លោក វ៉ា ថន

ក្មួយប្រសារនាយករដ្ឋមន្រ្តី បន្តកាន់តំណែង​អភិបាលខេត្តក្រចេះ
លោក វ៉ា ថន ដែលមានឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ អភិបាលខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្តក្រចេះបន្ត សម្រាប់អាណត្ដិទី២។ នេះព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

លោក វ៉ា ថន ចូលកាន់តំណែង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជា​អភិបាល​ខេត្ត​ក្រចេះ​ជំនួស​លោក សរ ចំរុង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ ក្រោមវត្តមាន សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង។

អតីត​អភិបាល​ខេត្ត​ក្រចេះ សរ ចំរុង បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​នេះ អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​ តាំង​ពី​ឆ្នាំ​២០១២ នៅ​គ្រា​ដែល​អតីត​អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ។

ក្នុងពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្តថ្មី សម្តេចក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ លោក វ៉ា ថន ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​ដោយ​យុត្តិធម៌ ជៀសវាង​ការ​ទាមទារ​សេវា​កម្រៃ​ខុស​ច្បាប់ ធ្វើ​លិខិត​បទដ្ឋាន និង​គតិយុត្តិ​នានា។

លើស​ពី​នេះ ត្រូវ​បង្ក្រាប​បទ​ល្មើស គ្រឿងញៀន​ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជន​បទ។ ត្រូវ​ហាម​មិន​ឲ្យ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​បរទេស ត្រូវ​លុប​បំបាត់​ការ​នាំ​ទំនិញ​ចូល និង​ចេញ​ខុស​ច្បាប់ និង​ត្រូវ​ពិនិត្យ ឬ​បង់​ពន្ធ​ត្រឹមត្រូវ។

សម្តេចក្រឡាហោមបន្តថា អភិបាល​ខេត្ត​ថ្មី ដែល​ចូល​កាន់​តំណែង​នេះ បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ការងារ និង​ការ​សិក្សា​បាន​ច្រើន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាស់តឿន ទៅកាន់មន្ត្រីទាំងអស់ថា មុនឡើងមកធ្វើជាអភិបាលខេត្តណាមួយ ត្រូវឆ្លងកាត់តាមដំណាក់កាលជាមុនសិន មិនត្រូវហក់ឡើងពីអភិបាលស្រុក មកធ្វើអភិបាលខេត្តតែម្ដង គឺមិនល្អមើលនោះទេ។ សម្តេចបញ្ជាក់ថា មានមន្រ្តីខ្លះតួនាទីត្រឹមអភិបាលស្រុកសោះ តែចង់ហក់ឡើងមកធ្វើជាចៅហ្វាយខេត្តតែម្តង ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ឡើងបន្តពីលោក ស ចំរ៉ុងដែលជាអតីតអភិបាលខេត្តនេះ លោក វ៉ា ថន ត្រូវជាក្មួយប្រសាររបស់លោក ក្រោយពីឡើងកាន់តំណែងប៉ុន្មានខែក្រោយមក ព្រោះម្ដាយក្មេកលោក វ៉ា ថន ជាបងប្អូនជីដូនមួយរបស់សម្ដេចនាយករដ្ឋមន្រ្តី។

សូមជម្រាបថា លោក វ៉ា ថន មុនឡើងមកកាន់ជាអភិបាលខេត្តក្រចេះ ជាអតីតអភិបាលស្រុកព្រែកប្រសព្វ បន្ទាប់មកឡើងមកធ្វើអភិបាលរងខេត្ត ដល់ពេលលោក ស ចំរ៉ុង ចូលនិវត្តន៍ គឺលោក វ៉ា ថន ឡើងកាន់តំណែងអភិបាលខេត្តបន្ត៕

The post ក្មួយប្រសារនាយករដ្ឋមន្រ្តី បន្តកាន់តំណែង​អភិបាលខេត្តក្រចេះ appeared first on .

អភិបាល​ខេត្ត​ក្រចេះ ជា​ក្មួយប្រសារ​សម្តេច​តេជោហ៊ុន សែន
ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​បង្ហើប​ពី​អត្តសញ្ញាណ​អភិបាល​ខេត្ត​ក្រចេះគឺ​ជា​ក្មួយ​ប្រសារ​សម្តេច។

ថ្លែង​ក្នុង​កម្មវិធី​​សម្ពោធ​សមិទ្ធផលស្ពានទាំង ៧ កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន​នៅព្រឹកមិញនេះ សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា អភិបាលខេត្តក្រចេះ លោក វ៉ា ថន គឺជាក្មួយប្រសាររបស់សម្តេច។ បើ​តាម​​​មេដឹកនាំ​កម្ពុជាបញ្ជាក់​ថា ក្រោយតែងតាំងហើយ ទើបដឹងថាជាក្មួយប្រសារ។

លោក វ៉ា ថន បាន​ឡើង​កាន់​តំណែង​ជា​អភិបាលនៃគណៈអភិបាលខេត្តក្រចេះនៅ​ឆ្នាំ ២០១៨។ មុនឡើង​តួនាទី​ជា​អភិបាល​ខេត្តក្រចេះ លោក​បានកាន់មុខតំណែងជាអភិបាលរង ដោយ​​ឡើងជំនួសលោក សរ ចំរុង ដែលត្រូវផ្ទេរភារកិច្ចទៅកន្លែងថ្មី។

អតីត​អភិបាល​ខេត្ត​ក្រចេះ សរ ចំរុង បាន​​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ក្រចេះ​អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​ពី​ឆ្នាំ​២០១២ នៅ​គ្រា​ដែល​អតីត​អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ។

ក្នុងពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្តថ្មី លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឲ្យ លោក វ៉ា ថន ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​ដោយ​យុត្តិធម៌ ជៀសវាង​ការ​ទាមទារ​សេវា​កម្រៃ​ខុស​ច្បាប់ ការ​ធ្វើ​លិខិត​បទដ្ឋាន និង​គតិយុត្តិ​នានា។ លើស​ពី​នេះ ត្រូវ​បង្ក្រាប​បទ​ល្មើស គ្រឿងញៀន​ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជន​បទ ហាម​មិន​ឲ្យមាន​ការ​​ជួល​ដី​តាម​ព្រំដែន​ឲ្យ​បរទេស ត្រូវ​លុប​បំបាត់​ការ​នាំ​ទំនិញ​ចូល និង​ចេញ​ខុស​ច្បាប់ និង​ត្រូវ​ពិនិត្យឬ​បង់​ពន្ធ​ត្រឹមត្រូវ។

លោក​ ស ខេង បាន​លើក​ពី​គុណសម្បត្តិ​អភិបាល​ខេត្ត​ថ្មីលោក​វ៉ា ថន ជា​មន្រ្តី​ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​​ការងារ និង​ការ​សិក្សា​បាន​ច្រើន៕

The post អភិបាល​ខេត្ត​ក្រចេះ ជា​ក្មួយប្រសារ​សម្តេច​តេជោហ៊ុន សែន appeared first on .

រោងចក្រ​ផលិតស្ករ​សធំ​បំផុត​នៅ​ខេត្ត​ក្រចេះ ចាប់ផ្តើម​ប្រមូលផល​ ប្រើប្រាស់​កម្លាំង​ពលករ​ ២០០០ នាក់
អភិបាល​ខេត្ត​ក្រចេះ ឯកឧត្តម វ៉ា ថន បាន​ដឹកនាំក្រុមការងារចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅ និងរោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុនកាមាដេនូវេឈ័រ សហការជាមួយក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

បើ​តា​ម​លោកនាយកក្រុមហ៊ុនកាមាដេនូវេឈ័រ បានរាយការណ៍អំពីវឌ្ឍនភាពនៃការដាំដុះជាជំហានដំបូង ក្រុមហ៊ុនបានដាំដុះចំនួន ៣០០០ហិកតា និងអនុវត្តតាមផែនការត្រូវដាំដុះបន្តចំនួន ១០០០០ហិកតា ប្រើប្រាស់កម្មករចំនួន ២០០០នាក់។ នៅរដូវប្រមូលផលខាងមុខ ក្រុមហ៊ុនអាចស្រូបយកពលកម្មតាមបណ្តាក្រុងស្រុក សម្រាប់ធ្វើការក្នុងចម្ការ និងរោងចក្របន្ថែមទៀត ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់ក្រុមហ៊ុន កាមាដេនូវេឈ័រ ដែលបានខិតខំជំរុញឲ្យខ្សែច្រវាក់ផលិតកម្មស្ករអំពៅសម្រេចបានជោគជ័យ ទាំងលើផលិតកម្មដាំដុះ និងកែច្នៃ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការស្រូបយកកំលាំងពលកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ចគ្រួសារ ខណៈដែលវិស័យមួយចំនួនកំពុងជួបវិបត្តដោយសារជំងឺកូវីដ-១៩។

លោក​បន្ត​ថា វិស័យឯកជនគឺជាចលករយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថា ចំនួននេះនឹងមានការកើនឡើងនៅរដូវប្រមូលផលខាងមុខនៅបំណាច់ឆ្នាំនេះ។

ទន្ទឹមនេះ ឯកឧត្តម ស្នើឲ្យក្រុមហ៊ុនគួរបង្កើនទុនវិនិយោគ ធ្វើយ៉ាងណាប្រើប្រាស់ដីនេះឲ្យអស់លទ្ធភាព ដើម្បីបង្កើតជាពហុប្រយោជន៍ឲ្យអស់សក្តានុពល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសមរម្យ ធ្វើឲ្យកម្រិតជីវភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានដាក់ចេញកន្លងមក៕

The post រោងចក្រ​ផលិតស្ករ​សធំ​បំផុត​នៅ​ខេត្ត​ក្រចេះ ចាប់ផ្តើម​ប្រមូលផល​ ប្រើប្រាស់​កម្លាំង​ពលករ​ ២០០០ នាក់ appeared first on .