វិបត្តិសេដ្ឋកិច្ច

រដ្ឋឈូងសមុទ្រប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ខណៈសង្រ្គាមនៅអ៊ីរ៉ង់បន្តអូសបន្លាយ
ប្រទេសនៅមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត គិតចាប់តាំងពីជំងឺរាតត្បាត ដោយផលិតផលក្នុងស្រុកសរុប (GDP) អាចនឹងធ្លាក់ចុះរហូតដល់ ៦% នៅឆ្នាំនេះ ដោយសារតែជម្លោះ។

នៅក្នុងការស្ទង់មតិចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយបង្ហាញថា អ្នកសេដ្ឋកិច្ចបានបន្ទាបការព្យាករកំណើនរបស់ពួកគេសម្រាប់ប្រទេសជាច្រើននៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។

ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់ទីផ្សារថាមពល ដែលត្រូវបានចាត់ទុកថាជាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅក្នុងតំបន់។ជុំវិញបញ្ហាទាំងនេះ អាចនឹងធ្វើឲ្យការងើបឡើងវិញពីវិបត្តិថាមពល នឹងត្រូវបន្តរហូតដល់ឆ្នាំក្រោយ។

យ៉ាងណាមិញ ចំពោះផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកាតា គុយវ៉ែត និងបារ៉ែន ត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ៦%, ៤,៤% និង ២,៩% រៀងគ្នា នៅឆ្នាំ២០២៦។ តួលេខទាំងនេះ គឺផ្ទុយស្រឡះពីការប៉ាន់ស្មានកាលពីខែមករាអំពីកំណើនសេដ្ឋកិច្ចនៅមុនផ្ទុះសង្រ្គាម ដែលមានចម្លោះពី ៣-៥%។

ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់រួម UAE ​វិញ ទំនងជានៅតែបន្តជាប់គាំងស្ទើរតែទាំងស្រុង ដោយកាលពីដើមឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថានឹងកើនឡើង ៥%។

ដោយឡែកអារ៉ាប៊ីសាអូឌីត ដែល​ជា​ប្រទេស​នាំចេញ​ប្រេងឆៅ​ធំ​បំផុត​របស់​ពិភពលោក និង​អូម៉ង់ ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់តិចតួច បើធៀបទៅនឹងប្រទេសក្នុងតំបន់ផ្សេងទៀត។ សេដ្ឋកិច្ច​របស់ប្រទេសទាំងពីរ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង ២,៦% និង ២,២% រៀងៗខ្លួន​នៅ​ឆ្នាំនេះ។

ជម្រាបជូនថា កាលពីដើមខែមេសា ទស្សនាវដ្តី The Economist បានប៉ាន់ប្រមាណថា រដ្ឋ​ឈូងសមុទ្រ​បាន​រង​ការខាតបង់​រាប់សិប​ពាន់​លាន​ដុល្លារ​ដោយសារ​ជម្លោះ​នៅអ៊ីរ៉ង់។ តួលេខ​នេះ​បាន​មក​ពី​ការធ្លាក់ចុះ​នៃ​ការលក់​ប្រេង និង​ឧស្ម័ន ក៏ដូចជាការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ការចំណាយ​លើ​ប្រព័ន្ធ​ស្ទាក់ចាប់ ការពារ​ដែនអាកាសផងដែរ៕​

The post រដ្ឋឈូងសមុទ្រប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ខណៈសង្រ្គាមនៅអ៊ីរ៉ង់បន្តអូសបន្លាយ appeared first on .

ធនាគារពិភពលោក ព្រមានថាប្រទេសជាច្រើនអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២៣ នេះ
ថ្មីៗនេះ ធនាគារពិភពលោក បានធ្វើការព្រមាននៅក្នុងរបាយការណ៍ចុងក្រោយមួយរបស់ខ្លួនថា​ប្រទេសជាច្រើន ជាពិសេសប្រទេសដែលកំពុងមានទីផ្សាររីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍ អាចប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នៅឆ្នាំនេះ ។

ស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានអះអាងទៀតថា​ វិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ អាចនឹងកើតឡើងដោយសារតែការដំឡើងការប្រាក់ដោយធនាគារកណ្តាលជាច្រើន គួបផ្សំជាមួយនឹងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងបន្ត ដែលសុទ្ធសឹងតែជាមូលហេតុចម្បង បណ្តាលឱ្យសេដ្ឋកិច្ចមានការដាំក្បាលចុះជាលំដាប់ ។

មិនតែប៉ុណ្ណោះ ធនាគារពិភពលោក បានធ្វើការព្យាករចុងក្រោយ អំពីកំណើនសេដ្ឋកិច្ចសកល កាលពីថ្ងៃអង្គារ ដោយបានបង្ហាញឱ្យដឹងថា កំណើន GDP ពិភពលោកអាចនឹងមានចំនួនត្រឹម ១,៧% នៅឆ្នាំ ២០២៣ នេះ ​ដែលជាកំណើនក្នុងល្បឿនយឺតបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍ពី ធនាគារពិភពលោក ក៏បានព្យាករទៀតផងដែរថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៤ ខាងមុខ អាចនឹងកើនឡើងដល់ ២,៧% ខណ:កាលពីឆ្នាំ ២០២១ កន្លងទៅធ្លាប់មានការប៉ាន់ប្រមាណនឹងមានកំណើន ២,៩% ។ មានការព្យាករទៀតថា សម្រាប់កំណើនមធ្យមនៅចន្លោះឆ្នាំ ២០២០-២៤ កំណើនសេដ្ឋកិច្ច នឹងស្ថិតនៅរង្វង់ត្រឹម ២% ប៉ុណ្ណោះ ដែលជាល្បឿនកំណើនយឺតបំផុត ក្នុងរយ:ពេល ៥ ឆ្នាំ។

ជាងនេះទៅទៀតថា ធនាគារពិភពលោក បាននិយាយថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរ៉ូ សុទ្ធតែបានបង្ហាញពីការធ្លាក់ចុះធ្ងន់ធ្ងរនៃសេដ្ឋកិច្ចពិភពលោក។ នៅពេលដែលស្ថាប័នហិរញ្ញវត្ថុមួយនេះ បានបន្ទាបការព្យាកររបស់ខ្លួនមកត្រឹមតែ ០,៥% ប៉ុណ្ណោះ សម្រាប់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ ។

ជាការឆ្លើយតបជុំវិញបញ្ហានេះ ធនាគារពិភពលោក បានអំពាវនាវឱ្យមានការបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីជួយប្រទេស ដែលមានប្រាក់ចំណូលទាប ក្នុងការដោះស្រាយជាមួយនឹងវិបត្តិស្បៀងអាហារ និងថាមពល រួមទាំងជួយដល់ប្រជាជនដែលផ្លាស់ទីលំនៅដោយសារសង្រ្គាម និងហានិភ័យកើនឡើងដោយសារវិបត្តិបំណុលផងដែរ ៕

The post ធនាគារពិភពលោក ព្រមានថាប្រទេសជាច្រើនអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២៣ នេះ appeared first on .

IMF ព្រមានថា ប្រទេសជាច្រើននឹងជួបវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣ ដោយសារចិន អាមេរិក និង EU
ប្រទេសជាច្រើនពោលគឺ ប្រហែល ១/៣ ទូទាំងពិភពលោក នឹងអាចជួបវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣ ដោយសារ​កំណើនសេដ្ឋកិច្ចនៃមហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង ៣ លើលោក មានការងើបឡើងយឺត។ នេះ​បើតាម​ការ​ព្យាករណ៍​ពី​មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF។

ប្រភពដដែលបន្ថែមថា ក្នុងនោះ​ពាក់កណ្ដាល​នៃ​សហភាពអឺរ៉ុប នឹងទទួល​រងឥទ្ធិពល​ពី​ការ​ងើបឡើងយឺត​នៃ​កំណើនសេដ្ឋកិច្ច​នៅ​អាមេរិក ចិន និងតំបន់អឺរ៉ុប ខណៈ​អង់គ្លេស​ដែលជា​សមាជិក​របស់ G7 នឹង​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ខ្សោយបំផុត​ប្រចាំ​ក្រុមសេដ្ឋកិច្ច​ទាំង ៧។

អ្នកស្រី Kristalina Georgieva ប្រធាន IMF បាន​បង្ហើបទៀតថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​នៃ​មហាអំណាច​សេដ្ឋកិច្ចធំ​បំផុត​លើ​លោក​ទាំង ៣ មាន​ការងើបឡើង​យឺត គឺដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​អ៊ុយក្រែន វិបត្តិអតិផរណា ការតំឡើង​អត្រា​ការប្រាក់ និង​ការរាតត្បាតជំងឺកូវីដ ១៩។

មេធំ IMF រូបនេះ​ក៏​បង្ហើបទៀតថា សម្រាប់ឆ្នាំ ២០២៣ ប្រទេសចិន​អាច​នឹង​ជួប​បញ្ហា​មួយចំនួន​ ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ពួកគេ​ងើបឡើងយឺត ហើយស្រួលមិនស្រួល កំណើនសេដ្ឋកិច្ច​ឆ្នាំនេះ​របស់ចិន អាចនឹង​មាន​ទាប​ជាង កំណើនសេដ្ឋកិច្ចសកល​ជាលើកដំបូង​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុងក្រោយ​ថែមទៀត។

ដោយឡែក អាមេរិកអាចនឹង​ជៀសផុត​ពី​វិបត្តិសេដ្ឋកិច្ច ប៉ុន្តែ​ប្រធាន IMF បានព្រមានថា បើសិនជា​អាមេរិក​នៅ​បន្ត​តំឡើងការប្រាក់ខ្ពស់ ដើម្បី​ទប់ទល់​អតិផរណា​នាពេលនេះ ពួកគេ​អាច​នឹង​ជួបបញ្ហាធំ​លើ​ផ្នែកសេដ្ឋកិច្ច​ពេលក្រោយវិញ។

សូមជម្រាបដែរថា កាលពីឆ្នាំទៅ អតិផរណាសកល​បាន​កើនឡើង​ដល់ ៧,៩% ដោយសារ​តម្លៃ​ថាមពល និងចំណីអាហារ​ឡើងថ្លៃ ខណៈ​វា​ជាចំណុចខ្ពស់បំផុត ពោល​កាលពីឆ្នាំ ១៩៥១ អតិផរណា​សកល​កើនឡើង​ត្រឹម ៧,៦% ក្រោយសង្គ្រាមសេដ្ឋកិច្ច​បាន​ចាប់ផ្ដើម៕

The post IMF ព្រមានថា ប្រទេសជាច្រើននឹងជួបវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣ ដោយសារចិន អាមេរិក និង EU appeared first on .

ធនាគារពិភពលោកព្យាករណ៍ថា ​កំណើនសេដ្ឋកិច្ច​ចិននឹងធ្លាក់ចុះខ្លាំង ដោយសារកត្តា ២ យ៉ាង
ធនាគារពិភពលោក World Bank បាន​ធ្វើការ​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសចិន​ម្ដងទៀត ខណៈកាលពីខែមិថុនាពួកគេ​ធ្លាប់​សន្និដ្ឋាន​ម្ដងថា សេដ្ឋកិច្ចចិន​នឹង​កើនឡើង ៤,៣% នាឆ្នាំនេះ។

យ៉ាងណា សម្រាប់​ការព្យាករណ៍​ថ្មីនេះ​មាន​ការ​ខុសប្លែកពី​លើកមុន ពោល World Bank បញ្ជាក់​ថា កំណើនសេដ្ឋកិច្ចចិន​ឆ្នាំនេះ​ នឹងអាច​កើនតែត្រឹម ២,៧% ប៉ុណ្ណោះ ដោយសារ​តែការ​ផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ម្ដងទៀត ស្របពេល​វិបត្តិអចលនទ្រព្យកំពុង​ដុនដាបខ្លាំង។ នេះបើតាម​ការ​ចុះផ្សាយពី CNA។

ពួកគេ​ថែមទាំង​សន្និដ្ឋានទៀតថា បើសិនជា​ស្ថានការណ៍​នៅតែបន្តបែបនេះ កំណើនសេដ្ឋកិច្ច​របស់​ចិន​នាឆ្នាំ​ក្រោយ​ក៏​អាច​នឹងធ្លាក់ចុះ​ដល់ ៤,៣% ផងដែរ ខណៈ​កាលពី​ខែមិថុនា World Bank អះអាងថា សេដ្ឋកិច្ចនៅចិន​អាចកើនដល់​ជាង ៨% នាឆ្នាំ ២០២៣។

សូមជម្រាបដែរថា មិនមែនមានតែចិនទេ​ដែល​កំពុង​ជួបហានិភ័យ​នៃការ​ងើបឡើង​យឺត​នៃ​កំណើនសេដ្ឋកិច្ច ដ្បិត​ប្រទេសឯទៀតក៏​ដូចគ្នា​ដែរ ដោយសារ​សេដ្ឋកិច្ចពិភពលោក​កំពុងទទួល​រងការ​គំរាមកំហែង​ ព្រោះតែការ​រាតត្បាតជំងឺកូវីដ ១៩ ផង និង​សង្គ្រាម​នៅ​អ៊ុយក្រែនផង៕

The post ធនាគារពិភពលោកព្យាករណ៍ថា ​កំណើនសេដ្ឋកិច្ច​ចិននឹងធ្លាក់ចុះខ្លាំង ដោយសារកត្តា ២ យ៉ាង appeared first on .

ការដឹកជញ្ជូនសកលអាចជួបហានិភ័យ ដោយសារភាពអាប់អួរនៃសេដ្ឋកិច្ចពិភពលោក
សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ ដោយសារសន្ទុះនៃវិបត្តិអតិផរណាសកល ក៏ដូចជាឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង បណ្ដាលឲ្យសង្វាក់ផ្គត់ផ្គង់មានការ​រាំងស្ទះជាខ្លាំង។

ទន្ទឹមនឹងនោះ កំណើននៃការដឹកជញ្ជូនជាសកល​ អាចនឹងជួបហានិភ័យនាឆ្នាំក្រោយ ស្របពេលវិបត្តិសេដ្ឋកិច្ចពិភពលោកអាចកើតមានគ្រប់ពេល។ នេះបើតាម​ការ​ឲ្យដឹង​ពីភ្នាក់ងារ​អង្គការសហប្រជាជាតិ UNCTAD បាន​និយាយ​កាលពី​ថ្ងៃអង្គារ៍។

កំណើន​នៃ​ការដឹកជញ្ជូន​សកល​ពីឆ្នាំ ២០២៣-២០២៧ អាច​នៅ​នឹងថ្កល់​ ២,១% ជា​មធ្យម យឺត​ជាង ៣ ទសវត្ស​ចុងក្រោយ​ ដែល​មាន​ការ​ដឹកជញ្ជូន​ជា​មធ្យម​មាន​ប្រមាណ ៣,៣% ស្របពេល​ធនាគារ​ធំៗ​ទូទាំង​សកលលោក​ព្យាករណ៍​ថា បណ្ដាល​មក​ពី​វិបត្តិសេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​រហូត ៨០%។

ដើម្បីសម្រួល​ដល់​បញ្ហា​នា​ថ្ងៃអនាគត UNCTAD បានអំពាវនាវ​សុំ​ឲ្យ​បង្កើន​ការ​វិនិយោគ​លើ​សង្វាក់ផ្គត់ផ្គង់តាម​ផ្លូវទឹក ​បើកច្រក​ការ​ដឹកជញ្ជូនតាមនាវា ក៏ដូចជា​ការ​តភ្ជាប់​ផ្លូវទឹក​នានា ដើម្បី​ត្រៀម​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ជា​សកល​ផ្សេងៗ៕

The post ការដឹកជញ្ជូនសកលអាចជួបហានិភ័យ ដោយសារភាពអាប់អួរនៃសេដ្ឋកិច្ចពិភពលោក appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន ត្រៀមចាយលុយជិត ២០០ ពាន់លានដុល្លារ ដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ច
កាលពី​ថ្ងៃទី ២៨ តុលា​នេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាន​ទម្លាយ​ថា ​រដ្ឋាភិបាល​នឹង​ចាយលុយ​បន្ថែម​ប្រមាណ ២៩,១ ​ទ្រីលាន​យ៉េន ឬ​ប្រមាណ ១៩៩ ពាន់​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​​វិបត្តិ​សេដ្ឋកិច្ច​ចំពោះ​ប្រជាពលរដ្ឋ។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យ​ដឹងថា ទំហំចំណាយ​សរុប​គឺ​បាន​កើនឡើង​ដល់ ៧១,៦ ​ទ្រីលានយ៉េន រាប់​បញ្ចូល​ទាំង​ការ​ចំណាយ​សម្រាប់​មន្ត្រី​តាម​មូលដ្ឋាន និង​សាជីវកម្មនានា​ ខណៈ​កញ្ចប់​ចំណាយ​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​សភា​នៅ​ចុងសប្ដាហ៍​នេះ។

បន្ថែមពីនោះ ​រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​ថា ​កញ្ចប់​ចំណាយ​ថ្មី​នេះ​នឹង​បញ្ចេញ​មុនដាច់ខែ ដោយសារ​សេដ្ឋកិច្ច​ក្នុង​ស្រុក​កំពុង​ប៉ះពាល់​គួរសម ក្រោយ​ការ​ឡើង​ថ្លៃ​ប្រេង និង​ចំណីអាហារ។

សូមជម្រាបដែរថា ការ​បញ្ចេញ​កញ្ចប់​ចំណាយ​ដ៏​សំបើម​នេះ​ អាច​ជា​យុទ្ធសាស្ត្រនយោបាយ​អូសទាញ​សម្លេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាថ្មី​ បន្ទាប់​ពី​លោក Kishida ហាក់​បាត់បង់​ប្រជាប្រិយភាព​ខ្លាំង​មួយ​រយៈកាលចុងក្រោយ។

មិនតែប៉ុណ្ណោះ ​រដ្ឋាភិបាល​លោក Kishida ថែមទាំងអះអាងថា ក្នុងកញ្ចប់​ចំណាយ​ដែល​រដ្ឋ​នឹង​អនុម័ត​នោះ ក៏​នឹង​រាប់​បញ្ចូល​ទាំង​ការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​តាម​ផ្ទះ​ប្រជាជន​ប្រមាណ ២០% ពី​ខែមករា ដល់ខែកញ្ញា​ឆ្នាំក្រោយ​ទៀតផង៕

The post នាយករដ្ឋមន្ត្រីជប៉ុន ត្រៀមចាយលុយជិត ២០០ ពាន់លានដុល្លារ ដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ច appeared first on .

ធនាគារពិភពលោក ព្រមានពីការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកើនឡើង ចំពេលអត្រាការប្រាក់កាន់តែខ្ពស់
អត្រា​នៃ​ការ​កើតមាន​វិបត្តិសេដ្ឋកិច្ច​ជា​សកល​កំពុង​ខិតកាន់​តែ​កៀក​មែនទែន​ហើយ ស្របពេល​កំណើន​អត្រា​ការប្រាក់​ក៏​កាន់តែ​ខ្ពស់ទៅៗ​ថែមទៀត ដូច្នេះ​ធនាគារ​ពិភពលោក​បាន​ចេញ​សារ​ដាស់តឿន និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​ដល់​ការ​ផ្គត់ផ្គង់ ដើម្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ។

យោង​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា អតិផរណា​ជា​សកល​បាន​កើនឡើង​លឿន​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ ដោយសារ​តែ​ការ​រាំងស្ទះ​សង្វាក់ផ្គត់ផ្គង់ ចំពេល​តម្រូវការ​មាន​ខ្ពស់​នៅ​ប្រទេស​មួយ​ចំនួន​អំឡុងពេល​មាន​ជំងឺ​រាតត្បាត។

ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ បង្ក​ផល​ប៉ះពាល់​មួយ​តង់​ហើយ ប៉ុន្តែ​នៅពេល​ដែល​រុស្ស៊ី​បើកការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​មួយតង់​ទៀត​ វា​រឹតតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​យ៉ាប់យ៉ឺន ដ្បិត​ប្រទេស​ទាំង ២ គឺ​ជា​អ្នក​នាំចេញ​ស្បៀងអាហារ​ធំ​បំផុត​មួយ​នៅ​លើ​លោក។

បន្ថែម​ពី​នោះ សេដ្ឋកិច្ចវិទូ​នៃ​ធនាគារពិភពលោក​ធ្លាប់​បង្ហើប​ថា ប្រទេស​ជាច្រើន​នឹង​ជៀស​មិនផុត​ពី​វិបត្តិសេដ្ឋកិច្ច​ដែល​អាច​កើតមាន​ឡើង​នៅ​ឆ្នាំ ២០២៣ ឡើយ ហើយ​លោក David Malpass ប្រធាន​ធនាគារពិភពលោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជាច្រើន​ត្រៀមខ្លួន​ប្រឈម​នឹង​វិបត្តិ​ដ៏​អាក្រក់​មួយ​នេះ៕

The post ធនាគារពិភពលោក ព្រមានពីការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកើនឡើង ចំពេលអត្រាការប្រាក់កាន់តែខ្ពស់ appeared first on .

IMF ទំនងអាចផ្ដល់កម្ចីបន្ទាន់ពាន់លានដុល្លារដល់ស្រីលង្កា ដើម្បីស្ដារសេដ្ឋកិច្ចជាតិ
ដូចដែលប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ប្រទេស​ស្រីលង្កា​កន្លង​មក​គឺ​បាន​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន​បំផុត​មិន​ធ្លាប់មាន រហូត​ប្រជាពលរដ្ឋ​នាំគ្នា​បះបោរ​ធ្វើបាតុកម្ម​ទម្លាក់​ប្រធានាធិបតី​ថែមទៀត។

យ៉ាងណា ស្ថានការណ៍​ហាក់ប្រែ​ជា​ស្ងប់ស្ងាត់​បាន​មួយ​រយៈ ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​បាន​បញ្ចប់ ហើយ​ជាមួយ​ការ​កាន់តំណែង​មួយ​នេះ រដ្ឋាភិបាល​ថ្មី​ប្ដេជ្ញាចិត្ត​ថា នឹង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​វិល​មក​ប្រក្រតី​ឡើង​វិញ។

ដើម្បី​អាច​ស្រោចស្រង់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឲ្យ​ដំណើរការ​ឡើងវិញ ស្រីលង្កា​ចាំបាច់​ត្រូវ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​អន្តរជាតិ​រាប់ពាន់​លាន​ដុល្លារ ហើយ​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF គឺ​ជា​ស្ថាប័ន​តែ​មួយ​គត់​អាច​ជួយ​ស្រីលង្កា​បាន។

ទាក់ទង​នឹង​រឿងរ៉ាវ​មួយ​នេះ Reuters បាន​រាយការណ៍​ថា ស្រីលង្កា​ និង IMF បាន​ព្រមព្រៀង​គ្នា​បណ្ដោះអាសន្ន ក្នុង​ការ​ផ្ដល់​កម្ចីបន្ទាន់​ដល់​ប្រទេស​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​មួយ​នេះ ខណៈ​ការ​ប្រកាស​ផ្លូវការ​អាច​នឹង​ធ្វើឡើង​នៅ​ថ្ងៃព្រហស្បតិ៍។

ប្រភព​ដដែល​បាន​បន្ថែម​ថា ប្រទេស​ដីកោះ​មួយ​នេះ​ទំនង​អាច​ខ្ចី​បំណុល​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​ពី IMF ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អាក្រក់​បំផុត ដែល​កើតមាន​ក្នុង​រយៈពេល​ច្រើនជាង ៧ ទសវត្ស​ចុងក្រោយ៕

The post IMF ទំនងអាចផ្ដល់កម្ចីបន្ទាន់ពាន់លានដុល្លារដល់ស្រីលង្កា ដើម្បីស្ដារសេដ្ឋកិច្ចជាតិ appeared first on .

ការទូទាត់ធានារ៉ាប់រងភាពអត់ការងារធ្វើនៅចិន ឡើងដល់ចំណុចខ្ពស់បំផុត
គិត​ត្រឹម​ខែមិថុនា ២០២២ នេះ ការទូទាត់ធានារ៉ាប់រង​ភាព​អត់​ការងារ​ធ្វើ​នៅ​ចិន​បាន​កើនឡើង​ដល់​ចំណុចខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​ចុងក្រោយ ស្របពេល​វិបត្តិសេដ្ឋកិច្ច​កំពុង​ជួប​ផល​វិបាក​ខ្លាំង។

ប្រភពរូបភាព៖ Reuters

យោង​តាម​ការ​គណនា​ពី Reuters បាន​បង្ហាញ​ថា ការទូទាត់​ប្រាក់​បាន​កើន​ដល់ ២៥៦,៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ពោល​វា​បាន​ឡើង​ដល់ ៣៧,១៩ ពាន់​លាន​យ័ន ឬ​ប្រមាណ ៥,៤២ ពាន់​លាន​ដុល្លារ ដែល​ជា​ចំណុច​ខ្ពស់​បំផុត​តាំងពី​ខែមករា ២០១៣។

សូមជម្រាប​ដែរ​ថា មូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើរបស់ប្រទេសចិនត្រូវបានប្រមូលផ្តុំពីនិយោជក និយោជិត និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាល សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ដល់​ប្រជាជន​ដែល​គ្មាន​ការងារ​ធ្វើ​។

យ៉ាងណា បច្ចុប្បន្ន​បញ្ហា​មួយ​នេះ​គឺ​ជា​បន្ទុក​ដ៏​ធំ​បន្ថែម​ទៀត​សម្រាប់​រដ្ឋាភិបាល​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​កូវីដ ១៩​ស្រាប់ ស្របពេល​វិស័យ​អចលនទ្រព្យ​ក្នុង​ស្រុក​ក៏​កំពុង​ស្ថិត​នៅ​ចំណុច​ប្រកាស​អាសន្ន​ថែម​ទៀត។

គួរ​បញ្ជាក់​ដែរ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​បាន​ព្យាយាម​បង្កើន​ការងារ​នៅ​តាម​ទីជនបទ​ប្រមាណ ១១ លាន​កន្លែង​នៅ​ឆ្នាំ​នេះ ហើយ​ក្នុង​រយៈពេល ៧ ខែ​តំបូង​នៃ​ឆ្នាំ ២០២២ ផែនការមួយ​នេះ​សម្រេចបាន ៧១,២%៕

The post ការទូទាត់ធានារ៉ាប់រងភាពអត់ការងារធ្វើនៅចិន ឡើងដល់ចំណុចខ្ពស់បំផុត appeared first on .

រដ្ឋាភិបាលស្នើធនាគារកណ្ដាលចិនត្រៀមប្រាក់កម្ចី ៣០ ពាន់លានដុល្លារ ទប់ទល់វិបត្តិអចលនទ្រព្យ​
ប៉ុន្មានខែ​ចុងក្រោយ​នេះ វិបត្តិ​ហិរញ្ញវត្ថុ​បាន​ជះ​ឥទ្ធិពល​ជា​ខ្លាំង​ដល់​វិស័យ​ជា​ច្រើន​ទូទាំង​ពិភពលោក ហើយ​ក្នុង​នោះ​វិស័យ​អចលនទ្រព្យ​នៃ​ប្រទេស​ចិន​ហាក់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ។

យោង​តាម​ស្ថិតិ​ផ្ដល់​ឲ្យ​ដោយ ធនាគារ Goldman Sachs បាន​បង្ហាញ​ថា ទិន្នន័យ​លក់​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​រហូត​ដល់ ២៩% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ការ​សាងសង់​ផ្ទះ​ថ្មី​បាន​ធ្លាក់​ដល់ ៤៥% ស្របពេល​កំណើន GDP ប្រចាំឆ្នាំ​វិញ​ដើរ​កាន់តែ​យឺត​ជាង​រាល់ដង។

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ចិន​បាន​ចេញ​មុខ​ស្នើ​សុំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​ជួយ​ដោះស្រាយ​បញ្ហា​មួយ​នេះ ដូចជា​កាត់បន្ថយ​ការប្រាក់​សម្រាប់​វិនិយោគិន​នៅ​លើ​វិស័យ​អចលនទ្រព្យ​ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​មួយ​នេះ​ជា​ដើម។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Fortune។

ដោយឡែក Bloomberg វិញ​ក៏​បាន​រាយការណ៍​ដែរ​ថា រដ្ឋាភិបាល​បាន​ចូលរួម​ជាមួយ​ធនាគារកណ្ដាល​ចិន​ក្នុង​ការ​ត្រៀម​ប្រាក់​កម្ចី​ពិសេស​ប្រមាណ ៣០ ពាន់​លាន​ដុល្លារ ជូន​ក្រុម​វិនិយោគិន​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា។

ទឹកប្រាក់​ទាំងនោះ គឺ​នឹង​ផ្ដល់​ជូន​ចំពោះ​តែ​ម្ចាស់គម្រោង​ណា​ដែល​កំពុង​ផ្អាក​ការ​សាងសង់ ប៉ុន្តែ​ត្រូវបាន​លក់ចេញ​អស់​តែ​ប៉ុណ្ណោះ ដែល​នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​ពន្លឿន​ការ​សាងសង់​រាល់​គម្រោង​ដែល​បាន​លក់ចេញ តែ​មិន​ទាន់​បញ្ចប់​ការ​សាងសង់​សម្រាប់​អតិថិជន៕

The post រដ្ឋាភិបាលស្នើធនាគារកណ្ដាលចិនត្រៀមប្រាក់កម្ចី ៣០ ពាន់លានដុល្លារ ទប់ទល់វិបត្តិអចលនទ្រព្យ​ appeared first on .