សណ្ឋាគារថ្លៃបំផុត

សណ្ឋាគារ ១០ កន្លែង​ថ្លៃ​បំផុត​នៅ​​ Dubai សម្រាក​មួយ​យប់​អាច​ទិញ​ឡាន Prius បាន​មួយគ្រឿង
ទីក្រុង​ឌូបៃ គឺ​ជា​ទីក្រុង​ប្រណិត​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយសារ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង បច្ចេកវិទ្យា​ទំនើប កន្លែង​កម្សាន្ត​ប្លែកភ្នែក និង​ជាពិសេស​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សេដ្ឋីៗ​ជាច្រើន​នាក់​ថែមទៀត​។

ដោយសារ​ជា​ទីក្រុង​ទំនើប​ ដូច្នេះ​ការ​ចំណាយ​នៅ​ទីក្រុង​មួយ​នេះ ក៏​អស់​មិន​តិច​ឡើយ ជាពិសេស​គឺ​សម្រាប់​កន្លែង​ស្នាក់អាស្រ័យ​ដូចជា សណ្ឋាគារ​ជាដើម ព្រោះ​នៅ​ទីនោះ សណ្ឋាគារ​នីមួយៗ​គឺ​បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​ទំនើបៗ ដូច្នេះ​ហើយ​តម្លៃ​នៃ​ការ​ស្នាក់នៅ​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ។

ត​ទៅ​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​សណ្ឋាគារ ១០ កន្លែង​ថ្លៃ​បំផុត​នៅ​ទីក្រុង​ឌូបៃ ដែល​មាន​ខ្លះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់៖

១០/ Qasr Al Sarab Desert Resort By Anantara

មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​វាលខ្សាច់​ល្វឹងល្វើយ​តែម្ដង​ដោយ​រចនា​ឡើង​តាម​បែប​ប្រាសាទ​មជ្ឈិម​សម័យ ដែល​មាន​អាងហែលទឹក​ដ៏​ធំ​បែរ​មុខ​ទៅ​រក​វាលខ្សាច់​ល្ហល្ហេវ​។ តម្លៃ​ស្នាក់មួយ​យប់​គឺ​ចន្លោះ​ពី ៣២៥ ដុល្លារ​ទៅ ១ ១២៥ ដុល្លារ។​

៩/ Al Maha Desert Resort & Spa

សណ្ឋាគារ​នេះ​ក៏​ស្ថិត​នៅ​កណ្ដាល​វាលខ្សាច់​ដែរ ដោយ​មាន​ការ​រចនា​បន្ទប់​តាម​បែប​តង់​ដាច់​ដោយឡែក​ និង​មាន​អាងហែលទឹក​ផ្ទាល់ខ្លួន រីឯ​តម្លៃ​វិញ​គឺ​ប្រមាណ ៣ ០០០ ដុល្លារ​/​យប់។

៨/ The W

សណ្ឋាគារ​មួយ​នេះ​ជា​មែកធាង​នៃ​ក្រុមហ៊ុន​លំដាប់​ពិភពលោក Marriott International ដែល​គ្រប់គ្រង​សណ្ឋាគារ​ល្បីៗ​ជាច្រើន​កន្លែង​ជុំវិញ​ពិភពលោក។ The W មាន​ទីតាំង​នៅ​កោះ The Pal ជា​ប្រជុំ​ទៅ​ដោយ​សណ្ឋាគារ​ទំនើបៗ ហើយ​បើ​តាម​សេចក្ដី​រាយការណ៍​ពី Lux Habitat បាន​ឲ្យ​ដឹង​ថា បើ​ចង់​ចាយ​ពេល​នៅ​ទីនោះ​មួយ​យប់ អ្នក​ត្រូវ​ចំណាយ​ប្រមាណ ៧ ៣៥០ ដុល្លារ។

៧/ Armani Hotel Dubai

គ្រាន់តែ​ឃើញ​ឈ្មោះ​ គឺ​ដឹង​បាត់​ទៅ​ហើយ​ថា សណ្ឋាគារ​នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ល្បី​ឈ្មោះ The Armani ហើយ​វា​ក៏​ត្រូវ​បាន​រចនា​ដោយ​ស្ថាបនិក​ក្រុមហ៊ុន Giorgio Armani ដោយ​ផ្ទាល់​ទៀត​ផង។ ដោយឡែក​តម្លៃ​វិញ គឺ​ប្រមាណ ១២ ២៥០ ដុល្លារ។

៦/ Four Season Jumeirah

មិន​ខុសគ្នា​ពី The W ទេ Four Season Jumeirah ក៏​មាន​សាខា​ជាច្រើន​កន្លែង​ជុំវិញ​ពិភពលោក​ដែរ ដោយ​នៅ​ទីក្រុង​ឌូបៃ តម្លៃ​នៃ​ការ​ស្នាក់នៅ​មួយ​យប់​នៅ​ទីនោះ​គឺ​ប្រមាណ ១២ ៥០០ ដុល្លារ។

៥/ Atlantis The Palm

ដោយសារ​មាន​ទី​តាំង​ស្ថិត​នៅ​លើ​កោះ The Palm ដែល​ជា​កោះ​សិប្បនិមិត្ត​ច្នៃ​ឡើង​ឲ្យ​មាន​រូបរាង​ដូច​ដើមត្នោត Atlantis The Palm អាច​និយាយ​បាន​ថា​ជា​សណ្ឋាគារ​ប្រណីត​បំផុត​លើ​លោក រីឯ​តម្លៃ​

វិញ​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ ដោយ​អ្នក​ត្រូវ​ចាយ​ប្រមាណ ១៧ ៦៩០ ដុល្លារ​ដើម្បី​ស្នាក់នៅ​ទីនោះ​មួយ​យប់។

៤/ One&Only The Palm

ប្រសិនបើ​អ្នក​គិតថា Atlantis The Palm នៅ​មិនទាន់​ល្អ​ឥតខ្ចោះ អ្នក​ក៏​អាច​មក​ស្នាក់នៅ​ One&Only The Palm វិញ​ដែល​មាន​ទីតាំង​នៅ​លើ​កោះ​សិប្បនិមិត្ត​ The Palm ដូចគ្នា តែ​មាន​តម្លៃ​ថ្លៃជាង Atlantis The Palm ដោយ​វា​មាន​តម្លៃ​រហូត​ដល់ ២០​ ០០០​ ដុល្លារ/យប់ ហើយ​បន្ទប់​នីមួយៗ​សុទ្ធតែ​មាន​អាងទឹក​ផ្ទាល់ខ្លួន​។

៣/ Palazzo Versace Dubai

គ្រាន់តែ​ឃើញ​ឈ្មោះ អ្នក​អាច​ស្មាន​ដឹង​បន្តិចៗ​ហើយ​ថា វា​ស្ថិត​ក្នុង​លំដាប់​អភិជន​កម្រិត​ណា ព្រោះ Palazzo Vercace Dubai គឺ​ទទួល​បាន​ការ​បណ្ដាក់ទុន​រហូត​ដល់ ៦៥០ លាន​ដុល្លារ​ក្នុង​ការសាងសង់។ រីឯ​តម្លៃ​វិញ គឺ​មាន​ចាប់​ពី ៦៥០ ដុល្លារ​រហូត​ដល់ ២១ ៧៨០ ដុល្លារ​ឯណោះ​ក្នុង​មួយ​យប់។

២/ Burj Al Arab Jumeirah

Burj Al Arab Jumeirah គឺ​ជាប់​ឈ្មោះ​ជា​សណ្ឋាគារ​ប្រណីត​បំផុត​ក្នុង​ពិភពលោក ដ៏​ដូចជា​មាន​អាហារដ្ឋាន​ល្អ​ដាច់គេ​ថែមទៀត ជាមួយ​នឹង​សេវាកម្ម​ដ៏​ល្អឯក ដូចជា​មាន​រថយន្ត​ Rolls Royce ចាំ​ដឹក​អតិថិជន និង​មាន​ឆ្នេរ​ឯកជន​ផង​ដែរ។

ដូច្នេះ​ហើយ​វា​មិនមែន​ជា​រឿង​ចម្លែក​ឡើយ ដែល​សណ្ឋាគារ​មួយ​នេះ​ក្លាយជា​សណ្ឋាគារ​ប្រណីត​បំផុត​ក្នុង​លោក និង​មាន​តម្លៃ​ថ្លៃ​រហូត​ដល់ ២៣ ០០០ ដុល្លារ​/យប់​នោះ។

១/ Bulgari Resort

លេខ ២​ ក្នុង​បញ្ជី​ថ្លៃ​ដល់ ២៣ ០០០ ដុល្លារ​ទៅ​ហើយ ចុះ​ទម្រាំ Bulagri Resort ដែល​ឈរ​នៅ​លើគេ​វិញ​? សណ្ឋាគារ​លំដាប់​ជាន់ខ្ពស់​នេះ មិនបាន​បញ្ចេញ​តម្លៃ​ជា​សាធារណៈ​ឡើយ តែ​មាន​ប្រភព​ជាច្រើន​បាន​អះអាង​ថា តម្លៃមួយ​យប់​ជាង ២៣ ០០០ ដុល្លារ។

គោល​បំណង​នៃ​ការ​បង្កើត​សណ្ឋាគារ​មួយ​នេះ គឺ​ចង់​ឲ្យ​អតិថិជន​ទទួល​បាន​អារម្មណ៍​ដូច​នៅ​ឋាន​សួគ៌​ឯកជន ដែល​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​គេ គ្មាន​អគារ​ធំៗ​ជុំវិញ​ឡើយ៕

ប្រភព: therichest

The post សណ្ឋាគារ ១០ កន្លែង​ថ្លៃ​បំផុត​នៅ​​ Dubai សម្រាក​មួយ​យប់​អាច​ទិញ​ឡាន Prius បាន​មួយគ្រឿង appeared first on .