សមាគមផលិតចង្កឹះដើមទ្រាំង

សិប្បកម្ម​នៅ​ខេត្តព្រះវិហារ​ច្នៃ​​ដើមទ្រាំង​​ធ្វើ​ជា​ចង្កឹះ​លក់​ គុណភាព​ល្អ សូម​បងប្អូនជួយ​គាំំទ្រ​ផង
ធ្លាប់​តែ​ដឹង​ពី​ចង្កឹះ​ដែល​ធ្វើ​ពី​ដើម​ឫស្សី ឥលូវ​សិប្បកម្ម​ខ្មែរ​មួ​យ​នៅ​ខេត្តព្រះវិហារ​បានច្នៃ​ដើមទ្រាំង​ធ្វើ​ជា​ចង្កឹះ​លក់ដោយប្រើប្រាស់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​តែ​ម្តង។

លោកមាស ហឿ ប្រធានក្រុមផលិតចង្កឹះពីដើមទ្រាំង ប្រាប់​ពី​មូលហេតុ​បង្កើតសិប្បកម្មផលិតចង្កឹះពីដើមទ្រាំង​នេះ​ ដោយសារ​បច្ចុប្បន្នមានបងប្អូនជាច្រើនពេញនិយមលើការប្រើប្រាស់ចង្កឹះជារៀងរាល់ថ្ងៃ។ មួយវិញទៀតលោកមើលឃើញថាចង្កឹះរាល់ថ្ងៃមានតែធ្វើឡើងពីដើមឫស្សី ក៏ដូចជាធ្វើពីជ័រតែប៉ុណ្ណោះ។

ការបើកសិប្បកម្មផលិតចង្កឹះរបស់​លោក​មាស ហឿ ​កាលពីដើមឡើយធ្វើជាលក្ខណៈគ្រួសារទេ ទើបមានអង្គការ NTFP-EP ដែលជាអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើ មកជួយជ្រោមជ្រែងដោយផ្ដល់ជា​សម្ភារៈ ក៏ដូចជាការ​បណ្ដុះបណ្ដាលបច្ចេកទេសផ្សេងៗ​និង​មានកញ្ចប់ថវិការផ្គត់ផ្គង់​មួយចំនួនផងដែរ។

សិប្បករវ័យ៦០រូបនេះ បាន​បញ្ជាក់​ថា ការផលិតមិនសូវជាចំណាយអស់ច្រើនទេ ព្រោះមានវត្ថុធាតុដើមស្រាប់។ ក្រៅពីការផលិតចង្កឹះ ក៏មានផលិតចេញជាឈើច្រត់ វែកបាយ វែកឆា ស្លាបព្រា សម ដាវ ព្រះខ័ន​ជាដើម។

​យ៉ាងណាមិញ​ លោក​បាន​លើក​ពី​កង្វល់​នៅពេលផលិតបានហើយ គឺមិនសូវសម្បូរទីផ្សារទូលំទូលាយ។ រីឯសម្ភារៈទំនើបៗដែលជំនួយដល់ការផលិតនោះទៀតសោត ក៏នៅមានភាពខ្វះខាត។ ចំណុចសំខាន់​មួយទៀតនោះគឺ ធនធានដើមទ្រាំង កំពុងបាត់បង់បណ្ដើរៗ តែទោះជាមានបញ្ហាយ៉ាងនេះក្ដីក៏ក្រុមសិប្បករបាននាំគ្នារកដំណោះស្រាយឡើងវិញគឺរួមគ្នាដាំដើមទ្រាំង កុំឱ្យមានការបាត់បង់កើតឡើង។

ដោយ​ទឹកមុខរីករាយ សិប្បករ​រូប​នេះ​​ក៏​កំពុងខិតខំកែច្នៃដើមទ្រាំង ឱ្យចេញជារូបរាងផ្សេងៗទៀតដើម្បីតម្រូវការទីផ្សារ។

សមាគមន៍ផលិតចង្កឹះទ្រាំងនៅស្រុកឆែប ខេត្តព្រះវិហារ មានចំនួន ៥ ក្នុងនោះនៅឃុំឆែប ១ ​មាន​ចំនួន ៣ សហគមន៍ និងឃុំសង្កែ​មាន​ចំនួន ២ សហគមន៍។

ចំពោះតម្លៃ​វិញ ចំពោះចង្កឹះមួយបាច់ដែល​ច្នៃពី​ដើមទ្រាំង​លក់ក្នុង​តម្លៃ​ ៨០០០រៀល។ តាម​រយៈ​ឧកញ៉ាញូស៍ លោក​មាស ហឿ សំណូមពរដល់បងប្អូនទាំងអស់ចូលរួមលើកស្ទួយផលិតផលខ្មែរ ដើម្បីបង្កើនការងារដល់ប្រជាជនមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក៕

អត្ថបទ៖ សុកធា

The post សិប្បកម្ម​នៅ​ខេត្តព្រះវិហារ​ច្នៃ​​ដើមទ្រាំង​​ធ្វើ​ជា​ចង្កឹះ​លក់​ គុណភាព​ល្អ សូម​បងប្អូនជួយ​គាំំទ្រ​ផង appeared first on .