វគ្គជោគជ័យ

សេដ្ឋីម្ចាស់សាលារៀនអន្តរជាតិល្បីឈ្មោះពីររូបផ្តល់ទស្សនៈយល់ឃើញលើវគ្គបណ្តុះបណ្តាលភាពជោគជ័យ ផ្សេងៗគ្នា
ទស្សនៈនៃភាពជោគជ័យ នៅប៉ុន្មានឆ្នាំចុងក្រោយនេះហាក់មានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ពិសេសនោះ គឺយុវជនដែលកំពុងពុះកញ្ជ្រោស្រែកឃ្លានចង់បានជោគជ័យ ស្របពេលជាមួយគ្នានេះក៏មានកម្មវិធីបណ្តុលបណ្តាលផ្នត់គំនិត ឬបង្រៀនធ្វើឲ្យជោគជ័យក៏មានច្រើនដែរ។ មនុស្សមួយចំនួនសម្តែងការអបអរសាទរចំពោះកម្មវិធីបង្រៀនវគ្គជោគជ័យ ខណៈមួយចំនួនទៀតរិះគន់ ឬនិយាយថា ការបើកវគ្គនេះគ្រាន់តែងជាការធ្វើអាជីវកម្មតែប៉ុណ្ណោះ។

ជាក់ស្តែងថ្មីៗនេះ មានគ្រូបង្រៀន អ្នកបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យ បានលើកឡើងនិងផ្តល់និយមន័យទៅលើពាក្យជោគជ័យផ្សេងៗគ្នា ការផ្តល់និយមនេះមានទស្សនៈស្របគ្នាខ្លះ និងមួយចំនួនទៀតផ្ទុយគ្នាទាំងស្រុង។ តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត ពាក្យ “ជោគជ័យ” មានន័យថា “ការសមប្រកប ឬសេចក្តីសុខស្រួល និងជ័យជំនះ”។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ប៊ិច ប៉ូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ទស្សនវិជ្ជាព្រះពុទ្ធសាសនា ក៏បង្រៀនមនុស្សលោកពីគន្លងត្រឹមត្រូវទៅរកភាពជោគជ័យ ឬទទួលបានសេចក្តីសុខ និងជ័យជំនះក្នុងជីវិតយើងដែរ ជាពិសេសគឺការយកជ័យជំនះលើខ្លួនឯង។

លោកថ្លែងថា៖ «មកដល់ពេលនេះ ខ្ញុំក៏នៅខិតខំរៀនសូត្រពីអ្នកដទៃ បន្តឆ្លុះបញ្ចាំង និងកែតម្រូវឆ្ពោះទៅភាពជោគជ័យក្នុងជីវិតដែរ ហើយខ្ញុំបានរៀសូត្រជាច្រើនពីផ្នត់គំនិត និងវិធីសាស្រជោគជ័យជាច្រើនលើការងារគ្រប់គ្រង អាជីវកម្ម និងការដឹកនាំគ្រួសារពីមិត្តភក្រ្តល្អៗជាច្រើន​»។

លោកបន្ត ក្រៅពីការងារស្នូលរបស់ខ្ញុំក្នុងការដឹកនាំក្រុមហ៊ុន និងសាលារៀន ក៏ខ្ញុំបានចំណាយពេលមួយចំនួន ស្រាវជ្រាវ ចែករំលែក និងដឹកនាំការពិភាក្សាលើផ្នត់គំនិត និងវិធីសាស្រ្តឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពកាងារ អាជីវកម្ម និងការកសាងសុភមង្គលក្នុងគ្រួសារជូនមនុស្សជាច្រើនម៉ឺនសែននាក់ដែរក្នុងអំឡុងពេលជាង២០ឆ្នាំនេះ ទាំងលើឆាក វេទិកា និងបណ្តាញផ្សព្វផ្សាយ។

«ផ្នត់គំនិតជោគជ័យបើអាចសូមឲ្យក្រសួងអប់រំទៅពិចារណាតើបុគ្គលនោះមានលក្ខណៈគ្រប់គ្រាន់​ក្នុងការបង្កើតវគ្គជោគជ័យឬអត់ បើអត់ទេបិទចោលទៅ បើមិនចឹងទេនាំប្រជាពលរដ្ឋបំផុសបំផុល​ខូចសង្គមអស់ហើយ»។​ នេះ​គឺជាការលើកឡើង​របស់អ្នក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Mengly J. Quach Education​ ​ក្នុងឱកាស​​បើក​សម្ពោធ​សៀវភៅ​ ​«​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​ កាលពី​ខែ​មករា​កន្លងមក។

បើតាមអ្នកឧកញ៉ា យើងគួរពិចារណាហើយពិចារណាទៀត វាគ្មានប្រទេសណាពោរពេញដោយយុវបញ្ញវន្ដជ្រើមជ្រួលអំពីជោគជ័យនឹងទេ ជោគ​ជ័យ​គឺ​មិនអាចផ្លូវកាត់ទេទាល់តែយើងអង្គុយរៀនមួយគន្លាក់ៗ។

«ខ្ញុំសង្ឃឹមថាក្រសួងអប់រំពិនិត្យដល់បើនៅតែចឹងគឺនៅតែយុវប្រហោងក្នុង ​ឥឡូវនេះច្រើនណាស់ ក្មេងមិនទៅរៀនព្រោះអត់លុយបង់គួរ ក្មេងអត់ទៅរៀន​ព្រោះក្រីក្រខ្វះលុយចឹងទៅធ្វើការ​ ហើយយកលុយតិចតួចទៅបង់ឲ្យគ្រូប្រចាំឆ្នាំ ដល់ឆ្នាំប្រឡង​បានទៅប្រឡង ចឹងថ្នាក់ទី១១ ទី១២ អត់ទៅរៀន​ទេ នេះជាកត្តារឿងធំក្នុងសង្គម​ដែល​យើងត្រូវពិចារណាយយកចិត្តទុកដាក់»។ អ្នកឧកញ៉ាបន្ថែម។

អ្នកឧកញ៉ាផ្តល់និយមន័យនៃភាពជោគជ័យ សម្រាប់លោកថា «អ្វីដែលខ្ញុំធ្វើ ត្រូវតែមានផលប្រយោជន៍ដល់សង្គម និងប្រជាជនខ្ញុំ»។

លោកសង្កត់ធ្ងន់ថា៖ លើលោកនេះ​គ្មាន​ជោគជ័យ​ណា​ប្រសើរ​ជាង​ជោគជ័យ​លើ​ខ្លួនឯង​ឡើយ។ ជោគជ័យ​លើ​ខ្លួនឯង គឺ​មាន​ប្រយោជន៍​ជាង​ជោគជ័យ​លើ​អ្នក​ដទៃ​ទៅ​ទៀត ពីព្រោះ​ជោគជ័យ​លើ​ខ្លួនឯង​នឹង​ធ្វើ​ឱ្យ​យើង​ចេះ​ម្ចាស់ការ យល់​កាលៈ​ទេសៈ និង​អាច​គ្រប់គ្រង​ស្ថានភាព​ការងារ​បាន។

លោកឧកញ៉ា ប៊ិច ប៉ូឡែន៖ «ចំពោះខ្ញុំ វាមិនមានការខុសឆ្គងអ្វីទេដែលបង្ហាត់បង្រៀន បង្ហាញផ្លូវជោគជ័យដល់អ្នកដទៃ។ សំខាន់អ្នកបង្ហាត់បង្ហាញផ្លូវនោះប្រើប្រាស់វិធីសាស្រ្តបែបណា មានចំណេះជំនាញល្អច្បាស់លាស់ទេ មានទំនួលខុសត្រូវ និងក្រមសីលធម៌ប៉ុនណា ហើយអ្នកដែលរៀននោះយល់ប៉ុនណា មានការអំណត់ព្យាយាម និងអនុវត្តវាបានដល់កំរិតណា។»។

លោកបន្ថែមថា មកដល់ពេលនេះ ខ្ញុំទទួលបានសេចក្តីសុខ ភាពសមប្រកបក្នុងជីវិត និងជ័យជំនះ (ជោគជ័យ) ក្នុងកិច្ចការងារជាច្រើន តាមរយៈចំណេះដឹង និងជំនាញជាច្រើនដែលគ្រូរបស់ខ្ញុំបានបង្ហាត់បង្រៀន បានបង្ហាញផ្លូវតាំងពីតូច រួមទាំងមាតាបិតាខ្ញុំដែរ។ ពួកគាត់ជាគ្រូបង្រៀនពីវិធីជោគជ័យដល់ខ្ញុំ៕

The post សេដ្ឋីម្ចាស់សាលារៀនអន្តរជាតិល្បីឈ្មោះពីររូបផ្តល់ទស្សនៈយល់ឃើញលើវគ្គបណ្តុះបណ្តាលភាពជោគជ័យ ផ្សេងៗគ្នា appeared first on .