វេទិកា និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤

កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤
ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤  ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ាន ក្រោមពាណិជ្ជសញ្ញា វេទិកាសហគ្រិនកំពូល (The Pinnacle Entrepreneur Forum) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីសហគ្រាសដែលដឹកនាំដោយស្ត្រីរបស់ប្រទេសនៅអាស៊ាន​ ក៏ដូចជាទាក់ទាញការវិនិយោគជាសាកល។

ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត អេង លីគង់ ជាប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN)និង បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) រួមទាំង លោកជំទាវឧកញ៉ា ស្រ៊ាត មុំ សុភា ប្រធានគណៈកម្មការរៀបចំកម្មវិធី មានសេចក្ដីសោមនស្សជាក្រៃលែង ក្នុងការប្រកាស វេទិកានិងពានរង្វាន់សហគ្រិនអាស៊ានដែលជាវេទិកាកំពូលមួយដែលបានសន្យាថានឹងជំរុញការអភិឌ្ឍសមត្ថភាពនិងជំរុញអាជីវកម្ម ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្ត្រីឱ្យកាន់តែប្រសើរឡើង ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ វេទិកា​នេះ​គ្រោង​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា អម​ដោយ​រដ្ឋមន្ត្រី​ដូចជា រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី រដ្ឋមន្រ្តីក្រសួងទេសចរណ៍និង​បដិសណ្ឋារកិច្ច រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងក្រសួងផ្សេងៗទៀត។

យោងទៅតាម លោកជំទាវឧកញ៉ា ស្រ៊ាត មុំ សុភា ក្នុងសន្និសីទសារព័ត៌មាន៖ វេទិកានេះនឹងដើរតួជាកាតាលីករក្នុងការគាំទ្រគោលនយោបាយអាស៊ាន-អន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឱបក្រសោប និងលើកតម្កើងសក្ដានុពលនៃអាជីវកម្មដែលដឹកនាំដោយស្ត្រីលើគ្រប់វិស័យ ក្នុងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព។ AWEN Award Night គឺជាកេរ្តិ៍ដំណែលដ៏គួរឲ្យជាមោទនរបស់បណ្ដាញសហគ្រិនស្រី្តអាស៊ាន (AWEN) ដែលជាការជំរុញទំនាក់ទំនង បញ្ឆេះនូវមហិច្ឆតា និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីឱ្យកើនឡើងដល់កម្រិតមួយទៀត។

ក្នុង​នាម​ជា​ប្រធាន AWEN លោក​ជំទាវបណ្ឌិត អេង លីគង់ សន្យា​នឹងលើមុខមាត់ប្រទេស​កម្ពុជា​ទៅ​​ប្រទេស​សមាជិក​អាស៊ាននិងពិភពលោក។ គំនិតផ្តួចផ្តើម  «លើកមុខមាត់» នេះ មានជាការទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា។ ការលើកមុខមាត់ប្រទេស​កម្ពុជា​ក៏​ត្រូវ​បាន​ឯកឧត្តម ស៊ុន ចាន់ថុល ផ្ដួចផ្ដើមធ្វើ​ដែរ ខណៈ​ដែល​លោក​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ក្នុង​ការ​លើកមុខមាត់កម្ពុជា​ទៅ​ឱ្យ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ “ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យប្រហាក់ប្រហែលទៅនឹងគោលដៅរបស់ឯកឧត្ដម ស៊ុន ចាន់ថុល​ ពោលគឺយើងនឹងមិនត្រឹមតែលើកមុខមាត់ប្រទេសកម្ពុជានៅលើទឹកដីបរទេសទេ តែយើងនឹងនាំបរទេសមក វិនិយោគម្ពុជានៅលើទឹកដីរបស់យើងផ្ទាល់”។

លោកជំទាវបណ្ឌិត អេង លីគង់ លោកបានលើកឡើងថា “ បេសកកម្ម របស់បណ្ដាញសហគ្រិន ស្រ្តី អាស៊ាន (AWEN) គឺដើម្បីបង្កើតបរិយាកាសគាំទ្រ​​និងការរួមបញ្ចូលអាជីវកម្មដែលដឹកនាំដោយស្ត្រីឆ្ពោះ ទៅ កាន់ភាពរីកចម្រើន។ ជាមួយគ្នានេះ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN)មានគោលដៅជំរុញ ភាពរស់រវើកនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ ក្រោមកិត្តិយសនៃការរៀបចំព្រឹត្តិការណ៍ នេះឡើង ខ្ញុំប្តេជ្ញាបង្កើតកេរដំណែលនិងការងារដែលផ្តល់អត្ថប្រយោជន៍ដល់សហគ្រិនស្ត្រីទាំងអស់ នៅទូទាំងអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា។ ហើយនេះក៏ជាការប្ដេជ្ញាចិត្តមួយរបស់ខ្ញុំ ក្នុងនាម ខ្ញុំជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដំណើរការ នៃការ អភិវឌ្ឍ ប្រកបដោយចីរភាព និងវឌ្ឍនៈភាពនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈនេះ”។

ការផ្លាស់ប្តូរពីការផ្តោតអារម្មណ៍តែទៅលើជំនាញជាក់លាក់នៃយេនឌ័រទៅជាសក្តានុពលសកលនៃភាពជាសហគ្រិន។ តាម​គណៈកម្មាធិការរៀបចំកម្មវិធី ផ្ទុយពីការប្រឈមនឹង​បញ្ហា​​​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់់​ផ្ទះ ​រៀបចំព្រឹត្តិការណ៍បណ្ដាញសហគ្រិនស្ដ្រីអាស៊ាន (AWEN) របស់​ប្រទេស​ផ្សេង​ទៀតកម្ពុជា​បានបង្ហាញពី​ឆន្ទៈ និងការ​រួបរួមដ៏អស្ចារ្យ។ ជាជាងការប្រកួតប្រជែង បណ្ដាញសហគ្រិនស្ដ្រីអាស៊ាន (AWEN) និងបណ្ដាញ សហគ្រិនស្ដ្រី កម្ពុជា (CamWEN) បានប្ដេជ្ញាទៅលើការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងបង្រួប បង្រួមស្រី្តឱ្យស្ថិតក្រោមឆន្ទៈ និងស្មារតីតែមួយដើម្បីរៀបចំព្រឹត្តិការណ៍នេះ។ យើងប្រាថ្នាចង់ធ្វើជាគំរូ ចម្បងនៃការសហការគ្នានៅក្នុងបណ្តាញសហគ្រិនស្ដ្រីអាស៊ាន (AWEN) ដោយបង្ហាញពីការរួបរួមដ៏ ប្រសើរ និងប្រកបទៅដោយឥទ្ធិពល និងកម្លាំងដ៏មោះមុតតាមរយៈការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗមកពីជុំវិញអាស៊ាន និងពិភពលោក។ ព្រឹត្តិការណ៍នេះនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនិងបើកផ្លូវ វិនិយោគថ្មីៗយ៉ាងសំបូរបែប។

The post កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ appeared first on .