លោក ឡាវ វ៉ាន់

អតីតឧកញ៉ា ឡាវ វ៉ាន់ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ
កូនប្រុសបង្កើតអ្នកឧកញ៉ា ឡាវ ឃីន ​ឧត្តមសេនីយ៍​យោធា ឡាវ វ៉ាន់ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

​ឧត្តមសេនីយ៍​យោធា ឡាវ វ៉ាន់ ត្រូវ​ជា​កូនប្រុស​បង្កើត​ប្រពន្ធ​មុន​របស់​អ្នក​ឧកញ៉ា ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​លោក​បាន​ក្លាយ​ជា​ស្វាមី​អ្នកឧកញ៉ា ជឹង សុភាព កូនស្រី​បង្កើត​របស់​ឧកញ៉ា ជឹង សុភាព ហៅ «យាយ​ភូ» ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ។

លោក ឡាវ វ៉ាន់ ក៏​ធ្លាប់​បាន​ទទួល​ការ​តែងតាំង​ងារ​ជា​ឧកញ៉ា កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០០៦ផងដែរ។ ប៉ុន្តែ​ឧកញ៉ា ឡាវ វ៉ាន់ ក៏​ត្រូវ​បាន​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​វិញ ដោយ​រក្សា​ទុក​ក្របខណ្ឌ​ជា​នាយ​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​របស់​ក្រសួង​ការពារ​ជាតិ (ឋានន្តរសក្តិ​ឧត្តមសេនីយ៍ទោ) ដោយ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩។

ការ​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​របស់​កូនប្រុសអ្នកឧកញ៉ា ឡាវ ឃីន បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០១៩ បាន​បញ្ជា​ឱ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​មាន​ងារ​ជា «ឧកញ៉ា» ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ជាបន្ទាន់ ថា​តើ​ត្រូវ​ជ្រើស​យក​ងារ​ជា «ឧកញ៉ា» ឬ​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​តទៅទៀត។

មុនទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ន ឧត្តមសេនីយ៍​យោធា ឡាវ វ៉ាន់ មាន​មុខតំណែង​ក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ក្រសួង​ការពារ​ជាតិ គឺជា​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០៕

The post អតីតឧកញ៉ា ឡាវ វ៉ាន់ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ appeared first on .