លំហូរវិនិយោគ

ឆមាសទី១នេះ កម្ពុជាទទួលបានលំហូរចូលវិនិយោគផ្ទាល់ពីបរទេស ២ ប៊ីលានដុល្លារអាមេរិក
ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានលំហូរចូលវិនិយោគផ្ទាល់ពីបរទេសមាន ២ ប៊ីលានដុល្លារអាមេរិក ដោយបានកើន ១៣,១%។

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញកាលពីពេលថ្មីៗនេះថា លំហូរចូលវិនិយោគផ្ទាល់បរទេសមាន ២ ប៊ីលានដុល្លារអាមេរិក ក្នុងឆមាសទី១នេះ ដោយបានកើន ១៣,១% ដែលគាំទ្រដោយកំណើនការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ៣,៧ដង និងវិស័យមិនមែនហិរញ្ញវត្ថុ ៤,៣% ដោយក្នុងនោះ វិស័យកម្មន្តសាល កើន ២០,៩% និងកសិកម្ម ៥,៥%។

ក៏ប៉ុន្តែវិស័យសណ្ឋាគារ និងការកម្សាន្តបានថយចុះ៤៧,៦% អចលនទ្រព្យ ២៦,២% សំណង់ ១៤,៤% ថាមពលថយចុះ១៣,១% ទូរគមនាគមន៍ថយ៣២,៣% អាជីវកម្មធនធានរ៉ែថយ៤៨% និងផ្សេងទៀតថយចុះ២៤,៧%។

ក្នុងឆមាសទី១នេះ ប្រទេសចិននៅតែបន្តនាំមុខក្នុងការវិនិយោគនៅកម្ពុជា ពោលប្រមាណ៧៧% នៃលំហូរវិនិយោគសរុប បន្ទាប់ពីចិនគឺ កូរ៉េ ៥,៩% បន្តកូរ៉េគឺសិង្ហបុរី ៣,៩% បន្ទាប់ពីនោះកាណាដា ៣,២% ម៉ាឡេស៊ី ២,៨% និងផ្សេងៗទៀត ៧,២%។

វិនិយោគផ្សេងទៀតបង្ហាញពីការកើនឡើងលំហូរចេញសុទ្ធ ១,៩ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៦,៨%) ដែលបណ្តាលមកពីការកើនឡើងប្រាក់បញ្ញើនិងការទូទាត់បំណុលនៅក្រៅ ប្រទេសនៃវិស័យហិរញ្ញវត្ថុ ខណៈដែលការខ្ចីសុទ្ធរបស់រាជរដ្ឋាភិបាលកើនឡើង ៨,៣%។

ទោះបីជាយ៉ាងណា បើតាមធនាគារជាតិ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារសង្គ្រាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅរក្សាបានភាពធន់និងបន្តសម្រេចបានកំណើនល្អ ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ៕

The post ឆមាសទី១នេះ កម្ពុជាទទួលបានលំហូរចូលវិនិយោគផ្ទាល់ពីបរទេស ២ ប៊ីលានដុល្លារអាមេរិក appeared first on .

សម្តេចធិបតី ជឿថារំហូរវិនិយោគ និងអ្នកទេសចរពីប្រទេសចិនមកកម្ពុជានឹងកើនឡើង តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង យី(WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ។

ក្នុងឱកាសនៃជំនួបនោះ លោក វ៉ាង យី បានជម្រាបជូនសម្តេចធិបតីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប។

លោក បានបន្ថែមថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅប្រទេសចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយលោកក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំ។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។សម្តេចធិបតីបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។លើសពីនេះ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរមកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

បន្ថែមពីនោះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ផងដែរចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕

The post សម្តេចធិបតី ជឿថារំហូរវិនិយោគ និងអ្នកទេសចរពីប្រទេសចិនមកកម្ពុជានឹងកើនឡើង តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន appeared first on .