សួនសត្វភ្នំតាម៉ៅ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ រៀបចំ «ភ្នំតាម៉ៅ» បង្កើតជា​ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាមៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។

ក្នុងព្រះរាជក្រឹត្យនេះ មានគោលបំណង រៀបចំ​ «ភ្នំតាមៅ» អភិវឌ្ឍន៍ជា​សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ។ ធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ រួមទាំង​បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

តាមព្រះរាជក្រឹត្យ, ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ។ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖

១៖ តំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។

២៖ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ (ប្រាំរយសាមសិប) ហិកតា។

៣៖ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ (បួនរយចិតសិបបួន) ហិកតា៕

The post ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ រៀបចំ «ភ្នំតាម៉ៅ» បង្កើតជា​ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម appeared first on .

មន្ត្រីសួនសត្វភ្នំតាម៉ៅ ច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង
ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញឹក រតនៈ បានថ្លែងបដិសេធ ច្រានចោលព័ត៌មានមិនពិតអំពីគម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។

លោក ញឹក រតនៈ បានឱ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបុគ្គល និងសារព័ត៌មានមួយចំនួន បណ្ដាលឱ្យមានការភ័ន្តច្រឡំថា ឧទ្យាសួនសត្វ ភ្នំតាម៉ៅ នឹងត្រូវរុះរើ ផ្ទេរទៅកាន់ខេត្តសៀមរាប ឬខេត្ត កំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី បណ្ដាលឱ្យមានផលប៉ះពាល់ដសល់សត្វព្រៃ​មួយចំនួន ដែល កំពុងថែរក្សានៅក្នុងឧទ្យាន។

លោក ញឹក រតនៈបញ្ជាក់ថា ករណីនេះ ឧទ្យាសួនសត្វ មិនមានផែនការរុះរើ ឬផ្ទេរទីតាំង ទៅកាន់ខេត្តផ្សេង​ឡើយ។ ហើយថា សត្វព្រៃទាំងអស់ដែលកំពុងថែរក្សា នឹងមិនរងផលប៉ះពាល់ដូចការលើកឡើងនោះដែរ។

បើតាមលោក ញឹក រតនៈ ហ្វូងប្រើស រមាំង ឈ្លួស ជ្រូកព្រៃ សត្វស្លាបទាំងអស់ ត្រូវបានដោះលែងឱ្យរស់​នៅ​ក្នុងបរិវេណឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ ហិកតា និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញក្នុងគោលបំណងដើម្បីបម្រើឱ្យការងារអប់រំ ការបង្កាត់ពូជ និងកាត់​បន្ថយជម្លោះរវាងសត្វព្រៃ និងសហគមមូលដ្ឋាន។

សូមជំរាបផងដែរថា រាជរដ្ឋាភិបាល បានដាក់ទុនបន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យាន​សួននិងមជ្ឈ​មណ្ឌល​សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រួមមានគម្រោងស្ថាបនាកែលម្អគុណភាព ប្រព័ន្ធផ្លូវក្នុងឧទ្យានសួនសត្វ មានប្រវែងជាង ១៥ គីឡូម៉ែត្រ។

គម្រោងសាងសង់បន្ទប់អនាម័យចំនួន ៥ កន្លែង គម្រោងសាងសង់អគាររដ្ឋបាល​មួយកន្លែងដើម្បីបម្រើ​ឱ្យ​ការងារប្រចាំថ្ងៃ និងគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្ដដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ កសាងអាង​ស្ដុក​ទឹកមួយកន្លែងដែលមានចំណុះជាង ២០ ម៉ឺនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងតម្រូវការប្រចាំថ្ងៃ​របស់ឧទ្យាសួនសត្វភ្នំតាម៉ៅ។

កសាងខ្លោងទ្វារ២កន្លែង និងដាំដើមឈើ ផ្កដាលម្អតាមដងផ្លូវជាង ១ ម៉ឺនដើម ដើម្បីបម្រើឱ្យសេវាកម្ម​ទេសចរណ៍​ចំនួន ជំរុញកំណើនសេដ្ឋកិច្ច និងចំណូលសហគមន៍ មូលដ្ឋាន និងជួយឱ្យឧទ្យានសួនសត្វ អាច​ប្រកួតប្រជែងបានក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន និងធានានិរន្តភាពការងារប្រចាំថ្ងៃ​របស់ឧទ្យាសួនសត្វ​ផងដែរ៕

សូមទស្សនាវីដេអូ៖

The post មន្ត្រីសួនសត្វភ្នំតាម៉ៅ ច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង appeared first on .