សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

សាកលវិទ្យាល័យប៊ែលធីអន្តរជាតិរបស់ ឧកញ៉ា លី ឆេង សម្រេចផ្ដល់អាហារូបករណ៍ ៣០% ដល់កូនៗ និងមន្រ្តីរាជការក្រសួងព័ត៌មាន
សាកលវិទ្យាល័យប៊ែលធីអន្តរជាតិរបស់ ឧកញ៉ា លី ឆេង សម្រេចផ្ដល់អាហារូបករណ៍ ៣០% ដល់មន្រ្តី ព្រមទាំងកូនៗ មន្រ្តីរាជការក្រសួងព័ត៌មាន ក្រោយចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មាន និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងនៅសាលប្រជុំចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមវត្តមាន លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាល និងលោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង ព័ត៌មាន។

ក្នុងពិធីនេះ លោក នេត្រ ភក្រ្តា លើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្វើឡើងដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស ដែលជាការផ្សាភ្ជាប់រវាងការសិក្សាទ្រឹស្តីនៅសាលា និងការអនុវត្តការងារជាក់ស្តែង ដែលនឹងបើកលទ្ធភាពឲ្យ និស្សិត អាចមកបំពេញទស្សនកិច្ចសិក្សា និងកម្មសិក្សាជាមួយអគ្គនាយកដ្ឋានជំនាញនានា នៃក្រសួងព័ត៌មាន។

ជាមួយនឹងគោលបំណងចំនួន៣ នៃ MOU នឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងក្រសួងព័ត៌មាន និងសាកល វិទ្យាល័យប៊ែលធីអន្តរជាតិ ដូចជា៖ ១)ដើម្បីសម្រេចគោលបំណង នៃការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស និងនិស្សិត។ ២)ផ្តល់ឱកាសក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពក្នុងវិស័យព័ត៌មាន និងអប់រំ ឧត្តម សិក្សា សំដៅលើកកម្ពស់ គុណវុឌ្ឍសិក្សា។ ៣)ការផ្លាស់ប្តូរព័ត៌មានស្តីពីកម្មវិធីសិក្សា មុខវិជ្ជា ឱកាសការងារ និងកម្មវិធី ផ្សេងៗ ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាល និងស្រាវជ្រាវ។

ស្របជាមួយគោលបំណងនេះ សម្រាប់មន្រ្តីនិងកូនៗរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នឹងទទួលបានអាហាររូបករណ៍ ចំនួន៣០%ក្នុងកម្មវិធីសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២០កន្លែង ជារៀងរាល់ឆ្នាំផងដែរ។

សូមជម្រាបជូនថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់ ឧកញ៉ា លី ឆេង បច្ចុប្បន្នមាន ទីតាំងចំនួន២ហើយ ដោយ ទីតាំងនីមួយៗ មាន១២មហាវិទ្យាល័យ និង៤២ជំនាញ រួមមាន មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម, មហាវិទ្យាល័យ ហរិញ្ញវត្ថុ និងធនាគារ, មហាវិទ្យាល័យ សេដ្ឋកិច្ច, មហាវិទ្យាល័យ ច្បាប់, មហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្ស, មហា វិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច, មហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ, មហាវិទ្យាល័យ បច្ចេកវិទ្យា ឌីជីថល, មហាវិទ្យាល័យ វិស្វកម្ម, មហាវិទ្យាល័យ ស្ថាបត្យកម្ម, មហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ និងមហាវិទ្យាល័យ អាកាសចរស៊ីវិល៕

អត្ថបទ៖ សុកធា

The post សាកលវិទ្យាល័យប៊ែលធីអន្តរជាតិរបស់ ឧកញ៉ា លី ឆេង សម្រេចផ្ដល់អាហារូបករណ៍ ៣០% ដល់កូនៗ និងមន្រ្តីរាជការក្រសួងព័ត៌មាន appeared first on .