លោក អ៊ុត សឿង

មកស្គាល់កូនអ្នកខេត្តម្នាក់ក្លាយជា CEO ធនាគារ អេស ប៊ី អាយ លី ហួរ
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ត្រូវបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងឆ្នាំ២០២០ ខណៈគ្រឹះស្ថានបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីខែសីហា ឆ្នាំ២០១២កន្លងទៅជាមួយនឹងដើមទុនចំនួន ៧៥លានដុល្លារអាមេរិក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

SBI Ly hour Bank ផ្តល់ជូននូវសេវាធនាគារពាណិជ្ជ ដល់រូបវ័នបុគ្គល សហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុន និងសាជីវកម្មទូទៅ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការរីកចម្រើនអាជីវកម្ម។

បើទោះបីស្ថិតនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ធនាគារនៅតែមានកំណើនយ៉ាងខ្ពស់ទាំងបញ្ជើសន្សំ និងឥណទាន។ មិនតែប៉ុណ្ណោះ អេស ប៊ី អាយ លី ហួរ បានពង្រីកការិយាល័យរបស់ខ្លួនចំនួន ៦បន្ថែម ជាមួយនឹង ៤០សាខាដែលមានស្រាប់នៅទូទាំង ២៥រាជធានី/ខេត្ត ព្រមទាំងមានបុគ្គលិកសរុប ១.១៥៧នាក់។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២០ ធនាគារ អេស ប៊ី អាយ លី ហួរ។

SBI Ly hour Bank Plc គឺជាការបណ្តាក់ទុនវិនិយោគរួមគ្នារវាងពាណិជ្ជករប្រាក់លានល្បីឈ្មោះម្នាក់នៅកម្ពុជា អ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុន SBI Holdings Inc. ដែលឈរជើងក្នុងទីផ្សារភាគហ៊ុនតូក្យូ ប្រទេសជប៉ុនជាង ២២ឆ្នាំមកហើយ ដែលមានបុត្រសម្ព័ន្ធប្រមាណជាង ២៦០ក្រុមហ៊ុនទូទាំង២០ប្រទេសនៅក្នុងតំបន់ និងទូទាំងសកលលោក។

គិតមកត្រឹមខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង ទាំងមូលមានទ្រព្យសកម្ម សរុបប្រមាណជាង ៥០,២ ពាន់លានដុល្លារ ដើមទុនចុះបញ្ជីប្រមាណជាង ៨៨១,៥៧ លានដុល្លារ ប្រាក់ចំណូលសរុប ៣,៣៥ ពាន់លានដុល្លារ និងប្រាក់ ចំណញមុនពេលកាត់ពន្ធប្រមាណជាង ៥៩៧ លានដុល្លារ។

ទោះបីជា​មាន​វត្តមាន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​កាន់តែច្រើន បាននិងកំពុង​ពង្រីកខ្លួន​លើទីផ្សារយ៉ាងណាក្ដី ប៉ុន្ដែ ធនាគារ SBI Ly Hour នៅតែមាន​ទំនុកចិត្ត​ និងជឿជាក់ខ្ពស់ចំពោះ​ការឈាន​ជើង​ចូលមក​បំពេញ​តម្រូវ​ទីផ្សារ ។

ការទទួលបាន​ភាពរីកចម្រើន​ដ៏អស្ចារ្យ​រមកទល់នឹង​សព្វថ្ងៃនេះ គឺមិនអាច​ខ្វះបាន​នូវ​ថ្នាក់ដឹកនាំ​ដែលមាន​ចក្ខុវិស័យ និងទស្សនវិស័យវែងឆ្ងាយ​ នោះគឺ​ CEO ធនាគារ អេស ប៊ី អាយ លី ហួរ របស់មហាសេដ្ឋី លី ហួរ។

ឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តមកស្គាល់ CEO ធនាគារ អេស ប៊ី អាយ លី ហួរ ដែលឈរជើងលើទីផ្សារបំរើសេវាធនាគារជាង ១១ឆ្នាំមកហើយ ក្នុងការជម្រុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធធនាគារឌីជីថលដ៏ទំនើប និងមានទំនុកចិត្ត។ គឺគ្មាននរណាក្រៅពីបុរសវ័យ៣៨ មកពីខេត្ដកំពង់ធំ លោក អ៊ុត សឿង ដែលមានប្រវត្តិសិក្សាបានខ្ពង់ខ្ពស់នៅបរទេសជាមួយនឹងបទពិសោធន៍ជោគជាំក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។

លោក អ៊ុត សឿង បានបញ្ចប់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាលាបារាំងនៅប្រទេសវៀតណាម (CFVG)ក្នុងឆ្នាំ២០០២ ហើយបច្ចុប្បន្នលោកកំពុងបន្តការសិក្សាពីជំនាញវិភាគហិរញ្ញវត្ថុ (CFA) ។

លោកមានបទពិសោធនការងារប្រមាណជាង ១០ឆ្នាំ ដោយធ្វើការនៅក្នុងតួនាទីអ្នកគ្រប់គ្រងជាន់ខ្ពស់មួយចំនួននៅតាមបណ្តាលធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុ ដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ប្រាសាក់ និងធនាគារ  ANZ Royal ជាដើម។ លោកមានជំនាញច្បាស់លាស់លើការគ្រប់គ្រងភិតិសន្យា ការផ្តល់ឥណទានសាជីវកម្ម ការគ្រប់គ្រងផលប័ត្រ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា។

ក្នុងអំឡុងពេលបំរើការងារឲ្យធនាគារ ANZ លោក បានឈ្នះពានរង្វាន់ផ្នែកអាជីវកម្មលេខ១ ក្នុងឆ្នាំ២០០៩ ដែលមានវិបត្តិសេដ្ឋកិច្ច រហតូដល់ឆ្នាំមកដល់ចុងឆ្នាំ២០១០ លោកក៏បានសិទ្ធអនុម័ត (CAD) រហូតដល់២លានដុល្លារ ក្នុងពេលដែលលោកជាអ្នកគ្រប់គ្រងហានិភ័យឥណទាន។ នៅជំហានបន្ទាប់លោកធ្លាប់បានដឹកនាំគម្រោងប្រព័ន្ធអេធីអឹម (ATM) និងធនាគារចល័ត (Mobile Banking) ដ៏ទំនើបបំផុត នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ហត្ថាកសិករ ប្រកបដោយភាពជោគជ័យ។

ក្រោមការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​មុតស្រួច​​របស់​លោកបានដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ  ភីអិលស៊ី ឈរនៅលេខរៀងទី៨ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេនៅកម្ពុជា បន្ទាប់ពីប្រតិបត្តិការរយៈពេលតែ ១២ ខែ។

លោក អ៊ុត សឿង បានលើកឡើងថា៖ “រៀនពីកំហុសដើម្បីអភិវឌ្ឍន៍ខ្លួនឯងល្អជាងខ្លាចកំហុសមិនបានធ្វើអ្វី”។

ទន្ទឹមនឹងនេះ លោក អ៊ុត សឿង ក៏បានចូលរួមផ្តួចផ្តើមគម្រោងពីរធំៗ គឺ ក្រុមហ៊ុន លី ហួរ លីស៊ីង និងលី ហួរ ផេប្រ៉ូ ភីអិលស៊ី ដែលបានដំណើរការជាផ្លូវការ និងទទួលស្គាល់ពីសាធារណជនយ៉ាងរហ័ស។ កាន់តែពិសេសទៀតនោះ លោកគឺជាអ្នកដឹកនាំក្រុមការងារពិសេសក្នុងការកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ទៅជាធនាគារពាណិជ្ជផងដែរ៕

The post មកស្គាល់កូនអ្នកខេត្តម្នាក់ក្លាយជា CEO ធនាគារ អេស ប៊ី អាយ លី ហួរ appeared first on .