វេទិការចិន-អាស៊ាន

កម្ពុជា ចូលរួមពិភាក្សាក្នុងវេទិការចិន-អាស៊ានស្តីពីកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ និងការអភិវឌ្ឍលើកទី១៥ នៅប្រទេសចិន
មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជា បានចូលរួមពិភាក្សាក្នុងវេទិការចិន-អាស៊ានស្តីពីកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ និងការអភិវឌ្ឍលើកទី១៥ នៅប្រទេសចិន ដើម្បីចែករំលែកបទពិសោធន៍និងប្រមូលធាតុចូលសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងសាធារណរដ្ឋប្រជាមានិតចិន និងអាស៊ានឱ្យកាន់តែប្រសើរឡើង។

យោងតាមហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ខេត្ដក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វេទិកាចិន-អាស៊ានស្តីពីកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ និងការអភិវឌ្ឍលើកទី១៥ គឺធ្វើឡើងក្នុងគោលបំណងពិភាក្សាឱ្យស៊ីជម្រៅនិងផ្លាស់ប្ដូរបទពិសោធន៍លើកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុចិន-អាស៊ាន ក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេវាហិរញ្ញវត្ថុសម្រាប់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ”។

លោកបន្តថា៖« វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំធនាគារកណ្ដាលនិងអាជ្ញាធរហិរញ្ញវត្ថុនៃបណ្តាប្រទេសសមាជិកអាស៊ាន គ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសរបស់ចិននិងក្នុងតំបន់ រួមទាំងអ្នកជំនាញ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ បរិបទសេដ្ឋកិច្ចពិភពលោកនិងតំបន់ សារៈសំខាន់នៃកិច្ចសហប្រតិបត្ដិការនិងការផ្សារភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរវាងប្រទេសចិននិងអាស៊ាន ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការទូទាត់ពាណិជ្ជកម្ម ការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថលជាដើម»។

គួរបញ្ជាក់ដែរថា ក្រៅពីបានចូលរួមពិភាក្សាក្នុងវេទិកាចិន-អាស៊ានស្តីពីកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ និងការអភិវឌ្ឍលើកទី១៥ ហើយនោះ គណៈប្រតិភូនៃធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការរូបិយវត្ថុចិន-អាស៊ាន និងការរួមគ្នាសម្រាប់អនាគតរួមសហគមន៍ចិន-អាស៊ាន។

គោលបំណងនៃកិច្ចពិភាក្សាខាងនេះដែរ គឺដើម្បីចែករំលែកបទពិសោធន៍និងប្រមូលធាតុចូលសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងសាធារណរដ្ឋប្រជាមានិតចិន និងអាស៊ាន។ កិច្ចពិភាក្សានេះក៏បានលើកឡើងអំពីពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសចិននិងអាស៊ាន ព្រមទាំងការគាំទ្រការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់ការទូទាត់ពាណិជ្ជកម្ម និងការទូទាត់ឆ្លងប្រទេសផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីធនាគារជាតិនៃកម្ពុជា៕

អត្ថបទ៖ ពិសី

The post កម្ពុជា ចូលរួមពិភាក្សាក្នុងវេទិការចិន-អាស៊ានស្តីពីកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ និងការអភិវឌ្ឍលើកទី១៥ នៅប្រទេសចិន appeared first on .