វិស័យយានអវកាស

មហាសេដ្ឋី Jeff Bezos ជឿថាពេលអនាគត នឹងមានមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅលើអវកាស
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos កាលពីពេលថ្មីៗនេះ បានព្យាករថា នៅក្នុងរយៈពេលចន្លោះពី ១០ ទៅ ២០ឆ្នាំខាងមុខ មនុស្សអាចនឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យខ្នាតយក្ស នៅលើទីអវកាសបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដោយថ្លែងនៅក្នុងកម្មវិធី Italian Tech Week នៅទីក្រុង Turin ប្រទេសអ៊ីតាលី​ មហាសេដ្ឋីលំដាប់កំពូលអាមេរិករូបនេះ​ ក៏បានប្រៀបធៀបការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ពោលគឺដូចគ្នាទៅនឹងការរីកចម្រើននៃអ៊ីនធើណិត នៅក្នុងអំឡុងដើមទសវត្សឆ្នាំ២០០០ ផងដែរ។

យ៉ាងណាមិញ គោលគំនិតនៃការបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅលើទីអវកាសរបស់លោក Bezos នេះ​ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដោយសារតែកន្លែងរក្សាផ្ទុកទិន្នន័យនេះ​ អាចទាញយកថាមពលព្រះអាទិត្យទាំងស្រុង ដោយគ្មានការរំខានណាមួយនោះឡើយ។

លោក Bezos បាននិយាយទៀតថា ៖” មជ្ឈមណ្ឌលផ្ទុកទិន្នន័យខ្នាតយក្សទាំងនេះ នឹងត្រូវសាងសង់កាន់តែប្រសើរឡើងនៅក្នុងទីលំហ ពីព្រោះយើងមានថាមពលពន្លឺព្រះអាទិត្យនៅទីនោះ ២៤ម៉ោង។ វានឹងគ្មានពពក និងភ្លៀង ឬបញ្ហាអាកាសធាតុណាមួយ មករំខាននោះឡើយ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ បានបង្ហាញថា ការបាញ់បង្ហោះមជ្ឈមណ្ឌលផ្ទុកទិន្នន័យទៅក្នុងលំហ ងាចមានការប្រឈមជាច្រើន រួមទាំងការលំបាកក្នុងការថែទាំ និងការអនុវត្តការធ្វើឲ្យប្រសើរឡើង ស្របពេលតម្លៃនៃការបាញ់បង្ហោះរ៉ុក្កែត ក៏ដូចជាហានិភ័យដែលការបាញ់បង្ហោះ​ អាចនឹងងាយបរាជ័យ ផងដែរ៕​

The post មហាសេដ្ឋី Jeff Bezos ជឿថាពេលអនាគត នឹងមានមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅលើអវកាស appeared first on .

Toyota គ្រោងប្រឡូកចូលក្នុងវិស័យអវកាស ជាមួយនឹងការវិនិយោគជាង ៤៤លានដុល្លារ ក្នុងការអភិវឌ្ឍរ៉ុក្កែត
ក្រុមហ៊ុន Toyota Motor Corporation ត្រូវបានគេរាយការណ៍ថា នឹងវិនិយោគទឹកប្រាក់ចំនួន ៤៤,៤លានដុល្លារ នៅក្នុងក្រុមហ៊ុន Interstellar Technologies ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដើម្បីជួយក្រុមហ៊ុនអវកាសឯកជននេះ អភិវឌ្ឍរ៉ុក្កែកដើម្បីបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងគន្លងផែនដី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SpaceDaily។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បានបង្ហាញពីចេតនារបស់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក ក្នុងការងាកទៅវិនិយោគលើបច្ចេកវិទ្យាអវកាសជាលើកដំបូង ក្នុងអំឡុងពេលពិព័រណ៍អេឡិចត្រូនិកប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុង Las Vegas កាលពីពេលថ្មីៗនេះ។

ទន្ទឹមនឹងនេះ Toyoda បានប្រាប់អ្នកដែលបានចូលរួមក្នុងពិព័រណ៍អេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយធំៗថា ៖”នៅពេលវេលាមកដល់ អ្វីក៏អាចធ្វើទៅបានដែរ ប្រសិនបើអ្នកចង់សហការធ្វើអ្វីមួយរួមគ្នានោះ។ ហើយបើនិយាយដល់ទីអវកាស យើងក៏កំពុងអភិវឌ្ឍរ៉ុក្កែតផងដែរ”។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Interstellar Technologies ដែលជាដៃគូអវកាសដ៏ធំមួយរបស់ Toyota កំពុងអភិវឌ្ឍរ៉ុក្កែតតូចមួយ ដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណប ទៅកាន់គន្លងតារាវិថី។ ទាំងក្រុមវិស្វករនៅក្នុងក្រុមហ៊ុន Toyota និង Interstellar Technologies នៅរយ:ពេលចុងក្រោយនេះ បានបង្ហាញពី​មហិច្ឆតា​របស់ពួកគេ ក្នុងការអភិវឌ្ឍបណ្តាញទូរគមនាគមន៍ថ្មីមួយដែលមានមូលដ្ឋាននៅលើលំហ ដើម្បីគាំទ្រដល់ Toyota Woven City ដែលជាទីក្រុងគំរូថ្មីមួយ លាតសន្ធឹងលើផ្ទៃដីទំហំ ១៧៥ ហិចតា និងមានទីតាំងនៅជើងភ្នំ Fuji ក្នុងប្រទេសជប៉ុន។

ជម្រាបជូនផងដែរថា Toyota មិនមែនជាក្រុមហ៊ុនផលិតរថយន្តដំបូងគេរបស់ជប៉ុន ដែលមានបំណងក្នុងការបោះទុនវិនិយោគនៅកាន់ទីអវកាសនោះឡើយ ខណ:ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ក៏ធ្លាប់បានបង្កើតរ៉ុក្កែត H3 សម្រាប់ទីភ្នាក់ងារអវកាសជប៉ុន JAXA រួចមកហើយផងដែរ៕

The post Toyota គ្រោងប្រឡូកចូលក្នុងវិស័យអវកាស ជាមួយនឹងការវិនិយោគជាង ៤៤លានដុល្លារ ក្នុងការអភិវឌ្ឍរ៉ុក្កែត appeared first on .

ក្រុមហ៊ុនមហាសេដ្ឋី Jeff Bezos គ្រោងបង្ហោះយានអវកាសនាសប្ដាហ៍ក្រោយ
ក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋីអាមេរិក លោក Jeff Bezos បានប្រកាសថា ពួកគេនឹង​បង្ហោះយានអវកាស New Shepard ទៅកាន់លំហអាកាស យ៉ាងលឿនបំផុតនាថ្ងៃទី ១៨ ខែធ្នូខាងមុខ ដើម្បីត្រៀមចាប់ផ្ដើមអាជីវកម្មទេសចរណ៍តាមលំហអាកាស។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។

សម្រាប់ការបាញ់បង្ហោះយានអវកាសខាងមុខនេះផងដែរ ក្រុមហ៊ុន Blue Origin បានផ្ដល់ដំណឹងថា យានមួយនោះ នឹងមិនមានផ្ទុកមនុស្សឡើយ ដោយគ្រាន់តែផ្ទុកនូវឧបករណ៍​ស្រាវជ្រាវ និងវិទ្យាសាស្ត្រ ចំនួន ៣៣ហិប ដើម្បីជួយដល់ការធ្វើពិសោធន៍នៅក្នុងលំហអាកាស។

គួររំលឹកបន្តិចថា យានអវកាស New Shepard របស់ Blue Origin នេះ គឺត្រូវបានហាមឃាត់ មិនឲ្យដំណើរការ តាំងពីខែកញ្ញា ឆ្នាំ២០២២ ដោយសារមានកំហុសបច្ចេកទេស អំឡុងពេល​បាញ់បង្ហោះសាកល្បង ពោលគ្រាន់តែហោះឡើងបានតែមួយនាទី យានមួយនោះក៏មានបញ្ហា តែសំណាងល្អដែលគ្រានោះ មិនមានមនុស្សនៅក្នុងយាន។

លុះដល់ខែមីនាឆ្នាំនេះ ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក ក៏ចេញមុខបង្ហាញពីកំហុស​នៃយានអវកាស New Shepard ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានបិទការស៊ើបអង្កេតទាក់ទង​នឹងបញ្ហាមួយនេះ ដោយយល់ស្របជាមួយការលើកឡើងរបស់ក្រុមហ៊ុន និងបានបញ្ជាឲ្យ Blue Origin ធ្វើការកែតម្រូវយានមួយនេះ រហូតដល់ ២១ចំណុច ទើបអនុញ្ញាតឲ្យបង្ហោះទៅលំហអាកាសបាន៕

The post ក្រុមហ៊ុនមហាសេដ្ឋី Jeff Bezos គ្រោងបង្ហោះយានអវកាសនាសប្ដាហ៍ក្រោយ appeared first on .

ឥណ្ឌាក្លាយជាប្រទេសដំបូង ជោគជ័យក្នុងការចុះចតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ
កាលពីថ្ងៃពុធកន្លងទៅ បេសកម្មរបស់ប្រទេសឥណ្ឌា ឈ្មោះថា Chandrayaan-3 បានធ្វើការចុះចតបានដោយជោគជ័យ និងជាប្រទេសដំបូងគេដែលអាចចុះចតនៃប៉ូលភាគខាងត្បូងរបស់ឋានព្រះចន្ទបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន India Today​ ។

ក្នុងនោះបេសកកម្ម Chandrayaan-3 នេះ មានគោលបំណងសិក្សាពីភូមិសាស្ត្ររបស់ព្រះចន្ទ ធនធានទឹក និងសក្តានុពលរបស់ភពនេះ សម្រាប់ការរុករករបស់មនុស្សជាតិនាពេលអនាគតផងដែរ។

បេសកកម្មនេះ ឥណ្ឌាបានប្រែក្លាយខ្លួនជាប្រទេសទី៤ នៅលើពិភពលោក ដែលបានជាន់ដីនៅលើឋានព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្សី និងចិន ស្របពេលដែលខ្លួនក៏ក្លាយជាប្រទេសដំបូងគេដែលអាចចុះចតបានដោយជោគជ័យនៅតំបន់ប៉ូលខាងត្បូងរបស់ភពមួយនេះផងដែរ៕

The post ឥណ្ឌាក្លាយជាប្រទេសដំបូង ជោគជ័យក្នុងការចុះចតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ appeared first on .

រុស្ស៊ី ចាប់ផ្ដើមបេសកកម្មនៅឋានព្រះចន្ទជាលើកដំបូង ក្នុងរយៈពេលជិត ៥០ឆ្នាំ
នាថ្ងៃទី ១១ ខែសីហានេះ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមបាញ់រ៉ុកកែតទៅកាន់ឋានព្រះចន្ទ ក្នុងគោលបំណងបំពេញបេសកកម្មជាលើកដំបូង ក្នុងរយៈពេលជិត ៥០ឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា បេសកកម្មមួយនេះ នឹង​ជំរុញ​ទឹកចិត្ត​ដល់​វិស័យអវកាសរបស់រុស្ស៊ី ខណៈ​បេសកម្មដំបូងបំផុតនៅឋានព្រះចន្ទ ដែលរុស្ស៊ីធ្លាប់បានបំពេញ គឺនៅឆ្នាំ ១៩៧៦ ពោលគឺនៅពេលដែលសហភាពសូវៀត ដើរតួជាអ្នកត្រួសត្រាយផ្លូវ ទៅកាន់លំហអាកាស។

ការបាញ់បង្ហោះរ៉ុកកែតរបស់រុស្ស៊ី ធ្វើឡើងនៅកន្លែងបាញ់បង្ហោះយានអវកាស Vostochny Cosmodrome នាវេលាម៉ោង ២ និង ១០នាទីព្រឹក ម៉ោងនៅរុស្ស៊ី ឬប្រហែលម៉ោង ៦ និង ១០នាទីព្រឹកនៅកម្ពុជា ខណៈគេរំពឹងថា រ៉ុកកែតមួយនេះ នឹងឆ្ពោះទៅដល់លំហឋានព្រះចន្ទ ក្នុងរយៈពេល ៥ថ្ងៃទៀត។

បន្ទាប់ពីទៅដល់លំហឋានព្រះចន្ទ រ៉ុកកែតមួយនេះអាចនឹងចំណាយពេលចន្លោះពី ៣ ទៅ ៧ថ្ងៃ ក្នុងការស្វែងរកកន្លែងសមគួរ ដែលអាចចុះចតនៅលើផ្ទៃតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។

ជម្រាបបន្ថែមថា ការចុះចតនៅតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទនេះ នឹងចារជាប្រវត្តិសាស្ត្រ ដ្បិត​កន្លងមក ការចុះចតយាននៅលើឋានព្រះចន្ទ គឺធ្វើឡើងតែនៅលើផ្ទៃរាបស្មើតែប៉ុណ្ណោះ៕

The post រុស្ស៊ី ចាប់ផ្ដើមបេសកកម្មនៅឋានព្រះចន្ទជាលើកដំបូង ក្នុងរយៈពេលជិត ៥០ឆ្នាំ appeared first on .