លោក អឹង ឌីប៉ូឡា

៩ខែឆ្នាំនេះ កម្ពុជានាំចេញខ្សាច់ទៅក្រៅប្រទេសបានជាង៤លានដុល្លារអាមេរិក
នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល ទទួលបានចំណូលសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ពីអាជីវកម្មខ្សាច់ បានជាង១៣លានដុល្លារ ក្នុងនោះ បាននាំចេញខ្សាច់ទៅក្រៅប្រទេស បានជាង៤លានដុល្លារអាម៉េរិក។

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​បានឱ្យដឹងថា «ជំរុញការកៀរគរ ការប្រមូលចំណូលពីអាជីវកម្មខ្សាច់ ឱ្យទទួលបានលទ្ធផលល្អ ដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ យើងទទួលបានចំណូលពីសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ចំនួន១៣,៤២២,៣៧៦ដុល្លារ ក្នុងនោះខ្សាច់នាំចេញទៅក្រៅប្រទេស ចំនួន៤,១៧៧,៩៥១ដុល្លារ»។

លោកបានអះអាងទៀតថា នាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ នៃក្រសួងរ៉ែ និងថាមពល បានខិតខំពង្រឹងការគ្រប់គ្រង ការធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន និងស្របតាមគោលការណ៍ ដែលធ្លាប់បានអនុវត្តកន្លងមក ព្រមទាំងស្របតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំក្រសួងផងដែរ។

គួរបញ្ជាក់ដែរថា ដើម្បីជំរុញអាជីវកម្មខ្សាច់នៅកម្ពុជា ឱ្យទទួលបានលទ្ធផលល្អគាប់ប្រសើរនោះ ក្រសួងរ៉ែ និងថាមពល ក៏ជំរុញឱ្យប្រធានមន្ទីរពាក់ព័ន្ធ ក្រោយពីទទួលបានការយល់ដឹងអំពីនីតិវិធីថ្មី សូមធ្វើការផ្សព្វផ្សាយ ជូនដល់ក្រុមហ៊ុន/សហគ្រាស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ឱ្យយល់អំពីការងារពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ផងដែរ៕ អត្ថបទ៖ រង្សី

The post ៩ខែឆ្នាំនេះ កម្ពុជានាំចេញខ្សាច់ទៅក្រៅប្រទេសបានជាង៤លានដុល្លារអាមេរិក appeared first on .

ចាប់ពីថ្ងៃបើកការដ្ឋាន ក្រុមហ៊ុន Renaissance បង់សួយសារអាករជូនរដ្ឋជាង ៥លានដុល្លារ
ក្រុមហ៊ុនអូស្ត្រាលី Renaissance ចម្រាញ់រ៉ែមាសបានចំនួន៣,៥៤៣គីឡូក្រាម និងបានបង់សួយសារជាង៥លានដុល្លារជូនរដ្ឋ គិតត្រឹមដើមខែសីហា ឆ្នាំ២០២២នេះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នាព្រឹកថ្ងៃទី៩ ខែសីហានេះ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឲ្យដឹងថា៖ «មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ផលិតមាសគិតជាដុំបានចំនួន ២៣២ដុំ បើគិតជាគីឡូក្រាម មានចំនួន ៣,៥៤៣គីឡូក្រាម គិតត្រឹមដើមខែសីហា ឆ្នាំ២០២២។ ចំពោះចំណូលសួយសារក្រុមហ៊ុនបានបង់ចូលរដ្ឋ ចំនួនជាង៥លាន១សែនដុល្លារ»។

លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់ថា មានតែក្រុមហ៊ុន Renaissance មួយទេ ដែលបានផលិតរ៉ែមាសជាផ្លូវការ។ ខណៈកាលពីថ្ងៃទី៤ ខែសីហាប៉ុន្មានថ្ងៃមុននេះមានក្រុមហ៊ុន Delcom Cambodia ក៏បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន ដោយផលិតបាន២០គីឡូក្រាម ហើយផលិតជាដុំ ក្នុង១ដុំមួយគីឡូ។

សូមជម្រាបថា ក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនទី១ ហើយជាខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា ដែលដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕

The post ចាប់ពីថ្ងៃបើកការដ្ឋាន ក្រុមហ៊ុន Renaissance បង់សួយសារអាករជូនរដ្ឋជាង ៥លានដុល្លារ appeared first on .

រយៈពេល ៣ឆ្នាំ៦ខែ រដ្ឋប្រមូលចំណូលបានប្រមាណជាង ១០៤លានដុល្លារក្នុងវិស័យរ៉ែ
ក្នុងរយៈពេល ៣ឆ្នាំ បូកបញ្ចូលនឹងរយៈពេល ៦ខែដើមឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងឋាមពល ប្រមូលចំណូលបានប្រមាណ ១០៤,៥ លានដុល្លារអាមេរិក ពីការបង់ស៊ុយសាក្នុងវិស័យរ៉ែ។ បើតាមលោក អឹង ឌីប៉ូឡា ​ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល” នាព្រឹកថ្ងៃអង្គារ ទី៩សីហានេះ។

ក្នុងនោះ ឆ្នាំ២០១៩ រកចំណូលបានប្រមាណ ២១,៥លានដុល្លារ ឆ្នាំ២០២០ ប្រមូលបាន ២៧,៥លានដុល្លារ ខណៈដែលឆ្នាំ២០២១ បានប្រមាណ ៣៥,៣លានដុល្លារ។ ដោយឡែកសម្រាប់ ៦ខែដើមឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលបានប្រមាណ ២០,២លានដុល្លារពីវិស័យរ៉ែ។

យ៉ាងណា ចំពោះចំណូលរបស់ក្រុមហ៊ុនក្នុងវិស័យរ៉ែ ត្រូវបានលោក អឹង ឌីប៉ូឡា បញ្ជាក់ថា មិនទទួលបានព័ត៌មានពីចំណូលរបស់ក្រុមហ៊ុនឯកជនទាំងនោះឡើយ៕

The post រយៈពេល ៣ឆ្នាំ៦ខែ រដ្ឋប្រមូលចំណូលបានប្រមាណជាង ១០៤លានដុល្លារក្នុងវិស័យរ៉ែ appeared first on .