សាធារណរដ្ឋស៊ីប

​ប្រធានាធិបតី​សាធារណរដ្ឋ​ស៊ីប កាន់កាប់​ប្រទេស​ជិត ៩ ឆ្នាំ​ មាន​ទ្រព្យ​មិន​ដល់​ ៣០ ម៉ឺន​អឺរ៉ូ​ផង
​ប្រធានាធិបតី​សាធារណរដ្ឋ​ស៊ីប Nicos Anastasiades គឺ​ជា​អ្នក​នយោបាយ​ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ស៊ីប តាំងពី​ឆ្នាំ ២០១៣ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​។

លោក Nicos បាន​បញ្ចប់​ថ្នាក់​សិក្សា​បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ National and Kapodistrian University of Athens និង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​ដឹក​ជញ្ជូន​​នៅ​សាកល​វិទ្យាល័យ university College London។

បុរស​វ័យ ៧៥ ឆ្នាំ​បាន​ជាប់ឈ្មោះ​នៅ​ក្នុង​សមាជជាតិ​នៃ​សាធារណរដ្ឋ​ស៊ីប​នៅឆ្នាំ ១៩៨១ និង​បាន​ក្លាយ​ជា​ប្រធាន​នៃ​គណបក្ស​របស់​លោក​ពី​ឆ្នាំ ១៩៩៧ ដល់ ២០១៣។ នៅខែ​មីនា ២០១២ Nicos Anastasiades បាន​ក្លាយជា​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​រើស​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៣។

ជាលទ្ធផល នៅ​ថ្ងៃទី ១៧ ​កុម្ភៈ ២០១៣ លោក Nicos បាន​ក្លាយជា​ប្រធានាធិបតី​ពេញលេញ និង​បាន​គ្រប់គ្រង​ប្រទេស​ក្រោម​របប​ប្រជាធិបតេយ្យ​បែប​ប្រមូល​ផ្ដុំ​ពី​ពេលនោះ រហូត​ដល់​ទល់​នឹង​ពេល​បច្ចុប្បន្ន ពោល​ប្រមាណ​ជិត ៩ ឆ្នាំ​ហើយ។

ថ្វី​គ្រប់គ្រង​ប្រទេស​អស់រយៈកាល​យូរ​គួរសម​មែន តែ​លោក Nicos ក៏​ទទួល​បាន​ការ​រិះគន់​ច្រើន​ផងដែរ ជាពិសេស​គឺ​ទាក់ទង​នឹង​ការ​ឆ្លងដែន​តែម្ដង។ នៅ​ឆ្នាំ ២០០១ បងប្រុស​បង្កើត​របស់​លោក​ត្រូវបាន​ផ្ដន្ទាទោស​ជាប់​ពន្ធាគារ​រយៈពេល ១៨ ខែ ពី​បទ​ក្លែងបន្លំ​លិខិត​ឆ្លងដែន​សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ខុសច្បាប់​។

នៅ​ឆ្នាំ ២០១៩ ​គ្រួសារ​របស់​ប្រធានាធិបតី​រូបនេះ​ត្រូវបាន​ចោទ​ប្រកាន់​ថា មាន​ការ​ពាក់ព័ន្ធ​ជាមួយ​កម្មវិធី Golden Visa ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើការ​បណ្ដាក់ទុន និង​អាច​ទទួល​បាន​លិខិត​ឆ្លងដែន​ទី ២ ខណៈ​ក្រុម​បក្ស​ប្រឆាំង​អះអាងថា ការធ្វើ​បែបនេះ​គឺ​ងាយស្រួល​សម្រាប់​ការ​លាងលុយ​របស់​ជនបរទេស ស្របពេល Jho Low ដែល​គេ​ស្គាល់​ថា​ជា​ ជន​បោកប្រាស់​នៅ​ម៉ាឡេស៊ី​ក៏​ទទួល​បាន​សញ្ជាតិ​ស៊ីប​ផង​នោះ ទើបធ្វើ​ឲ្យ​ប្រធានាធិបតី​រូប​នេះ​កាន់តែ​ស្មុគស្មាញ​ទៅ​នឹង​បញ្ហាខាងលើ។

យ៉ាងណា បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី CyprusMail បាន​ឲ្យដឹង​ថា ទំហំ​ទ្រព្យ​សម្បត្តិ​របស់​បុរស​វ័យ ៧៥ ឆ្នាំ គឺ​មាន​មិន​ដល់ ៣០ ម៉ឺន​អឺរ៉ូ​ផង ពោល​ត្រឹម ២៦៦ ០០០ អឺរ៉ូ​ប៉ុណ្ណោះ ខណៈ​ចំនួន​នេះ​គឺ​ច្រើនជាង​កាល​ឆ្នាំ ២០១៨ ​ត្រឹម​ជាង ៥ ម៉ឺន​អឺរ៉ូ​ទេ។

ប្រធានាធិបតី​រូប​នេះ​បាន​អះអាង​ថា អចលនវត្ថុ​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​លោក​គឺ​មាន​ដូចជា ដី​ប៉ុន្មាន​កន្លែង និង​អគារ ២ ខ្នង​ដែល​បាន​ទិញ​នៅ​ទសវត្ស​ឆ្នាំ ១៩៨០ ដែល​ចាយ​ ៦៦ ០០០ អឺរ៉ូ ជាមួយ​ឡាន​តម្លៃ ៨៥ ០០០ អឺរ៉ូ។

ការ​ទិញ​អគារ ២ ខ្នង​នោះ​ទៀត​គឺ កម្ចី​ពី​ធនាគារ​ទេ តែ​លោក​បាន​សង​បំណុល​ធនាគារ​រួច​អស់​ហើយ ដោយ​បច្ចុប្បន្ន​ប្រាក់​តម្កល់​នៅ​ធនាគារ​របស់​លោក​នា​ពេលនេះ​គឺ​មាន​ប្រមាណ ១១៥ ០០០ អឺរ៉ូ៕

ប្រភព: cyprus-mail

The post ​ប្រធានាធិបតី​សាធារណរដ្ឋ​ស៊ីប កាន់កាប់​ប្រទេស​ជិត ៩ ឆ្នាំ​ មាន​ទ្រព្យ​មិន​ដល់​ ៣០ ម៉ឺន​អឺរ៉ូ​ផង appeared first on .

ថ្វី​បើ​ជា​កោះ​តូច​មាន​ទំហំ​ប្រមាណ ៩ ២៥១ គីឡូ​ម៉ែត្រការ៉េ​ពិតមែន តែ​ស៊ីប​ជា​ប្រទេស​​ទាក់ទាញ​វិនិយោគិន​ច្រើនពីសហភាពអឺរ៉ុប
ស៊ីប គឺជាប្រទេសស្ថិតនៅក្នុងដែនកោះមួយ នៅសមុទ្រមេឌីទែរ៉ាណេខាងកើត ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋស៊ីប ដែលមានប្រជាជនច្រើនជាងគេ និងធំជាងគេទីបី នៅមេឌីទែរ៉ាណេ ដោយមានទីតាំងស្ថិតនៅភាគត្បូងប្រទេសទួរគី ភាគខាងលិចប្រទេសស៊ីរី ខណៈខាងជើងជាប់ប្រទេសអេហ្ស៊ីប និងភាគអាគ្នេយ៍ប្រទេសក្រិក ។

ក្រឡេកទៅមើលឃើញសេដ្ឋកិច្ចវិញ ស៊ីបត្រូវបានចាត់ទុកថាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់បំផុតមួយ ដែលចាត់ថ្នាក់ដោយធនាគារពិភពលោក នឹងត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំងបំផុត នៅក្នុងឆ្នាំ ២០០១ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិថែមទៀតផង ។ ប្រទេសដីកោះមួយនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់ប្រាក់អឺរ៉ូ ជារូបិយប័ណ្ណផ្លូវការរបស់ខ្លួន នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៨ ដែលជំនួសដោយប្រាក់ ស៊ីបផោន (Cypriot pund )។

ថ្វី​បើ​ជា​កោះ​តូច​មាន​ទំហំ​ប្រមាណ ៩ ២៥១ គីឡូ​ម៉ែត្រការ៉េ​ពិតមែន តែ​ស៊ីប​ជា​ប្រទេស​ដែល​ទាក់ទាញ​វិនិយោគិន​ជាច្រើន​ឲ្យ​ចូល​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់ខ្លួន។ ស៊ីបកំពុងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសជាច្រើន ពិសេសជាមួយសហភាពអឺរ៉ុប ខណ:ការនាំចេញទៅក្រៅប្រទេសរបស់ខ្លួន មានប្រមាណ ២,៨០៥ ពាន់លានដុល្លារ ដោយទំនិញនាំចេញមានដូចជា ផ្លែក្រូច ដំឡូងបារាំង ស៊ីម៉ងត៍ សម្លៀកបំពាក់ និងឱសថ ទៅកាន់ប្រទេសដៃគូសំខាន់ដូចជា លីប៊ី ៩,៤%  ក្រិក ៧,៧%  ន័រវែស ៦.៧%  ចក្រភពអង់គ្លេស ៥.៣% និង អាល្លឺម៉ង់ ៤,១% គិតត្រឹមឆ្នាំ ២០១៧ ។

ក្នុងពេលជាមួយគ្នានោះ ការនាំចូលមកកាន់ប្រទេសស៊ីប មានទំហំប្រមាណ ៧,៩៣៥ ពាន់លានដុល្លារ ខណ:ទំនិញនាំចូលមានដូចជា សម្ភារ:ប្រើប្រាស់ ប្រេងឆៅ និងប្រេងរំអិល គ្រឿងម៉ាស៊ីន ឧបករណ៍ដឹងជញ្ជូនជាដើម ដោយដៃគូនាំចូលសំខាន់មានដូចជា ក្រិក ១៩% អ៊ីតាលី ៧.៥% ចិន ៧,៤% កូរ៉េខាងត្បូង ៧.៣% អាល្លឺម៉ង់ ៧% ហូឡង់ ៥,១% ចក្រភពអង់គ្លេស ៥% និង  អ៊ីស្រាអែល ៤,១% ។

សរុបមកការវាស់វែងដ៏ធំបំផុតនៃសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុប GDP បានកើនឡើង ១,៦ ភាគរយ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសចុងឆ្នាំមុនមាន ១,១ ភាគរយ ខណៈ អត្រាកំណើនត្រីមាសទី ១ មានចំនួន ៦,៤ ភាគរយ។

People queue up to make a transaction at an ATM outside a branch of Bank of Cyprus in Nicosia March 21, 2013.  Cypriot politicians searched desperately on Thursday for a “Plan B” to find billions of euros to clinch a European Union bailout and avert a financial meltdown after parliament rejected a bank deposit levy.    REUTERS/Yorgos Karahalis (CYPRUS – Tags: POLITICS BUSINESS)

ដោយឡែក​មូលហេតុ​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​ស៊ីប​ក្លាយជា​គោលដៅ​សម្រាប់​វិនិយោគិន ​គឺ ងាយស្រួល​ដល់​ការ​ស្នើសុំ​លិខិត​ឆ្លងដែន​ទី ២ ជាពិសេស​សម្រាប់​បុគ្គល​ដែល​មាន​គោលបំណង​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស។ រីឯ​ការ​ស្នើសុំ​លិខិត​ឆ្លងដែន​ទៀតសោត​ គឺ​ចាយ​ពេល​ខ្លី​ប៉ុណ្ណោះ ពោល​ត្រឹម ៦ ខែ ខណៈ​ប្រជាជន​ដែល​កាន់​លិខិតឆ្លងដែន​ស៊ីប​គឺ​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​ដល់​ទៅ ១៧១ ប្រទេស។

បន្ថែមពីនេះ វិស័យទេសចរណ៍ ក៏ជាផ្នែកដ៏សំខាន់មួយ នៃសេដ្ឋកិច្ចប្រទេសមួយនេះផងដែរ ដោយភ្ញៀវទេសចរជាង ២ លាននាក់ មកចូលមកលេងកម្សាន្ត ដែលធ្វើឲ្យស៊ីប ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទី ៤០ នៅលើពិភពលោក ។

គួរបញ្ជាក់ផងដែរថា ប្រទេសស៊ីប មានចំនួនប្រជាជនសរុបប្រមាណជិត ៩ម៉ឺននាក់ ដោយលផលិតផល​ក្នុង​ស្រុក​សរុប (GDP) មានចំនួនប្រមាណ ២៣,៩៦៧ ពាន់លានដុល្លារ ស្ថិតនៅចំណាត់ថ្នាក់លេខ ១០៥ ទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០២០ ៕

ប្រភព: Wiki

The post ថ្វី​បើ​ជា​កោះ​តូច​មាន​ទំហំ​ប្រមាណ ៩ ២៥១ គីឡូ​ម៉ែត្រការ៉េ​ពិតមែន តែ​ស៊ីប​ជា​ប្រទេស​​ទាក់ទាញ​វិនិយោគិន​ច្រើនពីសហភាពអឺរ៉ុប appeared first on .

​ស៊ីប​ប្រទេស​កោះតូច​មួយ​នៅ​អឺរ៉ុប មាន​លក្ខខណ្ឌ​ល្អ​ពីរប្រទេស​ផ្សេង​ពិបាក​ធ្វើ​បាន​ ទើបអ្នកមានៗ​​ហ៊ាន​ចាយ​លុយ​រាប់​លាន​ដុល្លារ​ទៅ​វិនិយោគ
កោះ​ស៊ីប ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ស៊ីប​គឺ​មាន​ទីតាំង​លើ​មហាសមុទ្រ​មេឌីទែរ៉ាណេ​ខាងកើត និង​ជា​កោះ​ធំ​ទី ៣ និង​មាន​ប្រជាជន​ច្រើន​បំផុត​ទី ៣ នៃ​តំបន់​មួយ​នេះ។

ថ្វី​បើ​ជា​កោះ​តូច​មាន​ទំហំ​ប្រមាណ ៩ ២៥១ គីឡូ​ម៉ែត្រការ៉េ​ពិតមែន តែ​ស៊ីប​ជា​ប្រទេស​ដែល​ទាក់ទាញ​វិនិយោគិន​ជាច្រើន​ឲ្យ​ចូល​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់ខ្លួន។​ ជាក់ស្ដែង​កាលពី​ឆ្នាំ ២០០១ ស៊ីប​ត្រូវ​បាន​ធនាគារ​ពិភពលោក​ចាត់ទុក​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​លើ​លោក។

កត្តាលក្ខខណ្ឌអំំណោយ​ផល​ពីរ​ចំណុច​ទើប​កោះ​ដ៏ស្រស់ស្អាត​នេះ ទាក់ទាញ​អ្នក​មាន​ៗ​ចង់​ទៅវិនិយោគ​ គឺ​ការប្រើប្រាស់​រូបិយប័ណ្ណ​លុយអឺរ៉ូ រួមទាំង​ងាយស្រួល​ក្នុង​ការ​ស្នើសុំ​លិខិត​ឆ្លងដែន​។

បច្ចុប្បន្ន រូបិយប័ណ្ណ​ដែល​កំពុង​ចរាចរ​នៅ​ក្នុង​ប្រទេស​គឺ លុយ​អឺរ៉ូ​ដែល​អាច​ចាយ​បាន​ទូទាំង​តំបន់​អឺរ៉ុប ហើយ​នេះ​គឺ​ជា​កត្តា​មួយ​នាំ​ឲ្យ​វិនិយោគិន​ជាច្រើន​ពេញចិត្ត​នឹង​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស។

ក្រៅពី​កត្តា​រូបិយប័ណ្ណ​ ក៏​មាន​កត្តា​ច្រើន​ផ្សេង​ទៀត​ដូចជា កត្តា​អាកាសធាតុ​ល្អ ទី​ជនបទ​ស្រស់​ស្អាត ជាមួយ​ទស្សនីយភាព​សមុទ្រ​ស្រស់​បំព្រង រដ្ឋាភិបាល​ស្ថិរភាព​ ដំណើរ​សេដ្ឋកិច្ច​ល្អ ជាមួយ​ទីផ្សារ​ធំ​ទូលាយ​។

ដោយឡែក​មូលហេតុ​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​ស៊ីប​ក្លាយជា​គោលដៅ​សម្រាប់​វិនិយោគិន​គឺ ងាយស្រួល​ដល់​ការ​ស្នើសុំ​លិខិត​ឆ្លងដែន​ទី ២ ជាពិសេស​សម្រាប់​បុគ្គល​ដែល​មាន​គោលបំណង​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស។

រីឯ​ការ​ស្នើសុំ​លិខិត​ឆ្លងដែន​ទៀតសោត​ គឺ​ចាយ​ពេល​ខ្លី​ប៉ុណ្ណោះ ពោល​ត្រឹម ៦ ខែ ខណៈ​ប្រជាជន​ដែល​កាន់​លិខិតឆ្លងដែន​ស៊ីប​គឺ​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​ដល់​ទៅ ១៧១ ប្រទេស។

ដើម្បី​អាច​ទទួល​បាន​លិខិតឆ្លងដែន​ស៊ីប បុគ្គល​ម្នាក់​ត្រូវ​ចំណាយ​តិច​បំផុត ២,១៥ លាន​អឺរ៉ូ ទៅលើ​ការ​វិនិយោគ​ក្នុង​ប្រទេស ហើយ​មធ្យោបាយ​ពេញ​និយម​បំផុត​គឺ​វិនិយោគ ២ លាន​អឺរ៉ូ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​រយៈពេល ៥ ឆ្នាំ ខណៈ ១៥ ម៉ឺន​អឺរ៉ូ​ផ្សេង​ទៀត​ឧបត្ថម្ភ​ទៅ​កាន់​រដ្ឋាភិបាល​ក្នុង​ការ​ស្រាវជ្រាវ​អ្វី​មួយ​។

ជាក់ស្ដែង​ចំនួន​វិនិយោគិន​នៅក្នុង​ប្រទេស​ស៊ីប​ក្នុង​មួយឆ្នាំៗ​ គឺ​មាន​ចំនួន​ដល់​ទៅ ៧០០ នាក់ ស្របពេល​ចំណុច​ពិសេស​មួយ​ទៀត​នោះ គឺ​បុគ្គល​អាយុ​ក្រោម ២៨ ឆ្នាំ​អាច​មាន​សិទ្ធិ​ស្នើសុំ​សញ្ជាតិ ហើយ​សូម្បី​តែ​បុគ្គល​ចំណាស់​អាយុ​ច្រើនជាង ៦៥ ឆ្នាំ​ក៏​អាច​ស្នើសុំ​សញ្ជាតិ​នេះ​បាន​ដូចគ្នា៕

ប្រភព: Forbes

The post ​ស៊ីប​ប្រទេស​កោះតូច​មួយ​នៅ​អឺរ៉ុប មាន​លក្ខខណ្ឌ​ល្អ​ពីរប្រទេស​ផ្សេង​ពិបាក​ធ្វើ​បាន​ ទើបអ្នកមានៗ​​ហ៊ាន​ចាយ​លុយ​រាប់​លាន​ដុល្លារ​ទៅ​វិនិយោគ appeared first on .