វិនិយោគិនបារាំង

វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងបារីសក្រុមហ៊ុនខ្នាតយក្សរបស់អ្នកឧកញ៉ា ៣រូបសម្រេចចុះ MoU ជាមួយក្រុមហ៊ុននៅបារាំង
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនមេសម្ព័ន្ធរបស់អ្នកឧកញ៉ាធំៗនៅប្រទេសកម្ពុជា ៣រូប សម្រេចុះអនុស្សរណៈយោគយល់ MoU ជាមួយក្រុមហ៊ុនប្រទេសនិយាយភាសាបារាំង ចំនួន០៦ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្រុមហ៊ុនធំៗទាំង ៣រូបរបស់ក្រុមមហាសេដ្ឋីកម្ពុជាទាំងនោះរួមមាន៖ ទី១ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Blue Circle ដែលមានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់។ ទី២ ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ សម្រេចចុះអនុស្សរណៈយោគយល់ដល់ទៅ ៣ក្រុមហ៊ុនឯណោះ គឺ ១, អនុស្សរណៈយោគយល់រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និងក្រុមហ៊ុន Lagardere Travel Retail ជាក្រុមហ៊ុនអន្តរជាតិធំមួយមានមូលដ្ឋានទីក្រុងបារីសដែលកំពុងប្រតិបតិការជាង ៥ពាន់ហាងតាមព្រលានយន្តហោះ និងស្ថានីយ៍រថភ្លើង ២, អនុស្សរណៈយោគយល់រវាងក្រុមហ៊ុន OCIC និង Aloest Productions ជាក្រុមហ៊ុនសោតទស្សន៍របស់បារាំង ដែលផលិតភាពយន្តឯកសារដែលមានលក្ខណៈជាល្ខោន និងទូរទស្សន៍ដ៏ល្បីឈ្មោះ។ ៣, អនុស្សរណៈយោគយល់រវាងក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) ជាអ្នកសិក្សាធ្វើមាត្រដ្ឋានផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម កិច្ចព្រមព្រៀងវិនិយោគផលប៉ះពាល់ឈ្មួញកណ្តាល និងសហការបង្កើតក្របខ័ណ្ឌគោលនយោបាយជាមួយវិស័យឯកជន និងសាធារណៈ។

ចំណែកឯទី៣ អនុស្សរណៈយោគយល់រវាងក្រុមហ៊ុន LYP គ្រុប របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន SEMMARIS ជាក្រុមហ៊ុនគ្រប់គ្រងនៃទីផ្សារអន្តរជាតិ Rungis ដែលជាទីផ្សារលក់អាហារស្រស់លក់ដុំដ៏ធំបំផុតនៅលើពិភពលោក ដែលមានក្រុមហ៊ុនជាង ១,២០០ក្រុមហ៊ុនជាដៃគូ។ បន្ថែមទៀតនេះ ក៏មានការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ដែលមានតួនាទីក្នុងការស្វែងរកឱកាសវិនិយោគជូនដល់ក្រុមហ៊ុនបារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការចុះអនុស្សរណៈយោគយល់នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

The post វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងបារីសក្រុមហ៊ុនខ្នាតយក្សរបស់អ្នកឧកញ៉ា ៣រូបសម្រេចចុះ MoU ជាមួយក្រុមហ៊ុននៅបារាំង appeared first on .

ឧកញ៉ា សុង សារ៉ន ណែនាំក្រុមហ៊ុនបារាំងមានអាយុកាលជាង ១០០ឆ្នាំ ទិញអង្ករផ្កាម្លិះកម្ពុជា
អង្ករ​ជា​ផលិត​ផល​នាំចេញ​ចំបង​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​ផលិតផល​មួយ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ និង​ឲ្យ​តម្លៃ​ជា​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ តួយ៉ាង​អង្ករ​ ១៦៨ ២៨០ តោន​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ ខណៈ​ ១០៦ ១៩៤ តោន​ទៀត​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​សមាជិក ២៣ នៅ​អឺរ៉ុប សម្រាប់​រយៈពេល ៦ ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២២។

ទន្ទឹម​នឹង​នោះ ឧកញ៉ា​ សុង សារ៉ន អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន អេមរុ រ៉ាយ បាន​បង្ហោះសារ​មួយ​​នៅ​ថ្ងៃទី ២០ ​កក្កដា​ដែល​អត្ថន័យ​ថា៖ “ព្រឹកមិញនេះ ខ្ញុំបានជួបជាមួយលោកស្រី Agnes Lenormand ប្រធានផ្នែកនាំចូលក្រុមហ៊ុន Pomona Group ដែលជាក្រុមហ៊ុនជាង 100 ឆ្នាំដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលផ្គត់ផ្គង់សេវាកម្មអាហារដល់ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម ដើម្បីណែនាំអង្ករផ្កាម្លិះកម្ពុជា ខ្ញុំបានផ្តល់សៀវភៅ The Taste of Angkor Book ជូនដោយស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉ារីស។ នាងចូលចិត្តមុខម្ហូបក្នុងសៀវភៅខ្លាំងណាស់។ នាងបាននិយាយថានាងនឹងបកប្រែជាភាសាបារាំង និង ចែកជូនអតិថិជនរបស់ក្រុមហ៊ុន”។

នេះ​អាច​ស​បញ្ជាក់​បាន​ថា បារាំង​ក៏​ជា​ទីផ្សារ​ពេញនិយម​មួយ​សម្រាប់​អង្ករ​កម្ពុជា​ដូចគ្នា ដោយមាន​ក្រុមហ៊ុន​ Groupe Pomona ជា​ឈ្មួញ​សំខាន់​នាំ​អង្ករ​កម្ពុជា​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ស្រុក​បារាំង។

Groupe Pomona បង្កើត​ឡើង​តំបូង​នៅ​ឆ្នាំ ១៩១២ ជា​ក្រុមហ៊ុន​លំដាប់​ជួរមុខ​មួយ​នៅ​បារាំង​ដែល​ជំនាញ​លើ​វិស័យ​ចំណីអាហារ​ក្នុង​ស្រុក មិន​ថា​តែ​ជា​ផលិតផល​បរិភោគ ឬ​ជា​ផលិតផល​ទាក់ទង​នឹង​ការ​តុបតែង​លំអ​ហាង​ឡើយ។

លក្ខណៈ​សម្បត្តិ​ពិសេស​របស់​ក្រុមហ៊ុន​ដែល​ឈរ​ជើង​ជាង ១០០ ឆ្នាំ​នេះ គឺ​ចម្រាញ់​យក​តែ​ផលិតផល​មាន​គុណភាព ជាមួយ​តម្លៃ​សមរម្យ ចេះ​បត់បែន​តាម​កាលៈទេសៈ ទទួល​ការ​រិះគន់ និង​កែលំអ​ពី​អតិថិជន គ្រប់គ្រង​ការ​ដឹកជញ្ជូន​បាន​ល្អ និង​ជាពិសេស​ទំនួលខុសត្រូវ​ខ្ពស់។

បច្ចុប្បន្ន Groupe Pomona មាន​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ច្រើនជាង ១០ ០០០ នាក់ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ៨ និង​មាន​ទីផ្សារ​នៅ​អន្តរជាតិ​ដូចជា ប្រទេស​ស្វីស និង​អេស្ប៉ាញ​ជាដើម ខណៈ​ដៃគូ​សហការ​មាន​ ១១ ២០០ ទូទាំង​ប្រទេស​បារាំង៕

The post ឧកញ៉ា សុង សារ៉ន ណែនាំក្រុមហ៊ុនបារាំងមានអាយុកាលជាង ១០០ឆ្នាំ ទិញអង្ករផ្កាម្លិះកម្ពុជា appeared first on .

កម្ពុជាត្រៀមខ្លួនក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំង ដែលមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់កម្ពុជា ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងវិស័យសំខាន់ៗចំនួន ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នោថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ បានទទួលជួបលោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលាខណៈដែលលោកស្រីបានបញ្ចប់អាណត្តិកបេសកកម្មការទូតនៅកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះបេសកកម្មការទូតដ៏មានតម្លៃរបស់លោកស្រី ក្នុងកិច្ចការពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-បារំាង គាំទ្រវិស័យធុរកិច្ច និងបានជំរុញឱ្យមានការវិនិយោគពីបារាំងមកកម្ពុជា នាអំឡុងអណត្តិរបស់លោកស្រី។

ទន្ទឹមនឹងនេះដែរ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ចំពោះការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) សម្រាប់ស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីបានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពល រួមមាន៖ ការកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិកូវីដ-១៩។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងការកសាងស្ថាប័ននាពេលកន្លងមក។

លោកស្រី បានថ្លែងអំណរគុណជាពិសេសជូនចំពោះកម្ពុជា សម្រាប់ការជួយគាំទ្រលើគំនិតផ្តួចផ្តើម និងបេសកកម្មនានារបស់ស្ថានទូតបារាំងនៅកម្ពុជា និងបានឆ្លៀតឱកាសអបអរសាទរចំពោះការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) និងការធ្វើជាប្រធានឆ្លាស់វេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នាពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនេះនឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង ក្នុងក្របខណ្ឌទ្វេភាគីនិងតំបន់ បន្ថែមមួយកម្រិតទៀត។

គួររម្លឹកជូនថា ថ្វីត្បិតតែទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ បារាំងនៅតែបន្តជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជា-បារាំងនៅឆ្នាំ២០២០ សម្រេចបានចំនួន ៤៥៦ លានដុល្លារអាមេរិក និងគិតត្រឹមខែមេសា ឆ្នាំ២០២១ មានចំនួន ១៥៧ លានដុល្លារអាមេរិក៕

The post កម្ពុជាត្រៀមខ្លួនក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំង ដែលមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម appeared first on .