សង្រ្កាន្ត

រដ្ឋាភិបាលថៃ គ្រោងចាយលុយជាង ៤,៥លានដុល្លារ រៀបចំពិធីបុណ្យ​សង្ក្រាន្ត​នៅឆ្នាំនេះ
រដ្ឋាភិបាលរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថាខ្លួនគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១៥៣លានបាត (៤,៥លានដុល្លារ) សម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ ដោយសង្ឃឹមថាអាចនឹងរកប្រាក់ចំណូលបានមកវិញច្រើនជាង ៣ពាន់លានបាត (ជាង ៨៨លានដុល្លារ) ពីការចំណាយរបស់ភ្ញៀវទេសចរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជាមួយគ្នានេះ គណ:រដ្ឋមន្ត្រីថៃ បាននយាយកាលពីពេលថ្មីៗនេះថា នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra បានបើកភ្លើងខៀវឲ្យក្រសួងទេសចរណ៍ និងកីឡា ប្រើប្រាស់ថវិកាពីស្ថាប័នកណ្តាល ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសង្ក្រាន្ត នៅទីក្រុងបាងកក នាខែក្រោយនេះ។

យ៉ាងណាមិញពិធីបុណ្យដែលត្រូវបានគេឲ្យឈ្មោះថា Maha Songkran World Water Festival 2025 នេះ នឹងត្រូវប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១១-១៥ ខែមេសា នៅសួន Sanam Luang នៃទីក្រុងបាងកកតែម្តង។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរទេសចរណ៍របស់ប្រទេសថៃ។

មិនតែប៉ុណ្ណោះ គណៈរដ្ឋមន្ត្រីថៃបានបង្ហាញក្តីរំពឹងទុកខ្ពស់ថា កម្មវិធីនេះនឹងអាចលើកកម្ពស់វិស័យទេសចរណ៍បន្ថែមទៀត ជាមួយនឹងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស ក្នុងចំនួនប្រហែល ៨សែននាក់ ឲ្យចូលរួមក្នុងសកម្មភាពនេះ ហើយថែមទាំងអាចចំណាយទឹកប្រាក់ក្នុងចំនួនប្រមាណ ៣,២ពាន់លានបាត ផងដែរ៕

The post រដ្ឋាភិបាលថៃ គ្រោងចាយលុយជាង ៤,៥លានដុល្លារ រៀបចំពិធីបុណ្យ​សង្ក្រាន្ត​នៅឆ្នាំនេះ appeared first on .

ប្រជាជនថៃ ហាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចាយវាយ ក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ
យោងតាមការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចនៃ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញឲ្យដឹងថា មនុស្សកាន់តែច្រើនត្រូវបានរំពឹងថានឹងធ្វើដំណើរក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ ប៉ុន្តែពួកគេនឹងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចាយវាយ ដោយសារតែការកើនឡើងនៃតម្លៃក្នុងការរស់នៅ និងជំពាក់បំណុលគេ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានចុះផ្សាយថា មជ្ឈមណ្ឌល UTCC បានធ្វើការវាយតម្លៃមតិរបស់មនុស្សចំនួន ១ ២៨០ នាក់ ដែលប្រកបមុខរបរផ្សេងៗគ្នា នៅចន្លោះថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា។

តាមរយ:ការស្ទង់មតិនោះ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរទាំងអស់បាននិយាយថាពួកគេនឹងធ្វើដំណើរ ប៉ុន្តែភាគច្រើននៅក្នុងខេត្តរៀងៗខ្លួន ស្របពេល ២៦% បាននិយាយថាពួកគេនឹងស្នាក់នៅផ្ទះ និង ១០,៦% បាននិយាយថាពួកគេនឹងធ្វើដំណើរទៅកាន់ខេត្តផ្សេងទៀត។

បើតាម UTCC បានរាយការណ៍ទៀតថា ការចំណាយចំពោះការធ្វើដំណើរក្នុងស្រុកជាមធ្យម ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦ ៤៣២៥បាត ឬស្មើជិត ១៧៥ដុល្លារ ក្នុងមួយនាក់ ខណៈដែលការចំណាយធ្វើដំណើររបស់ជនបរទេសជាមធ្យមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤០ ១២៩បាត ក្នុងមួយនាក់។

ទន្ទឹមនឹងនេះ លោក Thanawat Pholvichai ទីប្រឹក្សារបស់ UTCC បាននិយាយថា ការចំណាយសរុបរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុកក្នុងអំឡុងពេលពិធីបុណ្យសង្រ្កាន្ត ក្នុងខែនេះ ត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី ១៤០ពាន់លានបាត ទៅ ២០០ពាន់លានបាត។

លោក​ Thanawat បាន​បន្ត​ថា សង្ក្រាន្ត​ឆ្នាំ​នេះ​ទំនង​ជា​មាន​ភាព​រស់​រវើកជាងឆ្នាំមុន ហើយ​ព្រឹត្តិការណ៍​បុណ្យ​នានា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ការ​ចំណាយ​កើន​ឡើង ដោយ​លោក​បាន​បន្ថែម​ទៀតថា​ក្នុង​ខែ​មេសា​តែ​មួយ ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួនប្រមាណ ៣,២ លាន​នាក់​ត្រូវ​បាន​រំពឹង​ថា​នឹង​មក​លេង​ប្រទេស​ថៃ៕

The post ប្រជាជនថៃ ហាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចាយវាយ ក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ appeared first on .

ថៃ រំពឹងកើបលុយជិត ៧០០លានដុល្លារ ពីវិស័យទេសចរក្នុងពិធីបុណ្យ​សង្រ្កាន្ត​ខាងមុខ
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញឲ្យដឹងថា ពិធីបុណ្យសង្ក្រាន្ត ឬចូលឆ្នាំថ្មីនាពេលខាងមុខ ត្រូវបានគេរំពឹងទុកថានឹងផ្តល់ប្រាក់ចំណូលប្រមាណ ២៤,៤ពាន់លានបាត (៦៨៣លានដុល្លារ) ក្នុងអំឡុងពេលវិស្សមកាលរយៈពេល ៥ថ្ងៃ ដោយទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៥១០ ០០០ នាក់ និងការធ្វើដំណើរក្នុងស្រុកចំនួន ៤,២៩ លាននាក់។

អភិបាល TAT លោកស្រី Thapanee Kiatphaibool បាននិយាយបន្ថែមទៀតថា ប្រាក់ចំណូលពីថ្ងៃបុណ្យសង្ក្រាន្ត ដោយនឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើង ៤៩% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងចំណោមប្រាក់ចំណូលនោះ មានប្រហែល ១៥,៦ ពាន់លានបាត ត្រូវបានរំពឹងទុកថានឹងទទួលបានពីការធ្វើដំណើរក្នុងស្រុក ខណៈទឹកប្រាក់ចំនួន ៨,៧៦ពាន់លានបាតផ្សេងទៀត នឹងទទួលបានពីការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស ។

ទន្ទឹមនឹងនេះ លោកស្រី Thapanee បាននិយាយទៀតថា ខណៈពេលដែលអ្នកស្រុកភាគច្រើន នឹងទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តផ្សេង នោះវិស័យទេសចរណ៍នៅទីក្រុងបាងកក នឹងត្រូវបានជំរុញដោយជនបរទេសមកលេងជំនួសវិញ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលថៃ កាលពីពេលថ្មីៗនេះ បានធ្វើការបែងចែកថវិកាចំនួន ១៣០លានបាត សម្រាប់ក្រសួងចំនួន ៣ ដើម្បីរួមគ្នាលើកកម្ពស់ដល់ការប្រារព្ធពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ ដោយក្នុងនោះរួមមានក្រសួងទេសចរណ៍ និងកីឡា ក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ ដែលនឹងត្រូវរៀបចំពិធីបុណ្យសង្ក្រាន្ត នៅគ្រប់ខេត្តទាំងអស់ទូទាំងប្រទេស៕

The post ថៃ រំពឹងកើបលុយជិត ៧០០លានដុល្លារ ពីវិស័យទេសចរក្នុងពិធីបុណ្យ​សង្រ្កាន្ត​ខាងមុខ appeared first on .

ថៃ ព្យាករអាចកើបប្រាក់ចំណូលជាង ៥០០លានដុល្លារ អំឡុងថ្ងៃបុណ្យសង្ក្រាន្ត
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថាថ្ងៃបុណ្យ​សង្ក្រាន្ត​របស់ខ្លួន នាពេលខាងមុខនេះ អាចនឹងរកប្រាក់ចំណូលជូនជាតិ បានចំនួនសរុប ១៨,៥ពាន់លានបាត (ប្រហែល ៥៤៥លានដុល្លារ) ជាមួយនឹងការការធ្វើដំណើរនៅក្នុងស្រុក នឹងកើនឡើងលើសពីកម្រិតឆ្នាំ ២០១៩ ដោយផ្អែកលើតម្រូវការកើនឡើង ។ នេះបើតាមការចុះផ្សាយពីកាសែត BangkokPost ។

អភិបាល TAT លោក Yuthasak Supasorn បាននិយាយថា ប្រជាជនថៃភាគច្រើន គ្រោងនឹងធ្វើទៅដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ ដើម្បីប្រារព្ធពិធីបុណ្យសង្ក្រាន្ត បន្ទាប់ពីខកខានអស់រយ:ពេល ៣ ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។

លើសពីនេះ TAT បានធ្វើការប៉ានប្រមាណទៀតថា នៅថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្តនាពេលខាងមុខនេះ រដ្ឋាភិបាលថៃ អាចនឹងរកប្រាក់ចំណូលបាន ១៣,៥ពាន់លានបាត សម្រាប់វិស័យទេសចរណ៍ក្នុងស្រុក ដោយផ្អែកលើចំនួនធ្វើដំណើរចំនួន ៣,៨១លាន ពោលគឺលើសពីកម្រិត ឆ្នាំ ២០១៩ ដែលបានផ្តល់ប្រាក់ចំណូលចំនួន ១១,៦ពាន់លានបាត និងមានចំនួនធ្វើដំណើរត្រឹម ៣,៣លាន ប៉ុណ្ណោះ ។

យ៉ាងណាមិញ សម្រាប់ទេសចរណ៍បរទេសវិញ TAT ប៉ាន់ប្រមាណថា នឹងផ្តល់ប្រាក់ចំណូលបាន ៥,០៣ពាន់លានបាត ឬ ៦០% នៃកម្រិតឆ្នាំ ២០១៩ ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន ៣០៥ ០០០ នាក់ បានមកលេងនៅក្នុងប្រទេសថៃ អំឡុងពិធីបុណ្យសង្ក្រាន្ត ។

លើសពីនេះ TAT រំពឹងថា ការមកដល់របស់ភ្ញៀវទេសចរបរទេសភាគច្រើន មានដូចជាប្រទេសឥណ្ឌា តៃវ៉ាន់ ចិន និងកូរ៉េខាងត្បូង រួមជាមួយភ្ញៀវទេសចរមកពីប្រទេសបារាំង និងរុស្ស៊ី ដោយផ្អែកលើការកក់ដំណើរកម្សាន្ត មួយសប្តាហ៍មុនថ្ងៃបុណ្យសង្ក្រាន្ត៕

The post ថៃ ព្យាករអាចកើបប្រាក់ចំណូលជាង ៥០០លានដុល្លារ អំឡុងថ្ងៃបុណ្យសង្ក្រាន្ត appeared first on .

សង្ក្រាន្តរយ:ពេល ៣ ថ្ងៃ ខេត្តភូកេត ប្រទេសថៃកើបចំណូលពី​អ្នក​ទេសចរណ៍​បានជិត ៩០ លានដុល្លារ
យោងតាមអាជ្ញាធរទេសចរណ៍របស់ថៃ (TAT) បានបង្ហាញប្រាប់ឱ្យដឹងថា ពិធីបុណ្យសង្ក្រាន្ត នៅក្នុងខេត្តភូកេត អាចរកចំណូលបានជាង ៣ ពាន់លានបាត ឬ ជាង ៨៨ លានដុល្លារ ពីការចំណាយរបស់ភ្ញៀវទេសចរណ៍ ។

ជាក់ស្តែង លោកស្រី Nanthasiri Ronnasiri ប្រធានការិយល័យ TAT របស់ខេត្តភូកេត បាននិយាយថា ខេត្តជាប់ឆ្នេរ​សមុទ្រ​ដ៏ល្បីល្បាញរបស់ថៃមួយនេះ មានបន្ទប់សណ្ឋាគារប្រហែល ៧០ ០០០ បន្ទប់ ដែលស្មើនឹង ៧០% នៃសណ្ឋាគារក្នុងស្រុកសរុបទាំងអស់ ដែលបានបើកធ្វើអាជីវកម្ម ។

មិនតែប៉ុណ្ណោះ នៅចន្លោះថ្ងៃពុធ ដល់ថ្ងៃសុក្រ នៃពិធីបុណ្យ​សង្ក្រាន្ត​ ក្នុងខេត្តភូកេត បន្ទប់សណ្ឋាគារភាគច្រើន ត្រូវបានកក់ពេញៗ សម្រាប់ពីរយប់ដំបូង ជាពិសេស នៅតំបន់ទេសចរណ៍ពេញនិយម ដូចជា ប៉ាតុង កាម៉ាឡា ស៊ូរិន កាតា និងឆ្នេរការ៉ុនជាដើម ។

លើសពីនេះ លោកស្រី Natthasiri បាននិយាយទៀតថា ក្នុងអំឡុងពេលនោះ ខេត្តភូកេត បានកត់ត្រាភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិមកលេងកម្សាន្ត ចំនួន ១៨៨ ២៤៥ នាក់ ដោយភ្ញៀវទាំងនោះ ត្រូវបានប៉ាន់ប្រមាណថា មានការចាយវាយសរុបចំនួន ៣,២៤ ពាន់លានបាត ។

ដោយឡែក នាយកអាកាសយានដ្ឋានភូកេត លោក Monchai Tanode បាននិយាយថា ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ៨០០ បានហោះ និងចុះចត នៅចន្លោះថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ សប្តាហ៍មុន ។

ទន្ទឹមនឹងនេះ លោក Natchapong Pranit ប្រធានការិយាល័យដែលសមុទ្រប្រចាំតំបន់ភូកេត បាននិយាយថា ភ្ញៀវទេសចររហូតដល់ ១០ ០០០ នាក់ បានមកលេងកោះភូកេត តាមរយ:ទូក និងសាឡាង ជារៀងរាល់ថ្ងៃ ៕

ប្រភព: Bangkok Post

The post សង្ក្រាន្តរយ:ពេល ៣ ថ្ងៃ ខេត្តភូកេត ប្រទេសថៃកើបចំណូលពី​អ្នក​ទេសចរណ៍​បានជិត ៩០ លានដុល្លារ appeared first on .