វេទិកាធុរកិច្ចបារាំង-កម្ពុជា

កម្ពុជា-បារាំង ចុះ MOU រួមគ្នាជំរុញកិច្ចប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសហគ្រាសទ្វេភាគី
កម្ពុជា-បារាំង បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីរួមគ្នាជំរុញកិច្ចប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសហគ្រាស ព្រមទាំងជំរុញការគាំទ្រលើផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលផងដែរ។

អនុស្សរណៈយោគយល់គ្នា (MoU) បានធ្វើនៅក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា មានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់ ដែលមកពីបណ្តាក្រុមហ៊ុនធំៗចំនួន ១៤៦ ក្រុមហ៊ុន ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

MoU នេះ គឺបានធ្វើឡើងលើឯកសារសំខាន់ៗចំនួន២ ដោយទី១ MoU រវាងភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយភាសាបារាំង។

ចំនែកឯ MoU មួយទៀត គឺធ្វើឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការគាំទ្រផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល។

ថ្លែងក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់។

ជាក់ស្តែងសម្តេចថា នៅឆ្នាំ២០២៣កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទំហំទឹកប្រាក់ ៥១៥.២១ លានដុល្លារអាមេរិក និង ២០៦.៤១ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤។

សម្តេចបន្ថែមថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា៕

The post កម្ពុជា-បារាំង ចុះ MOU រួមគ្នាជំរុញកិច្ចប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសហគ្រាសទ្វេភាគី appeared first on .

ជិត ១១០ក្រុមហ៊ុនរបស់ក្រុមសេដ្ឋីបារាំង-កម្ពុជា ជួបជុំគ្នាបង្កេីតឱកាសវិនិយោគនៅកម្ពុជា
វេទិកាធុរកិច្ចបារាំង-កម្ពុជា ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង ដែលមានបណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុនសេដ្ឋីបារាំងចំនួន ៨០ មកពីប្រទេសបារាំង និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឧកញ៉ាចំនួន ៣០ មកពីប្រទេសកម្ពុជា ដេីម្បីនឹងធ្វេីការផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ ពិសេស បង្កេីតឱកាសវិនិយោគនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា វេទិកាធុរកិច្ចបារាំង-កម្ពុជានេះនឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំងដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។

សម្តេចធិបតីថ្លែងថា វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជកម្ម, ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់, វេជ្ជសាស្ត្រ, និងវិស្វកម្មជាដើម ។

សូមជម្រាបជូនថា វេទិកាធុរកិច្ចបារាំង-កម្ពុជា ត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធនិយោជកបារាំង (MEDEF) សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង ក្នុងគោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច៕

The post ជិត ១១០ក្រុមហ៊ុនរបស់ក្រុមសេដ្ឋីបារាំង-កម្ពុជា ជួបជុំគ្នាបង្កេីតឱកាសវិនិយោគនៅកម្ពុជា appeared first on .