សាលា CIA FIRST International School

ឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិកសាលា​ CIA FIRST International School ផ្ដល់ដំបូន្មាន ៧ចំណុច ដល់សិស្សទើបជាប់បាក់ឌុប
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រសួង អប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានបេក្ខជនចំនួន ៧២០១៦ នាក់ ស្មើនឹង ៦៥,៦៥ ភាគរយបានជាប់។  ដោយសេចក្ដីអំណរ និងសាទរ ចំពោះក្មួយៗសិស្សានុសិស្ស ដែលប្រឹងប្រែងតស៊ូរហូតទទួលបានលទ្ធផលជូនខ្លួនឯង អាណាព្យាបាល និងសង្គមជាតិ ក្នុងឆ្នាំសិក្សាថ្មី ២០២២នេះ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School) ឧកញ៉ាបណ្ឌិត ត្រាំង លី បានផ្ញើសារចែករំលែកជាគោលគំនិត និងពុទ្ធិសំខាន់ៗចំនួន ៧ចំណុច ផ្ញើជូនប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាពិសេស ដើម្បីរៀបចំខ្លួនបន្តបេសកកម្មសិក្សារបស់ខ្លួននៅថ្នាក់សិក្សាកម្រិតឧត្ដមបន្តទៀត។

ឧកញ៉ាបណ្ឌិត ត្រាំង លី ចែករំលែកយ៉ាងដូច្នេះថា៖ “ក្មួយៗជាទីស្រលាញ់រាប់អាន!ជោគជ័យនៅថ្ងៃនេះរបស់ក្មួយៗគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ដែលគួរឱ្យកោតសរសើរក្រៃលែង។

ចំពោះការបោះជំហានទៅមុខបន្តទៀត តាងនាមពូជាស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពូមានដំបូន្មានមួយចំនួនដែលគួរចែករំលែកជូនដល់ក្មួយៗ”។

គោលគំនិត និងគតិអប់រំ គួរត្រិះរិះពិចារណា សម្រាប់ប្អូនសិក្សានុសិស្សដែលត្រៀមខ្លួន ក្លាយជានិស្សិតក្នុងពេលខាងមុខ ពីឧកញ៉ាបណ្ឌិត ត្រាំង លី រួមមាន៖

១. ការកំណត់គោលដៅសិក្សានៅកម្រិតឧត្ដមសិក្សា និងអាជីពនាពេលខាងមុខ ត្រូវត្រិះរិះពិចារណា និងថ្លឹងថ្លែងឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តជ្រើសរើសមុខវិជ្ជាណាមួយ ពិព្រោះថាការសម្រេចត្រូវ នឹងជួយសន្សំសំចៃពេលវេលា ថវិកា និងថាមពលរបស់ក្មួយៗ។ ចូរក្មួយស្រមៃមើលប្រសិនបើក្មួយជ្រើសរើសជំនាញខុសពីចំណង់ចំណូលចិត្តរបស់ខ្លួន រៀនតាមមិត្តភក្តិ ឬរៀនតាមការអូសទាញរបស់អ្នកដទៃដោយមិនស្វែងយល់ពីកត្តាផ្ទាល់ខ្លួន តើនឹងមានអ្វីកើតឡើងចំពោះពេលវេលា ថវិកា ថាមពលដែលក្មួយៗចំណាយលើការសិក្សា? ជាងនេះទៀត នៅពេលក្មួយៗចេញបម្រើការងារជាមួយជំនាញក្នុងវិស័យដែលក្មួយមិនមានចំណង់ចំណូលចិត្ត តើការបំពេញការងារ ៨ម៉ោងក្នុងមួយថ្ងៃ របស់ក្មួយៗ នឹងមានសភាពបែបណា? ពូមិនឆ្លើយលម្អិតទៅនឹងសំណួររបស់ពូនេះទេ តែពូគ្រាន់តែចង់បង្កើតជាសម្មតិកម្មសម្រាប់ក្មួយៗយកទៅគិតពិចារណាទាំងអស់គ្នា។

២. នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពូក៏ដូចជាថ្នាក់ដឹកនាំសាលាទាំងអស់បាន បង្កើតឱ្យមានសេវាប្រឹក្សាការសិក្សានៅឧត្ដមសិក្សា និងអាជីពសម្រាប់សិស្សានុសិស្សទាំងអស់។ ជាក់ស្តែង សិស្សានុសិស្សនៅស៊ី អាយ អេ សុទ្ធតែបានកំណត់គោលដៅរបស់ខ្លួនរួចជាស្រេច នៅពេលពួកគេចូលរៀននៅកម្រិតវិទ្យាល័យ។

៣. ជ្រើសរើសសាកលវិទ្យាល័យដែលមានឯកទេស និងជំនាញដែលខ្លួនមានលទ្ធភាព និងពេញចិត្ត ទោះក្នុងស្រុក ឬក្រៅស្រុកក្ដី។ បើអាច គួរស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ចូរមើលទៅពិភពខាងក្រៅឱ្យបានទូលំទូលាយ ដើម្បីត្រៀមយកគុណសម្បទា និងពុទ្ធិសម្បទាទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

៤. នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ យើងមានសេវាប្រឹក្សាអាហារូបករណ៍ក្រៅប្រទេស។ រហូតមកដល់ពេលនេះ យើងមានសិស្សានុសិស្សជាច្រើនបានទៅសិក្សានៅបរទេស ដូចជាប្រទេសអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេសជាដើម…។ល។

៥. អំឡុងពេលសិក្សា គួរប្រើប្រាស់ពេលវេលាឱ្យបានល្អ ដើម្បីឆ្លៀតធ្វើកិច្ចការសង្គម ការងារស្ម័គ្រចិត្ត និងការងារហាត់ការផ្សេងៗ ដើម្បីបានជាបទពិសោធន៍ក្នុងការអនុវត្តជំនាញ និងគុណតម្លៃភាពជានិស្សិត។

៦. បង្កើតបណ្តាញទំនាក់ទំនងល្អ ទាំងអំឡុងពេលសិក្សា និងហាត់ការ ដើម្បីជាស្ពានដ៏រឹងមាំសម្រាប់អនាគត នាពេលក្រោយបញ្ចប់ការសិក្សា។

៧. បន្តរៀនសូត្រជំនាញបច្ចេកវិទ្យាឱ្យបានច្រើន និងឥតឈប់ឈរ ដើម្បីតាមឱ្យទាន់ភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាពិភពលោក។

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឧកញ៉ាបណ្ឌិត ត្រាំង លី បានបន្តថា៖ “ដំបូន្មានល្អៗនៅមានច្រើនទៀត ដែលពូទុកឱ្យក្មួយៗស្វែងយល់ដោយខ្លួនឯង ហើយចូរចងចាំថារាល់ការសម្រេចចិត្តបែបណាដែលធ្វើឱ្យសុបិនក្លាយជាពិត ពិតជារឿងពិសេសក្នុងជីវិត”។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាស្ថាប័នអប់រំឯកជនដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ មានទីតាំងនៅខណ្ឌសែនសុខ ។ គ្រប់ទីតាំងរបស់សាលា CIA សុទ្ធតែមានទីធ្លាធំទូលាយល្អ និងទំនើបកម្រិតស្តង់ដារ។ ឈរជើងក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលនេះ អស់រយៈពេលជិត ២០ឆ្នាំ នៅកម្ពុជាកន្លងមកនេះ CIA FIRST International School បានបន្តបេសកកម្មអប់រំ និងបន្តវឌ្ឍភាពរបស់ខ្លួនឥតឈប់ឈរ រហូតក្លាយទៅជាស្ថាប័នអប់រំកម្រិតស្តង់ដារជាតិ និងអន្តរជាតិ ឈានមុខគេប្រកបដោយ គុណភាពខ្ពស់ ជាមួយនឹងតម្លៃសិក្សាសមរម្យសម្រាប់មាតាបិតា និងអាណាព្យាបាលសិស្សនៅកម្ពុជា។

កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏បានបើកឱ្យដំណើរការ ទីតាំងសិក្សាដ៏ទំនើបថ្មីមួយទៀត នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានទទួលសិស្សឱ្យចុះឈ្មោះចូលរៀន យ៉ាងច្រើនផងដែរ៕

The post ឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិកសាលា​ CIA FIRST International School ផ្ដល់ដំបូន្មាន ៧ចំណុច ដល់សិស្សទើបជាប់បាក់ឌុប appeared first on .