សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា

កសិករដំាម្រេចនៅតាមតំបន់ ក្រៅពីខេត្តកំពត ចាប់ផ្តើមទទួលបានជោគជ័យ សម្រាប់ទីផ្សារប្រទេសចិន
អ្នកជំនាញដាំដុះម្រេច និងជាប្រធានសមាគមម្រេចកំពត ក៏ដូចជាសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានចាត់ទុកប្រជាកសិករដំាម្រេច នៅតាមតំបន់ផ្សេងៗ ក្រៅពីខេត្តកំពត ចាប់ផ្តើមទទួលបានភាពជោគជ័យ សម្រាប់ធ្វើការនំាចេញទៅទីផ្សារចិន ក្រោយពីស្ថានទូតចិនប្រចំាកម្ពុជា បង្ហាញទីតំាងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រកែច្នៃចំនួន៧ ផ្សេងទៀត ទទួលបានការអនុញ្ញាតឱ្យនាំចូលទៅទីផ្សារប្រទេសចិនដោយផ្ទាល់។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត យល់ឃើញថា ចិនអនុញ្ញាតឱ្យម្រេចដែលបានដំាដុះនៅតំបន់ផ្សេងអាចនាំចេញទៅទីផ្សារប្រទេសចិន នៅពេលខាងមុខនេះ យើងទុកជាជោគជ័យហើយសម្រាប់កសិករ ដែលកាលពីមុនថា យើងមានទីផ្សារនំាចេញទៅវៀតណាម តែដល់ពេលនេះ ចិនបើកចំហរឱ្យនាំចេញទៅចិនបាន មានន័យថា ជាជោគជ័យមួយរបស់កសិករដំាម្រេច ដូចនៅខេត្តរតនគិរី, មេមត់ កំពង់ចាមជាដើម ។

បើតាមប្រធានសមាគមខាងលើ ក្រៅពីសម្តែងការរីករាយសប្បាយចំពោះប្រជាកសិករដំាម្រេច នៅក្នុងស្រុក មានទីផ្សារនៅប្រទេសចិន កសិករអាចពង្រីកការដំាដុះម្រេចបន្ថែម ព្រោះវាជួយឱ្យជីវភាពកសិករប្រែប្រួលលឿនពេលមានទីផ្សារល្អ ទោះបីតម្លៃម្រេចដាំដុះនៅតំបន់ផ្សេងលក់មិនបានថ្លៃដូចម្រេចកំពតក៏ដោយ។

លោក ងួន ឡាយ មានប្រសាសន៍ថា «ការពិតខ្ញុំរីករាយសប្បាយ ដោយសារទីផ្សារប្រទេសចិនទទួលយកម្រេចកម្ពុជា ហើយចិនក៏ជាអ្នកធ្វើពាណិជ្ជកម្មធំនៅលើពិភពលោក ។ដូច្នេះយើងសង្ឃឹមថា យើងនឹងមានទីផ្សារសម្រាប់កសិករដំាដុះម្រេចនៅកម្ពុជា។ ឥលូវនេះភាពជោគជ័យសម្រាប់កសិករដំាម្រេចបានរំកិលមកដល់ ហើយយើងត្រូវតែពង្រឹង និងពង្រីកការដាំដុះ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារចិន»។

លោក វ៉ន វណ្ណាល់ នាយកប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា ក្នុងនាមសហព័ន្ធដែលតំណាងឱ្យវិស័យម្រេចកម្ពុជា ពិតជាមានសេចក្តីសោមនសរីករាយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋភិបាល, ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ពិតជាមានការប្រឹងប្រែងយ៉ាងខ្លាំង និងប្រឹងប្រែងពិតប្រាកដ ក្នុងការលើកស្ទួយវិស័យម្រេចកម្ពុជា តាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគី (Bilateral Agreement) រវាងកម្ពុជា-ចិន។ ភាពជោគជ័យនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយជីវភាពប្រជាកសិករ សុខមាលភាពប្រជាជន ព្រមទាំងការអភិវឌ្ឍនសេដ្ឋកិច្ចជាតិ តាមរយៈជម្រុញការនាំចេញផលិតផលម្រេចទៅកាន់ទីផ្សារប្រទេសចិន។

សហព័ន្ធម្រេចកម្ពុជា បានសម្របសម្រួលសមាជិករបស់ខ្លួនរួមមាន ចំការម្រេច និងសហគ្រាសកែច្នៃ ក្នុងនោះរួមមាន ក្រុមហ៊ុនកែច្នៃចំនួន៥ និងកសិដ្ឋានម្រេចចំនួន៨ កន្លែងដែលបានជាប់ក្នុងបញ្ជីកសិដ្ឋាន និងក្រុមហ៊ុនកែច្នៃដែលអាចផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន។

លោកសង្កត់ធ្ងន់ថា «សហព័ន្ធម្រេច ពិតជាមានសុទិដ្ឋិនិយមចំពោះសមិទ្ធិផលនៃកិច្ចសម្របសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលថា ពិតជាធ្វើឱ្យមានកាលានុវត្តភាពទីផ្សារម្រេចកម្ពុជា បានធំទូលាយ ធ្វើឱ្យការជួញដូរម្រេចមានជម្រើសកាន់តែច្រើន។ ភាពជោគជ័យនេះនឹងបង្កើតឱ្យមានភាពប្រាកដប្រជាកាន់តែខ្លាំង រវាងផលិតករ និងក្រុមហ៊ុនកែច្នៃ រវាងក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុននាំចេញ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម ឬកិច្ចសន្យាអាជីវកម្មជាដើម»។

លោក លើកឡើងថា សហព័ន្ធម្រេច នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្មដើម្បីបន្តគៀងគរកសិករម្រេច និងសហគ្រាសកែច្នៃ ឱ្យចុះបញ្ជីបានកាន់តែច្រើន ដើម្បីពង្រីកសក្តានុពលទីផ្សារនាំចេញរបស់កម្ពុជា។ លើសពីនេះ គោលនយោបាយលើកទឹកចិត្តដល់វិស័យម្រេច ក៏ជាយុទ្ធសាស្រ្តដែលរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់រៀបចំ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ខ្សែសង្វាក់តម្លៃ ដែលមានកសិករម្រេច សហគ្រាសកែច្នៃ ក្រុមហ៊ុននាំចេញ វិនិយោគទុនជាតិ និងអន្តរជាតិ វាក៏ជាកិច្ចការអាទិភាពដែលសហព័ន្ធម្រេចបានកំណត់។

យោងតាមស្ថានទូតចិនប្រចំាកម្ពជាកាលថ្មីៗនេះ បានបង្ហាញថា ទីតាំងដាំម្រេចចំនួន២៨កន្លែងនិងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរ ចិននិងកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្ មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។

គួរឱ្យដឹងផងដែរថា ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕

អត្ថបទ៖សារេត

The post កសិករដំាម្រេចនៅតាមតំបន់ ក្រៅពីខេត្តកំពត ចាប់ផ្តើមទទួលបានជោគជ័យ សម្រាប់ទីផ្សារប្រទេសចិន appeared first on .

សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា រៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍រយៈពេលវែង
នាយកប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា បានអះអាងថាការធ្វើកំនែទម្រង់ ឬការធ្វើឱ្យប្រសើរឡើងនៃរចនាសម្ព័ន្ធដឹកនាំ ឬក្បាលម៉ាស៊ីនដឹកនាំរបស់សហព័ន្ធម្រេច វាគឺជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឈរយ:ពេលវែង តាមរយ:កំនែទម្រង់ភាពអសកម្ម ទៅជាសកម្ម បន្ទាប់ពីបោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន៨រូបកាលថ្មីៗនេះ។

លោក វ៉ន វណ្ណាល់ នាយកប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា គូសបញ្ជាក់ថា កំនែទម្រង់របស់សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជានៅពេលនេះផ្តល់ផលវិជ្ជមានដូចជា៖១)-សកម្មភាពនៃការចូលរួមរបស់ក្រុមប្រឹក្សាភិបាលបានផុសផុល និងទៀងទាត់តាមផែនការ,២)-ឆន្ទៈ និងសកម្មភាពរួមគ្នាក្នុងការជម្រុញ និងលើកកម្ពស់វិស័យម្រេចកម្ពុជា ជាពិសេសគឺការួមគ្នាក្នុងការអភិវឌ្ឈន៍ផលិតភាព គុណភាព និងទីផ្សារនាំចេញ,៣)-មានការគាំទ្រហិរញ្ញវត្ថុ គាំទ្រគំនិត គាំទ្របណ្តាញ និងគាំទ្របច្ចេកទេសជាដើម,៤)- ធ្វើឱ្យសហព័ន្ធម្រេចមាននិរន្តរភាព ចាប់ពីឆ្នាំ២០២៥ តាមការគ្រោងទុក,៥)- ជាធនធានយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្ម និងទស្សនវិស័យរបស់សហព័ន្ធ,៦)- ជាគន្លឹះក្នុងការធ្វើការជាមួយរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឈ ជាតិ និងអន្តរជាតិ ដើម្បីបង្កើតសក្តានុពល និងផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងឡាយក្នុងវិស័យម្រេចនិង៨)- ពិសេសជាគន្លឹះក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសដែលកំពុងតែរកស៊ីវិស័យម្រេច ចូលមកកម្ពុជាបន្ថែម តាមរ:ការធ្វើឱ្យប្រសើឡើងនៃការផ្គត់ផ្គង់ ដែលមាននិរន្តរភាព និងដៃគូរអាជីវកម្មដែលទុកចិត្តបាន។

យោងតាមសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបញ្ជាក់ថានៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានធ្វើកំនែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងក្រុមប្រឹក្សាភិបាល ដើម្បីធ្វើឱ្យសហព័ន្ធកាន់តែប្រសើរឡើងចាប់ពីឆ្នាំ២០២៣នេះតទៅ។  ជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងទទួលបានលទ្ធផលដូចខាងក្រោម៖១)- លោក ឈុំ សាវ៉េត ប្រធានសហគមន៍កសិកម្មករតំបែរ ជាប់ជាអនុប្រធានសហព័ន្ធ,២)-អ្នកស្រី ថ្លាង សុវណ្ណពិសី អគ្គនាយិការក្រុមហ៊ុន Khmer Organic ជាប់ជាងអនុប្រធានសហព័ន្ធ,៣)-លោក ឡាំ សំភាស់ ជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល មកពីសហគមន៍កសិកម្មសំឡូតរតនៈផល,៤)-លោក ស ថេន ជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល មកពីសហគមន៍កសិកម្មត្រមូងមេមត់,៥)-លោកស្រី គួច ចាន់រី ជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រុមហ៊ុនក្រុមហ៊ុន Olam  ប្រចាំប្រទេសកម្ពុជា,៦)-លោក រីឆាត បាល៍ឃី ជាប់ជាមាជិកក្រុមប្រឹក្សាភិបាល Fuchs Cambodia,៧)-លោក ជា មិន ជាប់ជាមាជិកក្រុមប្រឹក្សាភិបាលមកពីក្រុុមហ៊ុន ក្រុមហ៊ុន GI Investment និង៨)-លោក ជីវ វង្ស  ជាប់ជាមាជិកក្រុមប្រឹក្សាភិបាលមកពីក្រុមហ៊ុន ក្រុមហ៊ុនហ៊ុង ហៀបកម្ពុជា៕ អត្ថបទ៖សារេត

The post សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា រៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍រយៈពេលវែង appeared first on .

សហព័ន្ធម្រេចត្រៀមធ្វើជាដៃគូរយុទ្ធសាស្ត្រជាមួយស្ថាប័នជំនាញដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងសម្រាប់ទីផ្សារម្រេចកម្ពុជា
នាយកប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងសម្រាប់ម្រេចកម្ពុជាចាប់ពីឆ្នាំ២០២៣នេះតទៅសហព័ន្ធនឹងធ្វើជាដៃគូរជាមួយស្ថាប័នជំនាញដែលមានការពាក់ព័ន្ធគ្នាចាប់ពីកម្រិតក្រសួងរហូតដល់ប្រជាកសិករដែលជាអ្នកផលិតម្រេចនៅតាមតំបន់។

លោក វ៉ន វណ្ណាល់ នាយកប្រិតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា មានប្រសាសន៍ថា ជាយុទ្ធសាស្រ្តសហព័ន្ធម្រេច នឹងធ្វើការជាដៃគូរយុទ្ធសាស្រ្តជាមួយភាគីពាក់ពន័្ធជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូរដូចជា HEKS/EPER , CIRD, HELVETAS ក្រុមហ៊ុននាំចេញ សហគ្រាសកែច្នៃម្រេច សមាគម សហគមន៍ម្រេច ជាពិសេសកៀរគរកសិករម្រេចកម្ពុជាធ្វើការជាប្រព័ន្ធដើម្បីបង្កើតកំលាំងក្នុងការផ្គត់ផ្គង់ ពង្រីក និងពង្រឹងគុណភាពម្រេច និងកៀរគរវិនិយោគទុនថ្មីចូលមកកម្ពុជា ដើម្បីបង្កើតបរិកាសប្រកួតប្រជែងសម្រាប់ទីផ្សារម្រេចកម្ពុជា។

លោក វិន វណ្ណាល់ នាយកប្រិតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា

បើតាមនាយកប្រតិបតិ្តសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា នៅឆ្នាំ២០២៣នេះសហព័ន្ធមានផែនការរៀបចំព្រឹត្តិការសំខាន់ៗដូចជា វេទិកាប្រមើលមើលម្រេច អន្តរជាតិកម្ពុជា ឆ្នាំ២០២៣, វេទិកាកសិករម្រេចកម្ពុជា ឆ្នាំ២០២៣, វេទិកាជជែកពិភាក្សាអំពីម្រេចកម្ពុជានិងពិធីបុណ្យម្រេចកម្ពុជាជាដើម។

លោក វ៉ន វណ្ណាល់ មានប្រសាសន៍ថា«បច្ចុប្បន្នផ្អែកលើការសិក្សាស្រាវជ្រាវចុងក្រោយគិតត្រឹមខែសីហាឆ្នាំ២០២១ កម្ពុជាផលិតម្រេចបានប្រមាណ១៨.០០០តោន លក់ចេញទៅប្រទេសជិតខាងប្រមាណ ៨៣-៨៤% លក់ទៅកាន់ទីផ្សារអ៊ឺរ៉ុប ១៦-១៧% ជាពិសេសប្រទេសអាល្លឺម៉ង់ បារាំង ហូឡង់ ហើយនៅឆ្នាំ២០២៣នេះផងដែរ សហព័ន្ធនៅតែមានសុទិដ្ឋិនិយម  ចំពោះតម្លៃម្រេចសរីរាង្គ និងម្រេចសុវត្ថិភាពកម្ពុជា នឹងមិនមានការធ្លាក់ចុះ និងកើនឡើងខ្លាំង ដែលធ្វើឱ្យកសិករមិនខាតបង់ឡើយ។ មួយវិញទៀតសហព័ន្ធជឿជាក់លើផែនការយុទ្ធសាស្រ្តឆ្នាំ២០២៣របស់ខ្លួន អាចពង្រឹងសមត្ថភាពស្តុក កែច្នៃ ចែកចាយ ព្រមទាំងអាចកៀរគរវិនិយោគទុនថ្មីៗ សម្រាប់ម្រេចកម្ពុជា ដូចជាសហគមអ៊ឺរ៉ុប សហរដ្ឋអាមេរិក ចិន និងប៉ែកខាងបច្ចឹមបូព៌ា»។

តាមរយៈព្រឹត្តិការម្រេចកម្ពុជា ឆ្នាំ២០២២កន្លងមកសង្កេតឃើញថាមានវិនិយោគទុនបរទេសមួយចំនួនកំពុងចាប់អរម្មរណ៍ សិក្សាអំពីម្រេចសុវត្ថិភាព និងម្រេចសរីរាង្គ។សម្រាប់ម្រេចសរីរាង្គត្រូវបានអនុវត្តតាមស្តង់ដាសរីរាង្គ ដូចជា EU, USDA និង JAS ដែលទទួលស្គាល់ដោយ Control Union ដែលបានចេញវិញ្ញាបនប័ត្រស្តង់ជូនកសិករ ឬសហគមនកសិកម្មដែលបានអនុវត្តតាមគោលការសរីរាង្គបានត្រឹមត្រូវ ។ ម្រេចសុវត្ថិភាព ជាម្រេចដែលបានអនុវត្តិតាមស្តង់ដា GAP ឬគោលការកសិកម្មល្អ ខណៈដែលម្រេចធម្មតាគឺអនុវត្តតាមបែបប្រពៃណីមិនមានប្រព័ន្ធត្រួតពិនិត្យងផ្ទៃក្នុង និងប្រព័ន្ធសុវត្ថិភាពចស្តង់ដាចំនីអាហារ ដែលធ្វើឱ្យម្រេចដែលផលិតបានមានជាប់សារធាតុគីមី និងប៉ះពាល់សុខភាព មិនអាចនាំចេញបាន។

សូមជម្រាបជូនថា សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា មកដល់បច្ចុប្បន្នមានសមាជិកភាពចំនួនប្រមាណ ៣៦ក្រុមហ៊ុន និង១ពាន់គ្រួសារ។

យោងតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ការនាំចេញម្រេចក្នុងរយៈពេល១០ខែឆ្នំា២០២២មានប្រមាណជាង៧.៧០៤តោន ថយចុះជាង៧១% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមជាង៦.៦៤៥តោន,ប្រទេសអាល្លឺម៉ង់ជាង៩២៨តោន,សហរដ្ឋអាមេរិក២៦តោន, កោះតៃវ៉ាន់២១តោន,ប្រទេសបារំាងជាង១៩តោន, ប្រទេសប៊ែលហ្ស៉ិកជាង១៨តោន, ប្រទេសម៉ាឡេស៊ីជាង១៤តោន, សាធារណឆេកជាង១១តោន, ប្រទេសកូរ៉េជាង៧តោន, ប្រទេសជប៉ុនជាង៣តោន, ប្រទេសស៊ុយអ៊ែតជាង២តោន, ប្រទេសស្វីសជាង២តោន, ប្រទេសកាណាដាជាង១តោន,ចក្រភាពអង់គ្លេស១តោន, ប្រទេសឥណ្ឌា០,៩២តោន, ប្រទេសលីទុយអានី០,៤៥តោន, ប្រទេសកាហ្សាក់ស្ថាន០,៣០តោន, ប្រទេសអូស្ត្រាលី០,១០តោន,ប្រទេសរុស្ស៊ី០,០៣តោននិងប្រទេសណេដឺឡែន០,០១តោន៕ អត្ថបទ៖ ឧកញ៉ា សារេត

The post សហព័ន្ធម្រេចត្រៀមធ្វើជាដៃគូរយុទ្ធសាស្ត្រជាមួយស្ថាប័នជំនាញដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងសម្រាប់ទីផ្សារម្រេចកម្ពុជា appeared first on .