សាច់ជ្រូក

វៀតណាម ឈរនៅលើគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបរិភោគសាច់ជ្រូកច្រើនបំផុត
យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍទីផ្សារក្នុងស្រុកនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា វៀតណាម ជាប់នៅចំណាត់ថ្នាក់កំពូលគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់លេខ០៤ នៅលើពិភពលោក ដែលមានការបរិភោគសាច់ជ្រូកច្រើនបំផុត ដោយមានជិត ៣៩ គីឡូក្រាម ក្នុងមនុស្សម្នាក់ ក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ការប្រើប្រាស់ដ៏ខ្ពស់នេះ បានបង្ហាញថា សាច់ជ្រូកនៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម និងផលប៉ះពាល់យ៉ាងសំខាន់របស់អាហារប្រភេទនេះទៅលើសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេស។

ទិន្នន័យបង្ហាញឲ្យដឹងទៀតថា ការប្រើប្រាស់សាច់ជ្រូកក្នុងស្រុកបានបន្តកើនឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេស។ នៅឆ្នាំ២០២១ មនុស្សម្នាក់បានបរិភោគជាមធ្យមប្រហែល ៣០ គីឡូក្រាម; ក្នុងឆ្នាំ២០២៤ បរិភោគប្រហែល ៣៧ គីឡូក្រាម និងបន្តកើនឡើងដល់ប្រហែល ៣៩ គីឡូក្រាមកាលពីឆ្នាំមុន។

ជម្រាបជូនថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន តម្រូវការសាច់ជ្រូកបានកើនឡើងប្រហែល ១០-១៥%។ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន កាលពីឆ្នាំមុន ឧស្សាហកម្មចិញ្ចឹមសត្វបានជួបប្រទះនឹងកំណើនយ៉ាងខ្លាំង ដោយផលិតផលសាច់ជាច្រើនប្រភេទ ចំនួន ៨,៦ លានតោន រួមទាំងសាច់ជ្រូកចំនួន ៥,៤ លានតោន ត្រូវបានផ្គត់ផ្គង់សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះ៕​

The post វៀតណាម ឈរនៅលើគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបរិភោគសាច់ជ្រូកច្រើនបំផុត appeared first on .

ក្រុមហ៊ុនចិនស្នើរដ្ឋាភិបាល បង្ក្រាបការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុប
ផ្អែកតាមសារព័ត៌មាន Global Times បានរាយការណ៍កាលពីថ្ងៃទី២៥ ខែឧសភាថា ក្រុមហ៊ុនចិនគ្រោងនឹងស្នើទៅកាន់អាជ្ញាធរឲ្យបើកការស៊ើបអង្កេត និងបង្ក្រាបចំពោះការនាំចូលផលិតផលសាច់ជ្រូកមួយចំនួនពីសហភាពអឺរ៉ុប (EU) ។

ជាមួយគ្នា យោងតាមទិន្នន័យគយបានបង្ហាញឲ្យដឹងថា ប្រទេសចិនបាននាំចូលសាច់ជ្រូកសរុបចំនួន ១,៥៥លានតោនកាលពីក្នុងឆ្នាំ២០២៣ ច្រើនជាងពាក់កណ្តាលនៃការនាំចេញសរុបរបស់ EU ទៅទៀត។

គួររំលឹកបន្តិចថា សំណើហាមឃាត់ការនាំចូលសាច់ជ្រូកនេះ កើតឡើងចំពេលដែលស្ថានភាពពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបកំពុងមានភាពតានតឹង ដ្បិតកន្លងមក EU បានធ្វើការស៊ើបអង្កេតលើការនាំចូលផ្សេងៗពីប្រទេសចិន ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក តួយ៉ាងកាលពីដើមខែ EU បានបើកការស៊ើបអង្កេតលើផលិតផលធ្វើពីដែក ឬផលិតផលស្រោបដោយសំណប៉ាហាំងពីប្រទេសចិន និងថែមទាំងកំពុងស៊ើបអង្កេតចំពោះរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិនផងដែរ។

ទន្ទឹមនឹងនោះ ចិនក៏បានបើកការស៊ើបអង្កេតលើម៉ាកយីហោនាំចូលពីសហភាពអឺរ៉ុបមួយចំនួន កាលពីខែមករាកន្លងទៅ ហើយនៅសប្តាហ៍មុនវិញ អ្នកជំនាញផ្នែកឧស្សាហកម្មរថយន្តចិន បានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាដំឡើងពន្ធលើប្រភេទរថយន្តនាំចូល ដែលមានទំហំម៉ាស៊ីនស៊ីឡាំងធំជាង ២,៥លីត្រផងដែរ៕

The post ក្រុមហ៊ុនចិនស្នើរដ្ឋាភិបាល បង្ក្រាបការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុប appeared first on .

ហ្វីលីពីនបន្តកាត់បន្ថយពន្ធ លើអាហារនាំចូលរួមទាំងអង្ករ រហូតដល់ចុងឆ្នាំក្រោយ
ក្រោយអនុម័តច្បាប់លើការកាត់បន្ថយអត្រាពន្ធកាលពីក្នុងឆ្នាំ២០២១ រួចមក​ អតិផរណាហាក់បីដូចជានៅមិនទាន់់ស្រាក់ស្រាន្ត ខណៈនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានអនុម័តបន្តរយៈពេលកាត់បន្ថយពន្ធលើអាហារ រួមទាំងអង្ករបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២៤។

យោងតាមសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Marcos ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​ ស្ថានភាពសេដ្ចកិច្ចនាពេលបច្ចុបន្ន ធានាអនុវត្តក្នុងការបន្តកាត់បន្ថយអត្រាពន្ធ លើមុខទំនិញអង្ករ ពោត និងសាចជ្រូកជាដើម ដើម្បីរក្សាតម្លៃសមរម្យក្នុងគោលបំណងធានាសន្តិសុខស្បៀង។

លោក Marcos ក៏បាននិយាយដែរថា ការបន្ថែមរយៈពេលលើការកាត់បន្ថយពន្ធគយនេះ គឺមានគោលបំណងធានានូវតម្លៃសមរម្យចំពោះមុខទំនិញអង្ករ ពោត និងផលិតផលសាច់ ជាមួយនឹងផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Nino នៅដើមឆ្នាំក្រោយ និងការគំរាមកំហែងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ។

គួរជម្រាបថា អតិផរណាមានកម្រិត៤,១% នៅក្នុងខែវិច្ឆិកា ដោយបានបន្ធូរបន្ថយនៅរយៈពេលពីរខែជាប់ៗគ្នា ប៉ុន្តែជាមធ្យមអតិផរណាមាន៦,២% ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ ខុសពីការកំណត់គោលដៅ២% ទៅ៤% របស់ធនាគារកណ្តាលហ្វីលីពីនសម្រាប់ឆ្នាំនេះ។

ជាមួយគ្នា អត្រាពន្ធអង្ករនឹងនៅតែមាន៣៥% ខណៈពេលដែលពន្ធលើការនាំចូលពោតនឹងនៅត្រឹម៥% ទៅ១៥% និង១៥% ទៅ២៥% សម្រាប់ផលិតផលសាច់ជ្រូក៕

The post ហ្វីលីពីនបន្តកាត់បន្ថយពន្ធ លើអាហារនាំចូលរួមទាំងអង្ករ រហូតដល់ចុងឆ្នាំក្រោយ appeared first on .

DSI ទុកពេល ៣០ថ្ងៃឲ្យផ្សារទំនើប Makro បកស្រាយពីរឿងទិញជ្រូកបង្កកគេចពន្ធ
នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃ (DSI) បានផ្តល់ពេល ៣០ថ្ងៃ ដល់ផ្សារទំនើប Makro ដើម្បីធ្វើការពន្យល់អំពីការចោទប្រកាន់កន្លងមកថា ខ្លួនបានទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន ដែលមានម្ចាស់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធខុសច្បាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

លោកឧត្តមសេនីយ Natapol Ditsayatham អ្នកជំនាញផ្នែកការពារអ្នកប្រើប្រាស់ និងឧក្រិដ្ឋកម្មបរិស្ថានរបស់ DSI បាននិយាយថា នាយកដ្ឋានបានកំណត់រយ:ពេល ៣០ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃចន្ទ (ទី៤ ខែធ្នូ) ដែលកំពុងដឹកនាំការស៊ើបអង្កេតជុំវិញករណីនេះ។

លោក Natapol ​បាន​បន្ត​ទៀតថា នៅ​ពេល​ដែលនាយកដ្ឋាន​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន Makro កាល​ពី​ខែ​មុន ពួកគេបាន​ស្នើ​សុំពន្យាពេលដោយគ្មានកាលកំណត់ ដើម្បីធ្វើ​ការ​ពន្យល់​ជុំវិញករណីនេះ ដោយអះអាង​ថា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រៀបចំ​ឯកសារ។

លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ខាងផ្សារទំនើប Makro ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ CP Extra Plc បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធថាខ្លួនមិនបានទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd ទៀតនោះឡើយ។

គួរឱ្យដឹងផងដែរថា ប្រធានក្រុមហ៊ុន Wealthy & Healthy Foods Co Ltd គឺលោក Wirat វ័យ ៦៩ ឆ្នាំ និងកូនប្រុស គឺលោក Thanakrit វ័យ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិនៅមួយថ្ងៃមុននេះ ដោយអ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទរត់ពន្ធសាច់ជ្រូកបង្កករាប់ពាន់តោន ពីប្រទេសជិតខាង ចន្លោះឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២៣ នេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខាងផ្សារទំនើប Makro បាននិយាយថា ខ្លួនបានបញ្ឈប់ការទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុនខាងលើនេះ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមកម្លេះ បន្ទាប់ពីដឹងថាផលិតផលនេះមិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពរបស់វា ខណ:ពេលដែល Makro ក៏បានបញ្ឈប់ការទិញថ្លើមជ្រូកពីក្រុមហ៊ុននេះផងដែរ ដោយបន្ថែមថា ការបញ្ជាទិញដែលប្រើក្នុងការចោទប្រកាន់ទាំងនេះ គឺជាទំនិញចាស់ដែលនៅសល់ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ផ្សារទំនើប Makro បានទទូចថា ខ្លួនមានឆន្ទៈក្នុងការចូលរួមសហការជាមួយអាជ្ញាធរ នៅក្នុងការស៊ើបអង្កេតទៅលើប្រតិបត្តិការរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់នេះ៕

The post DSI ទុកពេល ៣០ថ្ងៃឲ្យផ្សារទំនើប Makro បកស្រាយពីរឿងទិញជ្រូកបង្កកគេចពន្ធ appeared first on .

រយ:ពេល ១០ ខែដំបូង វៀតណាមចាយលុយជិត ២០០ លានដុល្លារ ក្នុងការនាំចូលសាច់ជ្រូក
យោងតាមអគ្គនាយកដ្ឋានគយវៀតណាម ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ប្រទេសរបស់ខ្លួន បានចំណាយទឹកប្រាក់ប្រមាណ ១៩០ លានដុល្លារ ក្នុងការនាំចូលសាច់ជ្រូក ប្រហែល ៨៩ ០០០ តោន សម្រាប់រយ:ពេល ១០ ខែដំបូង ឆ្នាំ ២០២២ នេះ ។

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VNA បានបង្ហាញទៀតថា តួលេខនេះ បានបង្ហាញពីការថយចុះចំនួន ៣៤,៤% នៃបរិមាណ និង ៣៩,៦% នៃតម្លៃ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

គួរឱ្យដឹងថា ក្នុងរយ:ពេល ១០ ខែដំបូងឆ្នាំ ២០២២ នេះ វៀតណាម បាននាំចូលសាច់ជ្រូកពីទីផ្សារចំនួន ៣០ រួមទាំងប្រេស៊ីល (៣៧,៣%) រុស្ស៊ី (២៤,៩%) អាល្លឺម៉ង់ (១២,៨%) កាណាដា (៨%) និងហូឡង់ (៤,៧%) ។

ក្នុងខែតុលា ឆ្នាំ ២០២២ វៀតណាមបាននាំចូលសាច់ជ្រូកជិត ១២ ០០០ តោន ដែលមានតម្លៃ ២៦,០២ លានដុល្លារអាមេរិក ធ្លាក់ចុះ ៥,៦% គិតជាបរិមាណ និង ២២,៤% គិតជាតម្លៃ បើធៀបនឹងតួលេខកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ក្នុងខែតុលាដដែល វៀតណាម អាចរកប្រាក់ចំណូលបាន ៥,៧៧ លានដុល្លារ ពីការនាំចេញសាច់ជ្រូកប្រហែល ១ ០០០ តោន កើនឡើង ១១៣,៣% គិតជាបរិមាណ និងកើនឡើង ៦៨,៦% គិតជាតម្លៃ ខណ:សាច់ជ្រូកវៀតណាម ត្រូវបាននាំចេញជាចម្បងទៅកាន់ ហុងកុង និងឡាវ៕

The post រយ:ពេល ១០ ខែដំបូង វៀតណាមចាយលុយជិត ២០០ លានដុល្លារ ក្នុងការនាំចូលសាច់ជ្រូក appeared first on .

តៃវ៉ាន់ ប្រកាសដាក់ពិន័យធ្ងន់ធ្ងរ ចំពោះអ្នកណាដែលហ៊ាននាំចូលសាច់ជ្រូក ពីប្រទេសថៃ
ថ្មីៗនេះ កោះតៃវ៉ាន់ បានធ្វើការព្រមានថា អ្នកណាដែលនាំយកសាច់ជ្រូក ឬផលិតផលធ្វើពីសាច់ជ្រូក ពីប្រទេសថៃ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជំងឺប៉េស្តអាហ្រ្វិក (ASF) ត្រូវបានរកឃើញ នៅក្នុងប្រទេសមួយនេះ ។

ជាក់ស្តែង មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់កណ្តាលរបស់តៃវ៉ាន់ (CEOC) បាននិយាយថា បើអ្នកណាម្នាក់ ដែលព្យាយាមនាំយកសាច់ជ្រូក ឬផលិតផលសាច់ជ្រូកពីប្រទេសថៃ តាមរយៈអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ នឹងត្រូវពិន័យជាទឹកប្រាក់ ២០០ ០០០ ដុល្លារតៃវ៉ាន់ ឬប្រហែល ៧២០០ ដុល្លារអាមេរិក ។

មិនតែប៉ុណ្ណោះ ស្ថាប័នខាងលើបានបន្ថែមទៀតថា បើអ្នកណាមួយ នៅតែបំពាន នោះពួកគេអាចនឹងត្រូវហាមឃាត់មិនឲ្យចូលប្រទេស និងនិរទេសចេញពីប្រទេសផងដែរ ។

ការព្រមាននេះ ត្រូវបានដាក់ចេញ បន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍន៍​បសុសត្វ​នៃ​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​អង្គារ​ បាន​រក​ឃើញ​ករណីជំងឺ ASF នៅ​កន្លែង​សត្តឃាត​មួយ ​ក្នុង​ខេត្ត Nakhon Pathom ។ ប៉ុន្តែយ៉ាងណាអាជ្ញាធរថៃ បានធ្វើការបដិសេធម្តងហើយម្តងទៀត នូវការផ្ទុះឡើងនៃជំងឺឆ្លង ASF ខណ:កាលពីពេលមុន ពួកគេបានសន្មតថាការងាប់ជ្រូកនៅតាមកសិដ្ឋានភាគច្រើន គឺកើតឡើងដោយសារជំងឺនៃមេរោគមួយផ្សេងទៀត ហៅថា porcine reproductive និង respiratory syndrome។

ជាមួយគ្នានោះដែរ កាលពីខែធ្នូ CEOC បានរកឃើញសាច់ក្រក ដែលនាំចូលពីប្រទេសថៃ មានផ្ទុកមេរោគ ASF ប៉ុន្តែត្រូវបាននាយកដ្ឋានថៃ ចេញមុខអះអាងថា ការចម្លងនេះអាចបណ្តាលមកពីសាច់ជ្រូក ដែលត្រូវបានរត់ពន្ធចូលប៉ុណ្ណោះ ព្រោះថាគ្មានករណីជំងឺ AFS ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានប្រទេសថៃនោះទេ ។

គួរឲ្យដឹងផងដែរថា ប្រទេសថៃបានធ្វើការហាមឃាត់ ការនាំចេញជ្រូកទៅប្រទេស កាលពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ៥ មេសា ក្នុងគោលបំណង ដើម្បីដោះស្រាយការកើនឡើងថ្លៃសាច់ជ្រូក នៅក្នុងប្រទេស ៕​

ប្រភព: Bangkok Post

The post តៃវ៉ាន់ ប្រកាសដាក់ពិន័យធ្ងន់ធ្ងរ ចំពោះអ្នកណាដែលហ៊ាននាំចូលសាច់ជ្រូក ពីប្រទេសថៃ appeared first on .