វិស័យអប់រំនៅកម្ពុជា

ធនាគារពិភពលោក អនុម័តផ្តល់ហិរញ្ញប្បទាន៨០លានដុល្លារលើកកម្ពស់គុណភាពនៃការអប់រំនិងការស្រាវជ្រាវនៅកម្ពុជា
ភ្នំពេញ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន៨០លានដុល្លារសម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។

គម្រោងដែលមានរយៈពេល៦ឆ្នាំនេះ នឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៩ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ តាមការរំពឹងទុក និស្សិតប្រហែល ៣២ ០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣ ០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធី ដែលរួមមាន ការអាប់ដេតកម្មវិធីសិក្សា, ការបណ្តុះបណ្តាលគ្រូឧទ្ទេស, និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។

គម្រោងនេះផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃការរៀនសូត្រសម្រាប់និស្សិតនារី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្រី្តដែលជាគ្រូឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។ គម្រោងនេះចាប់យកស្តង់ដារហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

លោកស្រី ថានីញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ការចូលរួមការវិនិយោគលើសុខភាពនិងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និងការរៀបចំបណ្តុះបណ្តាលឱ្យបានច្រើននូវនិស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់ នឹងអាចជួយកម្ពុជាក្នុងការបង្កើនភាពជឿនលឿននៃធនធានមនុស្សសម្រាប់កំណើតនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។”

គម្រោងនេះជាកិច្ចបន្តពីវឌ្ឍនភាពយ៉ាងច្រើនដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមក ក្នុងការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ នៅក្នុងបរិបទបច្ចុប្បន្នដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។

ទោះបីជាលទ្ធភាពទទួលបានការអប់រំឧត្តមបានកើនឡើងជាបណ្តើរៗក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ និងការស្រាវជ្រាវ គឺជាកត្តាចាំបាច់សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជាដើម្បីឆ្លើយតបនូវតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារនៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ គម្រោងនេះនឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨ ០០០នាក់ នៅកម្ពុជា ដែលក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧, ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧។

The post ធនាគារពិភពលោក អនុម័តផ្តល់ហិរញ្ញប្បទាន៨០លានដុល្លារលើកកម្ពស់គុណភាពនៃការអប់រំនិងការស្រាវជ្រាវនៅកម្ពុជា appeared first on .

ធនាគារពិភពលោក បានអនុម័តថវិកាជិត៨០លានដុល្លារ សម្រាប់លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា
ធនាគារពិភពលោក បានសម្រេចអនុម័តហិរញ្ញប្បទានបន្ថែមជិត៨០លានដុល្លារ សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្តក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

ធនាគារពិភពលោក បានឲ្យដឹងថា ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។មូលនិធិថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាល ពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។

ធនាគារពិភពលោកបន្តថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភព លោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ។

បើតាមលោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ប្រទេសកម្ពុជាបាន ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែ ជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រក ដោយគុណភាពក៏នៅខ្វះសមធម៌ដែរ”។

លោកស្រីបន្ថែមទៀតថា “ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹង ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងក ដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះ មាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០”។

សូមបញ្ជាក់ថា សកម្មភាពសំខាន់ៗសម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត នៅទូទាំងប្រទេសកម្ពុជារួមមាន ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត, ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា, សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនាដែលធន់នឹង អាកាសធាតុ, សាកល្បងដាក់ឱ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព, ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ, ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមនីមួយៗ។គម្រោងនេះសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហ គមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព៕

The post ធនាគារពិភពលោក បានអនុម័តថវិកាជិត៨០លានដុល្លារ សម្រាប់លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា appeared first on .

អ្នកឧកញ៉ា គួច ម៉េងលី៖ ការប្រឹងរៀនសូត្រជ្រុលហួសហេតុពេករបស់យុវជន អាចនឹងធ្វើឱ្យពួកគេប៉ះទង្គិចផ្លូវចិត្ត
អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលកំពុងវិនិយោគលើ វិស័យអប់រំមួយរូបជាច្រើនឆ្នាំមកហើយ យល់ឃើញថា ការប្រឹងប្រែងរៀនសូត្ររបស់យុវជន ជ្រុលហួសហេតុពេក អាចនឹងធ្វើឱ្យពួកគេប៉ះទង្គិចផ្លូវចិត្ត និង អាច ធ្វើឱ្យពួកគេបរាជ័យជាបន្តបន្ទាប់។

លើកឡើងលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា គួច ម៉េងលី បានបង្ហាញ នូវ ការព្រួយបារម្ភដល់យុវជនជំនាន់ក្រោយដែលពួកគេខិតខំប្រឹងប្រែងរៀនសូត្រជ្រុលហួសហេតុពេក។ អ្នកឧកញ៉ា បានលើកឡើងថា៖ «ការហ្វឹកហាត់ ប្រឹងប្រែង រៀនសូត្រជ្រុលហួសហេតុពេកនៃយុវជន ដោយគ្មានពេលវេលា ចូលរួម សកម្មភាពកម្សាន្ដជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងសង្គម នឹងធ្វើឱ្យពួកគេប៉ះទង្គិចផ្លូវចិត្ត ខ្វះសុភនិច្ឆ័យ បញ្ញាញាណខ្សោយ »។ អ្នកឧកញ៉ា បន្ថែមថា ដោយសារហេតុផលទាំងនេះ នឹងបណ្ដាលឱ្យយុវជនមួយចំនួន ទាំងនោះបរាជ័យជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់សាលា Aii និង AIS ជានិច្ចកាលតែងតែចេញសារ លើកទឹក ចិត្ត ដល់យុវជន សិស្ស-និស្សិត ព្រមទាំងវិធីសាស្រ្តក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានជោគជ័យក្នុងជីវិត៕

អត្ថបទ​៖ សុកធា

The post អ្នកឧកញ៉ា គួច ម៉េងលី៖ ការប្រឹងរៀនសូត្រជ្រុលហួសហេតុពេករបស់យុវជន អាចនឹងធ្វើឱ្យពួកគេប៉ះទង្គិចផ្លូវចិត្ត appeared first on .