លោក Steward Horejsi

ចែករំលែក​បទពិសោធន៍រកស៊ី​​មួយ​ខ្មែរ​យើង​កម្រជួប វិនិយោគ​តែម្ដង​ ដេក​ចាយ​លុយ​មួយ​ជីវិត
ជឿ​ថា​ប្រិយមិត្ត​ប្រហែល​ជាមិន​​សូវ​បាន​ដឹង ឬ​លឺ​ពី​ឈ្មោះ Stewart Horejsi ប៉ុន្មាន​ឡើយ តែ​តាមពិត​ទៅ​បុរស​រូប​នេះ គឺ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ ខណៈ​ទ្រព្យ​សម្បត្តិ​របស់​លោក គឺ​មាន​រហូត​ដល់​ទៅ ២,៦ ពាន់​លាន​ដុល្លារ​ឯណោះ ដែល​សឹង​តែ ៩៩% គឺ​បាន​មកពី​ការ​វិនិយោគ​តែ​ម្ដង​គត់។

Stewart គឺ​ជា​វិនិយោគិន​មួយ​រូប ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ University of Kansas ក្នុង​ទសវត្ស ១៩៦០ និង​បាន​ចូល​កាន់កាប់​ជំនួញ​គ្រួសារ Brown Welding Supply LLC នៅ​ទីក្រុង Kansas តែ​នៅ​ទសវត្ស ១៩៨០ ក្រុមហ៊ុន​មាន​គូប្រជែង​ច្រើន និង​គួបផ្សំ​ជំនួញ​មិន​សូវ​កាក់កប ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ពិបាក​ឈរ​ជើង​បន្តិច។

គ្រានោះ​ហើយ​ដែល Stewart ចាប់ផ្ដើម​អាន​សៀវភៅ​មួយ​ក្បាល The Money Masters ដែល​និពន្ធ​ដោយ​លោក John Train ខណៈ​អត្ថន័យ​នៃ​សៀវភៅ​គឺ​រៀបរាប់​ពី​ទំលាប់ និង​ការ​គិត​របស់​បុគ្គល​ជោគជ័យ​ជា​ច្រើន​ដូចជា John Templeton ឬ Benjamin Graham ជាដើម។

ក្រោយ​អាន​ចប់​ ​បុរស​វ័យ ៨៣ ឆ្នាំ​មាន​គំនិត​ចង់​ទិញ​ភាគហ៊ុន​លើក​ដំបូង ដោយ​ពេលនោះ​លោក​បាន​ទិញ​ភាគហ៊ុន Berkshire Hathaway ៤០ ហ៊ុន​ក្នុង​តម្លៃ ២៦៥ ដុល្លារ/ហ៊ុន អស់​ប្រមាណ ១០ ៦០០ ដុល្លារ។

ស្របពេល​ក្រុមហ៊ុន​​ចាប់ផ្ដើម​ងើបឡើង​បន្តិច Stewart Horejsi យក​ប្រាក់​ចំណេញ​ទាំងអស់ ទៅ​ទិញ​ភាគហ៊ុន Berkshire Hathaway ជា​ហូរហែ​រហូត​បាន​ដល់ ៥ ៨០០ ហ៊ុន​ដែល​ទាំងអស់​នេះ លោក​សុទ្ធ​តែ​ទិញ​ក្នុង​តម្លៃ​ក្រោម ៥០០​ ដុល្លារ/ហ៊ុន​ទាំងអស់។

ការ​វិនិយោគ​តែ​មួយ​សារ​របស់ Stewart ឲ្យ​ធ្វើ​ឲ្យ​លោក​មាន​ប្រាក់​ចាយវាយ​ដោយ​មិន​ខ្វល់ខ្វាយ​ ព្រោះ​បច្ចុប្បន្ន ភាគហ៊ុន​របស់ Berkshire Hathaway មាន​តម្លៃ​ដល់​ទៅ ៤២៩ ៩០០ ដុល្លារ/ហ៊ុន ដែល​គិត​មើល​ទៅ​ប្រមាណ ២,៤៩ ពាន់​លាន​ដុល្លារ​ឯណោះ។

បញ្ជាក់​ដែរ​ថា Berkshire Hathaway គឺ​ជា​ក្រុមហ៊ុន​ខ្នាត​យក្ស​ដែល​ក្ដោបក្ដាប់​មុខ​ជំនួញ​ជាច្រើន​នៅ​អាមេរិក ដែល​បច្ចុប្បន្ន​មាន​លោក Warren Buffett ជា​នាយក​ប្រតិបត្តិ​ និង​ជា​ម្ចាស់​ក្រុមហ៊ុន។ គិត​មក​ត្រឹម​ពេលនេះ មូលធន​ទីផ្សារ​របស់ Berkshire Hathaway គឺ​មាន​ប្រមាណ ៦៤៧ ពាន់​លាន​ដុល្លារ៕

ប្រភព: naiametrics

The post ចែករំលែក​បទពិសោធន៍រកស៊ី​​មួយ​ខ្មែរ​យើង​កម្រជួប វិនិយោគ​តែម្ដង​ ដេក​ចាយ​លុយ​មួយ​ជីវិត appeared first on .