វិនិយោគអចលនទ្រព្យ

អចលនទ្រព្យ៖ ខេត្តល្បីមួយក្បែរក្រុងហាណូយ​ទទួលគម្រោង​​វិនិយោគតម្លៃ ១.៥ ពាន់លានដុល្លារពីសាជីវកម្មត្រកូល ត្រាំ
សាជីវកម្មត្រកូល ត្រាំ (Trump Organization) និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់វៀតណាម Kinhbac City (KBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតគម្រោងទីលានវាយកូនហ្គោលនិងសណ្ឋាគារប្រណីតតម្លៃ ១,៥ ពាន់លានដុល្លារនៅក្នុងខេត្ត Hung Yen ។

ពិធី MoU ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក To Lam ប្រធានាធិបតីវៀតណាមទៅកាន់សហរដ្ឋអាមេរិកកាលពីចុងខែកញ្ញាកន្លងទៅ។

ខេត្ត Hung Yen មានទីតាំងភូមិសាស្រ្តនៅកៀកនឹងទីក្រុងហាណូយដែលជាបណ្ដុំសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏មមាញឹក ដែលស្ថិតនៅភាគខាងជើងប្រទេសនិងជាខេត្តដ៏លេចធ្លោដែលមានសក្ដានុពលបណ្ដុំដោយសួនកម្សាន្ត រោងចក្រសហគ្រាសធំៗ មានតំបន់សេដ្ឋកិច្ចឧស្សាហកម្មចំនួន ១៧ ហើយកំពុងបន្តកើនឡើង។

អ្នកជំនាញបានទាញសេចក្ដីសន្និដ្ឋានថានៅឆ្នាំ ២០៣០ ខេត្តនេះនឹងក្លាយជាខេត្តឧសហ្សាកម្មជាមេដែកទាក់ទាញវិនិយោគិនបរទេសឲ្យមកបណ្ដាក់ទុនបន្ថែម។

បើតាមរដ្ឋបាលខេត្ត Hung Yen កាលពីពាក់កណ្តាលខែកញ្ញា អ្នកតំណាងមកពីក្រុមហ៊ុន KBC បានធ្វើទស្សនកិច្ចទៅខេត្តរបស់ខ្លួន និងបានជួបជាមួយអាជ្ញាធរខេត្ត ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ។

បើតាមការចេញផ្សាយពីរ៉យទ័រ គម្រោងវិនិយោគនេះនឹងមានប្រព័ន្ធទីលានវាយកូនហ្គោលចំនួន ៥៤ រន្ធចំនួន២ រួមជាមួយនឹងបណ្តាញសណ្ឋាគារ និងរមណីយដ្ឋាន និងអគារលំនៅដ្ឋានទំនើបៗជាច្រើនខ្នង។

ជុំវិញការវិនិយោគថ្មី អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន The Trump Organization លោក Eric Trump ដែលជាកូនប្រុសទី២របស់លោក ត្រាំ ផងដែរនោះ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងរំភើបក្នុងការបោះខ្លួនទៅកាន់ទីផ្សារដ៏មមាញឹកនេះ។ វៀតណាម មានសក្តានុពលក្នុងវិស័យសណ្ឋាគារប្រណីត និងការកម្សាន្តលំដាប់ខ្ពស់»។

The Trump Organization គឺជាសាជីវកម្មឯកជនពហុឧស្សាហកម្មដំណើរការលើវិស័យជាច្រើនរួមមាន អចលនទ្រព្យ សណ្ឋាគារ និងទីលានវាយកូនហ្គោល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1927 មានសកម្មភាពជាចម្បងលើការសាងសង់ និងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងទីក្រុងញូវយ៉ក។ បន្ទាប់មក នៅពេលដែលចូលកាន់តំណែងក្នុងឆ្នាំ ១៩៧១ លោក Donald Trump បានពង្រីកប្រតិបត្តិការរបស់លោកក្នុងវិស័យជាច្រើនទៀត រួមមាន សណ្ឋាគារ ទីលានវាយកូនហ្គោល ការកម្សាន្តនិងអចលនទ្រព្យ។ ទីលានវាយកូនហ្គោល និងជំនួញរមណីយដ្ឋាននេះ គឺជាប្រភពដ៏ធំបំផុតនៃលំហូរសាច់ប្រាក់ក្រុមហ៊ុនសាជីវកម្មគ្រួសារត្រកូល ត្រាំ៕ អត្ថបទដើម៖ Link

រូបភាព៖ ឧទ្យានឧស្សាហកម្ម The hung yen ecopark

The post អចលនទ្រព្យ៖ ខេត្តល្បីមួយក្បែរក្រុងហាណូយ​ទទួលគម្រោង​​វិនិយោគតម្លៃ ១.៥ ពាន់លានដុល្លារពីសាជីវកម្មត្រកូល ត្រាំ appeared first on .

វិនិយោគិនចិន កំពុងសម្រុកដាក់លុយចូលទៅក្នុងទីផ្សារអចលនទ្រព្យថៃ កាន់តែច្រើន
យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Property DNA បាននិយាយថា ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយវិនិយោគិនចិន បាននិងកំពុងសម្រុកទិញអចលនទ្រព្យសម្រាប់ដាក់ជួល និងលក់ នៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសថៃ ក្រោយមានការលេចលឺថា រដ្ឋាភិបាលថៃ​នឹងដាក់ចេញផែនការពិសេស ក្នុងការបង្កើនរយ:ពេលជួលសម្រាប់ជនបរទេសពី ៥០ទៅ៩៩ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

លោក Surachet Kongcheep នាយកគ្រប់គ្រងរបស់របស់ក្រុមហ៊ុន Property DNA បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា ៖”ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់ប្រទេសថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ ទាំងនេះ បាននិងកំពុងប្រើប្រាស់មូលនិធិវិនិយោគពីប្រទេសចិន ដើម្បីទិញខុនដូ និងផ្ទះ នៅតាមបណ្តាទីក្រុងធំៗ ក្នុងប្រទេស” ។

ទន្ទឹមនឹងនេះ លោក​បាន Surachet ​បន្ថែមទៀត​ថា​៖ “ពួកគេ​មាន​គោលបំណងដាក់​លក់ ឬ​ជួល​អចលនទ្រព្យ​ទាំងនេះ​ទៅ​ឲ្យ​ជនជាតិ​ថៃ​ដែលមាន​ទ្រព្យសម្បត្តិ ឬ​ជនបរទេស​វិញ ជាពិសេស​អ្នក​ដែលកំពុង​ស្វែងរក​លំនៅឋាន​ក្នុង​ទីក្រុង​បាងកក ប៉ាតាយ៉ា និង​ភូកេត”។

មិនតែប៉ុណ្ណោះ Property DNA បានធ្វើការប៉ាន់ប្រមាណថា ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយចិនទាំងនេះ បានវិនិយោគក្នុងចំនួនទឹកប្រាក់ជាង ១០០ពាន់លានបាត រួចទៅហើយ នៅទីក្រុងធំៗទាំងនេះ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ។

យោងតាមនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម បានរាយការណ៍ថា នៅក្នុងឆមាសទី១នៃឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចិនបានវិនិយោគជាង ៣៨២ពាន់លានបាត នៅក្នុងប្រទេសថៃ ឬស្មើនឹង ៩,៤៨% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបទាំងអស់។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​​ ស្ថិត​ក្នុង​លំដាប់​ទី​បី​ជាប្រទេសដែលចូលមក​វិនិយោគ​ច្រើន​ជាង​បំផុតក្នុងប្រទេសថៃ បន្ទាប់​ពី​ជប៉ុន និងសិង្ហបុរី៕

The post វិនិយោគិនចិន កំពុងសម្រុកដាក់លុយចូលទៅក្នុងទីផ្សារអចលនទ្រព្យថៃ កាន់តែច្រើន appeared first on .

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande រងការផាកពិន័យជិត ៦០០លានដុល្លារ ពាក់ព័ន្ធរឿងក្លែងបន្លំ
ស្ថាប័ននិយតកម្មហិរញ្ញវត្ថុរបស់ទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande នឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ចំនួន ៤,១៨ពាន់លានយ៉ន់ (៥៧៧លានដុល្លារ) ពាក់ព័ន្ធទៅនឹងការអនុវត្តអាជីវកម្មក្លែងបន្លំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គណៈកម្មការនិយតកម្មមូលបត្រចិន ក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នៅរវាងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្រុមហ៊ុន Evergrande Real Estate បានបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញក្លែងក្លាយ ជាមួយនឹងការប្រកាសអំពីប្រាក់ចំណូលមុនកាលកំណត់ ដែលនេះបានបណ្តាលឲ្យមានការក្លែងបន្លំនៃការចេញមូលបត្របំណុល ដែលត្រូវស្នើឲ្យមានការបោះផ្សាយជាសាធារណៈ នៅលើទីផ្សារប្តូរប្រាក់។

ទន្ទឹមនឹងនេះ និយតកម្មមូលបត្រចិន ក៏បានធ្វើការពិន័យទៅលើស្ថាបនិករបស់ក្រុមហ៊ុន Evergrande លោក Hui Ka Yan នៅក្នុងចំនួនទឹកប្រាក់ ៤៧លានយ៉ន់ ផងដែរជុំវិញករណីក្លែងបន្លំនេះ ដោយថែមទាំងបានហាមឃាត់រូបលោកពីការចូលទៅក្នុងទីផ្សារមូលបត្រឡើងវិញ អស់មួយជីវិតផងដែរ។

គួរឲ្យដឹងផងដែរថា Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងបំណុលសរុបជាង ៣០០ពាន់លានដុល្លារ។ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនត្រូវបានបញ្ជាឲ្យរំលាយចោល ដោយតុលាការហុងកុង សម្រាប់ការមិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ លើសពី ២ឆ្នាំ ក្រោយខកខានការទូទាត់សងបំណុលក្រៅប្រទេសជាបន្តបន្ទាប់៕

The post ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande រងការផាកពិន័យជិត ៦០០លានដុល្លារ ពាក់ព័ន្ធរឿងក្លែងបន្លំ appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន ចែករំលែកវិធីសាស្រ្ដមួយចំនួន ក្នុងការទិញដី លក់ដី ដើម្បីទទួលបានផលចំណេញខ្ពស់ពីការវិនិយោគអចលនទ្រព្យ
ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យ បានលើកឡើងចែករំលែកវិធីសាស្រ្ដមួយចំនួននៅក្នុងវិនិយោគលើវិស័យអចលនទ្រព្យ ទិញដី លក់ដី ដើម្បីទទួលបានផលចំណេញខ្ពស់។

លើកឡើងនៅក្នុងវីដេអូជិត៨នាទី នៅលើផេកផ្លូវការរបស់ខ្លួន លោកឧកញ៉ា បណ្ឌិត សំ សុខនឿន បានលើកឡើងជាសំណួរថា តើគួរទិញដីនៅពេលណា ហើយលក់ដីនៅពេលណា ដើម្បីទទួលបានផលចំណេញខ្ពស់ពីការវិនិយោគអចនលទ្រព្យ?

ឆ្លើយតបជាមួយនឹងសំណួរនេះ ឧកញ៉ា បណ្ឌិត សំ សុខនឿន បានឱ្យដឹងថា ក្នុងការវិនិយោគអចលនទ្រព្យ បានផលចំណេញខ្ពស់ បងប្អូនត្រូវមានចំណេះ ជំនាញ ឬព័ត៌មានច្បាស់លាស់ ជាពិសេសត្រូវមានភាពឆ្លាតវៃនៅក្នុងការវិនិយោគ។ ក្នុងនោះ ការលើកឡើងរបស់បងប្អូនដែលយល់ពីវិស័យនេះ ថា ការវិនិយោគចំណេញ នៅពេលដែលទិញដីបានថោក លក់ដីវិញបានថ្លៃ។

លោកឧកញ៉ាបណ្ឌិតបានបន្ដថា ប្រសិនចង់វិនិយោគដីដែលបានផលចំណេញខ្ពស់ គឺត្រូវវិនិយោគដីជាយក្រុងភ្នំពេញ ហើយត្រូវមើលថា តំបន់ណាដែលមានការរីកចម្រើនក្នុងពេល៥ឆ្នាំទៅ១០ឆ្នាំក្រោយ។ បន្ទាប់មកទៀតត្រូវមើលថា ដីនៅទីតាំងនេះ បានឡើងថ្លៃហើយឬនៅ ព័ត៌មានបានលេចលឺហើយឬនៅ ឬអ្នកវិនិយោគបានបង្អើលទីផ្សារនៅទីនេះហើយឬនៅ។ ទីតាំងណា ដែលស្ថិតនៅជាយក្រុងភ្នំពេញត្រឹម ៣០គីឡូម៉ែត្រចុះ គឺជាឱកាសនៃការវិនិយោគដីដែលបានផលចំណេញខ្ពស់។

លោកឧកញ៉ា បញ្ជាក់ថា បើមើលលើដីនៅជុំវិញក្រុងភ្នំពេញកំពុងតែមានការកើនឡើងផងដែរ ហើយការទិញដីដែលមានផលចំណេញខ្ពស់គឺត្រូវទិញដីនោះមុនគេ។ ត្រង់នេះ ឧកញ៉ាបណ្ឌិតពន្យល់ថា ដីនៅតំបន់នោះ មិនទាន់មានលេចលឺព័ត៌មានពីការអភិវឌ្ឍន៍ ពីការធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឬក៏ការផ្អើលរបស់អ្នកវិនិយោគចុះទៅបង្អើល បង្អោលទីផ្សារបាននោះទេ។ អ៊ីចឹងដីនៅទីតាំងនោះ ត្រូវទិញមុនគេ ដោយទិញពីប្រជាពលរដ្ឋអាស្រ័យផល ឬក៏ជាម្ចាស់ដីស្រែមុនគេ ដែលនេះជាចំណុចសំខាន់។

លោកឧកញ៉ាបណ្ឌិតបញ្ជាក់បន្ថែមថា ដរាបណាបងប្អូនបានទិញកន្លែងនោះមុនគេ តម្លៃថោកជាងគេពីប្រជាពលរដ្ឋដើម បន្ទាប់មកពេលមានការផ្ទុះព័ត៌មាននៃការអភិវឌ្ឍន៍ ការធ្វើផ្លូវ ធ្វើស្ពាន ហេដ្ឋារចនាសម្ព័ន្ធនានា នោះតម្លៃដីនៅទីនោះនឹងឡើងថ្លៃ។

ឧកញ៉ា បណ្ឌិត សំ សុខនឿន ពន្យល់បន្ដថា ពេលទិញដីបានថោកហើយ តើគួរលក់នៅពេលណាវិញទើបបានផលចំណេញខ្ពស់? ជាចម្លើយគឺលោកឧកញ៉ា ណែនាំឱ្យលក់នៅពេលដែលគេកំពុងតែអភិវឌ្ឍតំបន់នោះ ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ពេលគេកំពុងតែធ្វើផ្លូវ ធ្វើស្ពាន ពេលនេះហើយ ដែលយើងដាក់លក់ដី បានតម្លៃថ្លៃ ព្រោះថា សំបូរអ្នកទិញ។ អ្នកទិញ នឹងគិតថា នៅពេលដែល ស្ពាន ផ្លូវ ធ្វើរួច គេនឹងមានឱកាសចំណេញច្រើនពីដីនោះ។

ទន្ទឺមនឹងការចែករំលែកនេះ ឧកញ៉ាបណ្ឌិត សំ សុខនឿន ក៏បញ្ជាក់ផងដែរថា តិចនិច ឬក៏វិធីសាស្រ្ដដែលលោកណែនាំខាងលើនេះ នៅពេលដែលបងប្អូនអនុវត្ដទៅ មិនប្រាកដថាទទួលបានផល១០០ភាគរយនោះទេ ព្រោះផ្អែកលើស្ថានភាព និងកាលៈទេសៈជាក់ស្ដែង៕

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន ចែករំលែកវិធីសាស្រ្ដមួយចំនួន ក្នុងការទិញដី លក់ដី ដើម្បីទទួលបានផលចំណេញខ្ពស់ពីការវិនិយោគអចលនទ្រព្យ appeared first on .