សារព័ត៌មាន Nikkei

Nikkei៖ អាមេរិក សម្លឹងឃើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
សារព័ត៌មានជប៉ុន Nikkei កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធគយបដិការលើបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកកាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបានក្លាយជាប្រទេសជាប់ពន្ធគយខ្ពស់ជាងគេលំដាប់ទី២ ក្នុងអត្រាដល់ទៅ៤៩ភាគរយ។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា ដែលនាំចេញភាគច្រើនដូចជាសម្លៀកបំពាក់ ស្រោមជើង និងគ្រឿងម៉ាស៊ីនអេឡិចត្រូនិក។ ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានធ្វើការសម្រេចចិត្តមួយដ៏ភ្ញាក់ផ្អើល។

សារព័ត៌មានដដែលបន្តថា នៅថ្ងៃទី២៦ ខែតុលា លោក ត្រាំ បានជួបជាមួយ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសម៉ាឡេស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបញ្ចុះពន្ធគយបដិការលើកម្ពុជាមកនៅត្រឹម១៩ភាគរយ ដែលជាការបញ្ចុះពន្ធគយច្រើនបំផុតបើធៀបទៅនឹងអត្រាពន្ធកាលពីខែមេសា។ ក្រោយមកទៀត នៅថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសពីការសម្រេចចិត្តលុបចោលបម្រាមលក់អាវុធទៅឱ្យកម្ពុជា ដោយសំអាងលើកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងសន្តិសុខ ជាមួយការបើកទំព័រថ្មីមួយនៃកិច្ចសហប្រតិបត្តិការឡើងវិញ រវាងប្រទេសទាំង២ លើវិស័យការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

សហរដ្ឋអាមេរិក និងកម្ពុជា ក៏បានយល់ព្រមបើកដំណើរការឡើងវិញផងដែរ ការធ្វើសមយុទ្ធយោធារួមគ្នាមានឈ្មោះថា «ឆ្មាំអង្គរ» ក្រោយផ្អាកអស់ជាង៨ឆ្នាំ។ ការផ្លាស់ប្ដូររបស់សហរដ្ឋអាមេរិកត្រូវបានក្រុមអ្នកវិភាគ មើលឃើញថាជាលទ្ធផលមួយកើតចេញពីការវាយតម្លៃរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ លើមេដឹកនាំថ្មីរបស់កម្ពុជា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាលាយោធាអាមេរិក West Point និងសាកលវិទ្យាល័យ New York University។

«សហរដ្ឋអាមេរិកកំពុងសម្លឹងឃើញការធ្វើការជាមួយនាយករដ្ឋមន្ត្រី (សម្ដេចធិបតី) ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីរបស់លោកដើម្បីជំរុញចក្ខុវិស័យរួម របស់យើងលើសេរីភាព វិបុលភាព សុវត្ថិភាព និងឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយភាពធន់»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យម្នាក់ នៃក្រសួងការបរទេសអាមេរិកប្រាប់សារព័ត៌មានជប៉ុន Nikkei នៅពេលត្រូវបានសាកសួរ ពីការផ្លាស់ប្ដូរគោលជំហររបស់សហរដ្ឋអាមេរិក។

លោក Paul Chambers ជាអ្នកវិភាគម្នាក់ខាងកិច្ចការតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា ការចូលរួមជាវិជ្ជមានរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយកម្ពុជា បានចាប់ផ្ដើមតាំងតែពីដើមខែកុម្ភៈ ឆ្នាំ២០២៥។ លោកបន្ថែមថា សហរដ្ឋអាមេរិកមានបំណងទប់ទល់ការកើនឡើងឥទ្ធិពលចិននៅកម្ពុជា ហើយមិនតែប៉ុណ្ណោះ លោក ត្រាំ មានបំណងចង់បានឧត្តមភាពលើសចិននៅកម្ពុជាតែម្ដង៕អត្ថបទ៖ហ្សាលីន

The post Nikkei៖ អាមេរិក សម្លឹងឃើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក appeared first on .