សហគ្រាសក្នុងស្រុក

មក​ស្គាល់​ សហគ្រាស​កែ​ច្នៃ​តំណាប់​ស្វាយ​មូយ​ នៅ​ខេត្ត​ ត្បូងឃ្មុំ
បច្ចុប្បន្ន​ឃើញ​ថា​ នៅ​កម្ពុជា​យើង ​​ផ្លែ​ស្វាយ​រដូវ​មាន​អត្រា​សល់​ច្រើន​ ហើយ​ក៏​មាន​សហគ្រាស​ សិប្បកម្ម​ ​ជា​ច្រើន​បាន​ទទួល​ទិញ​យក​ទៅ​កែ​ច្នៃ​ផង​ដែរ​ បើ​ទោះ​បី​ជា​មាន​ការ​នាំ​ចូល​ពី​ខាង​ក្រៅ​យ៉ាង​ណា​ក្តី​ ។

សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ (LBN Agriculture) គឺ​ជា សហ​គ្រាស​កែ​ច្នៃ​ផ្លែ​ឈើ​ឲ្យ​ក្លាយ​ជា​តំណាប់​ ដែល​បាន​បង្កើត​ឡើង​ប្រមាណ​ ៤ ឆ្នាំ មក​ហើយ​ ពោល​ ​នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ ២០២១៨ មាន​ទី​តាំង​ស្ថិត​នៅ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៧ ក្នុង​ភូមិ បេង ឃុំ ដារ ស្រុក​ មេមត់ ខេត្ត ត្បូងឃ្មុំ ។

តាម​រយៈ​ អិល​ប៊ី​អិន​ អេ​ហ្រ្គី​ខល​ឈ័រ​ ការ​បង្កើត​នូវ​សហគ្រាស​នេះ​ឡើង​ក្នុង​គោល​បំណង​ បង្កើត​ការ​កែ​ច្នៃ​ ឲ្យ​មាន​ផលិត​ផល​សម្រេច​នៅ​ក្នុង​ស្រុក​ និង​ បង្កើន​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ ដោយ​កន្លង​ទៅ​ក៏​បាន​ធ្វើ​ការ​នាំ​ចេញ​ផលិត​ផល​តំណាប់​ស្វាយ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន​ផង​ដែរ​ ។

អ្វី​ដែល​ជា​ចំណុច​ពិសេស​ ភាព​ខ្លាំង​របស់​សហគ្រាស​មួយ​នេះ​ គឺ​អាច​កែ​ច្នៃ​ ផ្លែ​ឈើ​ស្រស់​ឲ្យ​ក្លាយ​ជា​តំណាប់​ដែល​មាន​រស​ជាតិ​ឆ្ញាញ់​ មាន​អនាម័យ​ មាន​គុណ​ភាព​តាម​កម្រិត​ស្តង់​ដារ​អន្តរជាតិ​ ដោយ​មាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ និង ទទួល​បាន​វិញ្ញា​បន​បត្រ​ ​ពី​មន្ទីរ​ពិសោធ​គីមី​ចំណី​អាហារ​ ប្រទេស​ចិន​ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ពី​រដ្ឋ​មន្រ្តី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ អាច​នាំ​ផលិត​ផល​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ជា​ការ​ធ្វើ​ឲ្យ​ផ្លែ​ស្វាយ​ក្នុង​ស្រុក​មាន​ទីផ្សារ​ និង​មាន​តម្លៃ​ឡើង​វិញ​ ។

ក្នុង​ការ​ផលិត​តំណាប់​ស្វាយ​ គឺ​សហគ្រាស​ LBN Agriculture ជ្រើស​រើស​ស្វាយ​កែវ​រមៀត​ សាច់​លឿង​ ទំហំ​ប្រមាណ​ ចាប់​ពី​ ៣ ទៅ ៤ ផ្លែ​ ក្នុង​មួយ​គី​ឡូ​ក្រាម ។ ដោយ​ទទួល​ទិញ​ស្វាយ​ស្រស់​ពី​ខេត្ត​ កំពង់​ចាម​ ត្បូងឃ្មុំ ក្នុង​បរិមាណ​ ជាង​ ២០​ តោន​ ក្នុង​មួយ​ថ្ងៃ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​កន្លង​ទៅ​ រដ្ឋ​មន្រ្តី​ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចុះត្រួត​ពិនិត្យ​ ក៏​បាន​ឲ្យ​ដឹង​ថា​ សហគ្រាស​មួយ​នេះ​វិនិ​យោគ​ក្នុង​ទុន​ប្រមាណ​ ជាង​ ២ លាន​ដុល្លារ ៕

The post មក​ស្គាល់​ សហគ្រាស​កែ​ច្នៃ​តំណាប់​ស្វាយ​មូយ​ នៅ​ខេត្ត​ ត្បូងឃ្មុំ appeared first on .

ណែនាំឱ្យស្គាល់ទឹកសណ្ដែកសិរីរាង្គមួយប្រភេទដែលមិនប៉ះពាល់ដល់សុខភាព
ទឹកសណ្ដែកសិរីរាង្គ Mae soy ជាផលិតផលខ្មែរនៅក្នុងស្រុកមួយដែលផលិតឡើងពីវត្ថុធាតុដើមនៅក្នុងស្រុក មិនប៉ះពាល់ដល់សុខភាព ដែលមានដូចជា ស្លឹកតើយ​ សណ្ដែកសៀង និងផ្កាមេអំបៅ។

លោកស្រី សាន់ វិច្ឆិកាលក្ស្មី  ជាស្ថាបនិក អាជីវកម្មម៉ែសយបានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា សហគ្រាសនេះបើកដំណើរការបានមិនទាន់ដល់១ឆ្នាំទេ ដែលចាប់ផ្ដើមបើកនៅថ្ងៃទី19 ខែវិចិ្ឆកា ឆ្នាំ2021។

លោកស្រីបានលើកឡើងថា សហគ្រាសនេះបើកជាលក្ខណៈខ្នាតតូចឬជាលក្ខណៈគ្រួសារតែប៉ុណ្ណោះដោយមិនមានបុគ្គលិកឬកម្មករទេ ។

ស្ថាបនិកវ័យ២៨ឆ្នាំបានបន្តថា គោលបំណងដែលបើកសហគ្រាសផលិតទឹកសណ្ដែកនេះគឺចង់ផ្តល់ឱ្យអតិថិជននូវភេសជ្ជៈប្រកបដោយគុណភាពល្អសម្រាប់សុខភាពដែលជ្រើសរើសយកគ្រឿងផ្សំសរីរាង្គមានស្រាប់ក្នុងស្រុក និងធ្វើដោយខ្លួនឯងផ្ទាល់ ដើម្បីរួមចំណែកធ្វើឱ្យសហគមន៍នៅក្នុងប្រទេសកម្ពុជាមានសុខភាពល្អនិងសប្បាយរីករាយ។

ចំពោះលក្ខណៈពិសេសរបស់ទឹកសណ្តែកសរីរាង្គនេះវិញគឺការផលិតជ្រើសរើសយកសណ្តែកសៀងមកប្រើ ដែលជាសណ្តែកដាំដុះនៅខេត្តមណ្ឌលគិរី។ សណ្ដែកនេះមានសភាពខាប់ល្អ មិនប្រើសារធាតុរក្សាទុក ក្លិន និង ពណ៌សិប្បនិមិ្មតឡើយ។ ក្នុងពេលបច្ចុប្បន្ននេះ Mae soyផលិតបាន 3 រសជាតិហើយ គឺ រសជាតិសណ្តែកសុទ្ធ  (មិនមានស្ករ) រសជាតិស្លឹកតើយ (ស្ករ25%) និងរសជាតិផ្កាមេអំបៅ (ស្ករ 25%)។

វត្ថុធាតុដើមក្នុងការផលិតនេះ សម្រាប់ស្លឹកតើយដាំដោយខ្លួនឯងនិងទិញពីអ្នកស្រុកខ្លះ រី​ឯផ្កាមេអំបៅគឺដាំខ្លួនឯងផ្ទាល់តែម្ដង។

បើក្រលេកមកមើលតម្លៃវិញទឹកសណ្តែកនេះមិនថ្លៃនោះទេគឺតុល្យភាពជាមួយនឹងគុណភាពតែម្ដងដែលតម្លៃមាន 3ជម្រើស សម្រាប់ដប ប្លាស្ទីក  330ម.ល. 1.25$/ដប ដបថ្ម 500ម.ល. 3.75$/ដប ដបថ្ម  1000ម.ល. 4.5$/ដប រិតតែពិសេសនោះសម្រាប់ភ្ញៀវដែលមានសំបកដបទិញលើកមុន អាចយកមកបំពេញវិញដោយខាងសហគ្រាសគិតតែថ្លៃទឹកសណ្តែកប៉ុណ្ណោះ ដកថ្លៃដបចេញ។ការធ្វើបែបនេះដើម្បីរួមចំណែកជួយបរិស្ថាន និងកាត់បន្ថយប្លាស្ទីក។

សម្រាប់ទឹកសណ្តែកសរីរាង្គនេះមិនមានសារធាតុឡាក់តូសទេ (Lactose Free)ដែលអ្នកញ៉ាំអាចញ៉ាំដោយជឿជាក់ដោយមិនប៉ះពាល់ដល់សុខភាពដូចជាហើមពោះឬរាគជាដើម។

ក្នុងការបើកដំណើរការសហគ្រាសនេះ ស្ថាបនិកវ័យក្មេងសម្ដីផ្អែមបានប្រាប់ឥតលាក់គឺចាយដើមទុនអស់៥០០ដុល្លារក្នុងការបណ្ដុះពន្លកសហគ្រាសនេះ។

លោកស្រីបានបន្តថា ការបើកសហគ្រាសនេះគឺមានផលលំបាកក៏ដូចជា កត្ដាប្រឈមជាច្រើនដែរដូចជា៖

សហគ្រាសបើកជាលក្ខណៈ homemade មិនមានសារធាតុរក្សាទុកបានយូរ ពិបាកក្នុងការចែកចាយ (បើលក់សល់គឺខូចចោល ប្រឈមនឹងការខាត)

ការទុកដាក់គឺត្រូវរក្សាទុកក្នុងទូរទឹកកក ឬក្លាសេក្នុង សីតុណ្ហភាពចន្លោះ 2-7°c  ទើបទុកបាន 7-10 ថ្ងៃ។

ការដាក់លក់នៅក្នុងហាងលក់ភេសជ្ជៈគឺត្រូវមើលទៀត ដើម្បីអោយប្រាកដថាផលិតផលរបស់យើងអាចដាក់នៅទីនោះបានហើយរក្សារគុណភាពល្អ។

ចំពោះការផលិតគឺ ចំណាយពេលគួរសម ទម្រាំបានជាផលិតផលសម្រេច ត្រូវចំណាយពេលត្រាំសណ្តែកជាច្រើនម៉ោង, កិន និងកូរដោយយកចិត្តទុកដាក់  បើខ្លោចគឺចោល។

បច្ចុប្បន្នសហគ្រាសរបស់លោកស្រីអតិថិជនស្គាល់មិនច្រើនទេ ដូច្នេះការលក់ក៏មិនទាន់បានច្រើនដែរ។

ផ្នត់គំនិតរបស់អតិថិជនមួយចំនួនគឺគិតថា ផលិតផលខ្មែរមិនមានគុណភាពល្អដូចរបស់នាំចូលពីក្រៅប្រទេស។

កង្វះខាតដើមទុន

សហគ្រាសនេះផ្តើមពីតូច មិនមានបុគ្គលិកដែលចេះជំនាញផ្សេងៗ អ៊ីចឹង ទាំង ការ លក់  រកអតិថិជន ការផ្សព្វផ្សាយដោយផ្ទាល់តាមរយៈការលក់ក្នុងពិព័រណ៍នានា ការឌីហ្សាញផុសស្ទ័រ Digital market, accounting, customer service….  និងការងារផ្សេងៗ សុទ្ធតែ ធ្វើខ្លួនឯង។

ជាមួយគ្នានេះលោកស្រី លក្ស្មីក៏បានប្រាប់ផងដែរថា អត្ថន័យនៃ ឈ្មោះម៉ែសយនេះគឺលោកស្រីចង់បង្ហាញន័យថា “ម៉ែ”  តំណាងឱ្យម្តាយលោកស្រីផ្ទាល់ដែលជាគ្រូបង្រៀនម្នាក់ហើយខិតខំប្រឹងប្រែងទំនុកបម្រុងគ្រួសារ ដែលអ្នកម្ដាយលោកស្រីផ្ទាល់ជាអ្នកធ្វើទឹកសណ្តែក។ ចំណែកឯ”សយ” គឺមកពីភាសាអង់គ្លេស “Soybean”  ហើយ  tag line  របស់សហគ្រាសគឺ “Celebrating Moms” មានន័យថា  អបអរសារទរទៅដល់ម្តាយគ្រប់រូបក្នុងការលះបង់សម្រាប់គ្រួសារ និងចង់លើកកម្ពស់ស្នាដៃឬទេពកោសល្យដល់ម្តាយឱ្យគេស្គាល់។

សូមរំលឹកផងដែរថា សហគ្រាសម៉ែសយនេះមានទីតាំងនៅភូមិគ្រួស  សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប៕

ម្ដាយស្ថាបនិកលោកស្រីលក្ស្មី

The post ណែនាំឱ្យស្គាល់ទឹកសណ្ដែកសិរីរាង្គមួយប្រភេទដែលមិនប៉ះពាល់ដល់សុខភាព appeared first on .

ស្គាល់​ប្រវត្តលម្អិត មីជាតិ​​យីហោ​មីខ្មែរ​ទីពីរ​វាយលុកទីផ្សារ​កម្ពុជា
មីជាតិ​បានចាប់ផ្តើមចេញ​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​បាន​ជិត ៣ ឆ្នាំតាំងពី​​ឆ្នាំ ២០១៩​។ ​ដោយមាន​រោងចក្រ​ផលិត​នៅ​សង្កាត់​គោ​ករ​ការ​ ខណ្ឌ​ពោធិ​សែន​ជ័យ ​នេះជា​យីហោ​មី​ខ្មែរ​ទីពីរ​ បន្ទាប់​ពី​មីយើងដែល​ជា​យីហោ​មីក្នុងស្រុក​ដំបូង​គេ​ដែលវិនិយោគ​​ដោយ​ក្រុមហ៊ុន ម៉ែន សារុន។

វត្តមាន​នៃមីជាតិ​គឺជា​មោទនភាព​ថ្មី​របស់​កម្ពុជា​ក៏ដូចជា​ប្រជាជន​ខ្មែរ​ ដែល​មាន​ស្លាក​យីហោ​មីក្នុងស្រុក​តំណាង​ឲ្យ​ផលិតផល​ជាតិ​។

ដំណើរការផលិត”មីជាតិ”

​មី​ជាតិ​ ​ត្រូវ​បាន​ផលិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​និង​ម៉ាស៊ីន​ជប៉ុន​ទំនើប​ចុងក្រោយ​ ​ព្រម​ជាមួយ​កម្មវិធី​​គ្រប់គ្រង​ ​និង​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ ​នៅ​គ្រប់​ដំណាក់កាល​នៃ​សង្វាក់​ផលិតកម្ម​ ​ចាប់តាំង​ពី​គ្រឿង​ផ្សំ​ ​ដំណើរការ​ផលិត​ ​និង​កា​រវេច​ខ្ចប់​ដើម្បី​ទទួល​បាន​នូវ​ផលិតផល​សម្រេច​ប្រកបដោយ​គុណភាព​ស្ដង់​ដារ​ ​និង​សុវត្ថិភាព​។ មី​ជាតិ​ប្រើប្រាស់​វត្ថុធាតុដើម ​ដែល​មានគុណ​ភាព​ខ្ពស់​​​​​​​​​​​​​​​​​​​​​​​​ សម្រិតសម្រាំង​ទាំង​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេស​។​ ម្សៅសាលី​ ​ស្ករ​ ​ខ្ទឹម​ ​ម្រេច​ ​ឈើអែម​ ​ប្រេង​រុក្ខជាតិ​ ​និង​ម្សៅស៊ុប​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ ​អូ​ស្រ្ដា​លី​ សឹង្ហ​បុរី​ ​ថៃ​ ​និង​ ​ម៉ាឡេស៊ី​។

មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ

មី​ជាតិ​ ​ជា​ផលិតផល​រសជាតិ​បែប​ខ្មែរ​ដំបូង​គេ​ ​ផលិត​ដោយ​អ្នកជំនាញ​ខ្មែរ​។​ ​មី​ជាតិ​ ត្រូវបានផលិតដោយមានរសជាតិ​បីជម្រើស គឺមីជាតិខគោ មីជាតិសាច់ជ្រូកចិញ្រ្ចាំ និងមីជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ ​ដូច​ទៅ​នឹង​ពាក្យស្លោក​របស់​មី​ជាតិ​ ដែល​ថា​ “ស្នាដៃ​ខ្មែរ​ រសជាតិ​ខ្មែរ​”។

មី​ជាតិ​​ឆ្ពោះទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​

ស្រប​ពេល​មានការ​ទទួលស្គាល់​លើ​គុណភាព​ ​និង​រសជាតិ​ឆ្ងាញ់​  ​មី​ជាតិ​ជា​ផលិត​មី​កញ្ចប់​​ខ្មែរ​ដំបូង​គេ​ ​បាន​នាំចេញ​ផលិតផល​​ទៅកាន់​ទី​ផ្សារ​ប្រទេស​វៀតណាម​។​ ​នេះ​ជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ក្នុង​ការពង្រីក​វិសាលភាព​ផលិតផល​ខ្មែរ​ចូលក្នុង​ទី​ផ្សារ​ថ្នាក់​តំបន់​។​

​កា​របើក​ទំព័រ​នៃ​ដំណើរ​ថ្មី​របស់​ផលិតផល​មី​ជាតិ​ ​​ឆ្លុះបញ្ចាំង​ពី​ការ​ជឿជាក់​លើ​គុណភាព​ផលិតផល​មី​ជាតិ​ ​នៅ​ក្នុង​ក​ម្រិ​ត​ស្តង់​អន្តរជាតិ​មួយ​ ​ស្រប​ជាមួយ​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ប្រទេសជិតខាង​ផង​ដែរ​។ សម្រាប់​ផលិតផល​មី​ជាតិ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទី​ផ្សារ​អន្តរជាតិ​ ​​ក៏ស្របពេល​ដែល​​មី​របស់ខ្មែរ​នេះបាន​ការ​ទទួលស្គាល់​រួចជាស្រេច​ពីសំណាក់​ប្រជាជន​​កម្ពុជា​​។​

មីជាតិ ជា​មីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិពីចក្រភពអង់គ្លេស

មីជាតិជា​មីកញ្ចប់ខ្មែរដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេសនៅឆ្នាំ២០២២។ ស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS បានបញ្ជាក់​ថា មីជាតិ​ជា​ផលិតមីកញ្ចប់ឆ្អិនស្រាប់ទីមួយនៅប្រទេស​កម្ពុជា ដែលបានអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិ រហូតទទួលបានការធ្វើសវនកម្មខាងក្នុងនិងខាងក្រៅ ជាប់ជាស្ថាពរ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs, HACCP និង ISO 9001:2015 ទទួលស្គាល់ពីស្ថាប័ន SGS និង UKAS។ ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូអាជីវកម្ម អ្នកប្រើប្រាស់ និងពិសាផលិតផលមីជាតិ កាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យនៃ​ផលិតផលមីជាតិ។

សាររបស់អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន

​លោកជំទាវ ជីង សុគន្ធាវី អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានថ្លែង​ថា មី​ជាតិ​ ជា​ម៉ាក​ផលិតផល​មី​របស់​ប្រជាជន​ខ្មែរ​ផ្ទាល់​ ជាមួយ​នឹង​ផលិតផល​គុណភាព​ខ្ពស់​ មាន​រសជាតិ​បែប​ខ្មែរ​ សម្រាប់​ប្រជាជន​ខ្មែរ។ មី​ជាតិ​ ចាប់ផ្តើម​ឡើង​ពី​ក្តី​សុបិន​មួយ​ ដើម្បី​បង្កើត​នូវ​រស​និយម​អាហារ​ដែល​ឈ្ងុយឆ្ងាញ់​របស់​ខ្មែរ​ពិតប្រាកដ​។ ថ្ងៃនេះ​ យើង​បានសម្រេច​ក្តី​សុបិន​មួយ​នេះ​។ យើង​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​បាន​បង្កើត​នូវ​រសជាតិ​មី​បី​ប្រភេទ​ខុស​ៗគ្នា​គឺ​ សាច់​ជ្រូក​ចិញ្ច្រាំ​ ស៊ុប​មាន់​ និង​ខគោ​ ដែល​ជា​រសជាតិ​បែប​ខ្មែរ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា។

លោកជំទាវ​បាន​គូស​បញ្ជាក់​បន្ថែម​ថា គ្មាន​អ្នកណា​ គាំទ្រ​ផលិតផល​ខ្មែរ​ក្រៅពី​ខ្មែរ​នោះ​ទេ​។ ដូច្នេះ​ ដើម្បី​ការ​រីកចម្រើន​របស់​ខ្មែរ​ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ​ និង​ដើម្បី​មោទនភាព​កិត្តិយស​របស់​ខ្មែរ​ យើង​ជា​កូនខ្មែរ​ត្រូវ​គាំទ្រ​ និង​រួមគ្នា​ជួយ​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​ ​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា​។​

គួរ​បញ្ជាក់ថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាក្រុមហ៊ុនផលិតមីជាតិ បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាបុត្រ​សម័្ពន្ធ​របស់​ក្រុមហ៊ុន វ័ន ម៉រ លីមីធីត រួមមាន ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន (ផលិតទឹកពិសាវីតាល់) ក្រុមហ៊ុន វ័ន ម៉រ មេនូហ្វេកឆឺរីង (ផលិតមីជាតិ) ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ភោជនីយដ្ឋាន វ័ន ម៉រ និងសហគ្រាសឱសថកម្ពុជា៕

The post ស្គាល់​ប្រវត្តលម្អិត មីជាតិ​​យីហោ​មីខ្មែរ​ទីពីរ​វាយលុកទីផ្សារ​កម្ពុជា appeared first on .