សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា

តើប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ពន្យល់និងលើកឡើងពីដំណោះស្រាយដូចម្ដេចខ្លះ ក្រោយត្រាំ ត្រៀមដំឡើងពន្ធនាំចូលអាមេរិកថ្មីរហូតដល់ ៤៩%?
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា យល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែចរចាជាបន្ទាន់ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធនាំចូលពីកម្ពុជាដល់ ៤៩%។

លោក Casey Barnett បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ៣ ខែមេសានេះថា៖ “ព្រឹកនេះ លោក ត្រាំ ប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា។ ប្រសិនបើមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស”។

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តថា កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ ៣៥០ លានដុល្លារប៉ុណ្ណោះ វានឹងត្រូវចំណាយតិចតួចដល់រដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យទំនិញទាំងអស់របស់សហរដ្ឋអាមេរិកត្រូវបាននាំចូលដោយគ្មានពន្ធ និងផ្តល់អាជ្ញាប័ណ្ណយ៉ាងឆាប់រហ័សដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកដូចជា Starlink ជាដើម។ រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកាយវិការដ៏ក្លាហាន រហ័ស។

លោក Cassey បានពន្យល់នៅក្រោមសាររបស់លោកដដែលថា៖ « សហរដ្ឋអាមេរិកបើកចំហសម្រាប់ការចរចា ប៉ុន្តែកាលកំណត់គិតត្រឹមថ្ងៃទី ៩ មេសា ដូច្នេះកម្ពុជាត្រូវតែទាក់ទងដោះស្រាយជាបន្ទាន់។ តួលេខ ៩៧ ភាគរយ (សំដៅលើអត្រាពន្ធរបស់កម្ពុជាលើអាមេរិក) គឺជាពន្ធមធ្យមដែលកម្ពុជាគិតពីអាមេរិក។ វាប្រហែលមកពីពន្ធលើការនាំចេញរថយន្តថ្មី និងមួយទឹករបស់សហរដ្ឋអាមេរិកមកកម្ពុជា ដែលមានអត្រាលើសពី ១០០ ភាគរយ។ នៅពេលគណនាជាមធ្យមភាគ ពួកគេគិតពីបរិមាណទំនិញជាដុល្លារ មិនមែនអត្រាមធ្យមតាមប្រភេទផលិតផលនោះទេ»។

សូមជម្រាបថា កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធទៅដល់ប្រទេស ចំនួន២៥ នៅទូទាំងពិភពលោក ក្នុងនោះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ កម្ពុជា៤៩% , វៀតណាម ៤៧% , មីយ៉ាន់ម៉ា ៤៤%, ថៃ ៣៦%, ឥណ្ឌូនេស៊ី ៣២%, ម៉ាឡេស៊ី ២៤%, ហ្វីលីពីន ១៧% និង សិង្ហបុរី ១០%៕

The post តើប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ពន្យល់និងលើកឡើងពីដំណោះស្រាយដូចម្ដេចខ្លះ ក្រោយត្រាំ ត្រៀមដំឡើងពន្ធនាំចូលអាមេរិកថ្មីរហូតដល់ ៤៩%? appeared first on .