វិស័យរោងចក្រ

រោងចក្រនៅកម្ពុជាបានកើនឡើងជាង១២០០ និងមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់កំពុងបំរើការ
គិតមកដល់បច្ចុប្បន្ននេះ រោងចក្រនៅកម្ពុជាបានកើនឡើងរហូតជាង១២០០​ និងមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់កំពុងបំរើការផងដែរ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុក វិស័យកាត់ដេរ ផលិតស្បែកជើង និងការបូបបានរីកចំរើន និងដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ថ្លែងក្នុងជំនួបជាមួយប្រតិភូអង្គការ ILO លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ដោយសារតែកម្ពុជាបានអនុវត្តបានយ៉ាងល្អនូវ នយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់និងបទដ្ឋានការងារអន្តរជាតិ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ដែលធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ ធានានូវការការពារសិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ បានជាវិស័យកាត់ដេរ ផលិតស្បែកជើង និងការបូប បានរីកចំរើនយ៉ាងខ្លាំង និងដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០។

លោកបន្តថា វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងជាង១២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់។

ដោយឡែក សម្រាប់តម្លៃនៃការនាំចេញនៅក្នុងវិស័យនេះវិញលោកក៏បានឲ្យដឹងថា បានកើនឡើងពី ២២៧ លានដុល្លារអាម៉េរិក ដល់ ៩ ៧៦៨ លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នា។

គួរបញ្ជាក់ដែរថា គិតមកត្រឹមខែមករា ឆ្នាំ២០២២នេះ មានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន ៥ ៧៧៣  ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៥ ៤ឆ្នាំ២០២២នេះ មានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន ៥ ៧៧៣  ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៥ ៤៦៤, សហព័ន្ធសហជីពចំនួន ២៥៧, សហភាពសហជីពចំនួន ៤០, និងសមាគមនិយោជកចំនួន ១២។ ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាសហជីពថ្មីចំនួន២៦២។នេះបើតាមការឲ្យដឹងបន្ថែមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖រង្សី

The post រោងចក្រនៅកម្ពុជាបានកើនឡើងជាង១២០០ និងមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់កំពុងបំរើការ appeared first on .

កម្ពុជា ចិន គ្រោង​សហ​ការ​គ្នា​​ដឹក​វត្ថុធាតុដើមពី​ចិ​នផ្គត់​ផ្គង់ ដើម្បីកុំ​ឲ្យបិទ​រោង​ចក្រ​នៅ​កម្ពុជា
បាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា និងចិន អាចសហការគ្នាក្នុងការដឹកជញ្ជូនវត្ថុធាតុដើម តាមផ្លូវអាកាស ឬតាម​ផ្លូវទឹក ផ្គត់ផ្គង់រោងចក្រ ដែលកំពុងខ្វះខាត ដើម្បីចៀសវាងកុំឲ្យបិទទ្វារ។ សម្តេច​ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ស្ថិតនៅស្រ​ប​​តាម​ខ្សែ​បន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  បានមានប្រសាសន៍ថា មិត្តចិន នឹងបញ្ជូនវត្ថុ​ធាតុ​ដើ​មដូចជា សាច់​ក្រណាត់មួយចំនួនដឹកជញ្ជូនតាមផ្លូវអាកាស ឬតាមផ្លូវទឹក ដើម្បីសង្គ្រោះ​កម្ម​ករ​​កាត់ដេរនៅកម្ពុជា ដោយហេតុថា រោងចក្រមួយចំនួន គ្រោងបិទ​ទ្វារ ដោយសារខ្វះវត្ថុធាតុដើម​ប្រ​មា​​ណជា៦០​ភាគរយ ដើម្បីផ្គត់ផ្គង់ និងចូលរួម​សង្គ្រោះកម្មករកម្មាការិនី កុំឲ្យបាត់បងការងារ និងប្រាក់ចំណូលរបស់ពួកគាត់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ឆ្នាំនេះ​គឺ​ជាខួបលើកទី១០ នៃទំានាក់​ទំនងដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែល​សម្ដេច​បានរួមជាមួយ​ថ្នាក់ដឹក​នាំចិន បង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅ​ក្នុង​​ឆ្នាំ២០១០ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចបានរំលឹកដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនក្នុង​ពេល​ថ្មីៗនេះ ក្នុងគ្រា​ដែ​ល​ចិនជួបការលំបាក ដែ​លប្រទេសដទៃមិនហ៊ានទៅកាន់​សាធារណរដ្ឋប្រជា​មានិតចិន ហើយ​ដែ​លឥឡូវនេះ អ្នកសារព័ត៌មានចិន និងអ្នកលេង​អ៊ីនធឺណែតចិន គេបាន​និយាយ​ថាសម្តេចថា ជា «បុរ​ស​សង្ហារធ្វើដំណើរបញ្ច្រាស»។

សម្ដេចតេជោបានពន្យល់ថា  អ្វីទៅជាការដំណើរបញ្ច្រាស មានន័យថា ប្រទេស​មួយចំនួន​បាន​រើស​អើង​ជាមួយប្រជាជនចិន ហើយ​ប្រទេស​ខ្លះបានដឹក​ជម្លៀស​ប្រជាពលរដ្ឋរបស់ខ្លួន​ចេញពីប្រទេ​ស​ចិ​ន និងបិទផ្លូវហោះហើរជា​មួយ​នឹ​ងប្រទេសចិន។ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ មិនជម្លៀស​និ​ស្សិតកម្ពុជាចេញពី​សាធា​រ​ណរដ្ឋ​​ប្រជាមានិត​ចិនឡើយ។ នេះគឺដើម្បីបង្ហាញពីសាមគ្គីភាព ជា​មួយនឹងកិច្ចខិតខំប្រឹង​ប្រែង​របស់ថ្នាក់​ដឹកនាំចិន ជាមួយប្រជាជនចិន ក្នុងការទប់ស្កាត់នូវ​ការី​ករាលដាលនៃជំងឺឆ្លង ខូវីដ១៩។ សម្ដេចតេជោសង្កត់ធ្ងន់ថា “កម្ពុជា​សម្រេ​ច​ចិត្ត​នេះមហាត្រឹមត្រូវ សម្រាប់ទំនាក់​ទំនងមិត្តភាព​រវា​ងកម្ពុជា-ចិន”៕

The post កម្ពុជា ចិន គ្រោង​សហ​ការ​គ្នា​​ដឹក​វត្ថុធាតុដើមពី​ចិ​នផ្គត់​ផ្គង់ ដើម្បីកុំ​ឲ្យបិទ​រោង​ចក្រ​នៅ​កម្ពុជា appeared first on .