វណ្ណ សុខហេង

ខេត្តព្រះសីហនុ ដោះដូរប្រធានសភាពាណិជ្ជកម្មថ្មី តើឧកញ៉ារូបណាកាន់ដំណែងបន្ត?
ក្រសួងពាណិជ្ជកម្ម រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តព្រះសីហនុ។

ការបោះឆ្នោតដំណើរការចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៣រសៀលតាមការកំណត់របស់គណៈកម្មការរៀមចំការបោះឆ្នោតដោយមានបេក្ខជនឈរឈ្មោះ១២រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប៥១៨នាក់ បេក្ខជនជ័យលាភីមាន០៨រូប សរុបសមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប ជាលទ្ធផលឧកញ៉ា តាន់ តាត់ ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មព្រះសីហនុ អាណត្តិទី៣ លើកទី១នេះ ដោយឈ្នះឧកញ៉ា វណ្ណ សុខហេង។

សូមជម្រាបថា ឧកញ៉ា វណ្ណ សុខហេង បានកាន់កាប់តួនាទីប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុចាស់ ចំនួនពីរអាណត្តិ គឺចាប់ពីឆ្នាំ២០១៥មក។

ជម្រាបជូនបន្ថែមថា ឧកញ៉ា តាន់ តាក់ ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុថ្មីនេះ គឺជាពាណិជ្ជករចាស់វស្សាកំពុងរកស៊ីក្នុងវិស័យអចលនទ្រព្យ  លោកក៏ជាអ្នករកស៊ីដ៏មានឥទ្ធិពលពោរពេញដោយអំណាចចាក់ឫសក្នុងទឹកដីខេត្តព្រះសីហនុរាប់ទស្សវត្សរ៍មកហើយ៕

The post ខេត្តព្រះសីហនុ ដោះដូរប្រធានសភាពាណិជ្ជកម្មថ្មី តើឧកញ៉ារូបណាកាន់ដំណែងបន្ត? appeared first on .

នាយករដ្ឋមន្រ្តី និងអ្នកសេដ្ឋកិច្ច៖ គុណភាពធនធានមនុស្សជាក្បាលម៉ាស៊ីនដ៏សំខាន់ជួយជំរុញសេដ្ឋកិច្ចជាតិ
ទាំងប្រមុខដឹកនាំរដ្ឋាភិបាល និងអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញការយល់ឃើញស្រដៀងគ្នាថា គុណភាពធនធានមនុស្ស គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មិនអាចខ្វះបាន ឈានទៅជួយជំរុញសេដ្ឋកិច្ចជាតិកម្ពុជាឲ្យកាន់តែរឹងមាំ និងមានសន្ទុះខ្លាំង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធិចែកសញ្ញាបត្រ

ជាក់ស្តែងទាក់ទិននឹងការលើកឡើងនេះ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ កាលពីថ្ងៃទី៣តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាកលវិទ្យាល័យឯកជន បានជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាច្រើនគិតមកដល់ពេលនេះ។ សម្តេចបន្តថា នេះជាមោទនភាពដែលមានធនធានមនុស្សកាន់តែច្រើនឡើងៗ។

ជាងនេះទៅទៀត សម្តេចបន្តថា ការដែលមានធនធានមនុស្សកាន់តែច្រើននេះ គឺដោយសារជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចក្នុងការបើកឪកាសឲ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ។ សម្តេច បញ្ជាក់ថា វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងដ៏សំខាន់ផ្នែកសេដ្ឋកិច្ច ដើម្បីឈានទៅបណ្តុះបណ្តាលគុណភាពធនធានមនុស្សកាន់តែទូលាយ។

លោក ង៉ែត ជូ

ជុំវិញករណីនេះដែរ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ ក៏បានលើកឡើងដែរថា ក្នុងទ្រឹស្តីកុម្មុយនីសគេថាសម្ភារកំណត់ស្មារតី។ ទ្រឹស្តីនេះហួសសម័យកាល និងមិនត្រូវកាលៈទេសៈរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងរបៀបនៃការអភិវឌ្ឍរបស់អរិយប្រទេសនានាក្នុងពិភពលោកនោះទេ។ លោកបន្តថា ស្មារតីនេះ គួរតែជាអ្នកកំណត់សម្ភារ និងនៅអោយខ្ពស់ជាងសម្ភារ។ លោកថា និយាយអោយងាយយល់ទៅ យើងមិនអាចកសាងកម្ពុជាអោយក្លាយជាអរិយប្រទេសបាននោះទេ ប្រសិនបើគុណភាពរបស់មនុស្សមានកំរិត។

ឧកញ៉ា វណ្ណ សុខហេង

ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីធានាបាននូវភាពជោគជ័យ នៃក្រុមហ៊ុនវិនិយោគ ឬស្ថាប័នវិស័យឯកជន ប្រកបដោយចីរភាព និងបរិយាបន្ន អ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិបីយ៉ាងជាចំបង ទី១ គោរពច្បាប់, ឯករាជ្យ, និងភាពជាអ្នកដឹកនាំ ទី២ ការអភិវឌ្ឍវិស័យឯកជននិងការងារ និង ទី៣ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថាវិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។

លោកឧកញ៉ា ពន្យល់ថា វិស័យឯកជនមានតួនាទីគន្លឹះក្នុងការជំរុញកំណើន និងការអភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ច ជាពិសេសការធ្វើឱ្យសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ឋភាព និងពង្រឹងភាពប្រគួតប្រជែងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការបង្កើតការងារ ។

ដោយឡែក ជុំរឿងនេះដែរ ថ្លែងក្នុងសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក គង់ សុខហេង អនុព័ន្ធពាណិជ្ជកម្មប្រចាំស្ថានបេសកកម្មកម្ពុជា បានសំដែងនូវការគាំទ្រដល់ការងាររបស់អង្គការ UNCTAD ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានេះ លោកថា  ភាគច្រើនប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច គឺចាំបាច់ត្រូវការគុណភាពធនធានមនុស្សដែលខ្លាំង ព្រោះប្រទេសទាំងនោះនៅមានភាពខ្វះខាតជាច្រើនដូចជា ការប្រកួតប្រជែងនៅមានកម្រិត កង្វះខាតផលិតភាព និងការអភិវឌ្ឍន៍សមត្ថភាព និងកម្រិតទាបនៃឧស្សាហភាវូបនីយកម្មជាដើម។

គួរបញ្ជាក់ដែរថា នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក៏បានថ្លែងកោតសរសើរនិស្សិត ពិសេសធនធានមនុស្សកម្ពុជាទាំងអស់ ដែលបានជម្នះការលំបាក ដើម្បីទទួលចំណេះដឹងនានា និងរួមចំណែកជាមួយរដ្ឋាភិបាលជួយអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមក។ យ៉ាងណាសម្តេចតេជោនៅតែថ្លែងអះអាងថា ចំណេះដឹង គឺជាទ្រព្យដែលចាយមិនចេះអស់នោះឡើយ៕ អត្ថបទ៖ រង្សី

The post នាយករដ្ឋមន្រ្តី និងអ្នកសេដ្ឋកិច្ច៖ គុណភាពធនធានមនុស្សជាក្បាលម៉ាស៊ីនដ៏សំខាន់ជួយជំរុញសេដ្ឋកិច្ចជាតិ appeared first on .

ឧកញ៉ា វណ្ណ សុខហេង៖ ចិនមិនអាចលើក ឬរើអគារទាំងនោះទៅស្រុកចិនវិញបានទេ
សំណង់អគារចិនកំពុងឈរបង្ហាញខ្លួននៅកណ្តាលក្រុងព្រះសីហនុ បាននឹងកំពុងលើកមុខមាត់កម្ពុជាមួយកម្រិតទៀតលើឆាកអន្តរជាតិ។ សកម្មភាពសំណង់ និងអចលនទ្រព្យក្នុងខេត្តព្រះសីហនុបានស្ទុះឡើងខ្លាំង ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេលពីរបីឆ្នាំ នៃអំឡុងឆ្នាំ២០១៨មុននឹងវាធ្លាក់ចុះមកវិញនៅចុងឆ្នាំ២០១៩ ដោយសារការបិទល្បែងភ្នាល់អនឡាញរួមទាំងការផ្ទុះឡើងនូវជំងឺកូវីដ-១៩។

វិស័យ​សំណង់​ក្នុង​ខេត្ដ​ព្រះសីហនុ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៧ ររហូតដល់ចុងឆ្នាំ​ ២០២១ ​​មាន​សំណង់​សរុប ១ ៦៦១ គម្រោង ជាមួយទុនវិនិយោគ មាន​ប្រមាណ​ជាង​ ៨ ៤០០ ​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​សំណង់​អគារ​ខ្ពស់​ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមាន​ចំនួន ៦២០ គម្រោង​។

តើទៅថ្ងៃអនាគត សំណង់អគារចិននៅក្រុងព្រះសីហនុនឹងទៅជាយ៉ាងណា?

នេះជាសំនួរអ្នកសារព័ត៌មានជើងចាស់ លោក ពុយ គា ដែលជាអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារសារព័ត៌មានជប៉ុនតូក្យូ ទៅកាន់ឧកញ៉ា វណ្ណ សុខ ហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ ឧកញ៉ា វណ្ណ សុខហេង ប្រាប់លោក ពុយ គា ថា៖ “និយាយទៅដូចជាអាក្រក់ស្តាប់បន្តិច ប៉ុន្តែខ្ញុំសូមនិយាយថា ក្រោយចប់កុងត្រាក្នុងរយៈពេល១០ទៅ២០ឆ្នាំទៀត អគារទាំងនោះនឹងទៅជារបស់ខ្មែរហើយ ព្រោះចិនមិនអាចលើក ឬរើអគារទាំងនោះទៅស្រុកចិនវិញបានទេ”។

ទោះបីជាបែបនេះក្តី ខេត្តព្រះសីហនុ មានអគារចំនួន​១១៥០ទីតាំង​កំពុងជាប់គាំង ប៉ុន្តែក៏មានអគារមួយចំនួនដំណើរ​ការសាង​សង់​ឡើង​វិញ ក្រោយ​សកម្មភាព​សាងសង់​ត្រូវ​បាន​ផ្អឹប​ទុក​ចោលដោយ​សារ​កូវីដ១៩ និង​ការ​ចាកចេញ​របស់​ក្រុម​អ្នក​វិនិយោគ​ចចិន។

នៅក្នុងសំណុំរឿងអគារជាប់គាំងនេះ កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ កំពុងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,​ អ្នកជំនាញផ្នែកអចលនទ្រព្យ, វិស័យធនាគារ, វិស័យឯកជន រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាជាប់គាំងនៃសំណង់អគារនៅក្រុងព្រះសីហនុ​ដែលមានរហូតដល់ ១ ១៥០កន្លែង ឱ្យបានឆាប់រហ័ស។

ជាមួយគ្នានេះដែរ កាលពីចុងខែកក្កដា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយក្រុមការងារ Continent Asset Management និងតំណាងស្ថាប័នមេធាវី ETC ដើម្បីស្វែងរកដំណោះស្រាយបញ្ហាជាប់គាំក្នុងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឧកញ៉ា វណ្ណ សុខហេង។ ក្នុងជំនួបនេះ បានពិភាក្សាករណីសំខាន់ៗទាក់ទងនឹងវិស័យអចលនទ្រព្យ និងទុនវិនិយោគលើសំណង់អគារដីធ្លីជួលដែលគាំងស្ទះនៅទីក្រុងព្រះសីហនុផងដែរ។

គួររំលឹកថា ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍតំបន់សមុទ្រមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមទៀតនោះ ការអភិវឌ្ឍខេត្តនេះ គឺជាចំណែកមួយយ៉ាងធំ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

The post ឧកញ៉ា វណ្ណ សុខហេង៖ ចិនមិនអាចលើក ឬរើអគារទាំងនោះទៅស្រុកចិនវិញបានទេ appeared first on .

ឧកញ៉ា វណ្ណ សុខហេង ដាក់ចេញយុទ្ធសាស្រ្ត៣ចំនុចដើម្បីអភិវឌ្ឍន៍ផ្សារផលិតផលខ្មែរ២៥ខេត្ត-ក្រុង (វីដេអូ)
ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងឆ្នាំ២០២២ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានដាក់ចេញយុទ្ធសាស្រ្ត៣ចំនុច ដើម្បីពង្រឹងនិងពង្រីកសក្តានុពលផ្សារផលិតផលខ្មែរ២៥ខេត្ត-ក្រុង។

បើតាមឧកញ៉ា វណ្ណ សុខហេង ថាយុទ្ធសាស្រ្ត៣ចំនុចនោះ រួមមាន ទី១ ការអភិវឌ្ឍន៍ផ្សារផលិតផលខ្មែរ២៥ខេត្ត-ក្រុង ភ្ជាប់ទំនាក់ទំនងជាមួយផ្សារតាមបណ្តាលខេត្តដទៃទៀត ទី២ ការធ្វើវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ចំណីអាហារក្នុងស្រុកតាមតម្រូវការទីផ្សារ និងទី៣ ការធ្វើកសិអេកូទេសចរណ៍ដោយសហការជាមួយក្រុមហ៊ុនជប៉ុន។

សូមទស្សនាវីដេអូខាងក្រោម៖

The post ឧកញ៉ា វណ្ណ សុខហេង ដាក់ចេញយុទ្ធសាស្រ្ត៣ចំនុចដើម្បីអភិវឌ្ឍន៍ផ្សារផលិតផលខ្មែរ២៥ខេត្ត-ក្រុង (វីដេអូ) appeared first on .