លោក ស្រី សំណាង

តើមានវិធីសាស្រ្ដ និងយុទ្ធសាស្រ្ដបែបណាខ្លះ ដែលបានប្រែក្លាយជីវិត លោក ស្រី សំណាង ពីបុគ្គលិកធ្វើការឱ្យគេ រហូតរលាស់ខ្លួនក្លាយជា នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន GFG INVESTMENT ?
លោក ស្រី សំណាង ជានាយកប្រតិបត្តិក្រុមហ៊ុន Gold Financial Global Investment Co., Ltd ហៅកាត់ថា (GFG INVESTMENT) លោកជាក្មេងដែលមានទីកំណើតនៅរាជធានីភ្នំពេញ ហើយខិតខំប្រឹងប្រែងរៀនសូត្រ ចប់បរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុ នៅឆ្នាំ២០១០។

ក្រោយចប់បរិញ្ញាបត្រ លោក ស្រី សំណាង នូវពេលផ្ដល់បទសម្ភាសន៍ជាមួយ កម្មវិធី «សេដ្ឋី និងជំនួញ» បានឱ្យដឹងថា លោកបានចាប់ផ្ដើមប្រឡូកចូលធ្វើការ ដោយលោកបានដាក់ពាក្យធ្វើការ នៅតាមបណ្ដារក្រុមហ៊ុនជាច្រើន សម្ភាសន៍ជាច្រើនក្រុមហ៊ុន រហូតជាប់បានចូលធ្វើការនៅ GFG INVESTMENT។

លោក ស្រី សំណាង បានបញ្ជាក់ថា នៅពេលដែលបានចូលធ្វើការនៅក្នុងក្រុមហ៊ុន GFG INVESTMENT វារៀងឆ្ងាញពីជំនាញដែលលោករៀននៅសាកលវិទ្យាល័យបន្ដិច ប៉ុន្ដែការងារនេះ បានទាញចំណាប់អារម្មណ៍លោកទៅខាងរូបិយវត្ថុនេះ ហើយនៅពេលនោះ លោក ស្រី សំណាង មានតួនាទីជាអ្នកប្រឹក្សាយោបល់ ដោយលោកត្រូវស្វែងរកអតិថិជន ផ្ដល់ប្រឹក្សាសម្រាប់អតិថិជនដែលមានបំណងវិនិយោគលើវិស័យហិរញ្ញវត្ថុនេះ ។ សម្រាប់ GFG INVESTMENT កាលដំបូងគ្រាន់តែជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ មិនទាន់ក្លាយជាក្រុមហ៊ុនដូចសព្វថ្ងៃនេះនោះទេ។

លោកបញ្ជាក់ថា មូលហេតុដែលលោកប្រែក្លាយពីបុគ្គលិក ជាអ្នកផ្ដល់ប្រឹក្សាមកជានាយកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន គឺដោយសារតែ ការកំណត់គោលដៅ។ លោកពន្យល់ថា ការកំណត់គោលដៅជារឿងដែលសំខាន់ ពីព្រោះការកំណត់នៅគោលដៅ ប្រៀបដូចជាផែនទីអ៊ីចឹង វាបានបង្ហាញប្រាប់យើងថាត្រូវទៅណា ត្រូវធ្វើអី។ បន្ថែមពីការកំណត់គោលដៅ គឺតែងតែមានយុទ្ធសាស្រ្ដ បន្ទាប់ពីមានសកម្មភាព ឬយើងហៅថាយុទ្ធសាស្រ្ដ គឺត្រូវមានការវាយតម្លៃសម្រាប់ការធ្វើការរបស់យើង សួរខ្លួនឯងថា តើសកម្មភាព យុទ្ធសាស្រ្ដរបស់យើង បានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឬនៅ?

លោកពន្យល់បន្ថែមថា កត្ដាសំខាន់មួយទៀត ដែលជំរុញឱ្យលោកក្លាយជានាយកគ្រប់គ្រងទូទៅ គឹទី១ ចាប់ពីចូលមកធ្វើការនៅ GFG INVESTMENT បានចាត់ទុកក្រុមហ៊ុននេះជា ក្រុមហ៊ុនរបស់ខ្លួនឯង។ លោកថា «នៅពេលដែលខ្ញុំបានចាត់ទុកក្រុមហ៊ុននេះជាក្រុមហ៊ុនរបស់ខ្ញុំ គ្រប់យ៉ាងគឺខ្ញុំបានកំណត់សម្រាប់អតិថិជនតែម្ដង។ អ៊ីចឹងកាលណា អតិថិជនរីកចម្រើន ក្រុមហ៊ុនរីកចម្រើនដូចគ្នា។» លោកបញ្ជាក់ថា «ពេលធ្វើការជាបុគ្គលិក កុំគិតថា យើងធ្វើការឱ្យគេ ហើយលួចគិតថា ខ្ញុំធ្វើច្រើន ប្រាក់ខែបានតិចឱ្យសោះ។ តាមពិត ថៅកែ គេតាមមើលយើងណាស់ អ៊ីចឹងយើងត្រូវធ្វើការឱ្យកាន់តែខ្លាំង ចំណូលរបស់យើងក៏បានកាន់តែច្រើន ស្វែងរកអតិថិជនឱ្យបានកាន់តែច្រើន យើងអភវឌ្ឍន៍ខ្លួនបានកាន់តែច្រើន កាលណាយើងធ្វើការកាន់តែខ្លាំង នឹងទទួលបានបទពិសោធន៍ថ្មីកាន់តែច្រើន ត្រង់ចំណុចនេះហើយ ដែលធ្វើឱ្យលោកទទួលបានតួនាទីនេះដូចរាល់ថ្ងៃ។

សូមជម្រាបជូនថា GFG INVESTMENT គឺជាក្រុមហ៊ុនដែលឈរជើងនៅក្នុងវិស័យ FOREX យូរជាងគេ, ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍ជាង២០ឆ្នាំ ជាអន្ដរជាតិ ក្នុងការប្រឹក្សាយោបល់លើការទិញលក់តម្លៃហាងឆេងរូបិយប័ណ្ណអន្ដរជាតិ, លោហៈធាតុមានតម្លៃ (មាស, ប្រាក់), ប្រេងឆៅ និងផលិតផលកសិកម្ម -ល- មកទល់ពេលបច្ចុប្បន្នក្រុមហ៊ុន GFG INVESTMENT ត្រូវបានបង្កើតឡើងរយៈ១៤ឆ្នាំមកហើយដោយគិតចាប់ពីឆ្នាំ ២០១០៕

The post តើមានវិធីសាស្រ្ដ និងយុទ្ធសាស្រ្ដបែបណាខ្លះ ដែលបានប្រែក្លាយជីវិត លោក ស្រី សំណាង ពីបុគ្គលិកធ្វើការឱ្យគេ រហូតរលាស់ខ្លួនក្លាយជា នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន GFG INVESTMENT ? appeared first on .

លោក ស្រី សំណាង៖ អ្នកដែលកាន់តែធ្វើ កាន់តែបរាជ័យ មានតែអ្នកអត់ធ្វើនោះទេ ដែលអត់បរាជ័យនោះ
លោក ស្រី សំណាង ជានាយកប្រតិបត្តិក្រុមហ៊ុន Gold Financial Global Investment Co., Ltd ហៅកាត់ថា (GFG INVESTMENT) យល់ឃើញថា អ្នកដែលកាន់តែធ្វើ គឺកាន់តែបរាជ័យ មានតែអ្នកអត់ធ្វើនោះទេ ដែលអត់បរាជ័យនោះ ហើយកុំសើចពេលដែលគេបរាជ័យ។

កាយល់ឃើញរបស់លោក ស្រី សំណាង ធ្វើឡើងនៅពេលផ្ដល់បទសម្ភាសន៍ពិសេស ជាមួយកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ។ លោក ស្រី សំណាង បានលើកឡើងថា អ្នកដែលកាន់តែធ្វើ គឺកាន់តែបរាជ័យ មានតែអ្នក អត់ធ្វើ នោះទេ ដែលអត់បរាជ័យនោះ ហើយកុំសើចពេលដែលគេបរាជ័យ ហើយនេះ មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេ វាគឺជាការពិតជាក់ស្ដែង នៅក្នុងសង្គមសព្វថ្ងៃ។

នាយកប្រតិបត្តិក្រុមហ៊ុន ប្រឹក្សាយោបល់លើការទិញលក់តម្លៃហាងឆេងរូបិយប័ណ្ណអន្ដរជាតិ មានបទពិសោធន៍ ជិត២០ឆ្នាំ រូបនេះ បានបន្ដថា នៅពេលដែលឃើញនរណាមួយបើកអាជីវកម្មហើយបរាជ័យ កុំព្យាយាមជាន់ពន្លិច គួរព្យាយាមស្វែងយល់វិញថា តើគាត់បរាជ័យដោយសារអ្វី? នៅពេលដែលគេធ្វើជីវកម្ម ហើយជួបបញ្ហាក្ស័យធន ដោយសារបញ្ហាសេដ្ឋកិច្ចសកល គួរកុំសើច តែគួរព្យាយាមស្វែងយល់វិញ ពីព្រោះម្នាក់ៗជៀសអត់ផុតនោះទេ។ យើងកាន់តែធ្វើ យើងកាន់តែជួបបញ្ហា ហើយភាពបរាជ័យនោះនឹងក្លាយជាបទពិសោធន៍របស់យើង។

លោកបញ្ជាក់ថា នេះមិនមែនជាទ្រឹស្ដីនោះទេ តែវាជាភាពជាក់ស្ដែង។ ភាពបរាជ័យនេះហើយ ជាបទពិសោធន៍ដែល ធ្វើឱ្យ យើងទៅមុខបាន ធ្វើឱ្យថ្ងៃក្រោយយើងអាចវៀងផ្លូវនឹងបាន ហើយក៏ជាចំណុចមួយ ដែលថ្ងៃក្រោយយើងអាចយកទៅចែករំលែកទៅដល់ប្អូនៗជំនាន់ក្រោយ។ ភាពបរាជ័យ ជារឿងដែលមិនគួរខ្មាសគេនោះទេ ត្រូវរៀនរស់នៅជាមួយភាពបរាជ័យ ដើម្បីបង្កើតវាទៅជាបទពិសោធន៍ បង្កើតវាទៅជាភាពជោគជ័យរបស់យើងវិញ។

ជាមួយនឹងការរំលែកពីភាពបរាជ័យ និងកត្ដាដែលនាំឱ្យជោគជ័យលើ ក្រុមហ៊ុន GFG INVESTMENT លោក ស្រី សំណាង បានចែករំលែកផងដែរ នៅកត្ដាពីរយ៉ាង ដែលអ្នកចាប់ផ្ដើមអាជីវកម្មដំបូងគួររៀនសូត្រ នោះគឺ រឿងទី១ គឺភាពស្មោះត្រង់ និងគុណធម៌សម្រាប់អតិថិជន ។ លោកជឿជាក់ថា នៅពេលដែល បងប្អូនធ្វើការលើវិស័យនោះ គឺប្រាកដជា ទទួលបានចំណូលខ្ពស់ ហើយនៅពេលដែលបងប្អូនពូកែក្នុងការប្រឹក្សា ផ្ដល់យោបល់តែបងប្អូន ត្រូវចេះកំណត់ហានិភ័យ និងភាពប្រឈមរបស់អតិថិជន។ ការចេះកំណត់នេះជារឿងសំខាន់។ ពេលដែលអតិថិជន ធ្វើការវិនិយោគ យើងត្រូវធ្វើការ ពន្យល់គាត់ឱ្យលម្អិត បំផុសគំនិតពីការខាត និងចំណេញលើវិស័យមួយនេះ ហើយត្រូវសិក្សាវិស័យហិរញ្ញវត្ថុរបស់អតិថិជន កុំឱ្យពួកគាត់ ទៅខ្ចីលុយពីធនាគារមកធ្វើការវិនិយោគ ដោយសារនៅពេលដែលស្ដាប់ការណែនាំរបស់យើង វាល្អពេក អ៊ីចឹង ធ្វើឱ្យគាត់គិតថា វាអាចចំណេញច្រើន ក៏សម្រេចចិត្ដទៅខ្ចីលុយពីធនាគារ រហូតដល់ការខ្ចីបំណុលឯកជន ដែលនេះជាហានិភ័យសម្រាប់អតិថិជន។

លោក ស្រី សំណាង ពន្យល់ថា អ៊ីចឹងការសិក្សាជាមួយអតិថិជន គឺជាផ្នែកមួយ ដែលត្រូវផ្ដល់ប្រឹក្សាដល់អតិថិជនជាប្រចាំ និយាយឱ្យចំ គឺផែនការនៃការវិនិយោគ ពីព្រោះពេលខ្លះ វិស័យនេះគឺជាល្បែង ហើយមិនមែនវិស័យនេះតែមួយនោះទេ គឺគ្រប់វិស័យទាំងអស់គឺជាល្បែង។ ប្រសិនបើបងប្អូនអត់មានផែនការច្បាស់លាស់ក្នុងការធ្វើអាជីវកម្ម។ ពាក្យល្បែងគឺជាផ្សង សំណាង អ្នកទាំងអស់គ្នា ធ្វើការវិនិយោគ ធ្វើអាជីវកម្ម អត់មានផែនការ គឺជាការវិនិយោគ ឬអាជីវកម្មបែបផ្សងសំណាងហើយ។

លោក ស្រី សំណាង បន្ដថា រឿងទី២គឺ ភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម។ ការធ្វើអាជីវកម្មមួយឱ្យទទួលបាន ជោគជ័យ គឺមិនពិបាកនោះទេ ប៉ុន្ដែបើធ្វើអាជីវកម្មមួយឱ្យជោគជ័យ ហើយមាននិរន្ដភាព នោះគឺជារឿងពិបាក។

លោក ពន្យល់ថា អ៊ីចឹងអ្វីដែលយើងធ្វើឱ្យអាជីវកម្មរបស់យើងបន្ដបាននូវភាពជោគជ័យ និងនិរន្ដភាព នោះគឺត្រូវផ្ដោតលើអាជីវកម្មមួយនោះ កុំលោភ កុំឃើញគេរកស៊ីវិស័យនោះបាន ហើយស្រវាធ្វើអាជីវកម្មមួយនោះដែរ គឺមិនត្រូវទេ យើងត្រូវផ្ដោតលើអាជីវកម្មទីមួយរបស់យើង។ នៅពេលដែលយើងអត់ផ្ដោត ហើយធ្វើរឿងច្រើនក្នុងពេលតែមួយ ភាគច្រើន គឺយើងនឹងប្រឈម ព្រោះអ្វីៗយើងមិនអាចមើលឃើញឬដឹងមុននោះទេ តួយ៉ាងដូចបច្ចុប្បន្ននេះ ដែលយើងកំពុងជួប នូវវិបត្ដសេដ្ឋកិច្ចសកល។ ដូច្នេះប្រសិនបើពេលនេះបងប្អូនមានអាជីវកម្មច្រើន គឺប្រឈមនឹងបញ្ហាប្រឈមច្រើនមែនទែន ដូចនេះ ទោះបីជាប្អូនធ្វើអាជីវកម្មលើផ្នែកណាក៏ដោយ គឺត្រូវផ្ដោតលើអាជីវកម្មមួយនោះ ហើយប្រសិនបើចង់ពង្រីកអាជីវកម្មរបស់ខ្លួន គឺកុំភ្លេចពង្រឹង ហើយត្រូវហ៊ានគិតពីចំណុចអាក្រកបំផុត នៅពេលដែលស្ថានភាពណាមួយកើតឡើងដែលយើងមើលមិនឃើញ៕

The post លោក ស្រី សំណាង៖ អ្នកដែលកាន់តែធ្វើ កាន់តែបរាជ័យ មានតែអ្នកអត់ធ្វើនោះទេ ដែលអត់បរាជ័យនោះ appeared first on .

លោក ស្រី សំណា​ង តស៊ូ​ពីបុគ្គលិក​សាមញ្ញ រហូត​​ក្តាប់​​បាន​​តំណែង CEO ក្នុងក្រុមហ៊ុន
លោក ស្រី សំណាង គឺជានាយកប្រតិបត្តិក្រុមហ៊ុន Gold Financial Global Investment Co., Ltd ហៅកាត់ថា (GFG INVESTMENT) ។

GFG INVESTMENT គឺជាក្រុមហ៊ុនដែលឈរជើងនៅក្នុងវិស័យ FOREX យូរជាងគេ, ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍ជាង២០ឆ្នាំ ជាអន្ដរជាតិ ក្នុងការប្រឹក្សាយោបល់លើការទិញលក់តម្លៃហាងឆេងរូបិយប័ណ្ណអន្ដរជាតិ, លោ​ហៈ​ធាតុមានតម្លៃ (មាស, ប្រាក់), ប្រេងឆៅ និងផលិតផលកសិកម្ម -ល- មកទល់ពេលបច្ចុប្បន្នក្រុមហ៊ុន GFG IN​VES​TMENT ត្រូវបានបង្កើតឡើងរយៈ១៤ឆ្នាំមកហើយដោយគិតចាប់ពីឆ្នាំ ២០១០។

លោក ស្រី សំណាងបានតស៊ូ​ចាប់ពីបុគ្គលិកសាមញ្ញ រហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ។

សូមទស្សនាវីដេអូពីប្រវត្តិនិងបទពិសោធន៍របស់លោក ស្រី សំណាង៖

The post លោក ស្រី សំណា​ង តស៊ូ​ពីបុគ្គលិក​សាមញ្ញ រហូត​​ក្តាប់​​បាន​​តំណែង CEO ក្នុងក្រុមហ៊ុន appeared first on .