សហគ្រិនថ្នាក់ជាតិ

នាយកវិទ្យាស្ថានជាតិសហគ្រិនភាព រំពឹងថាកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំនេះ នឹងមានអ្នកចូលច្រើនជាងឆ្នាំមុន
សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានចុះហត្ថលេខាបង្កើតកម្មវិធី ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ លើកទី៣ និងកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមមដល់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២ ដែលប្រព្រឹត្តទៅនៅសហគ្រិនខ្មែរ ក្រោមអធិបតីភាពរបស់ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ(KE) និង លោក តាន់កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។

លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរំពឹងថា កម្មវិធី ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ លើកទី៣ និងកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដល់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២ នឹងមានការដាក់ពាក្យចូលប្រកួតប្រជែងកើនឡើងជាងឆ្នាំមុន និងមានភាពល្អប្រសើរកាន់តែខ្លាំង។
លោក បានលើកឡើងថា កម្មវិធីនេះចាប់ផ្តើធ្វើតាំងពីឆ្នាំ២០២០មក ដោយមានការផ្លាស់ប្តូរជានិច្ច ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ នឹងមានការខុសប្លែកពីឆ្នាំ២០២២ បន្ថែមទៀត ដោយប្តូរនូវលក្ខណៈយុទ្ធសាស្រ្តនៅក្នុងការប្រកួតប្រជែងមួយចំនួន។

ជាមួយគ្នានេះ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ(KE) បានឱ្យដឹងថា កម្មវិធីនេះជាការបំផុសឱ្យមានអាជីវករដែលធ្វើអាជីវកម្មដឹងពីសមត្ថភាពរបស់ខ្លួន អាចរៀនសូត្របានតាមរយៈការប្រកួតជាមួយដៃគូផង និងគណៈកម្មាផងជាពិសេសមានសេវាផ្សេងៗដល់សហគ្រិនក្នុងកម្មវិធីទាំងអ្នកបានជាប់ និងអ្នកចូលរួម។

លោក បានបញ្ជាក់ថា «កម្មវិធីនេះ ជាកម្មវិធីមួយប្រម៉ូតឱ្យមានការចូលរួមក្នុងវិស័យសហគ្រិនភាព បន្ទាប់មកយើងសង្ឍឹមថា អាជីវកម្មរបស់គាត់អាចលូតលាស់ទៅថ្ងៃក្រោយ។កម្មវិធីនេះ ត្រូវការជារៀងរាល់ឆ្នាំដើម្បីបង្កើតឱ្យមានការចូលរួមនិងចំណាប់អារម្មណ៍ថ្មីៗពីសហគ្រាសធុនតូច និងមធ្យមឱ្យបានច្រើន និងអ្នកទើបចាប់ផ្តើមផងដែរ»។

តាមរបាយការណ៍នៃកម្មវិធីពានរង្វានសហគ្រិនថា្នក់ជាតិរយៈពេល ៣ឆ្នាំកន្លងមក មានសហគ្រិនប្រមាណ ជាង ៦៥២ សហគ្រាស បានដាក់ពាក្យចូលរួមយ៉ាងសកម្ម និងគាំទ្រលើគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងគាំទ្រថវិកាដោយសហគ្រិនខ្មែរ។
លើសពីនេះ ដោយមានការគាំទ្រពីសហគ្រិនខ្មែរបានបណ្តុះបណ្តាលសហគ្រិន ចំនួន ១០១នាក់ និងបានផ្តល់គ្រូបង្វឹកដល់ម្ចាស់សហគ្រាសចំនួន ៣០ សហគ្រាស ដើម្បីបន្តគាំទ្រនិងអភិវឌ្ឍម្ចាស់សហគ្រាស រយៈពេល ៥ខែ បន្ថែមទៀត នេះបើយោងតាមរបាយការណ៍នៃកម្មវិធីបណ្តុះបណ្តាលការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១ វិទ្យាស្ថានជាតិ សហគ្រិនភាពនិងនវានុវត្តន៍។

សូមជម្រាបថា សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណង ធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាព តាមរយៈការគាំទ្រទាំង ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យ អាទិភាពដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្មឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់ សេដ្ឋកិច្ចជាតិ៕

The post នាយកវិទ្យាស្ថានជាតិសហគ្រិនភាព រំពឹងថាកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំនេះ នឹងមានអ្នកចូលច្រើនជាងឆ្នាំមុន appeared first on .

បង្ហាញមុខអ្នកកាន់ពានរង្វាន់សហគ្រិនថ្នាក់ ជាតិឆ្នាំ២០២២ ទាំង ៤រូប
នៅទីបំផុតក្រោយពីការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់បេក្ខជននីមួយៗ គណៈកម្មការវាយតម្លៃបានពិភាក្សាយ៉ាងហ្មត់ចត់ និងសម្រេចជ្រើសរើសជ័យលាភី ៤រូប ជាម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២។

ម្ចាស់ជ័យលាភីទាំង ៤រូបតាមចំណាត់ថ្នាក់ដូចខាងក្រោម៖

ម្ចាស់ជ័យលាភីលេខ១ បានទៅលើ លោក ឈរ រិទ្ធី (ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក មកពីខេត្តតាកែវ)

ម្ចាស់ជ័យលាភីលេខ២ បានទៅលើ លោកស្រី ទ្រី មុយគា (សហគ្រាសផលិតឱសថប៉េប៉េអឹម មកពីរាជធានីភ្នំពេញ)

ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកស្រី ងន វ៉ាន់ថា (សហគ្រាស Color Silk Enterprise មកពីរាជធានីភ្នំពេញ

ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោកស្រី ម៉ៅ សុធា(ក្រុមហ៊ុន SHE Agrocam Products Co., Ltd មកពីខេត្តកណ្តាល)។

សូមជម្រាបថា “ពានរង្វាន់សហគ្រិនថ្នាក់ ជាតិឆ្នាំ២០២២” ប្រារព្ធឡើងក្នុងគោលបំណងលើកទឹកចិត្តសហគ្រិនកម្ពុជាឱ្យបើកបង្ហាញគំនិតអាជីវកម្ម របស់ខ្លួននិងសមិទ្ធផលដែលសម្រេចបានដល់គណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុ ដើម្បីទទួលបាន ដំបូន្មានល្អៗ ការលើកទឹកចិត្ត និងអបអរសាទរជាសាធារណៈដល់ម្ចាស់ជ័យលាភីដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនហើយបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមាន ការសហការរវាងសហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដោយមានការគាំទ្រពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូសហការ និងឧបត្ថម្ភជាច្រើនទៀត៕

The post បង្ហាញមុខអ្នកកាន់ពានរង្វាន់សហគ្រិនថ្នាក់ ជាតិឆ្នាំ២០២២ ទាំង ៤រូប appeared first on .