សត្វទន្សោង

រឿង​លំអិត​ជុំ​វិញ សត្វទន្សោងពីរក្បាលត្រូវគេបាញ់ងាប់នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖សត្វទន្សោងពីរក្បាល​
ត្រូវបានគេប្រទះ​ឃើញ​ងាប់​
ក្នុងបរិវេណដីក្រុមហ៊ុន​
លឹមរ៉ូយ៉ាល់​ ដែលមានទីតាំង​
នៅឃុំពូជ្រៃ ស្រុកពេជ្រាដា​
ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១៣
ខែឧសភា ឆ្នាំ២០២០។

នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តមណ្ឌលគិរី​
លោក​ អ៊ុំ​ វណ្ណសុភៈ​ បានឱ្យដឹងថា​
៖ ក្រុមហ៊ុនលឹម រ៉ូយ៉ាល់
បានរាយការណ៍ថា​មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុន​
​របស់ខ្លួន ទើបក្រុមការងារខ័ណ្ឌរដ្ឋបាលព្រៃឈេី​
បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ
និងសហការជាមួយក្រុមហ៊ុន
លឹម រ៉ូយ៉ាល់ ។
តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល​
បានងាប់មានសភាពហើមស្អុយ
ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ
សត្វទន្សោងដែលងាប់នេះ​
ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច​
ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។
បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។

លោក​ កែវ​
សុភក៌​ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​
សំដែងការសោកស្ដាយ​យ៉ាងខ្លាំង
ចំពោះការបាត់បង់ប្រភេទសត្វដ៏កម្រ​បែបនេះ
។ លោកបន្តថា​៖
បានចាត់មន្រ្តីជំនាញចុះធ្វេីការស្រាវជ្រាវ​
ករណីបាញ់សត្វទន្សោងនេះហេីយ​
ដេីម្បីវែកមុខរកជនដែលប្រព្តឹតខុសច្បាប់។

សូមបញ្ជាក់ថា៖
មួយរយៈនេះក្រុមព្រានព្រៃ
ជំនាញខាងបរបាញ់សត្វ
ឈានដល់ប្រើកាំភ្លើងកែច្នៃ
ប្រើគ្រាប់ជាតិគីមី បាញ់ពេលថ្ងៃ
ហើយរក្សាទុកសត្វងាប់ក្នុងព្រៃ
ដោយមិនអោយខូចសាច់
លុះពេលយប់ទើបពួកគេចូលទៅយក
ដើម្បីបញ្ចៀសពីការចាប់ខ្លួនពីក្រុមសមត្ថកិច្ចជំនាញ
។ ដូច្នេះករណី
សត្វទន្សោងពីរក្បាលត្រូវគេបាញ់ងាប់
ក្នុងក្រុមហ៊ុន លឹម រ៉ូយ៉ាល់
នៅខេត្តមណ្ឌលគិរី
គួរបន្តស្រាវជ្រាវអោយបានដិតដល់
ថាតើត្រូវបានគេបាញ់នៅខាងក្រៅ
ហើយរត់មកងាប់ក្នុងដីក្រុមហ៊ុន
ឬមួយក៏បុគ្គលិកក្រុមហ៊ុននេះបាញ់..?
ខណៈក្រុមហ៊ុន លឹម
រ៉ូយ៉ាល់ នេះកន្លងមកធ្លាប់កាប់ឈើពីខាងក្រៅក្រុមហ៊ុន
មកដាក់ចូលក្រុមហ៊ុនផងដែរ៕

ប្រភព៖nkdnews.com

The post រឿង​លំអិត​ជុំ​វិញ សត្វទន្សោងពីរក្បាលត្រូវគេបាញ់ងាប់នៅខេត្តមណ្ឌលគិរី appeared first on .

សត្វទន្សោងជិត​ផុត​ពូជ​១ក្បាល ជាប់អន្ទាក់​ងាប់ នៅ​សហគម​ន៍ ឃុំប្រាំបីមុំ កំពង់​ស្ពឺ
សត្វទន្សោង១ក្បាល ត្រូវបានប្រជាសហគមន៍ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រទះឃើញងាប់ដោយជាប់អន្ទាក់កាលពីចុងខែមករា ឆ្នាំ២០២០។ នេះជាការគំរាម​កំហែងយ៉ាង ធ្ងន់ធ្ងរ ជាពិសេសប្រភេទសត្វទន្សោងដ៏កម្រ និងជិតផុតពូជពីភព​ផែនដីយើងនេះ។ ករណីបែបនេះ បានកើតឡើងជាច្រើនលើកមកហើយ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់
AKP កាលពីថ្ងៃទី០៣
ខែកុម្ភៈ ឆ្នាំ២០២០ថា ជនណាក៏ដោយដែលហ៊ាន ប្រព្រឹត្តអំពើ បាញ់សត្វព្រៃ ឬដាក់អន្ទាក់សត្វព្រៃ
ជាពិសេសសត្វទន្សោង ដែលជិតផុតពូជ
នឹងត្រូវទទួលទោសទណ្ឌជាក់ជាមិនខានឡើយ។

ឯកឧត្តមបានអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកជនល្មើសយកមកផ្តន្ទារទោស
តាមច្បាប់ឱ្យ​ទាល់តែបាន ហើយស្នើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មាន អំពីការទិញ និងលក់សត្វព្រៃដោយខុសច្បាប់មកអាជ្ញាធរផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា គ្រប់អន្ទាក់ទាំងអស់សុទ្ធតែអាចសម្លាប់ជីវិតសត្វ និងមនុ​ស្សបាន​គ្រប់ពេល ប្រសិនបើមិនប្រយ័ត្នដើរជាន់ចំពីលើវា។ ការបន្តប្រើអន្ទាក់​ដើម្បីប្រមាញ់ សត្វព្រៃនឹងបង្កឱ្យមានវិនាសកម្មសត្វព្រៃយ៉ាងធ្ងន់ធ្ងរ និងឈាន​ដល់ការបាត់បង់ពូជ សត្វកម្រដូចជាទន្សោង ខ្ទីងជាដើមយ៉ាងឆាប់រហ័ស៕

The post សត្វទន្សោងជិត​ផុត​ពូជ​១ក្បាល ជាប់អន្ទាក់​ងាប់ នៅ​សហគម​ន៍ ឃុំប្រាំបីមុំ កំពង់​ស្ពឺ appeared first on .