វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប

អ្នកឧកញ៉ា គិត ម៉េង៖ កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប មានសារៈសំខាន់ជាងពេលណាៗទាំងអស់
ថ្លែងក្នុងវេទិកាបើកសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1) នៅព្រឹកថ្ងៃពុធ ទី២៤ ម្សិលមិញ  អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ី-អឺរ៉ុប (ASEM) គឺមានសារៈសំខាន់ខ្លាំងជាងពេលណាៗទាំងអស់ ខណៈដែលតំបន់ទាំងពីរមានទំនាក់ទំនងទៅវិញទៅមកតាំងពីឆ្នាំ ១៩៩៦។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បានពង្រីកសមាជិកភាព និងវិសាលភាពនៃកិច្ចប្រជុំគ្រប់កម្រិត ដើម្បីសម្រេចបាននៅតុល្យភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងសណ្តាប់ធ្នាប់ពិភពលោក។

អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា ប្រធានបទដែលបានពិភាក្សាគឺទាក់ទងទៅនឹងបញ្ហាប្រឈម និងឱកាសក្នុងការប្រើប្រាស់អានុភារូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពាណិជ្ជកម្ម ការវិនិយោគ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាគន្លឹះនៃនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត។ វាគឺជាគោលដៅរួមរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវការរីកចម្រើន និងវិបុលភាពរួមគ្នាក្នុងតំបន់ និងពិភពលោក។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ាន មានតួនាទីយ៉ាងសំខាន់ក្នុងអភិបាលកិច្ចសកលដែលមាន ៦៥% នៃសេដ្ឋកិច្ចសកល ៥៥% នៃពាណិជ្ជកម្មសកល ហើយនឹង ៧៥% នៃទេសចរណ៍សកលផងដែរ។ សហគមន៍អន្តរជាតិ គឺយកចិត្តទុកដាក់ជិតស្និទ្ធទៅនឹងកិច្ចសហប្រតិបត្តិការនេះ រួមទាំងបរិយាប័ន្ន និងសកម្មភាពផ្សេងទៀត ដើម្បីអាចប្រែក្លាយទៅជាទីផ្សារដ៏រស់រវើកក្នុងការជំរុញដល់សេដ្ឋកិច្ចសកល ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាពនៅក្រោយយុគសម័យកូវីដ-១៩។

ឆ្នាំនេះគឺជាខួបលើកទី២៥ នៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM)។ សមិទ្ធផលគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងអំឡុងពេលនេះ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាកាន់តែជិតស្និទ្ធ និងផ្សារភ្ជាប់គ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការរវាងប្រទេសនានាគឺកាន់តែមានភាពជិតស្និទ្ធនិងប្រទាក់ក្រឡាគ្នាកាន់តែខ្លាំងឡើង។

បើតាមប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រទេសកម្ពុជា សូមស្វាគមន៍វត្តមានរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់មកកាន់វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក៏ដូចជាសូមបង្ហាញពីការអភិវឌ្ឍ និងភាពទាក់ទាញក្នុងការធ្វើជាដៃគូសេដ្ឋកិច្ច និងគោលដៅវិនិយោគលើឆាកអន្តរជាតិនេះផងដែរ៕

The post អ្នកឧកញ៉ា គិត ម៉េង៖ កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប មានសារៈសំខាន់ជាងពេលណាៗទាំងអស់ appeared first on .

សម្តេច ហ៊ុន សែន៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អុីរ៉ុប មានការចាំបាច់សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឪកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ
ថ្លែងក្នុងឪកាសបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អុីរ៉ុប លើកទីមួយ ក្រោមមូលបទ “ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤” នៅព្រឹកថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា វេទិកានេះមានការចាំបាច់សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឪកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងវិស័យសាធារណៈ និងឯកជន។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរលើមូលបទដ៏មានសារៈសំខាន់គឺការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តឧស្សាហកម្មទី៤ សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច វិនិយោគ និងការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីភាពថ្មី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថា កិច្ចសហការប្រតិបត្តិការអាស៊ី-អុីរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជជាននិងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍រួម។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះ មានសក្តានុពលជាច្រើនទៀត ខណៈដែលទំហំសេដ្ឋកិច្ចអាស៊ី-អុីរ៉ុប មានចំណែកប្រមាណ ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៥៥% នៃពាណិជ្ជកម្មសកល។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប លើកទី១៣ (ASEM13)។ វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប៕

The post សម្តេច ហ៊ុន សែន៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អុីរ៉ុប មានការចាំបាច់សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឪកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ appeared first on .

ថ្ងៃនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បើកវេទិការពិភាក្សាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងការធ្វើធុរកិច្ចរវាងតំបន់អាស៊ី និងអឺរ៉ុប
វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) នឹងត្រូវធ្វើឡើងក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០»។ នៅព្រឹកនេះ ក្នុងនាមជាម្ចាស់ផ្ទះ បើកវេទិការសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងថ្លែងសន្ទរកថាគន្លឹះ ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងការធ្វើធុរកិច្ចរវាងតំបន់អាស៊ី និងអឺរ៉ុប។

វេទិកានេះ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប លើកទី១៣ (ASEM13) ត្រូវបានរៀបំធ្វើឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូពាក់ព័ន្ធ។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ដែលនឹងធ្វើបទបង្ហាញចំនួនបីនិងកិច្ចពិភាក្សាចំនួនបី ពីបណ្តាវាគ្មិនជាតិ និងអន្តរជាតិមកពីអាស៊ី និងអឺរ៉ុប ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ លើប្រធានបទមួយចំនួនរួមមាន៖ ពហុភាគីនិយម, ខ្សែច្រវ៉ាក់តម្លៃសកល, បដិវត្តឧស្សាហកម្ម៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជាតិ៕

The post ថ្ងៃនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បើកវេទិការពិភាក្សាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងការធ្វើធុរកិច្ចរវាងតំបន់អាស៊ី និងអឺរ៉ុប appeared first on .