លោក Gabriel Attal

ប្រធានាធិបតីបារាំង យល់ព្រមទទួលលិខិតលាលែងតំណែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេង
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានយល់ព្រមទទួលលិខិតលាលែងតំណែង របស់នាយករដ្ឋមន្ត្រីវ័យក្មេង Gabriel Attal ក៏ប៉ុន្តែតម្រូវឲ្យអ្នកនយោបាយវ័យ ៣៥ឆ្នាំ បន្តកាន់តំណែងបណ្ដោះអាសន្ន រហូតរកបាននាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

លោក Gabriel បានប្រកាសលាលែងពីតំណែងភ្លាមៗកាលពីសប្ដាហ៍មុន បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសកល ដែលបានធ្វើឡើងទាំងប្រញាប់ប្រញាល់ បានបង្ហាញថា គណបក្សរបស់លោកម៉ាក្រុង មិនទទួលបានសម្លេងគាំទ្រច្រើនឡើយ ពោលគឺជាប់នៅចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ដោយគណបក្សឆ្វេងនិយមជាអ្នកទទួលបានការគាំទ្រច្រើនបំផុត។

គួររំលឹកបន្តិចថា លោក Gabriel Attal ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់បារាំង កាលពីខែមករា ហើយលោកក៏ជានាយករដ្ឋមន្ត្រីតែមួយគត់ ដែលជាអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រវត្តិសាស្ត្ររបស់បារាំង៕

The post ប្រធានាធិបតីបារាំង យល់ព្រមទទួលលិខិតលាលែងតំណែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេង appeared first on .

នាយករដ្ឋមន្ត្រីបារាំង នឹងដាក់លិខិតលាលែងពីតំណែងនៅថ្ងៃនេះ
នាយករដ្ឋមន្ត្រីវ័យក្មេងបារាំង Gabriel Attal បាននិយាយកាលពីម្សិលមិញថា លោកនឹងលាលែងពីតំណែង ដោយប្រគល់លិខិតលាលែងជូនប្រធានាធិបតី Emmanuel Macron នៅព្រឹកថ្ងៃទី០៨ ខែកក្កដានេះតែម្ដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការប្រកាសចង់ចុះចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេង គឺបន្ទាប់ពីគណបក្សឆ្វេងនិយមជ្រុល ទទួលបានសម្លេងគាំទ្រខ្លាំងនៅក្នុងការបោះឆ្នោតសភា ស្របពេលគណបក្សរបស់លោកម៉ាក្រុង មិនទទួលបានសម្លេងគាំទ្រខ្លាំងប៉ុន្មានឡើយ។

លោក Gabriel Attal ក៏បានបង្ហើបដែរថា បើសិនជាលិខិតលាលែងតំណែងរបស់លោក ត្រូវបានបដិសេធ នោះលោកនឹងនៅតែព្យាយាមបំពេញភារកិច្ចឲ្យកាន់តែល្អ ដរាបណាប្រទេសជាតិនៅតែត្រូវការលោក។

សូមជម្រាបដែរថា សម្រាប់ការបោះឆ្នោតសភាបារាំងជុំទី២ គណបក្សឆ្វេងនិយមជ្រុល ទទួលបានអាសនៈច្រើនបំផុត ១៨២អាសនៈ ស្របពេលគណបក្សលោក ម៉ាក្រុង មានអាសនៈ ១៦៣អាសនៈ៕

The post នាយករដ្ឋមន្ត្រីបារាំង នឹងដាក់លិខិតលាលែងពីតំណែងនៅថ្ងៃនេះ appeared first on .

មកស្គាល់នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង
នៅថ្ងៃទី៩ ខែមករា រដ្ឋមន្ត្រីក្រសួងអប់រំលោក Gabriel Attal ត្រូវបានប្រធានាធិបតីបារាំងលោក Emmanuel Macron ផ្តល់សេចក្តីទុកចិត្តតែងតាំងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី Elisabeth Borne ដែលបានលាលែងចេញពីតំណែងកាលពីថ្ងៃចន្ទកន្លងទៅ ខណៈរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេស។

តាមគេហទំព័រសារព័ត៌មាន Tatler បានបង្ហាញថា លោក Gabriel Attal កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៨៩ និងធំឡើងក្នុងទីក្រុងប៉ារីស ជាមួយនឹងបងប្អូនស្រីបីនាក់ ដែលមានឪពុកឈ្មោះ Yves Attal ជាមេធាវី និងជាអ្នកផលិតខ្សែភាពយន្ត ព្រមទាំងមានម្តាយឈ្មោះ Marie de Couriss ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ រូបលោកបានទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Paris-Panthéon-Assas ផ្នែកច្បាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ និងបន្ទាប់មកលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកិច្ចការសាធារណៈនៅវិទ្យាស្ថាន Sciences Po ផងដែរ ។

បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងឆ្នាំ២០១២ គាត់បានធ្វើការងារពាក់ព័ន្ធនឹងទំនាក់ទំនងសភា និងការសរសេរសន្ទរកថាឱ្យលោកស្រី Marisol Touraine ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ក្នុងឆ្នាំ២០១៧ មុខតំណែងនយោបាយដំបូងរបស់គាត់គឺនៅក្នុងសភាជាតិ ដែលជាសភានយោបាយជាន់ទាបនៃសភាបារាំង។ មួយវិញទៀត លោកក៏ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងអប់រំ អ្នកនាំពាក្យរដ្ឋាភិបាល ​និងជារដ្ឋមន្ត្រី​ក្រសួង​សកម្មភាព និង​គណនេយ្យ​សាធារណៈ​ ក៏ដូចជាបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំកាលពីឆ្នាំ២០២៣ផងដែរ មុននឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសបារាំងកាលពីពេលថ្មីៗនេះ។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal គឺជានាយករដ្ឋមន្ត្រីដំបូងគេដែលស្រឡាញ់ភេទដូចគ្នា ដោយរូបគាត់មានចំណងស្នេហាជាមួយបុរសវ័យ ៣៨ឆ្នាំឈ្មោះ Stéphane Séjourné ជាមេធាវី និងក៏ជាអ្នកនយោបាយដែលបម្រើការនៅសភាអឺរ៉ុបផងដែរ ខណៈអ្នកទាំងពីរបានរួមរួសនៅជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ៕

The post មកស្គាល់នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង appeared first on .