វិស័យឧស្សហកម្មភាពយន្ត

លោក ត្រាំ ប្រកាសផែនការដាក់ពន្ធគយ ១០០% លើភាពយន្តផលិតនៅបរទេសទាំងអស់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាម បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញាថា លោកគ្រោងនឹងដាក់ពន្ធ ១០០% លើភាពយន្តដែលផលិតនៅបរទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការប្រកាសនេះ ហាក់កំពុងបង្ហាញពីឆន្ទៈរបស់លោក ត្រាំ ក្នុងការពង្រីកគោលនយោបាយពាណិជ្ជកម្មគាំពារនិយមទៅក្នុងឧស្សាហកម្មវប្បធម៌របស់ខ្លួន ដោយបង្កើនភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ដែលពឹងផ្នែកខ្លាំងទៅលើប្រាក់ចំណូលអន្តរជាតិ និងការសហការផលិតឆ្លងដែន ជាដើម។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក បានប្រកាសវិធានការថ្មីចុងក្រោយនេះ នៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយអះអាងថា ការផលិតភាពយន្តរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងតែបាត់បង់មូលដ្ឋានសម្រាប់ការប្រកួតប្រជែងអន្តរជាតិ។

តែទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ វានៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា តើលោក ត្រាំ នឹងប្រើច្បាប់ណាមួយដើម្បីដាក់ពន្ធគយនេះនៅឡើយនោះទេ ស្របពេលលោក ក៏ហាក់នៅមិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិតពីរបៀប និងពេលវេលាក្នុងការអនុវត្តវានោះ ផងដែរ។

ជម្រាបជូនផងដែរថា ឧស្សាហកម្មភាពយន្តអាមេរិកបានកត់ត្រាអតិរេកពាណិជ្ជកម្ម ១៥,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជំរុញដោយការលក់សំបុត្រចាក់បញ្ចាំងទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ២២,៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពីសមាគមខ្សែភាពយន្តអាមេរិក៕​

The post លោក ត្រាំ ប្រកាសផែនការដាក់ពន្ធគយ ១០០% លើភាពយន្តផលិតនៅបរទេសទាំងអស់ appeared first on .

ឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបានជាង១៥លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាភាពយន្ត
កម្ពុជារកចំណូលបានពីវិស័យឧស្សាហកម្មភាពយន្តប្រមាណជាង១៥លានដុល្លារ ដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនជាង៤លាននាក់ នៅក្នុងឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិស្ថានភាពយន្តដ៏សំបូរបែប និងរស់រវើកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ ក្នុងការជុំរុញកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងជួយលើកកម្ពស់កិតិ្តនាមកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត ក្រោមគោលនយោបាយឈ្នះឈ្នះ។

ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តី បានលើកឡើងពីរបាយការណ៍របស់នាយកដ្ឋានសិល្បៈភាពយន្តដែលបង្ហាញថា ឆ្នាំ២០២៣វិស័យឧស្សាហកម្មភាពយន្តបានផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណជាង១៥លានដុល្លារ ដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនមានចំនួនជាង៤លាននាក់។

លោកស្រីបន្តថា ក្រៅពីនេះ វិស័យឧស្សាហកម្មភាពយន្តដែលមានដូចជា ការផលិតភាពយន្ត ការចែកចាយភាពយន្ត និងរោងភាពយន្តបានផ្តល់ការងារក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដល់ប្រជាជន ជាពិសេសយុវជនប្រមាណជាង៧.០០០កន្លែងផងដែរ។

សូមជម្រាបជូនថា ឆ្នាំ២០២៣ មានក្រុមហ៊ុនផលិតភាយន្តបរទេសប្រមាណ៤០ក្រុម ស្នើមកថតនៅកម្ពុជា ដែលនេះជាផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ និងជាការផ្សព្វផ្សាយនូវសក្តានុពលបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជា ពិសេសរួមចំណែកទាក់ទាញភ្ញៀវទេសចរនានាមកទស្សនានៅកម្ពុជាផងដែរ៕

The post ឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបានជាង១៥លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាភាពយន្ត appeared first on .