សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម

លោក ជា វុទ្ធី លើកទឹកចិត្តសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បណ្តាក់ទុនវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្ម នៅកម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ធ្វើការបណ្តាក់ទុនវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្មមួយដើម្បីប្រមូលផ្តុំក្រុមហ៊ុនធ្វើការកែច្នៃជ័រកៅស៊ូ ដើមកៅស៊ូ ឬកសិផលផ្សេងៗទៀតដែលកំពុងមានសក្តានុពល ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុកដែលកំពុងមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី ជាមួយគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដឹកនាំដោយលោក Trương Minh Trung នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

លោក ជា វុទ្ធី បានកោតសរសើរចំពោះសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានខិតខំជំរុញការអភិវឌ្ឍឧស្សហកម្មកៅស៊ូនៅកម្ពុជានាពេលកន្លងមក និងបានចូលរួមក្នុងសកម្មភាពសង្គមមួយចំនួន។ លោកក៏បានលើកឡើងពីវត្តមានរបស់ក្រុមហ៊ុនផលិតសំបកកង់យានយន្តនៅកម្ពុជា ដែលបានធ្វើឱ្យមានកំណើននៃតម្រូវការជ័រកៅស៊ូក្នុងស្រុក។

ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ធ្វើការបណ្តាក់ទុនវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្មមួយដើម្បីប្រមូលផ្តុំក្រុមហ៊ុនធ្វើការកែច្នៃជ័រកៅស៊ូ ដើមកៅស៊ូ ឬកសិផលផ្សេងៗទៀតដែលកំពុងមានសក្តានុពល ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុកដែលកំពុងមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការឆ្លើយតប លោកប្រធានគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានលើកឡើងពីវឌ្ឍនភាពការងាររបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគក្នុងវិស័យផលិតថាមពលស្អាតនៅកម្ពុជា ដោយបានស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ទន្ទឹមនឹងនោះ លោកក៏បានឯកភាពតាមសំណើរបស់លោក ជា វុទ្ធី ធ្វើការគិតគូរវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្ម ដើម្បីធ្វើការកែច្នៃកសិផល។

គួរឱ្យដឹងថា ប្រទេសកម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ការវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិ និងជាអ្នកនាំចេញកៅស៊ូធម្មជាតិដ៏សំខាន់របស់វៀតណាម។ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាអ្នកវិនិយោគឈានមុខគេនៅក្នុងកៅស៊ូធម្មជាតិនៅកម្ពុជា៕

The post លោក ជា វុទ្ធី លើកទឹកចិត្តសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បណ្តាក់ទុនវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្ម នៅកម្ពុជា appeared first on .