លោក សំា ពិសិដ្ឋ

ស្ពានថ្មើរជើង​នៅផ្លូវម៉ៅ​សេទុង ស្តុប​ផ្សារដើម​គរ ស​ម្រេច​បាន ៩០​ភាគ​រ​យ​ហើយ
លោក សាំ ពិសិដ្ឋ
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន
រាជធានីភ្នំពេញ បានឱ្យ ដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា ស្ពានថ្មើរជើងស្តុបផ្សារដើមគរ
ខណ្ឌទួលគោក គិតមកដល់ព្រឹកថ្ងៃទី០២ ខែមេសា
ឆ្នាំ២០២០នេះ ដំណើរការសាងសង់សម្រេចបាន ៩០ ភាគរយហើយ គឺនៅសល់តែ១០ភាគរយប៉ុណ្ណោះ
នឹងរួចរាល់ទាំងស្រុង អាចដាក់ឱ្យបងប្អូន
ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាននៅពេលឆាប់ៗនេះ។

លោក សាំ ពិសិដ្ឋ បានរម្លឹកថា រដ្ឋបាលរាជធានីភ្នំពេញ  បានរៀបចំពិធីក្រុងពលីទៅ តាមទំនៀមទម្លាប់តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពាន​អាកាសថ្មើរ​ជើងនៅ មុខផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក  កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។

តាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ផ្សារដើមគរ និងនៅមុខសាលាបឋម សិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែ ដើម្បីស្ថាបនាឱ្យបានរួចរាល់ ដើម្បីជួយ សម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបាន​ឆ្លងកាត់ផ្លូវប្រកបដោយ សុវត្ថិភាព មិនប្រឈមទៅ នឹងបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍​ណាមួយកើតឡើងជាយថាហេតុ។

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិច ជាប់នឹងផ្សារដើមគរ។ ចំណែកគម្រោង​ស្ថាបនាស្ពាន អាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសា​ង់សង់​នៅលើចំណុច ផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់​កាត់ទទឹងផ្លូវ​ម៉ៅសេទុងចំនួន ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈ​ងាយ​ស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាព។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣​កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោង រដ្ឋបាល​រាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅ នឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្ក លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕ AKP

The post ស្ពានថ្មើរជើង​នៅផ្លូវម៉ៅ​សេទុង ស្តុប​ផ្សារដើម​គរ ស​ម្រេច​បាន ៩០​ភាគ​រ​យ​ហើយ appeared first on .