីដ ។

ជុំវិញបញ្ហាខាងលើ សហគ្រិនបើកក្រុមហ៊ុននាំចូលត្រីសាលម៉ុនស្រស់ពីប្រទេសណរវ៉ែស និងអូស្ត្រាលី រូបនេះសង្កត់ធ្ងន់ថា៖ កត្តាដែលការលក់ត្រីសាលម៉ុនរបស់លោកធ្លាក់ចុះបែបនេះ គឺមិនមែនមកពីខ្វះអ្នកទិញដោយសារអំឡុងកូវីដនេះទាំងស្រុងនោះទេ ប៉ុន្តែមកពីបច្ចុប្បន្នមានក្រុមហ៊ុននាំចូលត្រីសាលម៉ុនមកលក់នៅក្នុងប្រទេសកម្ពុជាយើងមានចំនួនច្រើនគួរសម ហើយរីឯតម្លៃវិញក៏មានការប្រកួតប្រជែងផងដែរ ត្បិតតម្រូវការត្រីសាលម៉ុននៅតែពេញនិយមខ្លាំងសម្រាប់ប្រជាជនយើង ។

មួយវិញទៀតទាក់ទងនឹងការដឹកជញ្ចូនតាមជើងយន្តហោះគឺមិនសូវមានច្រើនដូចមុននោះទេ ដោយសារកូវីដ ស្របពេលមានឈ្មួញមួយចំនួ​ន ពួកគាត់ទិញត្រីសាលម៉ុនពីប្រទេសជិតខាង ដោយមិនបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ជាហេតុធ្វើឱ្យតម្លៃមានការប្រកួតប្រជែងគ្នាខ្លាំង។

លើសពីនេះលោក ម៉ៅ វត្ថា បានបន្ថែមទៀតថា តម្លៃបង់ពន្ធក្នុងការនាំចូលប្រភេទត្រីនេះក៏មានចំនួនខ្ពស់ខ្លាំងផងដែរ បើធៀបជាមួយប្រទេសជិតខាង ។

យ៉ាងណា សម្រាប់ដំណោះស្រាយ អាចនិយាយបានគឺយើងត្រូវមានភាពបត់បែន ធ្វើការព្យាករណ៍ និងត្រៀមខ្លួនទុកជាមុនពីផលប៉ះពាល់ ដោយបង្កើតអាជីវកម្មប្រភេទណា ដែលចំតាមតម្រូវការទីផ្សារក្នុងស្ថានភាពនេះ និងបង្កើនការប្រកួតប្រជែង ផ្តល់ភាពងាយស្រួលលើផ្នែកសេវាកម្មរបស់ខ្លួន ៕

អត្ថបទ៖ Phath Phanneth

The post ថៅកែបោះដុំត្រីសាលម៉ុននៅស្រុកខ្មែរ ប្រាប់បទពិសោធន៍ទប់អាជីវកម្មកុំឱ្យដួលក្នុងវិបត្តិកូវីដ appeared first on .